ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាពាក្យដ៏ប្រសើរ
|
|
|
ពុទ្ធោតិ វចនំ សេដ្ឋំ, ពុទ្ធោតិ បទ មុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ ។ ពាក្យថា ពុទ្ធោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ពុទ្ធោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ពុទ្ធោ ពុំមានឡើយ ។ ធម្មោតិវចនំ សេដ្ឋំ, ធម្មោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ ។ ពាក្យថា ធម្មោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ធម្មោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ធម្មោ ពុំមានឡើយ ។ សង្ឃោតិ វចនំ សេដ្ឋំ, សង្ឃោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ ។ ពាក្យថា សង្ឃោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា សង្ឃោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា សង្ឃោ ពុំមានឡើយ ។ តស្ស មុខំ មុខំ នាម, យំ វត្តតិ មុខេ សទា; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ ។ តស្ស មនោ មនោ នាម, យំ ចេ មនសិ វត្តតិ; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំងពួង ប្រព្រឹត្តទៅក្នុងចិត្តបុគ្គលណាហើយ ចិត្តរបស់បុគ្គលនោះ បានឈ្មោះថា ចិត្តល្អប្រពៃ ចិត្តមានលាភដោយពិត ។ តស្សេវ សោតំ សោតំវ, យំ សុណាតិ ជនោ អយំ ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ ។ បុគ្គលណាបានស្ដាប់នូវពាក្យថា ព្រះពុទ្ធ ជាពាក្យដែលបុគ្គលរកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំងពួងដូច្នេះថាៈ "បុគ្គលនេះ ជាអង្គព្រះជិនស្រី" សោតប្បសាទរបស់បុគ្គលនោះបានឈ្មោះថា សោតប្បសាទល្អប្រពៃ សោតប្បសាទមានលាភដោយពិត ។ |

