30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,៩១១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៥៧,៥២៩
សរុប ៣៨៩,៧៤០,០១៣
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៥៨៧ ដង)

ឧទ្ធុមាតកអសុភ



 
ឧទ្ធុមាតកអសុភ

កាលបើ​ព្រះយោគាវចរ មានប្រាថ្នា​ដើម្បី​នឹងចម្រើន​យក​និមិត្ត​ក្នុងឧទ្ធុមាតកអសុភ គប្បី​ចូលទៅកាន់​សំណាក់​កល្យាណមិត្ត ដូចន័យ​ដែលពោល​មក​ក្នុងខាង​ដើម រៀន​យកនូវវិធី​ដើរទៅកាន់អសុភនិមិត្ត វិធី​កំណត់​នូវនិមិត្ត​ជិតខាង វិធី​កាន់យក​នូវនិមិត្ត វិធីពិចារណា​តាមផ្លូវ​ដែល​ដើរ​ទៅដើរមក រហូតដល់​អប្បនាវិធី​ជាទីបំផុត ចេញ​ទៅ​នៅក្នុងទីសេនាសនៈ​ដ៏សមគួរ​ដល់សមាធិភាវនា ហើយសឹម​ស្វែងរកអសុភនិមិត្តនឹងចម្រើន។

ត្រង់​ដែល​ថា​រៀន​យក​នូវវិធី​ដើរ​ទៅកាន់​អសុភនិមិត្ត​នោះ​ដូចម្ដេច?

ត្រូវរៀន​ឲ្យ​ដឹងថា មុន​ដែល​នឹង​ដើរទៅកាន់​កន្លែង​ដែលរូបអសុភតម្កល់​នៅ ត្រូវប្រាប់​ដល់​លោកដែលជាសង្ឃត្ថេរ​ជាមុន សឹមដើរចេញទៅ មិនត្រូវទៅ ២ ឬ ៣ រូប ត្រូវធ្វើ​ទុកក្នុង​ចិត្តនូវមូល​កម្មដ្ឋាន​ជានិច្ច ត្រូវកាន់​ឈើច្រត់ដើរ​ទៅ ដើម្បីការពារ​នូវអន្តរាយ​មានឆ្កែជាដើម ត្រូវដើរ​ប្រុងស្មារតីសង្រួម​ឥន្ទ្រីយ៍​ទាំង ៦ ត្រូវកំណត់​ឲ្យដឹង​ទិស ដឹងទ្វារ ដឹង​ផ្លូវ​ដែល​ខ្លួន​ចេញ​ដើរទៅ ត្រូវ​ឲ្យ​ដឹង​ខាង​ឆ្វេង ខាងស្ដាំ ទៅ​ទីណមានវត្ថុ​អ្វី មិនត្រូវដើរ​ចូលទៅកាន់​អសុភអំពី​ខាងក្រោម​ខ្យល់។

ត្រង់ដែល​ថារៀន​យក​នូវវិធី​កំណត់​និមិត្ត​ជិតខាង​នោះ​ដូចម្ដេច?

ត្រូវរៀន​ឲ្យដឹង​ថា ពេល​ណាចូល​ទៅ​ដល់​រូបអសុភហើយ មិនត្រូវសម្លឹង​មើលរូបអសុភជាដំបូងឡើយ ត្រូវកំណត់​រកទិស​ដែលសម្លឹង​មើលទៅ​ឃើញ​អសុភ​ប្រាកដ ត្រូវ​ឈរ​នៅ​ក្នុងជាទីចន្លោះ មិន​ជាខាងក្រោមខ្យល់ ខាងលើខ្យល់ មិនឆ្វាយពេកជិតពេក មិនបែរ​ខាងក្បាល​ពេក បែរខាងចុងជើងពេក ត្រូវកំណត់​ទីជុំវិញ​ដឹង​ថា​ខាង​ណា​មាន​វត្ថុ​អ្វី ថ្ម ឬ​ដំបូកជាដើម ធំ ឬ តូច ខ្ពស់ ឬ ទាប ជាមុន​ត្រូវធ្វើទុក​ក្នុងចិត្ត​នូវ​វត្ថុ​ជិតខាង​ផ្អែបជាមួយ​នឹង​តួអសុភ ថា "នេះ​ថ្ម នេះ​អសុភ" ជាដើម។

ត្រង់ដែលថា រៀន​យក​នូវ​វិធី​កាន់​យក​នុវ​និមិត្ត​នោះ​ដូច​ម្ដេច?

