ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៨៨ ដង
ស្កែនយកតំណ
ព្រឹត្តិការណ៍ធំៗក្នុងថ្ងៃអាសាឡ្ហបូជា

ព្រឹត្តិការណ៍ធំៗក្នុងថ្ងៃអាសាឡ្ហបូជា

ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ២៤១ ដង)

ថ្ងៃនេះ ជាថ្ងៃអាសាឡ្ហបូជា ជាថ្ងៃធំមួយក្នុងចំណោមថ្ងៃទាំង ៣ ដ៏សំខាន់ៗក្នុងព្រះពុទ្ធសាសនា បន្ទាប់ពីមាឃបូជា និងវិសាខបូជា។ ថ្ងៃអាសាឡ្ហបូជា ប្រារព្ធដល់ហេតុធំៗចំនួន ៤ គឺ៖
   ១. ព្រះពោធិសត្វ ចុះចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងសិរិមហាមាយា នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំរកា វេលារាត្រីទៀបភ្លឺ មុនពុទ្ធសករាជ ៨០ឆ្នាំ និង ១០ខែ។ សម័យនោះ ក្រុងកបិលពស្តុ មានប្រារព្ធពិធីបុណ្យនក្ខត្តឫក្សក្នុងខែអាសាឍ យ៉ាងគគ្រឹកគគ្រេង។ 
   ២. ព្រះសិទ្ធត្ថពោធិសត្ត ទ្រង់យាងសាងព្រះផ្នួស នៅថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំថោះ វេលាអធ្រាត្រ ក្នុងព្រះជន្ម ២៩ វស្សា។ 
   ៣. ព្រះសម្មាសម្ពុទ្ធសមណគោត្តម ទ្រង់សម្ដែងនូវព្រះធម្មចក្កប្បវត្តនសូត្រ នៅថ្ងៃសៅរ៍ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំវក ប្រោសបញ្ចវគ្គីយ៍ភិក្ខុ(មានគ្នា ៥នាក់) នៅឥសិបតនមិគទាយវ័ន។ ថ្ងៃនេះ ក៏ជាថ្ងៃកើតសង្ឃរតនៈ គម្រប់រតនៈទាំង ៣ បរិបូណ៌ផងដែរ។ សព្វថ្ងៃ ព្រៃនេះជាទីពិសេសមួយ ហៅថា «សារនាថ» នៅចម្ងាយ ១០គីឡូម៉ែត្រពីព្រលានយន្តហោះពារាណសី ដែលសព្វថ្ងៃហៅថា «បេណារ៉េស»។
   ៤. ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់សម្ដែងនូវយមកប្បាដិហារ្យ ផ្ចាញ់ពួកនិគ្រន្ថ នៅថ្ងៃ១៥កើត ខែអាសាឍ មុនពេលទ្រង់យាងទៅចាំវស្សាទី៧ នៅស្ថានតាវត្តឹង្ស សម្ដែងព្រះអភិធម្មប្រោសពុទ្ធមាតានិងពួកទេវតា។ កន្លែងដែលទ្រង់សម្ដែងនូវយមកប្បាដិហារ្យនោះ នៅជិតក្រុងសាវត្ថី ប៉ែកខាងត្បូង ចម្ងាយ ២៥០០ម៉ែត្រ ពីវត្តជេតពន។ 



   សូមឲ្យសព្វសត្វដែលជ្រះថ្លាក្នុងគុណនៃព្រះរតនត្រ័យ បាននូវសេចក្តីសុខ រួចផុតចាកទុក្ខទាំងពួងកុំបីខាន៕ 

ក្រុងសួង ថ្ងៃ៤ ᧯ ᧰ គិម្ហរដូវ ឆ្នាំមមី  អដ្ឋស័ក ព.ស.២៥៧០ / 29-07-2026
ប្រភពៈ ហ្វេសប៊ុក Dara Sou

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ព្រឹត្តិការណ៍ធំៗក្នុងថ្ងៃអាសាឡ្ហបូជា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១១,០៦៥ ដង)
ដើមកំណើត​នៃបុណ្យ​វិសាខបូជានៅកម្ពុជា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ២៤១ ដង)
ព្រឹត្តិការណ៍ធំៗក្នុងថ្ងៃអាសាឡ្ហបូជា
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ១០,៦៦៤ ដង)
វិសាខបូជានៅប្រទេសកម្ពុជា និងវីដេអូអត្ថាធិប្បាយ​
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៣,៦៣០ ដង)
វត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស
ផ្សាយ : ០២ មករា ឆ្នាំ២០២៦ (អាន: ១៤,០៥៣ ដង)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.92