30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៩,៤៣៥
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៥៦,៤៥៨
សរុប ៣៩០,៦៣៨,៩៤២
អានអត្ថបទ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៨៦៩ ដង)

ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌



ស្តាប់សំឡេង
 
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌

ជីវិត​ក្នុងការរស់​នៅ​ប្រចាំថ្ងៃ រមែង​មានការ​ជួបប្រទះ​រឿងរ៉ាវ​ជាច្រើន​មិនអាច​ពណ៌នា​បាន ជួនកាល​បាន​ជួប​ប្រទះ​សុខ ឬ​ក៏​ទុក្ខ​ជាធម្មតា​មនុស្ស​យើង​មិន​អាច​គេច​ផុត​បាន​ឡើយ ​ហើយ​យើង​មិន​អាច​ដឹង​អំពី​ដំណើរ​នៃ​ជីវិត​ដែល​កំពុង​តែ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ផ្សេងៗ។

ក្នុងឆាកជីវិត​របស់​មនុស្ស​យើង មិន​អាច​នឹង​មើល​ឃើញ​បាន​ទេ ថា​វា​ទៅ​ជា​យ៉ាង​ណា​នោះ តែ​ប្រសិន​បើ​បាន​ដឹង​វិញ​គ្រាន់​តែ​បាន​ដឹង​ត្រឹម​ថា​មនុស្ស​ណា​ដែល​ខំ​ប្រឹង​ធ្វើ​ការ ឬ​ខំ​ប្រឹង​រៀន​សូត្រ​ព្យាយាម​ធ្វើ​អ្វីៗ គ្រប់​បែប​យ៉ាង​ទាំង​អស់ នឹង​ដើម្បី​ប្រយោជន៍​ខ្លួន​តែ​ប៉ុណ្ណោះ។

ប្រសិន​វិទ្យាសាស្ត្រ​គេ​ព្យាករណ៍​នូវ​ហេតុ​ការណ៍​វិញ បាន​ត្រឹម​តែ​មាន​ការ​រញ្ជួយ​ដី ទឹក​ជំនន់ មានផ្ទុះ​ភ្នំភ្លើង ឬ​ក៏​ខ្យល់​ព្យុះ​ជាដើម​ទាំង​អស់​នេះ​អាច​ព្យាករណ៍​បាន​ត្រឹម​ខាង​ក្រៅ តែ​មិន​អាច​ហ៊ាន​ធានា​ថា​ត្រូវ​ទាំង​អស់​បាន​ឡើយ មាន​ពាក្យ​និយាយ​ខ្លះ​ទៀត​ថា​ឲ្យ​តែ​បាន​រៀន​ខ្ពស់ វារមែង​រស់​នៅ​បាន​ដោយ​ប្រសើរ​មិន​មាន​ភ័យ​ក្នុង​ខ្លួន...។

តើ​ទាំង​អស់​នេះ អ្នក​និយាយ​អាច​ហ៊ាន​ធានា​បាន​ទេ​ថា វា​មិន​កើត​ទុក្ខ​ដូច​ដែល​យើង​បាន​និយាយ​ខាង​លើ? ធម្មតា​ការ​កើត​ឡើង​របស់​ក្នុង​លោក​រមែង​មាន​ការ​តាំង​នៅ និង​វិនាស​ទៅវិញ​ជាធម្មតា បើ​បាន​ដឹង​ដូច្នេះ​ហើយ​មិន​មាន​បុគ្គល​ណា ដែល​ជា​សត្រូវ​នឹង​ខ្លួន​ឯង​នោះ​ឡើយ រឿង​ដែល​ថា​គេ​ជា​សត្រូវ​របស់​ខ្លួន​នោះ គឺ​គ្រាន់​តែ​យើង​គិត​ដោយ​ខ្លួន​ឯង​នោះ​ទេ តាម​សច្ចធម៌​មិន​មាន​ដូច្នោះ​ទេ សម​ដូច​រឿង​ព្រះដ៏មាន​ព្រះភាគ ទ្រង់​សម្ដែង​គង់​នៅ​ក្នុង​ព្រៃស្វាយ របស់​ពេទ្យជីវក ទ្រង់​ប្រារព្ធ​បញ្ហា​ដែល​ពេទ្យ​ជីវកទូល​សួរ​ទើប​ព្រះដ៏មានបុណ្យ​ត្រាស់​សម្ដែង​ទេសនា​នេះ​ថា (គតទ្ធិនោ)ក្នុង ខន្ធ​កៈ​យ៉ាង​ពិស្ដារ សម័យ​នោះ​ឯង​ទេវទត្ត​រួម​គំនិត​ជាមួយ​នឹង​ព្រះរាជា ព្រះនាម អជាសត្រូវ ជាអ្នក​មាន​ចិត្ត​ត្រូវទោស​ប្រទូស្ដហើយ​ឡើង​កាន់​ភ្នំ គិជ្ឈកូដ ដោយ​គិត​ថា​យើង​នឹង​ផ្ដាច់​ព្រះជន្ម​ព្រះសាស្ដា ទើប​រមៀល​ដុំថ្ម ទម្លាក់​ចុះ។

