Reading Article
Public date : 19, Jun 2021 (19,768 Read)
ប្រវត្តិព្រះបរមសារីរិកធាតុ, មង្គល ១០៨ក្នុងស្នាមព្រះបាទ

|
ប្រវត្តិព្រះបរមសារីរិកធាតុ
ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចទាំង៥ប្រការអស់ ៤៥ព្រះវស្សា ដើម្បីប្រយោជន៍ដល់សត្វលោកតែម្យ៉ាង មិនមានបំណងប៉ងប្រាថ្នាអ្វីបន្តិចបន្តួចពីសត្វលោកឡើយ ។ ព្រះអង្គទ្រង់បំពេញពុទ្ធចរិយាមិនគិតពីការនឿយហត់លំបាកកាយឡើយ ឲ្យតែសត្វលោកបានរួចផុតចាកទុក្ខ បានត្រាស់ដឹងនូវអរិយសច្ចធម៌ ។ ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចអស់ ៤៥ព្រះវស្សាហើយ ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ មុនពុទ្ធសករាជ ១ថ្ងៃព្រះអង្គទ្រង់បរិនិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វាន ។ ព្រះបរមសពនៃព្រះអរហន្តសម្មាសម្ពុទ្ធ ត្រូវពួកមនុស្សទេវតា ព្រហ្មជាដើមនាំគ្នាបូជាយ៉ាងសន្ធឹកសន្ធាប់ជាទីបំផុត ហើយបានដង្ហែយកទៅបូជាត្រង់មកុដពន្ធនចេតិយ។ ... អានបន្ថែមខាងក្រោម (ទំព័រ ១-១៥) មង្គល ១០៨ក្នុងស្នាមព្រះបាទ អរុណក្រហមមានឡើយ ជាបុព្វភាគនៃការរះឡើងរបស់ព្រះអាទិត្យយ៉ាងណា បុព្វនិមិត្តរមែងប្រាកដឡើងចំពោះពុទ្ធុប្បាទ ក៏យ៉ាងនោះ ពោលគឺ មុនពុទ្ធកាលមួយពាន់ឆ្នាំ ព្រហ្មជាន់សុទ្ធាវាសបានក្លែងភេទជាព្រាហ្មណ៍មកកាន់មនុស្សលោកហើយប្រកាសថា ព្រះពុទ្ធជាម្ចាស់នឹងឧបត្តិឡើងក្នុងលោកនេះ បន្ទាប់ពីនេះទៅមួយពាន់ឆ្នាំទៀត ។ ... អានបន្ថែមខាងក្រោម (ទំព័រ១៦) ដោយ៥០០០ឆ្នាំ |