Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
BEDOK
១២៥ អត្ថបទ
images/articles/3399/2026-07-03_10_39_52-________________________________________________d.jpg
Public date : 03, Jul 2026 (211 Read)
នៅនាព្រះជេតពន ជិតក្រុងសាវត្ថី ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះ គឺព្រះអង្គទ្រង់ត្រាស់សម្ដែងថា គប្បីដឹងនូវ ៖ -អាយតនៈខាងក្នុង ៦ -អាយតនៈខាងក្រៅ ៦ -ពួកនៃវិញ្ញាណ ៦ -ពួកនៃផស្សៈ ៦ -មនោបវិចារៈ ការពិចារណានៃចិត្ត ១៨ -សត្តបទ ចំណែកនៃសត្វដែលអាស្រ័យវដ្ដៈ ១៨ និងដំណើរទៅកាន់វិវដ្ដៈ ១៨ រួមសត្តបទ ៣៦ ។ ជាចុងក្រោយ ព្រះពុទ្ធអង្គទ្រង់សម្ដែងអំពីសតិប្បដ្ឋាន ៣ នៃព្រះអង្គដែលជាព្រះបរមសាស្ដា ជាសារថីអ្នកទូន្មាននូវបុរស ។ មនោបវិចារៈ ១៨ គឺព្រោះផស្សៈជាបច្ច័យ ទើបវេទនាកើតឡើង បានដល់សោមនស្សវេទនា ៦ ទោមនស្សវេទនា ៦ និង ឧបេក្ខាវេទនា ៦ រួមជាវេទនា ១៨ ហៅថា មនោបវិចារៈ ។ សត្តបទ ៣៦ គឺចំណែកវដ្ដៈ គេហសិតៈ ១៨ បានដល់គេហសិតសោមនស្ស ៦ គេហសិតទោមនស្ស ៦ និងគេហសិតឧបេក្ខា ៦ ឯចំណែកវិវដ្ដៈ គឺដូរមកជានេក្ខម្មៈវិញ មាន ១៨ ដូចគ្នា ។ តត្ថ វេទិតព្វានីតិ សហវិបស្សនេន មគ្គេន ជានិតព្វានិ ក្នុងបណ្ដាបទទាំងនោះ ពាក្យថា វេទិតព្វានិ គឺគប្បីដឹង បានដល់គប្បីដឹងដោយមគ្គ ប្រព្រឹត្តទៅដោយការចម្រើនវិបស្សនា ។ -អាស្រ័យនេក្ខម្មសិតសោមនស្ស ៦ លះបង់នូវគេហសិត-សោមនស្ស ៦ ។ -អាស្រ័យនេក្ខម្មសិតទោមនស្ស ៦ លះបង់នូវគេហសិត-ទោមនស្ស ៦ ។ -អាស្រ័យនេក្ខម្មសិតឧបេក្ខា ៦ លះបង់នូវគេហសិត-ឧបេក្ខា ៦ ។ -អាស្រ័យនេក្ខម្មសិតសោមនស្ស ៦ លះបង់នូវនេក្ខម្មសិត-ទោមនស្ស ៦ ។ -អាស្រ័យនេក្ខម្មសិតឧបេក្ខា ៦ លះបង់នូវនេក្ខម្មសិត-សោមនស្ស ៦ ។ -អាស្រ័យឧបេក្ខាក្នុងអរូបជ្ឈាន លះបង់នូវឧបេក្ខាក្នុងរូបជ្ឈាន ( ឧបេក្ខាក្នុងរូបជ្ឈានមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍ផ្សេងគ្នា មាន​បឋវីកសិណ អាបោកសិណជាដើម ចំណែកអរូបជ្ឈាន មានឧបេក្ខាជាមួយគ្នា និងមានអារម្មណ៍ជាមួយគ្នា សំដៅយកអរូបជ្ឈាននីមួយៗ ប៉ុណ្ណោះ ដូចជាអរូបទី ១ មានអារម្មណ៍ដូចគ្នា គឺអាកាសោ អនន្តោ ឯអរូបទី ២ មានអរូបទី ១ ជាអារម្មណ៍តែម្យ៉ាងដូចគ្នា មិនដូចរូបាវចរខ្លះមានអារម្មណ៍បឋវីកសិណ ខ្លះមានអារម្មណ៍អាបោ-កសិណជាដើមឡើយ ) ។ -អាស្រ័យវុដ្ឋានគាមិនីវិបស្សនា ( អតម្មយតំ និស្សាយ ) លះបង់នូវអរូបជ្ឈាន បានធ្វើឱ្យអស់នូវតណ្ហាដោយអរហត្តមគ្គ ។ សូមអនុមោទនា ! ៙.ការរៀនសម្លឹងមើលសេចក្ដីល្អរបស់អ្នកដទៃ នាំឱ្យកាត់បន្ថយនូវការខឹងស្អប់ ដូច្នេះ ទើបមេត្តាចិត្តមានឱកាសកើតឡើងបាន មេត្តាជាគ្រឿងទ្រទ្រង់លោក ចំណែកព្យាបាទជាគ្រឿងដុតលោក៕៚ សៀវភៅ សិក្សាព្រះសូត្រភាគ១៦ ដោយ៥០០០ឆ្នាំ
images/articles/3398/2026-07-03_10_36_05-Untitled_-_Notepad.jpg
Public date : 03, Jul 2026 (178 Read)
ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ ។ ក្នុងកាលនោះ ព្រះសមិទ្ធិដ៏មានអាយុ លោកគង់នៅកុដិដែលតាំងនៅក្នុងព្រៃ បានសន្ទនាជាមួយនឹងបរិព្វាជក ឈ្មោះបោតលិបុត្រអំពីកាយកម្ម វចីកម្ម មនោកម្ម ព្រះសមិទ្ធិបានដោះស្រាយសំណួររបស់បោតលិបុត្រ ដែលសួរថា បុគ្គលធ្វើកម្មប្រកបដោយចេតនា ដោយកាយវាចាចិត្តហើយ តើរងវេទនាដូចម្ដេច ? នៅក្នុងសេចក្ដីទាំងអស់នេះ ព្រះសមិទ្ធិបាននាំយកមកពិតទូលដល់ព្រះអានន្ទត្ថេរ ហើយព្រះអានន្ទត្ថេរ និងព្រះសមិទ្ធិ ក៏បានចូលគាល់ព្រះដ៏មានព្រះភាគ ។ កាលដែលព្រះអានន្ទត្ថេរ បានក្រាបទូលដល់ព្រះដ៏មានព្រះភាគហើយ ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីវេទនា ៣ ដែលជាផលសម្រេចអំពីការធ្វើកម្ម តាមសមគួរដល់កម្មនោះៗ ដែលជាហេតុនៃសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា រួចហើយព្រះអង្គទ្រង់ត្រាស់មហាកម្មវិភង្គ តាមរយៈនៃបុគ្គល ៤ ពួក ។ -ពួកទី ១ ធ្វើអកុសលកម្មហើយ ស្លាប់ទៅកើតក្នុងអបាយភូមិ -ពួកទី ២ ធ្វើអកុសលកម្មហើយ ស្លាប់ទៅកើតក្នុងសុគតិសួគ៌ -ពួកទី ៣ វៀរអកុសលកម្មហើយ ស្លាប់ទៅកើតក្នុងសុគតិសួគ៌ -ពួកទី ៤ វៀរអកុសលកម្មហើយ ស្លាប់ទៅកើតក្នុងអបាយភូមិ ។ សេចក្ដីនៅក្នុងមហាកម្មវិភង្គនេះ គឺព្រះអង្គទ្រង់ត្រាស់សម្ដែងជាបុគ្គល ក្នុងដំណើរជីវិត ដែលប្រព្រឹត្តទៅតាមកម្មជាបច្ច័យ ។ ចំពោះកម្ម គឺ កម្មខ្មៅឱ្យវិបាកខ្មៅ កម្មសឱ្យវិបាកស ត្រឹមត្រូវទៅតាមកម្មនិយាមហ្នឹងឯង មិនមែនកម្មខ្មៅឱ្យវិបាកស ឬ កម្មសឱ្យវិបាកខ្មៅនោះឡើយ ។ នៅក្នុងដំណើរជីវិតសត្វលោកបែបនេះ សូម្បីអ្នកមានទិព្វចក្ខុ ឃើញចុតិបដិសន្ធិនៃសត្វទាំងឡាយហើយ ក៏នៅតែមានការយល់ខុស រឹតតែខុសព្រោះជឿតែភ្នែកទិព្វ ដោយអត់មានភ្នែកបញ្ញាដឹងអំពីច្បាប់របស់កម្មតាមពិត ។ នៅខាងចុងនៃព្រះសូត្រ ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពី កម្មមិនគួរ ឃាត់កម្មមិនគួរក៏មាន កម្មមិនគួរឃាត់កម្មគួរក៏មាន ម្យ៉ាងទៀត កម្មគួរ ឃាត់កម្មគួរក៏មាន និងកម្មគួរ ឃាត់កម្មមិនគួរក៏មានដែរ ។ ព្រះអានន្ទដ៏មានអាយុ ត្រេកអររីករាយនឹងភាសិតរបស់ព្រះដ៏មានព្រះភាគ ។ សូមអនុមោទនា ! សៀវភៅ សិក្សាព្រះសូត្រភាគ១៦ ដោយ៥០០០ឆ្នាំ
images/articles/3396/2026-06-29_15_54_13-Untitled_-_Notepad.jpg
Public date : 29, Jun 2026 (378 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ ក្នុងសម័យនោះ ព្រះអានន្ទដ៏មានអាយុ បានធ្វើវត្តចំពោះព្រះដ៏មានព្រះភាគហើយ ចូលទៅកាន់ទីសម្នាក់របស់លោកពេលថ្ងៃ កំណត់ពេលវេលា គង់អង្គុយចម្រើនសុញ្ញតា ចូលកាន់ផលសមាបត្តិ មានព្រះនិព្វានជាអារម្មណ៍ រួចហើយចេញចាកតាមពេលវេលាដែលបានកំណត់ ។ លំដាប់នោះ សង្ខាររបស់លោកប្រាកដដោយភាពជារបស់សូន្យទទេ លោកប្រាថ្នាស្ដាប់សុញ្ញតាកថា បានចូលគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ក្រាបទូលព្រះអង្គដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះដ៏មានព្រះភាគ គង់ប្រថាប់នៅក្នុងនគរតូចមួយ ជានិគមរបស់ពួកសក្យ ក្នុងសក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀនក្នុងទីចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនទៅដោយ សេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះ ឈ្មោះថាខ្ញុំព្រះអង្គបានស្ដាប់ដោយប្រពៃ បានរៀនដោយប្រពៃ បានធ្វើទុកក្នុងចិត្តដោយប្រពៃ បានចងចាំដោយប្រពៃហើយឬ ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា ព្រះអានន្ទមានបំណងនឹងស្ដាប់នូវសុញ្ញតាកថា ក្នុងសេចក្ដីនេះ បុគ្គលខ្លះអាចនឹងស្ដាប់ តែមិនអាចនឹងរៀនបាន បុគ្គលខ្លះទៀត អាចនឹងស្ដាប់ទាំងអាចនឹងរៀនបាន តែមិនអាចនឹងសម្ដែងបានឡើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវសុញ្ញតាកថានេះ ដល់ព្រះអានន្ទដ៏មានអាយុ ដោយចាប់ផ្ដើមថា អើអានន្ទ ពាក្យនោះ ឈ្មោះថា អ្នកបានស្ដាប់ដោយប្រពៃ រៀនដោយប្រពៃ ធ្វើទុកក្នុងចិត្តដោយប្រពៃ ចងចាំដោយប្រពៃហើយ ។ ម្នាលអានន្ទ កាលពីដើមក្ដី ឥឡូវនេះក្ដី តថាគតធ្លាប់នៅច្រើន ទៅដោយសេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងព្រះសូត្រដែលមានអត្ថជាសុញ្ញតៈនេះ ឱ្យព្រះអានន្ទដ៏មានអាយុមានសេចក្ដីត្រេកអររីករាយ ។ សូមអនុមោទនា ! សៀវភៅ សិក្សាព្រះសូត្រភាគ១៥ ដោយ៥០០០ឆ្នាំ