ត្រូវ​រៀន​ឲ្យ​ដឹង​នូវ​វិធី​កាន់​យក​នូវ​និមិត្ត​ដោយ​អាការ ១១ យ៉ាងគឺ

១- វណ្ណតោ កំណត់​ឲ្យ​ដឹង​ថា នេះ​ជា​សរីរៈ​របស់​មនុស្ស សម្បុរស ឬខ្មៅ ជាដើម។
២- លិង្គតោ កំណត់​ឲ្យ​ដឹង​ថា នេះ​ជា​សរីរៈ​របស់​មនុស្ស​ស្ថិត​នៅ​ក្នុង​បឋមវ័យ មជ្ឍិមវ័យ ឬ​ បច្ឆិមវ័យ។
៣- សណ្ឋានតោ កំណត់​ឲ្យ​ដឹង​ថា នេះ​ជាសណ្ឋាន​ក្បាល ឬ សណ្ឋាន​ក​ជាដើម
៤-  ទិសតោ ក្នុងសរីរៈ​នេះ​តាំង​អំពី​ផ្ចិត​ចុះ​ទៅ ចាត់​ជា​ទិស​ខាង​ក្រោម អំពី​ផ្ចិត​ឡើង​លើ​ចាត់​ជាទិស​ខាង​លើ ត្រូវ​កំណត់​ឲ្យ​ដឹង​ថា នេះ​ជាទិស​ខាងក្រោម នេះ​ជាទិសខាងលើ ឬ​កំណត់​ឲ្យ​ដឹង​ថា អញ​ឈរ​នៅ​ក្នុង​ទិស​នេះ អសុភនៅ​ក្នុងទិស​នេះ។
៥- ឱកាសតោ កំណត់​ឲ្យ​ដឹង​ថា ដៃ​នៅ​ក្នុង​ឱកាស​នេះ ជើង​នៅ​ក្នុង​​ឱកាស​នេះ ជាដើម ឬ​កំណត់​ឲ្យ​ដឹង​ថា អញ​ឈរ​នៅ​ក្នុង​ឱកាស​នេះ អសុភនៅ​ក្នុង​ឱកាសនេះ។
៦- បរិច្ឆេទតោ កំណត់​ឲ្យ​ដឹង​ថា សរីរៈខាង​ក្រោម​ ត្រឹម​បាទជើង ខាងលើ​ត្រឹម​ចុងសក់ ជុំវិញ​ត្រឹម​ស្បែក​ក្នុងចន្លោះ​នេះ ពេញ​ដោយ​សាកអសុភ ៣២ ប្រការ ឬ​កំណត់​ឲ្យ​ដឹង​ថា ដៃត្រឹម​នេះ ជើង​ត្រឹម​នេះ ជាដើម។
៧- សន្ធតោ កំណត់​ឲ្យ​ដឹង​ទីតនៃសរីរៈទាំង ១៨០
៨- វិវរតោ កំណត់​ឲ្យ​ដឹង​ទីចន្លោះ​របស់​អសុភមានចន្លោះ​ដៃ ចន្លោះជើង ចន្លោះ​ពោះ​ជាដើម។
៩- និន្នតោ កំណត់​ឲ្យ​ដឹង​ទីទំនាប​ក្នុងសរីរៈ​របស់​អសុភ មានរណ្ដៅភ្នែក និងក្នុង​មាត់​ជាដើម ឬ​កំណត់​ឲ្យ​ដឹង​ថា អញ​ឈរ​នៅ​ក្នុងទី​ទំនាប ឯអសុភ​ស្ថិត​នៅ​ក្នុងទីទួល។
១០- ឧន្មតតោ កំណត់​ឲ្យដឹង​ទី​ខ្ពស់​ក្នុង​សរីរៈ​របស់​អសុភ មាន​ជង្គង់ និង​ទ្រូង​ជាដើម ឬ​កំណត់​ឲ្យ​ដឹង​ថា អញ​ឈរ​នៅ​ក្នុងទីខ្ពស់ ឯ​អសុភស្ថិត​នៅ​ក្នុង​ទី​ទំនាប។
១១- សមត្តតោ ត្រូវ​បញ្ជូន​ញាណ​ឲ្យប្រព្រឹត្ត​ទៅ​សព្វ​ក្នុងសរីរៈ អសុភទាំងមូល បើ​ត្រង់​ណា​តាំង​ឡើងប្រាកដ សឹម​កំណត់​ធ្វើទុក​ក្នុង​ចិត្ត​ត្រង់​ណោះ។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៥,១៨៧ ដង)
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៣២ ដង)
ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៥១ ដង)
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