30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៣១៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៧,០៣៣
សរុប ៣៨៣,៧៤៣,៧២៦
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣១៣ ដង)

និយ​ម​ន័យ​របស់​និព្វាន​



 
ម្តង​នេះ​យើង​សាក​ល្បង​ពិ​ចារ​ណា​ពី​និយម​ន័យ​ និង​ពាក្យ​អធិ​ប្បាយ​អំពី​និរ​វាណៈ​ តាម​ដែល​មាន​ប្រាកដ​នៅ​ក្នុង​គម្ពីរ​ភា​សា​បា​លី​ជាន់​ដើម​ផ្សេង​ៗ​វិញ​ម្តង​ ។

" និ​រ​វា​ណៈ​ គឺ​ការ​រលត់​ទៅ​នៃ​ចំណង់ (តណ្ហា) ការ​លះ​បង់​នូវ​ចំណង់​ ការ​រលាស់​ចោល​នូវ​ចំណង់​ ការ​អស់​ទៅ​នៃ​ចំណង់​ ការ​ដាក់​ចុះ​នូ​វ​ចំណង់​ "

" គឺ​ការ​ស្ងប់​រម្ងាប់​ទៅ​នៃ​សង្ខត​ធម៌​ទាំង​ពួង​ ការ​លះ​បង់​ចោល​នូវ​កិលេស​ ទាំង​ពួង​ ការ​ជីក​គាស់​ចោល​នូវ​ឫស​គល់​នៃ​ចំណង់​ ការ​ផ្តាច់​បង់​ចោល​នូវ​ចំណង់​គឺ​និព្វាន​ "
" ម្នាល​ភិក្ខុ​ទាំង​ឡាយ​! អសង្ខត​ធម៌​ (និ​រវាណៈ​)​ ជា​អ្វី​? ម្នាល​ភិក្ខុ​ទាំង​ឡាយ​!​ គឺ​ការ​រលត់​ទៅ​នៃ​សេច​ក្តី​ត្រេក​ត្រ​អាល​ (រាគក្ខយោ​) ការ​អស់​ទៅ​នៃ​ទោសៈ​ (​ទោស​ក្ខ​យោ​) ការ​អស់​ទៅ​នៃ​សេច​ក្តី​វង្វេង​ (មោ​ហក្ខ​យោ​ ) ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​! នេះ​ឯង​ហើយ​ហៅ​ថា​ អ​សង្ខ​ត​ធម៌​ (​និព្វាន​) "

" ម្នាល​រាធៈ​! ការ​អស់​ទៅ​នៃ​ចំណង់​ (​តណ្ហ​ក្ខយោ​) គឺ​និព្វាន​ "

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​!​ ក្នុង​ចំណោម​ធម៌​ដែល​មាន​បច្ច័យ​តាក់​តែង​ (សភាវៈ​ដែល​កើត​ឡើង​ព្រោះ​អាស្រ័យ​ហេតុ​) ឬ​មិន​មាន​បច្ច័យ​ប្រជុំ​តាក់​តែង​ទាំង​ឡាយ​ ការ​ប្រោស​ចាក​នូវ​ភាព​ត្រេក​ត្រ​អាល​ (​វិរាគៈ​)​ ចាត់​ថា​ជា​កំពូល​ធម៌​ទាំង​ពួង​ ។ វិ​រាគៈ​ ក៏​គឺ​ការ​មាន​ឥ​ស្ស​រ​ភាព​ពី​មានៈ​ ការ​បំបាត់​បង់​នូវ​ចំណង់​ ការ​ដក​ចេញ​នូវ​ការ​ប្រ​កាន់​មាំ​ ការ​កាត់​ផ្តាច់​នូវ​វដ្តៈ​ ការ​អស់​ទៅ​នៃ​តណ្ហា​ ការ​រំលត់​ (កិលេស​) គឺ​និព្វាន​ " ។

ពេល​បរិព្វា​ជក​ម្នាក់​ សួរ​ព្រះ​សារីបុត្រ​ អគ្គ​សាវ័ក​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ថា " និ​ព្វានគឺ​អ្វី​? " ចម្លើយ​របស់​ព្រះ​សារី​បុត្រ​ ក៏​មាន​លក្ខ​ណៈ​ដូច​ទៅ​នឹង​និយាម​របស់​អសង្ខត​ធម៌​ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​ទុក​នោះ​ថា " ការ​រលត់​ទៅ​នៃ​សេច​ក្តី​ត្រេក​ត្រអាល​ ការ​រលត់​ទៅ​នៃ​ការ​ខឹង​ក្រោធ​ ការ​រលត់​ទៅ​នៃ​សេច​ក្តីវង្វេង​ " ។

" ការ​លះ​បង់​ចោល​ ឬ​ការ​កម្ចាត់​បង់​នូវ​តណ្ហា​និង​ការ​ពេញ​ចិត្ត​ នៅ​ក្នុង​ឧ​បា​ទាន​ក្ខន្ធ​៥ គឺ​ការ​រំលត់​ទុក្ខ​ "

