30
ថ្ងៃ ពុធ ទី ២៨ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,០៩៣
Today
ថ្ងៃម្សិលមិញ ២៤៨,៥០៥
ខែនេះ ៤,៥៧៦,០២៨
សរុប ៣៧៨,៨៩៧,៥៥០
អានអត្ថបទ
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៧,៦១១ ដង)

បញ្ហា​ខក​ចិត្ត



 
បញ្ហា​ខក​ចិត្ត​នេះ  មាន​ទូ​ទៅ​ចំ​ពោះ​សត្វ​លោក​ដែល​ជា​អ្នក​មាន​សេច​ក្តី​សង្ឃឹម​ទៅ​លើ​អ្វី​មួយ ហើយ​មិន​បាន​សម្រេច  ។   សេចក្តី​សង្ឃឹម​ក៏​ជា​ចំ​ណែក​មួយ​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ងារ​​ដែរ  ប៉ុន្តែ​បើ​បុគ្គល​អ្នកមាន​នូវ​សេចក្តី​សង្ឃឹម​នោះ  មិន​បាន​កំ​ណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ ថែម​ទាំង​មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​សេចក្តី​ពិត​របស់​សង្ខារ​លោក​ទេ​នោះ  រោគ​ខក​ចិត្ត​ដែល​ជា​បញ្ហា​ឈឺ​ចាប់​ និង​សោក​សៅ​  ត្រូវ​បាន​កើត​ឡើង​នៅ​ពេល​ដែល​មិន​បាន​សម្រេច​ដូច​ក្តី​សង្ឃឹម ។ សេចក្តី​សង្ឃឹម​ ​ដែល​មិន​បាន​កំណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ មាន​ជា​អាទិ៍​ដូច​ជាៈ

- សង្ឃឹម​ថា  មនុស្ស​គ្រប់​គ្នា​នឹង​មាន​នូវ​ឧត្តម​គតិ ឬ​មាន​នូវ​គតិ​ធម៌ ជា​មនុស្ស​ល្អ​ទាំង​អស់​គ្នា ។
- សង្ឃឹម​ថា  មនុស្ស​ក្នុង​លោក​នឹង​ស្រ​ឡាញ់​ខ្លួន​  ទទួល​ស្គាល់​គ្រប់ ៗ គ្នា ។
- សង្ឃឹម​ថា  អ្នក​ដទៃ​មាន​សេកច្តី​ស្រ​ឡាញ់​ស្មោះ​ចំ​ពោះ​ខ្លួន​រហូត មិន​ប្រែ​ប្រួល ។

- សង្ឃឹម​ថា  ខ្លួន​ឯង​នឹង​បាន​ទៅ​ជា​បុគ្គល​យ៉ាង​នេះ  យ៉ាង​នោះ​តាម​ការ​តាំង​ចិត្ត ។

អ្វី​ ៗ ក្នុង​លោក​  សុទ្ធ​តែមាន​ហេតុ​ផល​និង​ការ​ពិត​ កាល​បើ​ចេះ​តែ​មាន​សេចក្តី​សង្ឃឹម ដោយ​មិន​បាន​កំ​ណត់​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់  លុះ​ដល់​ហេតុ​អត់​បាន  ឬ​ហេតុ​មិន​គ្រប់​គ្រាន់ ផល​ក៏​មិនបាន​សម្រេច​តាម​សេចក្តី​សង្ឃឹម​នោះ ៗ រូច​ហើយ​មិន​ចេះ​កំ​ណត់​ដឹង​ទៅ​លើ​ការ​ពិត​ទៀតថា  អ្វី​ដែល​កើត​​ឡើង  គឺ​ចា​ត្រូវ​តែ​កើត និង អ្វី​ណា​ដែល​មាន  គឺ​វា​ត្រូវ​តែ​មាន  ដូច្នេះ​ការ​ខក​ចិត្ត​ព្រម​ទាំង​សេចក្តី​សទុក្ខ​សោក  រមែង​គ្រប​សង្កត់​ចិត្ត​ខ្លាំង  ។

