ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៣៧ ដង
ស្កែនយកតំណ
ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ សុវណ្ណបញ្ញា ប៉ែន ហែម

ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ សុវណ្ណបញ្ញា ប៉ែន ហែម

ផ្សាយ : ០៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៣ ដង)

ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ សុវណ្ណបញ្ញា ប៉ែន ហែម (អតីតព្រះចៅអធិការវត្តចំណា)

ព្រះតេជព្រះគុណ សម្ភព  នៅឆ្នាំ១៨៨៣ ក្នុងភូមិពង្រ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អាយុ ១៨ឆ្នាំ បួសជាសាមណេរ ក្នុងព័ទ្ធសីមាវត្តចំណា មានព្រះតេជ​ព្រះគុណ ប៉ិច ជាឧបជ្ឈាយ៍។ អាយុ ២១ឆ្នាំ បានចូលសុំឧបសម្ប័ទជាភិក្ខុភាវៈ ក្នុងសំណាក់ព្រះតេជព្រះគុណ ប៉ិច ជាឧបជ្ឈាយ៍ដដែល។ បន្ទាប់ពីបួសហើយ គង់នៅវត្តចំណាបាន ៣វស្សា ក៏លាឧបជ្ឈាយ៍ទៅបន្តការសិក្សាខាងគំនូរនៅវត្តកំបូល ខេត្តកណ្ដាល (បច្ចុប្បន្នភ្នំពេញ)។



ក្រោយមកទៀត បាននិមន្តទៅរៀនមហាជាតក៍នៅវត្តផ្ចិកជ្រំ ក្នុងសំណាក់លោកគ្រូបាឡាត់ សាយ បាន ២វស្សា។ លុះបន្តមកទៀត ក៏បានសិក្សាកម្មដ្ឋាននៅវត្តកំបូលដដែល ក្នុងសំណាក់លោកគ្រូ អាចារ្យ ខៀវ បានចំនួន ៥វស្សា ឃើញថាមានចំណេះវិជ្ជានោះពិទ័គ្ធហើយ ក៏និមន្តត្រឡប់មកកាន់វត្តកំណើតវិញ។ ជាពិសេស លោកបានខំព្យាយាមបង្ហាត់បង្រៀនប្រៀនប្រដៅដល់សិស្សានុសិស្សគ្រប់ពេលវេលា និងអប់រំទូន្មានដល់ពុទ្ធបរិស័ទទាំងឡាយឱ្យតាំងនៅក្នុងសីលធម៌របស់មនុស្ស និងការប្រតិបត្តិឱ្យបានត្រឹមត្រូវតាមមាគ៌ានៃពុទ្ធសាសនា។

ព្រះតេជព្រះគុណ ប៉ែន ហែម ព្រះជន្មបាន ៣៦ឆ្នាំ ព.ស.២៤៧០ បានឡើងជាគ្រូសូធ្យឆ្វេងវត្តចំណា។ លុះព្រះជន្មបាន ៤១ឆ្នាំ ព្រះថេរៈអង្គនេះ ក៏បានឡើងជាចៅអធិការវត្តចំណារហូតដល់ថ្ងៃអនិច្ចធម្ម។ ព្រះតេជព្រះគុណ ប៉ែន ហែម បានទទួលអនិច្ចធម្ម នៅថ្ងៃ ១១រោច  ខែវិសាខ ព.ស.២៥០៦  គ.ស.១៩៦៣ វេលាម៉ោង ១២ ថ្ងៃត្រង់ ក្នុងជន្មាយុគម្រប់ ៨០ឆ្នាំគត់។

ស្រង់ចាកសៀវភៅ ៖ ថេរប្បវត្តិនៃ  ព្រះតេជព្រះគុណ ប៉ែន ហែម ដោយមហា ឈួន បូរ (រៀបរៀង)
ផ្សាយដោយ ៖ ភិក្ខុអាយុវឌ្ឍនោ ស្រឿន អូន

ប្រភពៈ ហ្វេសប៊ុក អាយុវឌ្ឍន / Āyuvaḍḍhana
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ សុវណ្ណបញ្ញា ប៉ែន ហែម
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣៥ ដង)
ព្រះឧត្តមមុនី អ៊ុម-ស៊ូរ ធម្មវិនយរក្ខិតោ
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ២១៥ ដង)
ព្រះមហាថេរពីរព្រះអង្គ ដែលជាអតីតក្រុមជំនុំព្រះត្រៃបិដក
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២៦ (អាន: ៣៣៥ ដង)
មេរៀនជីវិតពីព្រះផហង្ករត្ថេរ
ផ្សាយ : ២៥ សីហា ឆ្នាំ២០២១ (អាន: ១០១,៧៨២ ដង)
ជីវប្រវត្តិសង្ខេប​ ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧,៦៧៨ ដង)
សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ
ផ្សាយ : ០៧ កុម្ភះ ឆ្នាំ២០១៤ (អាន: ១៦,២០៤ ដង)
ពេទ្យ​ជីវ​ក​កោ​មារ​ភច្ច​ឧ​បាសក
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៧,៩៦១ ដង)
សម្ដេច​ព្រះមង្គល​ទេពាចារ្យ គណៈធម្មយុត្តិកនិកាយ បញ្ញាទីបោ ស៊ុក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.63
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