" ការ​រលត់​ទៅ​នៃ​វដ្តៈ​ និង​ធម៌​ដែល​នាំ​ឲ្យ​ក្លាយ​ទៅ​ជា​យ៉ាង​នេះ​ ឬ​យ៉ាង​នោះ​បាន​គឺ​និព្វាន​ " ។

ក្រៅ​ពី​​នោះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​នៅ​បាន​ត្រាស់​ទៅ​ដល់​និរវាណៈ​ថា​ " ម្នាល​ភិក្ខុ​ទាំង​ឡាយ​! សភាវៈ​ដែល​មិន​កើត​ មិន​ចាស់​ និង​ដែល​បច្ច័យ​តាក់​តែង​មិ​ន​បាន​ (​មិន​មាន​បច្ច័យ​តាក់​តែង​)​ នោះ​មា​ន​ពិត​ ។ ប្រសិន​បើ​សភាវៈ​ដែល​មិន​កើត​ មិន​ចាស់ និង​ដែល​មិន​មាន​បច្ច័យ​តាក់​តែង​មិន​មាន​ទេ​នោះ ក៏​នឹង​មិន​មាន​ការ​រលាស់​ខ្លួន​ចេញ​ចាក​សភាវៈ​ ដែល​ កើត​ ចាស់​ ឈឺ​ ស្លាប់​ និង​ដែល​មាន​បច្ច័យ​តាក់​តែង​នោះ​ឡើយ​ តែ​ព្រោះ​មាន​សភាវៈ​ដែល​មិន​កើត​ មិន​ចាស់ មិន​ឈឺ​ មិន​ស្លាប់ និង​ដែល​មិ​ន​មាន​បច្ច័យ​តាក់​តែង​នោះ​ឯង​ ទើប​មាន​ការ​រលាស់​ខ្លួន​ចេញ​ចាក​សភាវៈ​ដែល​កើត​ ចាស់​ ឈឺ​ ស្លាប់​ ហើយ​ដែល​មាន​បច្ច័យ​តាក់​តែង​ " ។

" ទី​ដែល​មិន​មាន​ធាតុ​ ៤ គឺ​ ទឹក​ ដី ភ្លើង​ ខ្យល់​ មិន​មាន​បណ្តោយ​ មិន​មាន​ទទឹង​ មិន​មាន​ភាព​ហ្មត់​ចត់​ មិន​មាន​ភាព​គ្រោត​គ្រាត​ អំពើ​ល្អ​ និង​អាក្រក់​ នាម​និង​រូប​ បាន​ត្រូវ​កម្ចាត់​បង់​ទៅ​ទាំង​អស់​ មិន​មាន​លោក​នេះ​ មិន​មាន​លោក​ខាង​មុខ​ មិន​មាន​ការ​មក មិន​មាន​ការ​ទៅ​ មិន​មាន​ការ​ស្លាប់ មិន​មាន​ការ​កើត មិន​មាន​អាយ​តនៈ​ខាង​ក្នុង​ និង​មិន​មាន​អា​យ​តនៈ​ខាង​ក្រៅ​ គឺ​ព្រះ​និ​ព្វាន​​ " ។

ដោយ​ហេតុ​​ដែល​និ​រ​វាណៈ​ មាន​ការ​អធិ​ប្បាយ​ដោយ​ស័ព្ទ បដិសេធ​ (អវិជ្ជមាន​) ដូច្ចេះ​ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ មាន​ការ​យល់​ខុស​ថា​​ និរវាណៈ​ជា​សភាព​អវិជ្ជ​មាន​ ហើយ​ជា​សភាវៈ​ដែល​សម្តែង​ទៅ​ដល់​ការ​បំ​ផ្លាញ​អត្តា​ (ខ្លួន​)​ ។ តាម​ពិត​ទៅ​ និរវាណៈ​គឺ​មិន​បាន​បំផ្លាញ​អត្តា​សោះ​ឡើយ​ ព្រោះ​ថា​មិន​មាន​អត្តា​ដែល​នឹង​ឲ្យ​បំផ្លាញ​ ប៉ុន្តែ​ប្រ​សិន​បើ​ចាត់​ទុក​ថា​ជា​ការ​បំផ្លាញ​មែន​នោះ​ ក៏​ប្រ​ហែល​ជា​ការ​បំផ្លាញ​នូវ​មោ​ហៈ​ (​សេច​ក្តី​ល្ងង់​) ដែ​ល​ជា​ការ​បំ​ផ្លាញ​នូ​វ​ការ​យល់​ខុស​ ទាក់​ទង​ជា​មួយ​នឹង​អត្តា​ទៅវិញ​ទេ ។

