អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៣,៤៨៨ ដង)
ទោណព្រាហ្មណ៍ឧបាសក

|
ប្រវត្តិរបស់ទោណព្រាហ្មណ៍ឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ) ទោណព្រាហ្មណ៍ ជាឧបាសកដែលបានសម្រេចមគ្គផលលំដាប់ទី៣ ជាអ្នកមានចំណេះដឹង និងមានសមត្ថភាពដ៏ល្អ ហើយបានជាអាចារ្យបង្រៀនសិស្សានុសិស្ស យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង ។ ជាពិសេសនោះ បានធ្វើនាទីដ៏សំខាន់យ៉ាងក្រៃលែង ក្នុងការហាមនូវការឈ្លោះវិវាទរវាងបណ្តាក្សត្យ និងព្រាហ្មណ៍ និងម្ចាស់ក្រុងទាំងឡាយ ដែលមានបំណងចង់មកសុំចែកព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ដោយលោកបាននិយាយឲ្យបណ្តាលពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ព្រមទទួលស្តាប់ហេតុផល ដែលអាចទទួលយកបាន ទើបធ្វើឲ្យសង្គ្រាមក្នុងការដណ្តើមគ្នា យកព្រះបរមសារីរិកធាតុមិនកើតឡើង ។ ដកស្រង់ទាំងស្រុងពីសៀវភៅ ជីវប្រវត្តិពុទ្ធឧបាសក របស់លោកម្ចាស់ យ៉ង់ សុផាត ដោយ៥០០០ឆ្នាំ |