អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៦២៣ ដង)
ប្រៀបធៀបមនុស្សនិងឱសថ

|
ថ្នាំឱសថមានកិច្ចព្យាបាលរក្សាអ្នកជម្ងឺ ឲ្យបានសុខស្រួលឡើងវិញយ៉ាងណាមនុស្សល្អជាអ្នកមានសីលមានសម្ដីផ្អែមពីរោះពិតប្រាកដមានធម៌ក្នុងខ្លួន មនុស្សនោះអាចជា ឱសថដ៏ប្រសើរសម្រាប់ព្យាបាលរោគផ្លូវចិត្តរបស់ញាតិមិត្តឲ្យបានធូរស្រាលអស់នូវសេចក្ដីកង្វល់សេចក្ដីស្មុគស្មាញតាមផ្លូវចិត្តឲ្យបានស្រឡះសះស្បើយ។
- មនុស្សល្អជាឱសថដ៏ប្រសើរ - មនុស្សអាក្រក់ជាមេរោគដ៏កំណាច - ម្ដាយឪពុកល្អជាអ្នកមានសីលជាដើម ជាថ្នាំកែរោគកូនប្រុសស្រី - ម្ដាយឪពុកទ្រុស្ដសីល ជាថ្នាំពុលសម្រាប់កូនប្រុសស្រី - កូនប្រុសស្រីល្អ ជាថ្នាំកែរោគរបស់ឪពុកម្ដាយ - កូនប្រុសស្រីអាក្រក់ មានមាយាទថោកទាបជាថ្នាំពុលបំពុលម្ដាយឪពុកខ្លួនឯង - ភរិយាល្អ គឺជាឱសថដ៏ប្រសើរ ព្យាបាលរោគផ្លូវចិត្តរបស់ស្វាមី - ស្វាមីល្អ គឺជាឱសថដ៏ប្រសើរ ព្យាបាលរោគផ្លូវចិត្តរបស់ភរិយា - ភរិយាមិនល្អ គឺជាថ្នាំពុល បំពុលចិត្តស្វាមី - ស្វាមីមិនល្អ គឺជាថ្នាំពុល បំពុលចិត្តភរិយា - ពុទ្ធសាវ័កល្អ គឺជាឱសថដ៏ប្រសើរធ្វើឲ្យ ព្រះពុទ្ធសាសនារុងរឿង - ពុទ្ធសាវ័កមិនល្អ ជាថ្នាំបំពុលសាសនា ធ្វើឲ្យសាសនារោយរាយ - មនុស្សល្អ ជាឱសថដ៏ប្រសើរ ធ្វើឲ្យសង្គមបានសន្តិភាព - មនុស្សអាក្រក់ ជាថ្នាំបំពុលសង្គមឲ្យវឹកវរមិនឲ្យមានសន្ដិភាព - មនុស្សមានចំណេះដឹងល្អ ជាទីពឹងនៃជនជាច្រើន។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀបរៀងដោយ កែវ វិមុត្ត ដោយ៥០០០ឆ្នាំ |