ថ្ងៃ ពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៦,១១៩
Today
ថ្ងៃម្សិលមិញ ១៩៤,២៥៥
ខែនេះ ៦,៤២០,៣១៧
សរុប ៣៥៦,៦៣៧,៤៣៥
Flag Counter
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ២៣,១២៧ ដង)

ប្រពៃណី​ពុទ្ធសាសនា



 
ប្រពៃណី​ពុទ្ធសាសនា

ហេតុអ្វី​បាន​ជា​មាន​បវេណី​ពុទ្ធសាសនា​ផ្សេងៗ​គ្នា?

ព្រះពុទ្ធ​សាសនា​បាន​ប្រសូត​ឡើង​អស់​រយៈពេល​ជាង ២៥០០ ឆ្នាំ​កន្លង​មក​ហើយ ឆ្លង​កាត់​រយៈ​ពេល​ដ៏​យូរ​អង្វែង​នេះ យើង​ឃើញ​មាន​ប្រពៃណី​ធំៗ​បី​ផ្សេង​គ្នា​បាន​វិវឌ្ឍន៍​កើត​ឡើង។ ការ​រីក​ចម្រើន​ទាំង​នេះបាន​ផ្លាស់​ប្ដូរ​ ព្រោះ​ថា​ព្រះពុទ្ធសាសនា​បាន​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ និង​វប្បធម៌​នៃ​ប្រទេស​ទាំង​ឡាយ​ដែល​សាសនា​នេះ​បាន​ផ្សាយ​ទៅ​ដល់។

ទោះ​បី​ជា​យ៉ាង​ណា ពុទ្ធវចនៈ​បានស្ថិត​នៅ​រឹង​មាំ​បំផុត ថ្វី​ដ្បិត​លក្ខណៈ​ខាង​ក្រៅ​អាច​មាន​ប្លែក​គ្នា​ខ្លះ តែ​ខ្លឹម​សារ​នៃ​ពុទ្ធដីកា​នៅ​ដដែល​ដូច​គ្នា​នឹង​បវេណី​មុនៗ​ដែរ។ ឧទាហរណ៍ដូច​ជា​ ការ​ព្រមព្រៀង​គ្នា​នៃ វចនៈ ឬ ចំណុចរួមគ្នា រវាងបវេណី​ផ្សេងៗ​គ្នា​ត្រូវ​បាន​ប្រជុំ​ធ្វើ​ឡើង​ដោយ​មហាសន្និបាត​មន្ត្រី​សង្ឃ​ពិភពលោក នៅ​ក្នុង​ប្រទេស​ស្រីលង្កា​កាល​ពី​ឆ្នាំ ១៩៦៦។ ពុទ្ធ​បរិស័ទ​ទទួល​យក​នូវ​ភាព​ផ្សេង​ពី​គ្នា និង​ពិចារណា​នូវ​បវេណី​ផ្សេងៗ​ទៀត ប្រៀប​បាន​ដូច​ជា​ផ្លូវ​ផ្សេង​ៗ​គ្នា ប៉ុន្តែ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ដូច​គ្នា។ តាម​ពិត​បវេណី​ផ្សេងៗ​បាន​ជំនួយ និង​ជំរុញការ​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន។

ដោយ​ខ្លី​តើ​អ្វី​ជា​បវេណី​ពុទ្ធសាសនា​ផ្សេងៗ​ទាំង​អស់​នេះ?

បវេណី​ថេរវាទ​ជា​បវេណី​ដែល​ចំណាស់​បំផុត និង​អភិរក្ស​និយម​បំផុត​ផង​ដែរ។ បវេណីថេរ​វាទ​គឺ​នៅ​កៀកបំផុត​ទៅ​នឹង​ទម្រង់​ដើម​នៃ​ព្រះពុទ្ធសាសនា​ដែល​សម្ដែង​ដោយ​ព្រះសម្មាសម្ពុទ្ធផ្ទាល់។ បវេណី​នេះ​សាមញ្ញ​ជាង​បវេណី​ផ្សេង​ទៀត​ក្នុង​ដំណើរ​ការ​ប្រតិបត្តិ​ មាន​កម្មពិធី​បុណ្យ​តិចតួច ដោយ​យក​ព្រះវិន័យ​ជា​ធំ ជា​មួយ​នឹង​ក្រមសីលធម៌​ និង​ការ​ប្រតិបត្តិ​នូវ​សមាធិ។

បវេណី​មហាយាន​បាន​ផ្ដើម​ប្រតិស្ឋាន នៅ​ក្នុង​ប្រទេស​ឥណ្ឌា​រវាង ២០០ ឆ្នាំ​មុន​គ្រិសសករាជ និង ១០០ ឆ្នាំ​នៃ​គ្រិសសករាជ។ មហាយាន​បាន​អនុវត្ត​តាម​វប្បធម៌​អាស៊ី​ផ្សេងៗ ដោយ​អនុវត្ត​ធាតុ​ផ្សំ​ផ្សេងៗ នៃ​សាសនា​ហិណ្ឌូ និង​សាសនា​តៅ។ ព្រះពុទ្ធសាសនា​មហាយាន​សង្កត់ធ្ងន់​ទៅ​លើ​ករុណាធម៌ និង​ជំនឿ ក្នុង​គោល​ដៅ​ជួយ​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង។ និកាយ​ហ្សិន (Zen), និឈិរេន (Nichiren) និង​ព្យូលែន (Pureland) គឺ​ស្ថិត​នៅ​ក្នុង​ពុទ្ធសាសនា​មហាយាន។