កំពូល​ភ្នំ​ទាំង​ពីរ ទទួល​ដុំ​ថ្ម​នោះ​មិន​ឲ្យ​ធ្លាក់​ចុះ​មក ចំណែក​ថ្ម​ដែល​បែក​ចេញ​អំពី​ដុំ​ថ្ម​នោះ ខ្ទាត​ទៅ​ប៉ះ​ព្រះបាទ​របស់​ព្រះមានព្រះភាគ ញ៉ាំង​ព្រះលោហិត​ឲ្យ​ពុះ​ពង​ឡើង វេទនា​ដ៏​ខ្លាំងក្លា ក៏​បាន​កើត​ឡើង​ដល់​តថាគត​ទើប​ពេទ្យ​ជីវក​ធ្វើ​ការ​ព្យាបាល​ដំបៅ​ថ្វាយ​ព្រះសម្ពុទ្ធ ភិក្ខុ​ទាំង​ឡាយ​នាំ​ព្រះសាស្ដា​ទៅ​កាន់​សួន​មទ្ទកុច្ឆិ ព្រះសាស្ដា​មាន​បំណង នឹង​ស្ដេច​ចេញ​ចាក​សួន​មទ្ទកុច្ឆិ​នោះ​ទៅកាន់​ជីវកម្ពវ័ន​របស់​ពេទ្យ​ជីវរក ទើប​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ចូល​នាំ​តថាគត​ទៅ​កាន់​ជីវកម្ពវ័ន​របស់​ពេទ្យ​ជីវក។

ពួក​ភិក្ខុ ក៏​បាន​នាំ​ព្រះមានព្រះភាគ ទៅកាន់​ជីវកកម្ពវ័ន របស់​ពេទ្យ​ជីវក ពេទ្យ​ជីវក​ដឹង​រឿង​នោះ​ហើយ ក៏​ទៅ​កាន់​សំណាក់​ព្រះសាស្ដារ​ថ្វាយ​ភេសជ្ជៈ​ដ៏​ខ្លាំង (ថ្នាំ​ខ្លាំង) ដើម្បី​ប្រយោជន៍​ដល់​ការ​ព្យាបាល​ដំបៅ រុំ​ដំបៅ​ស្រេច​ហើយ​បាន​ក្រាប​ទូល​ពាក្យ​នឹង​ព្រះសាស្ដា​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ខ្ញុំ​ព្រះអង្គ​ត្រូវ​ផ្សំថ្នាំ​ឲ្យ​ដល់​មនុស្ស​ម្នាក់​ខាង​ក្នុង​នគរ ខ្ញុំ​ព្រះអង្គ​នឹង​ទៅ​កាន់​សំណាក់​របស់​មនុស្ស​នោះ​ហើយ​នឹង (ត្រឡប់) មក​គាល់​ព្រះអង្គ​វិញ ការ​រុំ​ដំបៅ​នេះ ចូល​តាំង​នៅ​តាម​និយាយ ដែល​ខ្ញុំ​ព្រះអង្គ​ធ្លាប់​រុំ​ទុក​ចុះ ទម្រាំ​ខ្ញុំ ព្រះអង្គ​នឹង​ត្រឡប់​មក​វិញ។ ពេទ្យ​ជីវក​ទៅ​ធ្វើ​កិច្ច ដែល​គួរ​ធ្វើ​ដល់​បុរស​នោះ​ហើយ​ត្រឡប់​មក​វិញ មិន​មានឱកាស​បាន​ចូល​ទៅ​គាល់​ព្រះអង្គ ព្រោះ​មក​ក្នុង​វេលា​គេ​បិទ​ទ្វារ​នគរ។

