Reading Article
Public date : 18, Jul 2017 (11,594 Read)
សេចក្តីជូនដំណឹងអំពីគេហទំព័រ៥០០០ឆ្នាំ

|
ខ្ញុំព្រះករុណា សូមនមស្ការថ្វាយបង្គំ ចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយកាយវាចាចិត្ត ដោយសេចក្តីគោរពជ្រះថ្លាដ៏ក្រៃលែង។
ខ្ញុំព្រះករុណា ខ្ញុំបាទមាននូវសេចក្តីសោមនស្សរីករាយ សូមទូលប្រគេនចំពោះព្រះថេរៈ និងពុទ្ធបរិស័ទជ្រាបថា ដោយពេលបច្ចុប្បន្ន ៥០០០ឆ្នាំបានជួលនូវ ម៉ាស៊ីនមេ SERVER បង្ហោះចំនួន ២ ដែលមួយផ្ទុកឯកសារចាំបាច់៥០០០ឆ្នាំ និងមួយសម្រាប់ឯកសារនានាសម្រាប់ទាញយកតែម៉្យាង ។ កិច្ចការបច្ចេកទេសទាំងនោះ គឺដើម្បីសម្រួលដល់ភាពរហ័ស នៃការចូលមកស្វែងរកឯកសារ ឬទាញយកឯកសារនៃពុទ្ធបរិស័ទ ។ ហើយឥឡូវនេះ ៥០០០ឆ្នាំ មានទំហំផ្ទុកទំនេរមួយចំនួនដែលអាចដាក់បន្ថែម នូវរាល់ឯកសារព្រះពុទ្ធសាសនា ដូចជា Mp3 និង ebooks នានាបាន ។ ខ្ញុំព្រះករុណា ខ្ញុំបាទមានបំណងទូលសូមចំពោះព្រះថេរៈ និងធម្មកថិក ធម្មាចារ្យ ដើម្បីបាននូវឯកសារទាំងឡាយ ដែលជា mp3 ព្រះធម៌ pdf សៀវភៅធម៌ អំពីធម្មកថិក ផ្សេងៗទៀត ដែល ៥០០០ឆ្នាំពុំទាន់មាន ។ ម៉្យាងខ្ញុំព្រះករុណាមានបំណងនឹងប្រកាសផ្សាយនូវព្រះធម៌ដែលធម្មកថិកសម្តែងជាច្រើនទៀតនោះ ដែលលោកនៅទីឆ្ងាយៗ ខេត្តឆ្ងាយ ហើយខ្ញុំព្រះករុណា ពុំមានលទ្ធភាពទៅជួបដោយផ្ទាល់បាន ដើម្បីឲ្យពុទ្ធបរិស័ទបានស្គាល់ ។ អាស្រ័យដូចបានទូល និងជម្រាបជូនខាងលើ រួមទាំងសទ្ធា ឆន្ទៈ របស់ព្រះថេរៈ ធម្មាចារ្យ ចង់ផ្សព្វផ្សាយ mp3, pdf ព្រះធម៌ទាំងនោះ ជាធម្មទានផង សូមធ្វើការផ្ញើមកកាន់គេហទំព័រ៥០០០ឆ្នាំ តាមរបៀបដូចតទៅនេះ៖ - និមន្ត អញ្ជើញ មកដោយផ្ទាល់ដល់អស័យដ្ឋាន៥០០០ឆ្នាំ (មើលទីតាំង) - ផ្ញើតាមរថយន្តក្រុង (ប្រសិនបើនៅតាមខេត្ត) សូមដាក់លេខទូរស័ព្ទ (០១២៨៨៧៩៨៧) ជាអ្នកទទួលនៅភ្នំពេញ ។ - សូមផ្ញើព័ត៌មានផ្សេងៗមកជាមួយផងដូចជា ឈ្មោះអ្នកសម្តែង រូបថតអ្នកសម្តែង និងលេខទូរស័ព្ទទាក់ទង ។ បញ្ជាក់៖ រាល់ mp3 និង pdf ទាំងនោះ ៥០០០ឆ្នាំ នឹងដាក់ផ្សាយក្នុងលក្ខខណ្ឌថា មិនមាននិន្នាការនយោបាយ, ត្រឹមត្រង់តាមគោលព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ, មិនបៀតបៀនបុគ្គលដទៃ (៥០០០ឆ្នាំរក្សាសិទ្ធក្នុងការកែប្រែផ្សេងៗ) ។ ស្រុង-ចាន់ណា ដោយ៥០០០ឆ្នាំ |