images/articles/3395/2026-06-27_08_57_23-_New_Text_Document_txt_-_Notepad.jpg
Public date : 27, Jun 2026 (413 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន​ របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មាន​អាយុ មានអាពាធ មានសេចក្តីទុក្ខ មាន​ជម្ងឺធ្ងន់ នៅក្នុងស្រុកនាឡកៈ ក្នុង​ដែនមគធៈ។ មានសាមណេរ ឈ្មោះចុន្ទ ជាឧបដ្ឋាក របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុ។ គ្រានោះឯង ព្រះសារីបុត្ត ក៏បរិនិព្វាន ​ដោយអាពាធនោះ។ [៥៧] លំដាប់នោះឯង ចុន្ទសាមណេរ ក៏កាន់យកបាត្រ និងចីវរ របស់ព្រះសារីបុត្ត​ដ៏មាន​អាយុ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ឯវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចុន្ទសាមណេរ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ ម្នាលអាវុសោចុន្ទ នេះជាដំណឹង ដែលអ្នកនាំមកជាដំបូង ម្នាលអាវុសោចុន្ទ មក យើងនឹងនាំ​គ្នា​ចូល​ទៅរកព្រះដ៏មានព្រះភាគ ដើម្បីគាល់ព្រះអង្គ លុះចូលទៅដល់ហើយ នឹង​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ចុន្ទសាមណេរ ក៏ទទូលពាក្យព្រះអានន្ទដ៏មានអាយុថា ករុណា លោកម្ចាស់។ [៥៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ និងចុន្ទសាមណេរ ក៏ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុន្ទសាមណេរនេះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះសារីបុត្ត​ដ៏មាន​អាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយ​របស់​ខ្ញុំព្រះអង្គ ហាក់ដូចជារឹងស្តូកស្តឹង ទាំងទិសទាំងឡាយ ក៏មិនប្រាកដ ដល់ខ្ញុំព្រះអង្គ ទាំងធម៌​ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គដែរ ព្រោះបានឮថា ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វាន​ទៅហើយ។ [៥៩] ម្នាលអានន្ទ សារីបុត្តនាំយកសីលក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកសមាធិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកបញ្ញាក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិក្ខន្ធ បរិនិព្វាន​ទៅហើយ​ឬ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏​មានអាយុ របស់ខ្ញុំព្រះអង្គ នាំយកសីលក្ខន្ធ បរិនិព្វានទៅក៏ទេ។បេ។ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅក៏ទេ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ លោកជា​អ្នកប្រដៅ ជាអ្នកពន្យល់ ជាអ្នកបំភ្លឺ ជាអ្នកបបួល ជាអ្នកឲ្យអាចហាន ជាអ្នកឲ្យរីករាយ ជាអ្នក​មិន​ខ្ជិលច្រអូស ជាអ្នកអនុគ្រោះ ដល់ពួកសព្រហ្មចារ្យ ដោយធម៌ទេសនា យើងខ្ញុំទាំងឡាយ តែង​រឭកតាមនូវធម្ម ឱជារស ធម្មសម្បត្តិ ធម្មានុគ្រោះ របស់ព្រះសារីបុត្តដ៏មានអាយុនោះ។ [៦០] ម្នាលអានន្ទ ដំណើរនោះ តថាគតបានប្រាប់មុនហើយថា ការផ្សេងៗគ្នា ការព្រាត់​ប្រាស់គ្នា ការប្រព្រឹត្តទៅទីទៃពីគ្នា ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ ជាទីពេញចិត្ត ម្នាលអានន្ទ អ្នកគប្បីបានដំណើរនោះអំពីទីឯណា ដូច្នេះមិនមែនឬ។ របស់ឯណា ដែលកើត​ហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ របស់នោះឯង តែង​មានសេចក្តីវិនាសទៅជាធម្មតា ។ បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំបីវិនាសឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។ [៦១] ម្នាលអានន្ទ ដូចដើមឈើធំក្រៃលែងជាងឈើធំ ដែលមានខ្លឹម កំពុងតាំងនៅ ស្រាប់​តែ​រលំទៅ យ៉ាងណា។ ម្នាលអានន្ទ កាលបើភិក្ខុសង្ឃជាច្រើន ប្រកបដោយសារធម៌ កំពុងឋិតនៅ ស្រាប់​តែសារីបុត្តបរិនិព្វានទៅ ក៏យ៉ាងនោះឯង ម្នាលអានន្ទ ដំណើរនោះ អ្នកគប្បីបាន​អំពីទី​ឯណា។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ តែងមាន​សេចក្តី​វិនាស​ទៅ ជាធម្មតា បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំវិនាសទៅឡើយ ហេតុនុ៎ះ មិនដែល​មាន​ឡើយ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មាន​ខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭកឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំបីមាន​វត្ថុដទៃ ជាទីរឭកឡើយ។ [៦២] ម្នាលអានន្ទ ភិក្ខុដែលមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមាន​វត្ថុដទៃជាទីរឭក មាន​ធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទី​រឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុង​សាសនានេះ តែងពិចារណាឃើញ នូវ​កាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណា​ឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌​ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យា​យាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក​ចេញ។ ម្នាលអានន្ទ​ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជា​ទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក យ៉ាងនេះឯង។ [៦៣] ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាល​អំណើះ​អំពីតថាគត​ទៅក្តី នឹងមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭក​ចុះ។ ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ជាអ្នកប្រាថ្នាការសិក្សា ភិក្ខុទាំងនោះ នឹង​ប្រាកដមាន​ ក្នុង​ចំណែកដ៏ប្រសើរក្រៃលេង។ សំយុត្តនិកាយ មហាវារវគ្គ ទសមភាគ (ព្រះត្រៃបិដក ភាគ ៣៨) ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ ដោយ៥០០០ឆ្នាំ
images/articles/3394/2026-06-27_08_54_17-_New_Text_Document_txt_-_Notepad.jpg
Public date : 27, Jun 2026 (266 Read)
ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញុំាងអាណាចក្រ ឲ្យប្រព្រឹត្តទៅ ដោយកុសលធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹតិ្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់ នូវប្រយោជន៍ (នៃ​រាជការ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណ ក្នុងអាជ្ញា ឬគ្រឿងបូជា​ ១​ ទ្រង់ស្គាល់កាល ១ [ស្គាល់ថា កាលនេះ ជាកាលគួរសោយសុខ ក្នុងរាជ្យ កាលនេះ ជាកាល​គួរ​វិនិច្ឆ័យ ជាកាលគួរទៅកាន់ជនបទ។] ទ្រង់ស្គាល់បរិសទ្យ ១ [ស្គាល់ថា អ្នកនេះ ជាក្សត្រិយ៍ ជាព្រាហ្មណ៍ ជាវេស្ស ជាសុទ្រ។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជអាណាចក្រ ឲ្យប្រព្រឹត្តទៅដោយធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ ប្រការដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោកនេះ ជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ [ប្រមាណក្នុងការទទួល និងការប្រើប្រាស់​បច្ច័យ ៤។] ១ ដឹងកាល ១ [ដឹងថា កាលនេះ ជាកាលគួរពួនសម្ងំ កាលនេះ គួរចូលសមាបត្តិ កាលនេះ គួរ​សំដែងធម៌ កាលនេះ គួរចេញទៅ​កាន់​ជនបទ។] ដឹងបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ​​​​ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងញ៉ាំងធម្មចក្រដ៏ប្រសើរ ​ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ អង្គុត្តរនិកាយ បញ្ចកនិបាត ឆដ្ឋភាគ ភាគទី៤៥ តតិយបណ្ណាសក ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ ដោយ៥០០០ឆ្នាំ