មនុស្ស​យើង​កាល​ណា​ជួប​ប្រ​ទះ​នូវ​ការ​ខក​ចិត្ត​  គួរ​គិត​ពិ​ចារណា​ដូច​ត​ទៅ​នេះ 
- នេះ​ជា​ការ​ពិត​នៃ​ជីវិត​ក្នុង​លោក  ។
- លោក​នេះ  មិន​ធ្លាប់​មាន​ការ​ប្រ​ព្រឹត្ត​ទៅ​តាម​សេចក្តី​ប្រាថ្នា​របស់​អ្នក​ណា​ឡើយ  សូម្បី​តែ​ព្រះ​ជា​ម្ចាស់​ដែល​គេ​ប្រាប់​ថា​ជា​អ្នក​សាង​នូវ​លោក  ក៏​នៅ​តែ​គ្រប់​គ្រង​លោក​នេះ និង​  គ្រប់​គ្រង​មនុស្ស​សត្វ​ទាំង​ឡាយ​មិន​បាន​ផង  ។
- សង្ខារ​ធម៌  មិន​បាន​ឋិត​នៅ​ក្រោម​អំណាច​អ្នកណា​មួយ​ឡើយ  សូម្បី​តែ​ព្រះ​ព្រហ្ម  ដែល​គេ​ប្រាប់​ថា ជា​អ្នក​លិ​ខិត​គ្រប់​យ៉ាង​គឺ​ព្រហ្ម​លិខិត​នោះ​ឯង  នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​ល្អ​​ដូច​ព្រហ្ម  ឬ​ល្អ​តាម​ព្រះ​ព្រហ្ម​ប្រា​ថ្នា​នោះ ៗ មិន​បាន​ផង​ដែរ  ។
- ទោះ​ជា​មនសុស្​ណា​ខ្លាំង​ពូ​កែ​ក្នុង​លោក​ប៉ុនណា  កាច​សា​ហាវ​យ៉ាង​ណា ​ក៏​មនុស្ស​នោះ មិន​អាច​ចាត់​ការ​ចំ​ពោះ​សង្ខារ​លោក​បាន​ដែរ ។  អ្នក​ដែល​បាន​ប្រ​កាន់​ថា​អញ​និង​របស់​អញ​កន្លង​មក  សុទ្ធ​តែ​ធ្លាប់​ឈឺ​ចាប់​ក្នុង​ដើម​ទ្រូង  សោក​សៅ​ដម្បៅ​រួច​មក​ហើយ ទាំង​អ្នក​ដែល​បាន  អះ​អាង​ថា​ខ្លួន​ពូកែ​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ទេស​នគរ ឬ​ថា​ជា​អ្នក​ខ្លាំង​ពូ​កែ​​ផ្នែក​សេដ្ឋ​កិច្ច​ពិ​ភព​លោក​ជា​ដើម សុទ្ធ​តែ​ធ្លាប់​ខក​ចិត្ត​ឬ​កំ​ពុង​តែ​ខក​ចិត្ត​ហ្នឹង​ឯង ។


បុគ្គល​ណា​មិន​ព្រម​ទទួល​ការ​ពិត  ត្រូវ​ទទួល​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ  ដូច្នេះ​កិច្ច​ការ​សំខាន់​បំ​ផុត​របស់​យើង​ដែល​បាន​កើត​មក​ក្នុង​លោក​​នេះ  គឺ​ត្រូវ​រៀន​ឲ្យ​បាន​ចេះ​ដឹង​នូវ​ការ​ពិត​នៃ​ជី​វិត និង ការ​ពិត​ក្នុង​លោក​  ។ បុគ្គល​ណា ៗ ​ជំ​ទាស់​នឹង​ធម្ម​ជាតិ​ដែល​ប្រែ​ប្រួល​ ​បុគ្គល​នោះ ៗ ត្រូវ​ទទួល​ការ​ខក​ចិត្ត​និង​ឈឺ​ចាប់​ខ្លោច​ផ្សា​ជា​ពិត​ប្រា​កដ  ។   ចំ​ណែក​បុគ្គល​ដែល​ដឹង​ទាន់​ការ​ពិត និង អប់​រំ​ចិត្ត​ឲ្យ​ព្រម​ទទួល​ការ​ពិត​នោះ​បាន ឈ្មោះ​ថា​រៀន​ចេះ​នូវ​អនត្ត​លក្ខណ​សូត្រ មិនមាន​ការ​ខក​ចិត្ត ទាំង​ដែល​ប្រាស​ចាក​នូវ​ការ​សង្ឃឹម​អ្វី ៗ ពី​លោក​នេះ ហើយ​បាន​ចូល​ដល់​សេចក្តី​សុខ​ស្ងប់ ទៀង​ទាត់​មិន​ប្រែ​ប្រួល​ ។

ដកស្រង់ចេញពីសៀវភៅៈ  គតិ​ធម៌
រៀបរៀងដោយៈ   លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣១៨ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១២,០៦៦ ដង)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៧២០ ដង)
អានិសង្សការចម្រើនពុទ្ធគុណ
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៦១,៥៩០ ដង)
បួសលាលោកិយសិរីថ្កើងថ្កាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៤,៤៩៧ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.12
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