គ្រា​នោះ សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ បាន​កើត​ឡើង​ដល់​ពេទ្យ​ជីវក​នោះ​ថា ឱ!​ស្លាប់​ហើយ​អញៗបាន​ធ្វើ​កម្ម​ដ៏​ធ្ងន់​ហើយ អាត្មា​អញ​បាន​ប្រគេន​ថ្នាំ​ដ៏​ខ្លាំង​រុំ​ដំបៅ​ព្ធដ៏​ព្រះបាទ​របស់​ព្រះតថាគត ដូច​ជា​បុរស​សាមញ្ញ វេលា​នេះ ជា​វេលា​ស្រាយ​នូវ​ដំបៅនោះ កាល​ដំបៅ​នោះ​ដែល​អញ​មិន​ទាន់​ស្រាយ សេចក្ដី​ក្ដៅ​ក្រហាយ​ក្នុង​ព្រះសរីរៈ​របស់​ព្រះមានព្រះភាគ នឹង​កើត​រហូត​មួយ យប់​ទល់​ភ្លឺ។

មុខ​ដំបៅ​របស់​ព្រះសាស្ដា​បាន​ជាសះស្បើយ ខណៈ​នោះ ព្រះសាស្ដា​ត្រាស់​ហៅ​ព្រះអានន្ទ​មក​ហើយ ត្រាស់​ប្រាប់​ថា ម្នាល​អានន្ទ ពេទ្យ​ជីវក​មក​ក្នុង​វេលា​ល្ងាច មិនបាន​ឱ​កាស​ចូល​មក​គាល់​តថាគត ក៏​គិត​ថា វេលា​នេះ​ជា​វេលា​ស្រាយ​សំពត់​រុំ​ដំបៅ អ្នក​ចូរ​ស្រាយ​សំពត់​រុំ​ដំបៅ​នោះ​ចុះ ព្រះថេរៈ​ក៏​ស្រាយ​សំពត់​រុំ​ដំបៅ​នោះ​តាម​ពាក្យ​ព្រះពុទ្ធ​ដីកា មុខ​ដំបៅ​ក៏​ជា សះស្បើយ​ដូច​ក្រមរ​ឈើ​បែក​ចេញ​អំពី​ដើម​ឈើ។

(ព្រះអរហន្ត​មិន​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ចិត្ត)

ព្រឹក​ឡើង ពេទ្យ​ជីវក​ទៅ​កាន់​សំណាក់​ព្រះសាស្ដា​យ៉ាង​ប្រញាប់ លុះ​ទៅ​ដល់​ហើយ ក៏​ទូល​សួរ​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សេចក្ដី​ក្ដៅ​ក្រហាយ​កើត​ឡើង ក្នុង​ព្រះសរីរៈ​របស់​ព្រះអង្គ​ដែរ​ឬ​ទេ? ព្រះសាស្ដា​ត្រាស់​ថា​ម្នាល​ជីវក សេចក្ដី​ក្ដៅក្រហាយ​ទាំង​ពួង​របស់​តថាគត​គង់​នៅ​ក្នុង​មណ្ឌល​ពោធិព្រឹក្ស​ម៉្លេះ ដូច្នេះ​ហើយ​កាល​នឹង​ទ្រង់​បន្តអនុសន្ធិ​ដើម្បី​សម្ដែង​ព្រះធម៌​បាន​ត្រាស់​ព្រះគាថា​នេះ (អរហន្ត​វគ្គ​ទី ៧ បិដក​លេខ ៥២ ទំព័រ ៤០) ថា

គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ
សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ។

សេចក្ដី​ក្ដៅក្រហាយ រមែង​មិន​មាន​ដល់​លោក​អ្នក មាន​ផ្លូវ​ឆ្ងាយ​ដើរ​ដល់​ហើយ មិន​មាន​សេចក្ដី​សោក រួច​ស្រឡះ​ចាក​ធម៌​ទាំង​ពួង (មាន​ខន្ធ​ជា​ដើម) មាន​កិលេស​ជាគ្រឿង​ចាក់​ស្រេះ​ទាំង​ពួង​លះ​បង់​ហើយ។

ចំពោះ​អំណាច​ដែល​ទេវទត្ត ធ្វើ​អំពើ​អាក្រក់ ដើម្បី​ខ្លួន​ឯង​គិត​ថា​បានសេចក្ដី​សុខ ទីបំផុត​ក៏​ត្រូវ​ក្ដៅ​ក្រហាយ​នៅ​មិន​សុខ មាន​ការ​លំបាក​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្តទីបំផុត​ត្រូវ​ព្រះធរណី​ស្រូប។

ចំពោះ​សេចក្ដី​ក្ដៅក្រហាយ ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​ទទួល​អកុសល​វិបាក កាល​ពី​ជាតិ​មុន​មិន​ឲ្យ​ព្រះអង្គ​ក្ដៅក្រហាយ​បាន​ឡើយ​ដោយ​អំណាច​ដែល​ព្រះអង្គ​បាន​កម្ចាត់​បង់ មាន​ខ្លួន​ជាទីពឹង​ដោយ​ខ្លួន​ឯង​ពោល​គឺ​មាន​ធម៌​ជាទី​ជុំរុំ​ត្រជាក់​ត្រជុំ​នៃ​ចិត្ត ដូច្នេះ​ហើយ​បាន​ជា​មិន​ក្ដៅ​ក្រហាយ​ដូច​ទេវទត្ត។

ពេទ្យ​ជីវក​ទូល​សួរ​សំដៅ​ដល់​ការ​ក្ដៅ​ក្រហាយ​កាយ ប៉ុន្តែ​ព្រះ​សាស្ដា​ទ្រង់​ផ្លាស់​ប្ដូរ​ព្រះធម៌​ទេសនា ដោយ​អំណាច​នៃ​ការក្ដៅក្រហាយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត ព្រោះ​ព្រះអង្គ​ឈ្លាស​វៃ​ក្នុង​ពិធី​ទេសនា ព្រោះព្រះអង្គ​ជាធម្មរាជា ទើប​ត្រាស់​ថា​ម្នាល​ជីវក សេចក្ដី​ក្ដៅក្រហាយ រមែង​មិន​មាន​ដល់​ព្រះខីណាស្រព។

យ៉ាង​ណា​មិញ ចំពោះ​បុគ្គល​ដែល​មាន​ធម៌​ជាទី​ជុំរុំ​នៃ​ចិត្ត​រឿយៗ រមែង​មិន​ក្ដៅ​ក្រហាយ​​ដូច​ជា ពួក​ជន​នៅ​ក្នុង​វាល​ស្មៅ ក្ដៅ​យ៉ាង​ខ្លាំង​ហើយ​ពេល​ក្រឡេក​មើល​ម្លប់​ឈើ បាន​ទៅ​ជ្រក​ក្រោម​ម្លប់​នោះ​មាន​ខ្យល់​បក់​រមែង​មាន​កាយ​ជាសុខ​យ៉ាង​ណាមិញ បុគ្គល​មាន​ជុំរុំ ពោល​គឺ​យក​ព្រះធម៌​ជាម្លប់​ហើយ រមែង​បាន​នៅ​ជា​សុខ​អស់​កាល​ដ៏​យូរ​អង្វែង។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០១០ ដង)
សុខ​ដទៃ​ក្រៅ​ពី​សេចក្តី​ស្ងប់​មិន​មាន​ឡើយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤៥៧ ដង)
បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៦,៨០២ ដង)
ពិចារណា​ពី​សភាព​របស់​ចិត្ត​
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៥៨០ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