ថ្ងៃ សៅរ៍ ទី ០២ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣០,៦៧៣
Today
ថ្ងៃម្សិលមិញ ២៣៧,៣៧១
ខែនេះ ៤៦៨,០៤៤
សរុប ៣៥៧,៣១២,០១៨
Flag Counter
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤០៩ ដង)

ជានអជាប្បញ្ហា



 
ជានអជាប្បញ្ហា

(រវាង​អ្នក​ដែល​ដឹង​បុណ្យ​បាប​និង​អ្នក​មិន​ដឹង ពេល​ធ្វើ​បាប​តើ​អ្នក​ណា​បាប​ធ្ងន់​ជាង)?

ការ​ដែល​លើក​យក​បញ្ហា​នេះ​មក​សម្ដែង ព្រោះ​ខ្ញុំ​ធ្លាប់​ឬ​ពពួក​ជន​ខ្លះ​តែង​ជជែក​គ្នា​ជា​រឿយៗ ប៉ុន្តែនៅ​តែ​មិន​ដាច់​ស្រេច​សោះ ហើយ​ក្នុង​ពេល​នេះ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​ពន្យល់​ឲ្យ​ពិស្ដារ​ទេ សូម​មិត្ត​អ្នក​អាច​សិក្សា​ការ​សន្ទនា​សាកច្ឆា រវាង​ស្ដេច​មិលិន្ទ្រា​រាជ និង​ ព្រះ​នាគសេនត្ថេរ ដូចតទៅៈ

ព្រះ​បាទ​មិលិន្ទ្រៈ ស្ដេច​ទ្រង់​សួរ​ទៅ​ព្រះនាគ​សេនត្ថេរ​ថាៈ បពិត្រ​ព្រះថេរៈ​ដ៏​ចម្រើន ជន​ពីរ​នាក់ ជន​ម្នាក់​ជា​អ្នក​ចេះ​ដឹង​ស្គាល់​បុណ្យ​បាប ហើយ​ទៅ​ប្រព្រឹត្ត​ធ្វើ​អំពើ​បាប ជន​ម្នាក់​ទៀត​ជា​អ្នក​មិន​ចេះ​ដឹង​មិន​ស្គាល់​បុណ្យ​បាប​ទេ ហើយ​ទៅ​ប្រព្រឹត្ត​ធ្វើ​បាប​កម្ម​ដូច​គ្នា បណ្ដា​ជន​ទាំង​ពីរ​នោះ តើ​ជន​ណា​បាន​ដល់​បាប​ច្រើន​ជាង​ជន​ណា​លោក​ម្ចាស់?

ព្រះនាគ​សេនត្ថេរថ្វាយ​ព្រះ​ពរ​ថា បពិត្រ​សម្ដេច​មហារាជ​ជំនុំ​ជន​ទាំង​ពីរ​នោះ ជន​ណា​ដែល​មិន​ចេះ​ដឹង​ ជា​អ្នក​ល្ងង់​ខ្លៅ​ហើយ​ទៅ​ធ្វើ​បាប​កម្ម ជន​នោះបាន​ផល​បាប​ច្រើន​ជាង​អ្នក​ដែល​ចេះ​ដឹង​សូម​ទ្រង់​ជ្រាប។

មៈ បពិត្រ​ព្រះថេរៈ​ដ៏ចម្រើន បើ​ដូច្នោះ​ទោស​នោះ​ប្លែក​គ្នា​នឹង​ទោស​ក្នុង​បច្ចុប្បន្ន​នេះ​លោក​ម្ចាស់ ឯ​ទោស​ក្នុង​បច្ចុប្បន្ន​នេះ​ថា​ បើ​ជន​ណា​ជា​រាជ​បុត្រ ឬ​ជា​រាជ​មហាអាមាត្យ ជា​អ្នកដឹង​កាល​ខុស​ត្រូវ ធ្ងន់​ស្រាល ហើយ​ទៅ​ប្រព្រឹត្ត​ធ្វើ​អំពើ​អាក្រក់​ផ្សេងៗ​ឲ្យ​ខុស​ចាក​រាជប្បញ្ញតិ​ហើយ យើង​ខ្ញុំ​ត្រូវ​ដាក់​ទោស​ដាក់​ទណ្ឌ​កម្ម​ដល់​ជន​ទាំង​នោះ ជា​ទ្វេ​គុណ​លោក​ម្ចាស់។

