ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៦០៣ ដង
ស្កែនយកតំណ
បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា

បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា

ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ៥០៩ ដង)

បុណ្យ​ចូលព្រះវស្សា និងអាសាឡ្ហបូជា ជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនា។ បុណ្យ​ចូលព្រះវស្សា គឺជាបុណ្យ​មានមកក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធ​ព្រះភិក្ខុសង្ឃ​គង់ចាំ​ព្រះវស្សា​រយៈ​ពេល ៣ខែ ក្នុង​វស្សានរដូវ។ ព្រះបរមសាស្តាទ្រង់​បញ្ញាត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ព្រេាះមាន​មូល​ហេតុ​សំខាន់ ២យ៉ាងគឺ៖ 

១. ព្រះភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែង​ផ្សេងៗមានគួរខ្លះ មិនគួរខ្លះ មាននិមន្តជាន់លេី ​​ពីជគាម​​ និងធញ្ញជាតិ​ផ្សេងៗ ជាហេតុនាំឱ្យអ្នកស្រុករិះគន់ តិះដៀល និងពេាលនូវទេាសដល់ព្រះភិក្ខុសង្ឃ។

២. ព្រះពុទ្ធអង្គមានបំណងអនុគ្រេាះដល់ព្រះភិក្ខុសង្ឃក្នុងសាសនានេះ កុំឱ្យលំបាកក្នុងការធ្វេី​ដំណេីរ​នៅ​រដូវ​វស្សាដែលមានភ្លៀងជេាកជាំ។

ការចូលព្រះវស្សា មាន២យ៉ាងគឺ

ទី១. បុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ ១រេាច ខែអាសាឍ (បេីឆ្នាំណាលេីកខែអាសាឍពីរដង ត្រូវចូលវស្សានៅថ្ងៃ ១រេាច ខែទុតិយាសាឍ) ដល់គ្រប់១ត្រីមាស (៣ខែ) ទេីបចេញវស្សានៅថ្ងៃទី១៥កេីត ខែអស្សុជ។

ទី២. បច្ឆិមិកាវស្សា ការចូលវស្សាលេីកក្រេាយ (ក្រេាយថ្ងៃចូលវស្សាលេីកដំបូងចំនួន១ខែ) ចាប់ពីថ្ងៃ ១រេាច ខែស្រាពណ៍ ដល់ថ្ងៃ១៥កេីត ខែកត្តិក ទេីបត្រូវចេញវស្សា ។ ការចូលវស្សាលេីកក្រេាយនេះព្រះពុទ្ធទ្រង់អនុញ្ញាតដល់ព្រះភិក្ខុសង្ឃមានកិច្ចរវល់ដេាយប្រការណាមួយ ដែលពុំអាចចូលវស្សា ទី១ ឱ្យចូលវស្សាទី២បាន។

បុណ្យអាសាឡ្ហបូជា ជាអភិលក្ខិតសម័យ ដែលត្រូវបានពុទ្ធសាសនាប្រារព្វឡេីងនៅថ្ងៃទី ១៥កេីត ខែអាសាឍ ជារៀងរាល់ឆ្នាំ ដេីម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗប្រាំ៖

១. ថ្ងៃដែលព្រះបរមពេាធិសត្វទ្រង់ចុះចាប់ បដិសន្ធិ
២. ថ្ងៃដែលព្រះបរមពេាធិសត្វទ្រង់ ចេញសាងអភិនេស្ក្រមណ៍
៣. ថ្ងៃដែលព្រះពុទ្ធបរមគ្រូសម្តែងធម្មចក្កប្បវត្តនសូត្រ
៤. ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ស្ថាបនាព្រះសង្ឃ
៥. ថ្ងៃព្រះពុទ្ធអង្គទ្រង់សម្តែងយមកប្បាដិហារ្យ។



អាសាឡ្ហបូជាមិនមាននៅក្នុងប្រតិទិនខ្មែរ តែមានក្នុងព្រះពុទ្ធសាសនា ដូច្នេះពុទ្ធបរិស័ទគួរប្រារព្ធធ្វេីអាសាឡ្ហបូជា ឲ្យដូចជាមាឃបូជា វិសាខបូជាផងដែរ ព្រេាះជាថ្ងៃសំខាន់ គួរដល់ការនឹករលឹក រាប់ថាជាថ្ងៃកំណេីតព្រះធម៌ និងព្រះសង្ឃ។

ដូចនេះ ពុទ្ធបរិស័ទ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជា គឺការបូជា​ដោយការប្រតិបត្តិតាមសមគួរដល់ធម៌ មាន ការឲ្យទាន ការរក្សាសីល និង ការចម្រើន​ភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀត។

ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ២៤១ ដង)
ព្រឹត្តិការណ៍ធំៗក្នុងថ្ងៃអាសាឡ្ហបូជា
ផ្សាយ : ០២ មករា ឆ្នាំ២០២៦ (អាន: ១៤,០៥៤ ដង)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១១,០៦៥ ដង)
ដើមកំណើត​នៃបុណ្យ​វិសាខបូជានៅកម្ពុជា
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៥ (អាន: ២៣,៧៩៣ ដង)
វីដេអូអត្ថាធិប្បាយអំពីមាឃ​បូជា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ២២៨ ដង)
អាសាឍបុណ្ណមី រំលឹកហេតុ ៥ ប្រការ
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៣,៦៣០ ដង)
វត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.13
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