វាជ្រយាន (Vajrayana) ឬបវេណីទីបេតិ៍​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប្រហែល​ជា ៧០០ ឆ្នាំ​នៃ​គ្រិសសករាជ នៅ​ពេលព្រះសង្ឃ​ពុទ្ធសាសនា​ឥណ្ឌា បាន​ពាំនាំ​មក​នូវ​ព្រះពុទ្ធសាសនា​ដល់​ប្រទេសទីបេតិ៍ ជា​មួយ​និង​ការ​ប្រតិបត្តិ។ ប្រពៃណី​នេះ​បាន​បូក​រួម​បញ្ចូល​ជា​មួយធាតុ​នៃ​ជំនឿ​ក្នុង​ស្រុក ផ្ដល់​ឲ្យ​នូវ​ការ​ប្រតិបត្តិ​យ៉ាង​ឯក​ដល់​ប្រពៃណី​ពុទ្ធសាសនា​វាជ្រយាន។ បវេណី​ពុទ្ធសាសនាវាជ្រយាន​បាន​ផ្ដេក​ផ្ដួល​ទៅ​នឹង​កម្មវិធី​បុណ្យ​ច្រើន មាន​ដូចជា ការ​សូត្រមន្ត និង​ការ​អធិដ្ឋាន​ក្នុង​ចិត្ត​ជាដើម។ មេ​ដឹក​នាំ​នៃ​ពុទ្ធសាសនា​វាជ្រយាន​ដ៏​ល្បី​បំផុត​គឺ ព្រះតេជគុណ​ដាឡៃឡាម៉ា។

នៅក្នុង​ព្រះពុទ្ធសាសនា បវេណីផ្សេងៗ​គ្នា​នេះ​ត្រូវ​បាន​គេ​គិត​ថា ប្រៀប​បាន​ទៅ​នឹង​រសជាតិ​នៃ​ការរ៉េមកី វា​មាន​ទ្រង់ទ្រាយ​ដូច​គ្នា​ពិត​ ប៉ុន្តែ​មាន​រសជាតិ​ខុស​គ្នា​ទៅ​តាមអធ្យាស្រ័យ​របស់​មនុស្ស។

នៅ​ក្នុង​បវេណី​ព្រះពុទ្ធសាសនា តើ​ហេតុអ្វី​បាន​ពាក្យ​ដូច​គ្នា​ហើយ​បែរ​ជា​ប្រកប​ផ្សេង​គ្នា?

កាល​ពី​ព្រះសម្មាសម្ពុទ្ធ​ទ្រង់ធរមាន​នៅ ភាសា​ដែល​បាន​ប្រើ​ជា​ទូទៅ​គឺ​ភាសា​បាលី ដែល​ផ្ទុយ​ពី​ភាសាសំស្ក្រឹត ព្រោះ​ភាសា​សំស្ក្រឹត​ភាគ​ច្រើន​ប្រើ​ដោយ​ពួកព្រាហ្មណ៍ និង​ព្រះសង្ឃ​សាសនា​ហិណ្ឌូ។ ព្រះសម្មាសម្ពុទ្ធ​បាន​ជ្រើស​និយាយ និង​សម្ដែង​ព្រះ​ធម៌ជាភាសាបាលី ព្រោះ​ព្រះអង្គ​ចង់​ឲ្យ​មនុស្ស​ច្រើន​អាច​សិក្សា​ឈ្វេងយល់ និង​បាន​ទទួល​នូវ​ផល​ប្រយោជន៍ពី​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ។

ជា​ទូទៅ​សាលាពុទ្ធសាសនា​ថេរវាទ​ប្រើ​ភាសា​បាលី ចំណែក​ឯ​សាលា​ពុទ្ធសាសនាមហាយាន​ច្រើន​ប្រើ​ភាសា​សំស្ក្រឹត​ជា​ធំ។ ឧទាហរណ៍​ពាក្យ​ភាសា​បាលី​មាន​ដូច​ជា ធម្មៈ កម្មៈ និង​និព្វាន។ ហើយ​កូន​សៀវភៅ​នេះ​ប្រើ​ការ​ប្រកប​ជា​ភាសា​បាលី ព្រោះ​ជា​ភាសា​ដែល​ព្រះអង្គ​បាន​ប្រើ​ផ្ទាល់​ក្នុង​ការ​សម្ដែង​ព្រះធម៌។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៧០ ដង)
សុខ​ដទៃ​ក្រៅ​ពី​សេចក្តី​ស្ងប់​មិន​មាន​ឡើយ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,៧៦៧ ដង)
ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៦,៥៨៣ ដង)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៣ (អាន: ២៥,៤៦៥ ដង)
សេចក្ដីកង្វល់នឹងសក់ ១៦ យ់ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៨៨ ដង)
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )