អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,១៩២ ដង)
សម្ដេចព្រះមង្គលទេពាចារ្យ គណៈធម្មយុត្តិកនិកាយ បញ្ញាទីបោ ស៊ុក

|
ប្រវត្តិសង្ខេប
នៃ សម្ដេចព្រះមង្គលទេពាចារ្យ ព្រះនាម ស៊ុក គណៈធម្មយុត្តិកនិកាយ ព.ស ២៤៦៦~២៤៨៥ គ.ស ១៩២៣~១៩៤២ សម្ដេចសម្ភព នៅថ្ងៃព្រហស្បតិ៍ ខែមាឃ ឆ្នាំរកា ត្រីស័ក ព.ស ២៤០៥ គ.ស ១៨៦១ ច.ស ១២២៣ ក្នុងស្រុកនគររាជ ប្រទេសថៃ។ បិតានាម អៀម មាតានាម មៅ មាតាបិតា ចុះមករស់នៅភូមិរុន ស្រុកក្រលាញ់ ខេត្តបាត់ដំបង វិញកាលខេត្តនេះនៅក្រោមអំណាចប្រទេសថៃ។ កាលនៅពីកុមារ សម្ដេចសិក្សាអក្សរសាស្រ្តខ្មែរ នៅវត្តសំពៅលួន ភូមិរុន ស្រុក ក្រលាញ់។ លុះមកដល់ព្រះជន្ម ២១វស្សា ម្សាញ់ ត្រីស័ក ព.ស ២៤២៥ គ.ស ១៨៨១ ម.ស ១៨០៣ ច.ស ១២៤៣ សម្ដេចបានឧបម្បទាជាភិក្ខុ គណៈមហានិកាយ នៅវត្តសំពៅលូននោះ។ សម្ដេចគង់នៅវត្តសំពៅលូននោះបាន៤វស្សា សិក្សារអក្សរសាស្ត្រថៃ ចេះស្ទាត់បានចូលមកសុំនៅវត្តបទុមវតី ក្រុងភ្នំពេញ ទាំងភេទជាមហានិកាយនៅក្នុងសំណាក់ព្រះមហាព្រហ្មមុនី កេត កាលដែលលោកនៅជាមហា៤ប្រយោគ។ សម្ដេចបាន សិក្សាធម្មវិន័យជ្រាបផ្លូវវត្តប្រតិបត្តិត្រូវហើយក៏និមន្តសម្ដេច ព្រះសុគន្ធាធិបតី ប៉ាន ជាព្រះឧបជ្ឈាយ៍ ព្រះមហាបទុម ទេព ជាកម្មវាចារ្យ បាននាមឆាយាជា បញ្ញាទីបោ ក្នុងសីមាវត្តបទុមវតី ក្រុងភ្នំពេញ ក្នុងព្រះជន្ម ២៨វស្សា នៅឆ្នាំជូត សំរឹទ្ធស័ក ព.ស ២៤៣២ គ.ស ១៨៨៨ ម.ស ១៨១០ ច.ស ១២៥០។ អំពីសមណស័ក្ដិ នៃសម្ដេចៈ ១- សង្ឃនាយកស្ដីទី ២- ព្រះមង្គលទេពាចារ្យ សង្ឃនាយកស្ដីទី ៣- សម្ដេចព្រះមង្គលទេពាចារ្យ សម្ដេចព្រះមង្គលទេពាចារ្យ ព្រះនាម ស៊ុក ព្រះអង្គបានចូលទីវង្គតនៅថ្ងៃ ព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស ២៤៨៦ គ.ស ១៩៤២ ម.ស ១៨៦៤ ច.ស ១៣០៤ វេលាម៉ោង ១១និង១៥នាទី អាធ្រាត្រ ដោយជរាពាធ ក្នុងព្រះជន្ម ៨២វស្សា។ ដោយ៥០០០ឆ្នាំ |