images/articles/3392/2026-06-27_08_40_25-_New_Text_Document_txt_-_Notepad.jpg
Public date : 27, Jun 2026 (258 Read)
សព្វញ្ញុតញ្ញាណ​របស់​ព្រះតថាគត តើដូចម្ដេច។ ព្រះតថាគត ទ្រង់ជ្រាបសង្ខតធម៌ និង​អសង្ខតធម៌​ទាំងអស់ មិន​មានសេសសល់ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ​នូវ​ហេតុ​​ជាអនាគត ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿង​រារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាប​សព្វ​​នូវ​ហេតុ​ជាអតីតៈ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះ​មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វ​នូវ​​ហេតុ​ជា​បច្ចុប្បន្ន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ភ្នែក និង​រូប (យ៉ាងណា) ព្រះតថាគត ទ្រង់ជ្រាប​សព្វ​នូវ​ធម៌​នោះ យ៉ាង​នោះដែរ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ត្រចៀក និង​សំឡេង។បេ។ ច្រមុះ និង​ក្លិន អណ្ដាត និង​រស កាយ និង​សម្ផ័ស្ស ចិត្ត និង​ធម្មារម្មណ៍ យ៉ាងណា ព្រះតថាគត ទ្រង់ជ្រាប​សព្វ​នូវ​ធម៌​នោះទាំងអស់ យ៉ាង​នោះដែរ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ។ [២៨៧] ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថ​នៃអនិច្ចធម៌ ​នូវអត្ថ​នៃទុក្ខធម៌ ​នូវអត្ថ​នៃអនត្តធម៌ ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​​នោះ មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វ​នូវ​​អត្ថ​​នៃអនិច្ចធម៌ ​នូវ​អត្ថ​នៃទុក្ខធម៌ ​នូវ​អត្ថ​នៃអនត្តធម៌ របស់​រូបទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ​នូវ​អត្ថ​នៃអនិច្ចធម៌ ​នូវ​អត្ថ​នៃទុក្ខធម៌ ​នូវ​អត្ថ​នៃអនត្តធម៌ របស់​​វេទនាទាំងប៉ុន្មាន របស់​សញ្ញា​ទាំងប៉ុន្មាន របស់​សង្ខារទាំងប៉ុន្មាន របស់​វិញ្ញាណទាំងប៉ុន្មាន របស់​ចក្ខុទាំងប៉ុន្មាន។បេ​។ របស់​ជរាមរណៈ​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ។ [២៨៨] ព្រះតថាគត ទ្រង់ជ្រាបសព្វនូវ​អត្ថ​នៃការ​ដឹង​ច្បាស់ របស់​អភិញ្ញា​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វ​​នូវ​អត្ថ​នៃការ​កំណត់ដឹង​របស់​​បរិញ្ញា​ទាំងប៉ុន្មាន ​នូវ​អត្ថ​នៃការ​លះបង់​របស់​បហានៈទាំងប៉ុន្មាន ​នូវ​អត្ថ​នៃការ​ចំរើន​របស់​​ភាវនា​ទាំងប៉ុន្មាន ​នូវ​អត្ថ​នៃការ​ធ្វើឲ្យ​ជាក់ច្បាស់​របស់​​សច្ឆិកិរិយា​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ ​នូវ​អត្ថ​នៃគំនរ របស់​ខន្ធទាំង​ប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ ​នូវ​អត្ថ​នៃធាតុ របស់​ធាតុទាំង​ប៉ុន្មាន ​នូវ​អត្ថ​នៃ​អាយតនៈ របស់​អាយតនៈ​ទាំងប៉ុន្មាន ​នូវ​អត្ថ​នៃ​សង្ខតធម៌ របស់​សង្ខតធម៌​ទាំងប៉ុន្មាន ​នូវ​អត្ថ​នៃអសង្ខតធម៌ របស់​អសង្ខតធម៌​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ។ [២៨៩] ព្រះតថាគតទ្រង់ជា្របសព្វ ​នូវ​កុសលធម៌​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាប​សព្វនូវ​អកុសលធម៌​ទាំងប៉ុន្មាន ​នូវ​អព្យាកតធម៌​ទាំងប៉ុន្មាន ​នូវ​កាមាវចរធម៌​ទាំងប៉ុន្មាន ​នូវ​រូបាវចរធម៌​ទាំងប៉ុន្មាន ​នូវ​អរូបាវចរធម៌ទាំ​ងប៉ុន្មាន ​នូវ​​អបរិយាបន្នធម៌​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​​នោះមិន​មាន ហេតុ​នោះ​ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ ​នូវ​អត្ថ​នៃទុក្ខ របស់​ទុក្ខសច្ច​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ​នូវ​អត្ថ​​នៃ​សមុទ័យ របស់​សមុទយសច្ច​ទាំងប៉ុន្មាន ​នូវ​អត្ថ​នៃនិរោធ របស់​និរោធសច្ច​ទាំងប៉ុន្មាន ​នូវ​​អត្ថ​នៃមគ្គ របស់​មគ្គសច្ចទាំង​ប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង ​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ។ [២៩០] ព្រះតថាគតទ្រង់ជ្រាបសព្វនូវ​អត្ថ​នៃការ​បែកធ្លាយអត្ថ របស់​អត្ថប្បដិសម្ភិទា​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ។បេ។ ព្រះតថាគត​ទ្រង់ជា្របសព្វ​នូវ​​អត្ថ​នៃការ​បែកធ្លាយធម៌ របស់​ធម្មប្បដិសម្ភិទា​ទាំងប៉ុន្មាន ​នូវ​អត្ថ​នៃការ​បែកធ្លាយនិរុត្តិ របស់​និរុត្តិប្បដិសម្ភិទា​ទាំងប៉ុន្មាន ​នូវ​អត្ថ​នៃការ​បែកធ្លាយ​​បដិភាណ របស់​បដិភាណប្ប​ដិ​សម្ភិទា​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​​នោះ​មិន​​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ​នូវ​ឥន្រ្ទិយបរោបរិយត្តញ្ញាណ​ទាំង​ប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​​ក្នុងញាណ​នោះ​មិន​មាន ហេតុ​នោះ​ ឈ្មោះថា​អនាវរណញ្ញាណ ព្រះតថាគត​ទ្រង់ជ្រាបសព្វ​នូវ​សត្តាសយានុសយញ្ញាណ​ទាំងប៉ុន្មាន ​នូវ​យមកប្បាដិហិរញ្ញាណ​ទាំងប៉ុន្មាន ​នូវ​មហាករុណាសមាបត្តិញ្ញាណ​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះ​មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ។ [២៩១] ព្រះតថាគតទ្រង់ជា្របសព្វ​ដោយព្រះទ័យ ​នូវ​អារម្មណ៍ដែល​លោក ព្រមទាំង​​​ទេវលោក មារលោក ព្រហ្មលោក ដែល​ពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និង​មនុស្សដ៏​សេសទាំង​ប៉ុន្មាន បាន​ឃើញ ឮ ពាល់ត្រូវ ដឹង​ សម្រេច ស្វែងរក ត្រាច់រង្គាត់​តាមហើយ​ ព្រោះ​ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ។ របស់អ្វីមួយ ក្នុងលោកនេះ ដែលព្រះតថាគតនោះ មិន​ឃើញហើយ​ មិន​មានឡើយ មួយទៀត របស់​ណាដែល​គេគប្បីដឹង​ហើយ​ តែសត្វលោកមិន​ដឹង​ មិន​ស្គាល់ ព្រះតថាគត​ទ្រង់ជ្រាបច្បាស់ ​នូវ​របស់​​នោះទាំងអស់ ហេតុ​នោះទើប​ឈ្មោះថា សមន្ដចក្ខុ។ [២៩២] សំនួរត្រង់ពាក្យថា សមន្ដចក្ខុ តើសមន្ដចក្ខុ ដោយអត្ថដូចម្ដេច។ ពុទ្ធញ្ញាណ ១៤ គឺ ទុក្ខញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ ទុក្ខសមុទយញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ ទុក្ខនិរោធញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ ទុក្ខនិរោធ​គាមិនីបដិបទា​ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ អត្ថប្បដិសម្ភិទាញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១​ ធម្មប្បដិសម្ភិទាញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ និរុត្តិប្បដិសម្ភិទាញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ បដិភាណប្បដិសម្ភិទា​ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ ឥន្រ្ទិយបរោបរិយត្តញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ សត្តាសយានុសយញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ យមកប្បាដិហិរញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ មហាករុណាសមាបត្តិញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ សព្វញ្ញុតញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ អនាវរណញ្ញាណ ឈ្មោះថា​ពុទ្ធញ្ញាណ ១ ទាំង ១៤ នេះ​ ឈ្មោះថា​ពុទ្ធញ្ញាណ បណ្ដា​ពុទ្ធញ្ញាណ​ទាំង ១៤ នេះ​ ញាណ ៨ ​ខាងដើម ទួទៅដល់​ពួកសាវ័ក ឯញាណ ៦ (ខាងចុង) មិន​ទួទៅដល់​ពួកសាវ័ក​ឡើយ។ [២៩៣] អត្ថនៃទុក្ខ របស់ទុក្ខសច្ចទាំងប៉ុន្មាន ព្រះតថាគត​ទ្រង់ជ្រាប​សព្វហើយ​ អត្ថ​នៃទុក្ខ ឈ្មោះថា​ព្រះតថាគត​មិន​ជ្រាប មិន​មានឡើយ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ អត្ថ​នៃទុក្ខ របស់​ទុក្ខសច្ច​ទាំងប៉ុន្មាន ព្រះតថាគត​ទ្រង់ជ្រាប​សព្វហើយ​ ឃើញសព្វហើយ ​​ដឹង​ច្បាស់សព្វហើយ​ ធ្វើឲ្យ​ជាក់ច្បាស់​​សព្វហើយ​ ពាល់ត្រូវ​សព្វហើយ​ដោយប្រាជ្ញា អត្ថ​នៃទុក្ខ ឈ្មោះថាព្រះតថាគតមិន​ពាល់ត្រូវហើយ​ដោយប្រាជ្ញា មិន​មានឡើយ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ អត្ថ​នៃសមុទ័យ របស់​សមុទយសច្ច​ទាំងប៉ុន្មាន អត្ថ​នៃនិរោធ របស់​និរោធ​សច្ចទាំងប៉ុន្មាន អត្ថ​នៃមគ្គ របស់​មគ្គសច្ច​ទាំងប៉ុន្មាន អត្ថ​នៃការ​បែកធ្លាយ​នូវ​អត្ថ របស់​​អត្ថប្បដិសម្ភិទា​ទាំងប៉ុន្មាន អត្ថ​នៃការ​បែកធ្លាយ​ធម៌របស់​ធម្មប្បដិសម្ភិទា​ទាំងប៉ុន្មាន អត្ថ​នៃ​ការ​បែកធ្លាយ​និរុត្តិ របស់​និរុត្តិប្បដិសម្ភិទា​ទាំង​ប៉ុន្មាន អត្ថ​នៃការ​បែកធ្លាយ​បដិភាណ របស់​​ បដិភាណប្បដិសម្ភិទា​​​ទាំងប៉ុន្មាន ព្រះតថាគត​ទ្រង់ជ្រាប​សព្វហើយ​ ឃើញសព្វហើយ​ ដឹង​​ច្បាស់​​សព្វហើយ​ ធ្វើឲ្យ​ជាក់ច្បាស់សព្វ​ហើយ​ ពាល់ត្រូវ​សព្វហើយ​ ដោយប្រាជ្ញា អត្ថ​នៃការ​បែកធ្លាយ​បដិភាណ ឈ្មោះថាព្រះតថាគត មិន​ពាល់ត្រូវហើយ​ដោយប្រាជ្ញា មិន​មាន​ឡើយ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​​ក្នុងញាណ​នោះមិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ ឥន្រ្ទិយបរោបរិយត្តញ្ញាណ​ទាំងប៉ុន្មាន សត្តាសយានុសយញ្ញាណ​ទាំងប៉ុន្មាន យមកប្បាដិហិរញ្ញាណ​ទាំងប៉ុន្មាន មហាករុណា​សមាបត្តិញ្ញាណ​ទាំង​ប៉ុន្មាន ព្រះតថាគត​ទ្រង់ជ្រាបសព្វ​ហើយ​ ឃើញសព្វ​ហើយ​ ដឹង​ច្បាស់សព្វហើយ​ ធ្វើឲ្យ​ជាក់​ច្បាស់សព្វហើយ​ ពាល់ត្រូវសព្វហើយ​ ដោយប្រាជ្ញា មហាករុណាសមាបត្តិញ្ញាណ ឈ្មោះថា​​ព្រះតថាគត​មិន​ពាល់ត្រូវហើយ​ដោយប្រាជ្ញា មិន​មានឡើយ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះ មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ របស់​អ្វីមួយដែល​សត្វលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែល​ពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និង​មនុស្សដ៏​សេសទាំង​ប៉ុន្មាន ឃើញហើយ​ ឮហើយ​ ពាល់ត្រូវហើយ​ ដឹង​ហើយ​ សម្រេច​ហើយ​ ស្វែងរកហើយ​ ត្រាច់រង្គាត់តាមហើយ​ ព្រះតថាគត​ទ្រង់ជ្រាបសព្វ​ហើយ​ ឃើញ​សព្វហើយ​ ជ្រាបច្បាស់​សព្វហើយ​ ធ្វើឲ្យ​ជាក់ច្បាស់​សព្វហើយ​ ពាល់ត្រូវ​សព្វហើយ​ ដោយ​ប្រាជ្ញា របស់​អ្វីមួយ ឈ្មោះថា​ព្រះតថាគត​មិន​ពាល់ត្រូវ​ដោយប្រាជ្ញា មិន​មានឡើយ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿងរារាំង​ក្នុងញាណ​នោះមិន​មាន ព្រោះ​ហេតុ​នោះ ឈ្មោះថា​អនាវរណញ្ញាណ។ របស់អ្វីមួយ ក្នុងលោកនេះ​ ដែល​ព្រះតថាគត​នោះមិន​ឃើញហើយ​ មិន​មានឡើយ មួយទៀត របស់​ណាដែល​គេគប្បីដឹង​ តែសត្វ​លោកមិន​ដឹង​ មិន​ស្គាល់ ព្រះតថាគតទ្រង់ជ្រាបច្បាស់​​នូវ​របស់​​នោះទាំងអស់ ហេតុ​នោះ ទើបឈ្មោះថា សមន្ដចក្ខុ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ព្រះត្រៃបិដកលេខ ៦៩) ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ ដោយ៥០០០ឆ្នាំ
images/articles/3329/2023-06-12_06_50_51-Pinterest.jpg
Public date : 24, Jun 2026 (4,497 Read)
ខ្ញុំ​បាន​ដាំ​សួនច្បារ ថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះនាម​សិទ្ធត្ថ ពួក​បក្សី​ចូល​ទៅ​អាស្រ័យ​ឰដ៏​ដើមឈើ​ទាំងឡាយ ដែល​មាន​ម្លប់ត្រជាក់។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​មិន​មាន​ធូលី​គឺ​កិលេស ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទើប​នាំ​ព្រះសម្ពុទ្ធ ជា​លោកជេដ្ឋ ប្រសើរ​ជាង​ពួក​នរៈ ទៅ​ក្នុង​សួនច្បារ។ ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​ថ្វាយ​ផ្លែឈើ និង​ផ្កាឈើ ទាំង​មាន​សេចក្តី​ជ្រះថ្លា​ខ្លាំង​កើតឡើង​ក្នុង​លំដាប់នោះ ហើយ​បង្អោន​ថ្វាយ​នូវ​ទាន​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ទាន​ណា​ដល់​ព្រះពុទ្ធ ផល​រមែង​កើត​សម្រាប់​ខ្ញុំ ក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ (ព្រោះ​ការ​ថ្វាយ​ទាន​នោះ)។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សួនច្បារ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សួនច្បារ។ ក្នុង​កប្ប​ទី ៣៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ព្រះនាម​បុ​ទុ​សីត​លៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ បានឮ​ថា ព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។ ចប់ អារាម​ទាយ​កត្ថេ​រាប​ទាន។ ដោយ​៥០០០​ឆ្នាំ​
images/articles/3121/20rrmple_W.jpg
Public date : 10, Jun 2026 (5,948 Read)
ភោគសូត្រ ទី៧ [១២៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈសាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺអាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ ១ ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ភោគសូត្រ ទី ៧ ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៩ ឃ្នាប ១២៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3142/2021svaarest.jpg
Public date : 15, May 2026 (8,937 Read)
បឋមអក្ខន្តិសូត្រ ទី ៥ [១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។ បឋមអក្ខន្តិសូត្រ ទី ៥ ឬ ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង - បិដកភាគ ៤៥ ឃ្នាប ១១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3173/_____________________________________________.jpg
Public date : 15, May 2026 (5,843 Read)
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដី​ចំរើន​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីព្រមព្រៀង​របស់​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ព្រមព្រៀង​គ្នា​ហើយ​ ​ការ​ឈ្លោះប្រកែក​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​ប្រទេចផ្ដាសា​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​បោកបោះ​ពាក្យសំដី​ដល់គ្នា​នឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​លះបង់​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ជន​ទាំងឡាយ​ ​ដែល​មិន​ជ្រះថ្លា​ក្នុង​សង្ឃ​នោះ​ ​ក៏​រមែង​ជ្រះថ្លា​ ​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ក៏​រឹងរឹតតែ​ជ្រះថ្លា​ឡើង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​សេចក្ដីព្រមព្រៀង​នៃ​សង្ឃ​ ​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​ ​ការ​អនុគ្រោះ​បុគ្គល​ទាំងឡាយ​ ​ដែល​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​(​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​)​ ​បុគ្គល​ត្រេកអរ​ ​ក្នុង​ជន​ដែល​ព្រមព្រៀង​គ្នា​ ​តាំងនៅ​ក្នុង​ធម៌​ ​រមែង​មិន​សាបសូន្យ​ ​ចាក​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បុគ្គល​ធ្វើ​សង្ឃ​ ​ឲ្យ​ព្រមព្រៀង​គ្នា​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​អស់​ ​១​ ​កប្ប​។​ ​ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។ បិដក ភាគ ៥៣ - ទំព័រទី ១៧ ដោយ៥០០០ឆ្នាំ