វា​ពិត​ជា​មិន​ត្រឹម​ត្រូវ​សោះ​ឡើយ ដែល​នឹង​និយាយ​ថា និរវាណៈ​ជា​សភាវៈ​មិន​មាន​ (សូន្យ​) ឬ​ថា​ជា​សភាវៈ​ដែល​មាន​ពិត​ ។ គំនិត​ថា " មិ​ន​មាន​ " (​អវិជ្ជ​មាន​) និង​ " មាន​ " (វិជ្ជ​មាន​) នេះ​គឺ​វា​គ្រាន់​តែ​ជា​ការ​ប្រើ​នៅ​ក្នុង​លក្ខណៈ​ប្រៀប​ធៀប​ ដែល​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាព (​ជា​គូ​ៗ​) ប៉ុណ្ណោះ​ ។ ស័ព្ទផ្សេង​ៗ​ទាំង​នេះ មិន​អាច​នាំ​មក​​ប្រើ​ជា​មួយ​​ " និ​រវាណៈ " ដែល​ជា​បរមត្ថ​សច្ចៈ ហើយ​ដែល​ស្ថិត​នៅ​លើ​ទ្វេ​ភាព​ គឺ​ការ​ប្រៀប​ធៀប​នោះ​បាន​ឡើយ ។ ពាក្យ​ពេចន៍​បដិសេធ​ (​អវិជ្ជ​មាន​) ក៏​មិន​មាន​សុទ្ធ​តែ​មាន​ន័យ​ទៅ​ដល់​ សភាវៈ​ដែល​និយាយ​អំពី​ "ភាព​មិន​មាន​" ជា​និច្ច​នោះ​ដែរ  ។ ដូច​យ៉ាង​ពាក្យ​ថា " មាន​សុខ​ភាព​ល្អ​ " ក្នុង​ភាសា​បាលី ឬ​សំ​ស្រ្កឹត​ថា​ " អា​រោគយា​ " ដែល​ជា​ពាក្យ​បដិសេធ​ មាន​អត្ថ​ន័យ​ដោយ​រូប​ស័ព្ទ​ថា " ការ​មិន​មាន​រោគ​ "  ដូច្នេះ​ពាក្យ​ថា​ " អា​រោគ​យា " នេះ​ មិន​មែន​ជា​សភាវៈ​អវិជ្ជ​មាន​ឡើយ​ ដូច​គ្នា​ទៅ​នឹង​ពាក្យ​ថា " ការ​មិន​ស្លាប់ " (​ស្រប​ទៅ​នឹង​ពាក្យ​សំស្រ្កឹត​ថា អម្រឹត​ឬ​បាលី​ថា​អមតៈ ) ដែល​​ជា​វេវចន​ស័ព្ទ​របស់និរវណៈ​ដូច​គ្នា​ ជា​ពាក្យ​ក្នុង​លក្ខណៈ​បដិសេធ​ តែ​ក៏​មិន​មាន​ន័យ​ថា ការ​មិន​ស្លាប់​ជា​សភាវៈ​អវិជ្ជ​មាន​ឡើយ ។

ពាក្យ​ន័យ​ដូច​មួយ​ទៀត​របស់​ និរវាណៈ​ គឺ​ការ​រួច​ស្រឡះ​ (​បាលី​ថា​មុត្តិ​ ឬ​សំស្រ្កឹត​ថា មុក្តិ) ។ ពាក្យ​នេះ​ប្រហែល​ជា​គ្មាន​នរណា​និ​យាយ​ថា ការ​រួច​ស្រឡះ​ជា​ភាព​មិន​មាន​ (​អវិជ្ជ​មាន​) នោះ​ឡើយ ត្បិត​ថា​ការ​រួច​ស្រឡះ​ គឺ​សំ​ដៅ​ទៅ​ដល់​ការ​មិន​ឥ​ស្សរ​ភាព​ពី​អ្វី​ដែល​ជា​ឧ​បសគ្គ​ ដែល​មាន​ដំណើរ​ទៅ​នៅ​ក្នុង​ផ្លូវ​អាក្រក់​ ក៏​ដូច​ជា​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​អវិជ្ជ​មាន​ ម្លោះ​ហើយ​ពាក្យ​ថា " ការ​រួច​ស្រឡះ​ " មិនមែន​ជា​សភាវៈ​បដិសេធ​នោះ​ឡើយ ។ ហេតុ​ដូច្នេះ​ និរវាណៈ​ មុត្តិ វិមុត្ត​ និរោធ​ ឬ​និ​ព្វាន​ បាន​ដល់​ការ​រួច​ផុត​ពី​អំពើ​អាក្រក់​ទាំង​ពួង​ ជា​ការ​រួច​ផុត​ពី​លោ​ភៈ (​សេចក្តី​លោភ) ទោសៈ (សេចក្តី​ខឹង​ក្រោធ​) មោហៈ (សេចក្តី​វង្វេង​) ជា​ការ​រួច​ផុត​ពី​អ្វី​ៗ​គ្រប់​យ៉ាង​ ពី​ទ្វិ​ភាវៈ (​ទ្វេ​ភាព​) ពី​ការ​ប្រៀប​ធៀប​ ពី​កាលៈ​និង​ពី​ទេសៈ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ​ លីន កុសល ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០១៥ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៥,០២៩ ដង)
ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១៣,៤៧៥ ដង)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩៨១ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