នៈ បពិត្រ​សម្ដេច​មហារាជ ចុះ​ព្រះអង្គ​ទ្រង់​ព្រះ​យោបល់​ឈ្វេងយល់​ក្នុង​សេចក្ដី​នេះ​ដូច​ម្ដេច​ទៅ អាត្មា​ភាព​នឹង​ប្រៀប​ជា​សេចក្ដី​ថ្វាយ​ឲ្យ​ជាក់​ច្បាស់​ថា ដូច​ជា​ជន​ពីរ​នាក់ ជន​ម្នាក់​ជា​អ្នក​ល្ងង់​ខ្លៅ មិន​ដឹង មិន​ស្គាល់​នូវ​ដុំ​ដែក​មាន​ភ្លើង​កំពុង​ឆេះ​ក្រហម​រន្ទាល​ច្រាល​ឆ្អៅ គួរ​ឲ្យ​ញញើត​ស្ងើប​ជា​ពន្លឹក​ពេក ហើយ​ជន​នោះ​យក​ដៃ​ទៅ​ចាប់​កាន់​ដោយ​ស៊ប់​សួន​ចំពោះ​ដុំ​ដែក​នោះ ដោយ​សេចក្ដី​យល់​ខុស​ថា​ជា​វត្ថុ​ឯ​ទៀត​ផ្សេង ឯ​ជន​ម្នាក់​ទៀត​ជា​អ្នក​ដឹង​ប្រាកដ​ថា ដុំ​ក្រហម​នោះ​ចំពោះ​ជា​ដុំ​ដែក​មាន​ភ្លើង​កំពុង​ឆេះ​ក្រហម​រន្ទាល​ច្រាល​ឆ្អៅ តែ​ត្រូវ​ការ​នឹង​លូក​ទៅ​ឆាប់​យក​ដុំ​ដែក​នោះ​ដែរ​ក៏​បណ្ដា​ជន​ទាំង​ពីរ​នាក់​នោះ តើ​ជន​ណា​នឹង​ត្រូវ​គ្រោះ​រលាក​រលួយ​ដៃ​នោះ​ច្រើន​ជាង​ជន​​ណា មហាបពិត្រ?

មៈ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ជន​ណា​ដែល​មិន​ដឹង មិន​ស្គាល់​នូវ​ដុំ​ដែក​ក្ដៅ​ហើយ យក​ដៃ​ទៅ​ចាប់​កាន់​ដោយ​ស៊ប់​សួន​ជន​នោះ​នឹង​ត្រូវ​កំដៅ​ក្ដៅ​ខ្លាំង​ដល់​រលាក​រលួយ​ដៃ​មិន​ខាន សូម​លោក​ម្ចាស់​ជ្រាប។

នៈ បពិត្រ​មហារាជ សេចក្ដី​នេះ​គួរ​នា​ដូច​ម្ដេច​មិញ​ថា​មាន​គួរ​នា​ដូច​ជា​ជន​ដែល​ជា​អ្នក​ដឹង​ការ​ខុស​ត្រូវ​ធ្ងន់​ស្រាលហើយ​ទៅ​ប្រព្រឹត្ត​ធ្វើ​អំពើអាក្រក់ ជន​នោះ​ឯង​នឹង​បាន​ផល​បាប​ច្រើន​ជាង​អ្នក​ដែល​ចេះ​ដឹង​នោះ សូម​ស្ដេច​ជ្រាប។

មៈ លោក​ម្ចាស់​ប្រសប់​ប្រៀប​ប្រាយ​អធិប្បាយ ជា​សេចក្ដី​ងាយ​ស្ដាប់​ពេក​ណាស់។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៤,៣៣៩ ដង)
សេចក្តី​ព្រម​ព្រៀង​នៃ​ពួក​ក្រុម​នាំ​មក​នូវ​សេចក្តី​សុខ​
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៥៤៧ ដង)
ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៣,០២២ ដង)
ព្រះនិព្វាន​មានក្នុងទី​ជិត
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១៨,៤៤០ ដង)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,២៤៨ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