images/articles/3204/etytuyiyujgy7778.jpg
Public date : 15, May 2026 (4,846 Read)
ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​គ្រូ​ឈ្មោះ​អរ​កៈ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គ្រូ​ឈ្មោះ​អរ​កៈ​ ​មាន​សាវក​ច្រើន​រយ​។​ ​គ្រូ​ឈ្មោះ​អរ​កៈ​ ​រមែង​សំដែងធម៌​ដល់​សាវក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​លើ​ចុង​ស្មៅ​ ​ដល់​ព្រះអាទិត្យ​រះ​ឡើង​ ​ក៏​ត្រឡប់​បាត់​វិញ​ឆាប់រហ័ស​ ​ជា​របស់​មិន​ឋិតថេរ​នៅ​យូរយារ​បាន​ ​យ៉ាងណា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​យ៉ាងនោះ​ដែរ​។​ ​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ភ្លៀង​ ​មាន​ដំណក់​ដ៏​ថ្លោស​ ​ធ្លាក់ចុះ​មក​ ​ក្រពេញ​ទឹក​ ​ក៏​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀន​ដូចជា​ក្រពេញ​ទឹក​ ​យ៉ាងនោះ​ដែរ​។​ ​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្នាម​គំនូស​ដម្បង​លើទឹក​ ​តែង​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​…​ ​ប្រៀប​ដូចជា​ស្នាម​គំនូស​ដម្បង​លើទឹក​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្ទឹង​ហូរ​ពី​ភ្នំ​ ​ហូរ​ទៅកាន់​ទី​ឆ្ងាយ​ ​មាន​ខ្សែទឹក​រហ័ស​ ​អាច​នាំ​ ​ទៅ​នូវ​របស់​ដែល​គួរ​នាំទៅ​បាន​ ​គ្មាន​កំណត់កាល​ ​កំណត់​វេលា​ ​កំណត់​យាម​ឡើយ​ ​ព្រោះ​ស្ទឹង​នោះ​ ​ចេះតែ​ទៅ​ ​ចេះតែ​ប្រព្រឹត្តទៅ​ ​ចេះតែ​ហូរ​ទៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូចជា​ស្ទឹង​ហូរ​ពី​ភ្នំ​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​បុរស​ដែល​មាន​កំឡាំង​ ​គ្រលៀវ​ដុំ​ទឹកមាត់​ ​ដាក់លើ​ចុង​អណ្តាត​ ​ហើយ​ស្តោះ​ចោល​ទៅ​ ​ដោយ​ងាយ​បាន​ ​យ៉ាងណាមិញ​ ​​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​ទឹកមាត់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូចជា​ដុំ​សាច់​ដែលគេ​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​ដែក​ដ៏​ក្តៅ​ ​អស់​មួយថ្ងៃ​ ​រមែង​ខ្លោច​ចង្រុះ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​សាច់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​មេគោ​ដែល​ត្រូវ​សម្លាប់​ ​ដែលគេ​នាំទៅ​កាន់​កន្លែង​សម្លាប់​ ​ឈានជំហាន​ណា​ទៅ​ ​ឈ្មោះថា​ ​ខិត​ទៅ​ជិត​កន្លែង​សម្លាប់​ ​ជិត​សេចក្តី​ស្លាប់​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូចជា​មេគោ​ ​ដែល​ត្រូវ​សម្លាប់​ ​យ៉ាងនោះ​ដែរ​។​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មាន​អាយុ​ប្រាំមួយ​ហ្មឺន​ឆ្នាំ​។​ ​កុមារិកា​ ​មាន​អាយុ​ត្រឹម​ប្រាំ​រយ​ឆ្នាំ​ ​ទើប​ល្មម​មាន​ប្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មានតែ​អាពាធ​ ​៦​ ​យ៉ាងគឺ​ ​រងា​ ​១​ ​ស្អុះ​ ​១​ ​ឃ្លាន​ ​១​ ​ស្រេក​ ​១​ ​ឈឺ​ឧច្ចារៈ​ ​១​ ​ឈឺ​បស្សាវៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រូ​ឈ្មោះ​អរ​កៈ​នោះ​ ​អម្បាល​ពួក​មនុស្ស​មាន​អាយុវែង​យ៉ាងនេះ​ ​ឋិតថេរ​យូរយារ​យ៉ាងនេះ​ ​មាន​អាពាធ​តិច​ ​យ៉ាងនេះ​ ​ម្តេច​គង់​សំដែងធម៌​ដល់​ពួក​សាវក​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​ អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ក្នុង​កាល​ឥឡូវនេះ​ ​បើ​បុគ្គល​និយាយ​ឲ្យ​ត្រូវ​ ​ត្រូវ​និយាយ​ថា​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​បុគ្គល​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បុគ្គល​រស់នៅ​យ៉ាង​យូរ​ត្រឹម​មួយ​រយ​ឆ្នាំ​ ​ឬ​តិច​ជាង​ ​ឬក៏​លើស​ពី​មួយ​រយ​ឆ្នាំ​បន្តិចបន្តួច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​បាន​មួយ​រយ​ឆ្នាំ​ ​ឈ្មោះថា​រស់នៅ​អស់​បី​រយ​រដូវ​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​រយ​ ​គិម្ហរដូវ​ ​មួយ​រយ​ ​​វស្សានរដូវ​ ​មួយ​រយ​។​ ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​អស់​បី​រយ​រដូវ​ ​ឈ្មោះថា​ ​រស់នៅ​មួយ​ពាន់​ពីរ​រយ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​បួន​រយ​ខែ​ ​គិម្ហរដូវ​ ​បួន​រយ​ខែ​ ​វស្សានរដូវ​ ​បួន​រយ​ខែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​មួយ​ពាន់​ពីរ​រយ​ខែ​ហើយ​ ​បើ​រាប់​ជា​កន្លះ​ ​ៗ​ ​ខែ​ ​ឈ្មោះថា​ ​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​គិម្ហរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​វស្សានរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​។​ ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ហើយ​ ​ឈ្មោះថា​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​គិម្ហរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​វស្សានរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ហើយ​ ​រមែង​បរិភោគ​បាយ​ ​ប្រាំពីរ​ហ្មឺន​ពីរ​ពាន់​ដង​ ​គឺ​ ​ហេមន្តរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​គិម្ហរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​វស្សានរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​រាប់ទាំង​បៅ​ទឹកដោះម្តាយ​ ​រាប់ទាំង​ខាន​បរិភោគ​បាយ​។​ ​ក្នុង​ហេតុ​ទាំងនោះ​ ​ការ​អត់បាយ​នេះ​ ​គឺ​ ​បុគ្គល​ខឹង​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ព្រួយ​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ឈឺចាប់​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​រក្សា​ឧបោសថ​ ​មិន​បរិភោគ​បាយ​ បុគ្គល​មិន​បរិភោគ​បាយ​ ​ព្រោះ​រក​អ្វី​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​របស់​មនុស្ស​ ​ដែល​មាន​អាយុ​មួយ​រយ​ឆ្នាំ​ ​តថាគត​បាន​រាប់​ហើយ​ ​ប្រមាណ​នៃ​អាយុ​ ​តថាគត​បាន​រាប់​ហើយ​ ​រដូវ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ឆ្នាំ​ទាំងឡាយ​ ​តថាគត​ ​បាន​រាប់​ហើយ​ ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​កន្លះ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​រាត្រី​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ថ្ងៃ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ការ​អត់បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ណា​ ​ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ទំនុក​បំរុង​ ​ជា​អ្នក​ឈឺឆ្អាល​ ​អាស្រ័យ​នូវ​សេចក្តី​ឈឺឆ្អាល​ ​គួរ​ធ្វើ​ដល់​ពួក​សាវក​ ​កិច្ច​នោះ​ ​តថាគត​បាន​ធ្វើ​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​។​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នុ៎ះ​ជា​គល់ឈើ​ទាំងឡាយ​ ​នុ៎ះ​ជា​ផ្ទះ​ស្ងាត់​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​ឈាន​ ​កុំ​ប្រមាទ​ ​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​ ​ចប់​ ​មហាវគ្គ​ ​ទី២​។​ បិដក ភាគ ៤៧ - ទំព័រទី ២៤៨/២៥៣ ដោយ៥០០០ឆ្នាំ
images/articles/3205/________________________.jpg
Public date : 15, May 2026 (5,591 Read)
ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបេាសថកម្ម បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា កឹឆន្ទេា កិមធិប្បាយេា ដូច្នេះជាដេីម ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាទាំងឡាយជាច្រេីន ដែលជាអ្នករក្សាឧបេាសថ មកដេីម្បីស្តាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ អ្នកទាំងឡាយជាអ្នកប្រកប​ដេាយឧបេាសថឬ ? កាលឧបាសក ឧបាសិកាទាំងឡាយទូលថាពិតមែនហេីយ ព្រះអង្គ ។ ព្រះ​មានព្រះភាគត្រាស់ថា ឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះ ល្អប្រពៃ​ហេីយ​ សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ ។ កាលឧបាសក ឧបាសិកាទាំងឡាយ ទូលសូមអារាធនាហេីយ ព្រះសាស្តានាំអតីតនិទាន​មកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្ត ដេាយធម៌ ក្នុងនគរពារាណសី ព្រះរាជានេាះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបេាសថកម្ម ។ ព្រះ​រាជា ញាុំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីម ឲ្យសមាទាននូវកុសលមានទានជាដេីម ។ ចំណែកបុរេាហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកសុីសំណូក ជាអ្នកវិនិច្ឆ័យក្តីកេាង ។ ក្នុងថ្ងៃឧបេាសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំង​ឡាយ​មក ហេីយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបេាសថ ។ បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ ។ គ្រានេាះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបេាសថហេីយឬ ? ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូក និងកាត់ក្តីកេាងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លេាកអាចារ្យរក្សាឧបេាសថហេីយឬ ។ បុរេាហិត​នេាះធ្វេីមុសាវាទថា ទូលព្រះបង្គំរក្សាហេីយ រួចទេីបចុះពីប្រាសាទ ។ លំដាប់នេាះ អាមាត្យម្នាក់ចេាទបុរេាហិតនេាះថា លេាកមិនបានរក្សាឧបេាសថមិនមែនឬ ។ បុរេាហិតនិយាយកែថា ខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហេីយ អធិដ្ឋានឧបេាសថ ខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដេាយអាការយ៉ាងនេះ ឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នេាះពេាលថា ល្អគ្រាន់ លេាកអាចារ្យ ។ បុរេាហិតនេាះទៅដល់ផ្ទះហេីយ ក៏បានធ្វេីយ៉ាងនេាះ ។ ថ្ងៃមួយ កាលបុរេាហិតនេាះ អង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តី នាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះ ទេីបគិតថា យេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយ ដូច្នេះ​ហេីយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយ ក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់ ។ ក្នុងខណៈនេាះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត ។ បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះ ក៏ឲ្យដល់នាង ដេាយពេាលថា នាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយ ចូររក្សាឧបេាសថចុះ ។ ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង ។ ចំណេរកាលតមក បុរេាហិតនេាះធ្វេីកាលកិរិយា បានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាស លេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាព ក្នុងព្រៃស្វាយដែលគួរ រីករាយ ដែលមានប្រមាណ ៣ យេាជន៍ នៅនឹងច្រាំងកេាសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទេីបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ ។ ពិតមែនហេីយ ទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេត ព្រេាះហេតុនេាះ កាលអរុណរះឡេីង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនេាះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាត កម្ពស់ ៨០ ហត្ថ កេីតឡេីង សរីរៈទាំងអស់ឆេះឡេីង ហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភេាគ កាលដល់នូវទុក្ខវេទនា ទេីបស្រែកយំខ្លាំងៗ សេាយសេចក្តីទុក្ខយ៉ាងនេះ ។ កាលព្រះអាទិត្យអស្តង្គតទៅ សរីរៈនេាះក៏អន្តរធានទៅ សរីរៈជាទិព្វបានកេីតឡេីង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចេាមរេាម ។ ទេវបុត្រនេាះ កាលនឹងសេាយមហាសម្បត្តិ ក៏ឡេីងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។ វេមានិកប្រេតនេាះ បានអម្ពវ័នដែលមានទំហំ ៣ យេាជន៍នេះ ដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ, ចំណែកការខ្វះហែកសាច់ខ្នង មកបរិភេាគនេះ ដេាយផលកម្មនៃការទទួលសំណូក និងកាត់ក្តីកេាង, ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចេាមរេាមបម្រេីនេះ ដេាយផលនៃឧបេាសថកន្លះថ្ងៃ ។ ក្នុងកាលនេាះ ព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយ ហេីយបួសជាឥសី សាងបណ្ណសាលា លេីភូមិភាគជាទីរីករាយ នៅចំណែកខាងក្រេាមទន្លេគង្គា ញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនេាះ ធ្លាក់ចុះទន្លេគង្គា ហេីយហូរអណ្តែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ ។ តាបសកាលជម្រះមុខ បាន​ឃេីញ​ស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយ ចុះទៅក្នុងទឹក កាន់យកស្វាយនេាះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លេីង យកកាំបិតមកពុះ ហេីយបរិភេាគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនេាះរាល់ៗ ថ្ងៃ រឿយៗរហូតទាល់តែអស់ ។ កាលស្វាយនេាះអស់ហេីយ តាបសមិនអាចនឹងបរិភេាគផលាផលដទៃ ព្រេាះជាប់ជំពាក់​រស​តណ្ណា ទេីបគិតថា យេីងនឹងបរិភេាគផ្លែស្វាយទុំនេាះ ដូច្នេះ ទេីបទៅកាន់ច្រាំងទន្លេ កាលសម្លឹង​មេីលទន្លេ ធ្វេីសេចក្តីសន្និដ្ឋានថា បេីមិនបានផ្លែស្វាយ យេីងនឹងមិនក្រេាក យ៉ាងនេះហេីយអង្គុយនៅទីនេាះឯង ។ តាបសនេាះ ជាអ្នកមិនមានអាហារក្នុងទីនេាះ សូម្បីអស់ ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ៦ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រេាះ ដេាយខ្យល់ និងកម្តៅ អង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ ។ លំដាប់នេាះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណាឭ បានដឹងហេតុនេាះ ហេីយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភេាគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមេីលទន្លេគង្គា កាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេហមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយេីងនឹងឲ្យដល់គេ ដូច្នេះទេីបមក ហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គា កាលចរចាមួយអន្លេីដេាយតាបសនេាះ ទេីបពេាលគាថាទី ១ ថា៖ បពិត្រព្រាហ្មណ៍ លេាកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដេាយប្រយេាជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រេាះលេាកបួសហេីយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លេាកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។ តាបសស្តាប់ពាក្យនេាះហេីយ ក៏ពេាល ៩ គាថា ថា៖ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តម ដេាយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនេាះ ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃេីញផ្លែស្វាយនេាះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរ ហេីយនាំយកទៅកាន់រេាងបូជាភ្លេីង ។ លំដាប់នេាះ អាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំង​ឡាយ​ដេាយខ្លួនឯង ចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ (ឆាន់) ផ្លែស្វាយនេាះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។ អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហេីយ ក៏អត់ទ្រាំបានដេាយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនេាះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដេាយពិត ព្រេាះរីងស្គម ព្រេាះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលេីសលប់ ជាទីពេញចិត្ត ។ អាត្មាស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដេាយសេចក្តីស្រេកឃ្លាន) ព្រេាះហេតុណា ហេតុនេាះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេហ ធំទូលាយប្រកបដេាយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននេាះ ដល់អាត្មាសិន ។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណេីរ) ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ (មកក្នុងទីនេះ) ដេីម្បីអ្វី ។ នាងនារីទាំងឡាយណា ជាអ្នកបម្រេីពួកទេវតា ក្នុងទេវតាទាំងឡាយផង ្រសីទាំងឡាយណាប្រកបដេាយរូប ក្នុងមនុស្សលេាកផង ស្រីទាំងឡាយនេាះ ប្រាកដស្មេីដេាយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលេាកឡេីយ ម្នាលនាងមានអវយវៈខាងដេីម (ភ្លៅ) ដ៏ល្អ អាត្មាសួរហេីយ ចូរប្រាប់នាម និងគេាត្រផង ផៅពង្សទាំងឡាយផង ។ លំដាប់នេាះ ទេវធីតា ក៏ពេាល ៨ គាថា ថា៖ បពិត្រព្រាហ្មណ៍ លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរ អាស្រ័យនៅហេីយ (ក្នុងស្ទឹងនេាះ) ។ ព្រេាះភ្នំដ៏ច្រេីន កុះករដេាយឈេីផ្សេងៗ រមែងមានក្នុងទីចំពេាះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រេីន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគ រមែងញុាំងខ្ញុំឲ្យពេញដេាយទឹក ។ ដេីមស្វាយ ដេីមព្រីង ដេីមខ្នុរសម្ល ដេីមក្ទុម្ព ដេីមត្នេាតនិងដេីមល្វា ផលជាតទាំងឡាយ ដ៏ច្រេីន រមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ ។ ផ្លែឈេីណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈេីនេាះ រសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ ។ បពិត្រលេាកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រេីន លេាកជ្រាបហេតុនុ៎ះហេីយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលេាកកុំពេញចិត្តឡេីយ ចូរបដិសេធ នូវការជាប់ជំពាក់ដេាយតណ្ហា ។ បពិត្រព្រះរាជិសី អ្នកញាុំងដែនឲ្យចម្រេីន លេាកកំពុងចម្រេីន (ដេាយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដេាយហេតុណា ខ្ញុំពុំសំគាល់នូវលេាកថា ជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គល​នេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យា៉ងទៀត ឥសីទាំងឡាយណាក្នុងលេាក ជាអ្នកមានចិត្តសង្រួមហេីយ មានតបៈ ឥសីទាំងឡាយនេាះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រេី (ឥសីទាំងនេាះក៏ដឹងការនេាះតៗ គ្នាទៀត) ។ កាលនទីទេវធីតា នឹងឲ្យតាបសនេាះ កេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថា ព្រហ្មដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លេីដេាយព្រហ្មនេាះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដេាយឥតសង្ស័យ ។ តែ​ការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថា តាបសឯណេាះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ណា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រេី របស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយស បានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត ។ ឈ្មេាះថា អាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្ម រមែងមិនមាន ។ បន្ទាប់ពីនេាះមក តាបសក៏ពេាល ៤ គាថា ថា៖ បេី (នរជនណា) មិនគិតសម្លាប់បុគ្គលនេាះទេ បាបក៏មិនចម្រេីនដល់នរជននេាះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់​ហេីយ ប្រយេាជន៍នៃសត្វលេាក នាងដឹងច្បាស់ហេីយយ៉ាងនេះ នាងឈ្មេាះថាស្វែងរកនូវបាបកម្ម (ចំពេាះខ្លួន) ព្រេាះប្រទេចពាក្យមិនប្រសេីរ ។ ម្នាលនាងទេវធីតាមានត្រគាក​សាយ​ល្អ បេីយេីងស្លាប់លេីត្រេីយរបស់នាង កាលបេីយេីងស្លាប់ហេីយ តំណិះដំណៀលនឹងបាន​មក​នាងឯង ឥតសង្ស័យឡេីយ ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រេាះហេតុនេាះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបេីយេីងស្លាប់ហេីយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រេាយឡេីយ ។ ទេពធីតាស្តាប់ពាក្យនេាះហេីយ ទេីបពេាល ៥ គាថា ថា៖ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហេីយ ធម្មតាសេ្តចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហេីយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនេាះផង ដល់លេាកម្ចាស់ ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដេាយក្រ ហេីយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ បុគ្គលណា លះបង់នូវចំណង់ខាងដេីម ហេីយឋិតនៅក្នុងចំណង​ខាងចុងផង ប្រព្រឹត្តនូវធម៌ផង បាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ ។ សូមលេាកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះ សូម​លេាក​ម្ចាស់​មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់​នេាះ សូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនេាះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដេាយរសនៃផ្កាឈេី ស្រែកបន្លឺឡេីងហេីយ ពួកក្រៀល ពួកក្ងេាក ជាទិព្វ ពួកសត្វស្លាបឈ្មេាះកេាលដ្ឋិ និងឈ្មេាះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនេាះ ក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ ។ ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះ មានចុងមែកដាបចុះ (ព្រេាះទម្ងន់ផ្លែ) ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវ ដេីមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កេាមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នេាតទុំ។ លេាកពេាលអធិប្បាយថា នែតាបសដ៏ចម្រេីន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្តៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនេាះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វេីដេាយអំណាចនៃតណ្ហា បាបរមែងចម្រេីនដល់បុគ្គលនេាះ ។ ទេពធីតាកាលតិះដៀលតាបស ទេីបពេាលដូច្នេះ ។ កាលទេវធីតាពណ៌នាហេីយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះ ហេីយពេាលថា លេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយ ចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហេីយ ទេីបចៀសចេញទៅ ។ តាបសបរិភេាគផ្លែស្វាយ និងញាុំតណ្ហាឲ្យពេញហេីយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខ តែ​លេាក​មិនអាចនឹងពេាលយ៉ាងណាឡេីយ ។ ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបស​ឃេីញប្រេតសេាយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហេីយទេីបពេាល ៣ គាថា ថា៖ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នូត ប្រដាប់ដេាយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដេាយខ្លឹមចន្ទន៍ ឲ្យគេបម្រេីក្នុងវេលាយប់ សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ ។ ស្ត្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រេីរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរេាម ។ ក្នុងកាលមុន អ្នកបានធ្វេីអំពេីបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វេីក្នុងមនុស្​សលេាក បានជាសុីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនេាះបាន ហេីយពេាលថា ព្រះ​អង្គ​មិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរេាហិតរបស់ព្រះអង្គ ខ្ញុំបានសេាយសេចក្តីសុខក្នុងវេលា​យប់ ព្រេាះផលនៃឧបេាសថកន្លះថ្ងៃ ដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គ បាន​សេាយ​សេចក្តី​ទុក្ខក្នុងពេលយប់ ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វេីការកាត់ក្តីកេាងទទួលសំណូក ជាអ្នកសុីសាច់ខ្នងអ្នកដទៃ ព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះ ខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះ​ហេីយ​ ទេីបពេាលគាថា ២ ថា៖ ខ្ញុំបានរៀននូវវេទទាំងឡាយ ហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ បុគ្គលណា ជាអ្នកសុីនូវសាច់ខ្នង (ញុះញ៉ង់គេ) បុគ្គលនេាះ ក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ ។ វេមានិកប្រេតបានពេាលពាក្យនេះហេីយ ក៏សួរតាបសថា លេាកម្ចាស់មកទីនេះបាន ដេាយប្រការដូចម្តេច ។ តាបសពេាលរឿងរ៉ាវទាំងអស់ ដេាយពិស្តារ ។ ប្រេតសួរទៀតថា បពិត្រ​លេាក​ម្ចាស់ដ៏ចម្រេីន ឥឡូវនេះ លេាកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពេាលថា យេីង​​មិននៅទេ យេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ ។ ប្រេតពេាលថា បពិត្រលេាកម្ចាស់ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំ ថាហេីយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដេាយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូម​លេាកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហេីយ ទេីបទៅ ។ ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភេាគផ្លែស្វាយនេាះ ហេីយធ្វេីកសិណបរិកម្ម ញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីង ជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ ។ ព្រះសាស្តាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសិកាទាំងឡាយហេីយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះ​សេាតា​បន្ន បុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ទេព​ធីតាក្នុងកាលនេាះ បានមកជាឧប្បលវណ្ណា ។ ចំណែក តាបស គឺ តថាគតនេះឯង ។ កឹឆន្ទជាតក (ពេាលអំពីផល ឧបេាសថកន្លះថ្ងៃ) សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវមភាគ (ព្រះត្រៃបិដក លេខ ៦០) ដោយ៥០០០ឆ្នាំ
images/articles/3120/20eube.jpg
Public date : 03, May 2026 (6,417 Read)
ទុតិយអបាសាទិកសូត្រ ទី ៨ [១១៨] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជន ដែលមិនទាន់ជ្រះថ្លា រមែងមិនជ្រះថ្លា ១ ពួកជនខ្លះដែលជ្រះថ្លាហើយ ក៏ត្រឡប់ជាងាកចិត្តចេញ ១ ឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយនឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ មិនជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជនដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ១ ពួកជនដែលជ្រះថ្លារួចហើយ រឹតតែជ្រះថ្លាឡើង ១ ឈ្មោះថា ធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។ អគ្គិសូត្រ ទី ៩ [១១៩] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើងនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឲ្យងងឹតភ្នែក ១ ធ្វើសម្បុរឲ្យអាក្រក់ ១ ធ្វើកម្លាំងឲ្យខ្សោយ ១ កុះករដោយពួកគណៈ ១ ប្រព្រឹត្តទៅ ដើម្បីតិរច្ឆានកថា ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើង មាន ៥ យ៉ាងនេះឯង ។ មធុរាសូត្រ ទី ១០ [១២០] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺទីមិនស្មើ ១ មានធុលីច្រើន ១ មានឆ្កែសាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង។ ចប់ អក្កោសកវគ្គ ទី ២ ។ ទុតិយអបាសាទិកសូត្រ ទី ៨_ ឬ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៣ ឃ្នាប ១១៨ ដោយ​៥០០០​ឆ្នាំ​
images/articles/3141/2021xzserest.jpg
Public date : 03, May 2026 (5,571 Read)
អក្កោសកវគ្គ អក្កោសកសូត្រ ទី ១ [១១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាង តែងប្រាកដឡើង ដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកត្រូវបារាជិក អស់ផ្លូវកែខៃ ១ ជាអ្នកត្រូវអាបត្តិដ៏សៅហ្មងណាមួយ ១ ជាអ្នកប៉ះពាល់នូវរោគយ៉ាងធ្ងន់ ១ ជាអ្នកស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរ ប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ ភណ្ឌនការកសូត្រ ទី ២ ១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវវិវាទ ធ្វើនូវតិរច្ឆានកថា ធ្វើនូវអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង តែងប្រាកដឡើងដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេស ដែលខ្លួនបានហើយ សាបសូន្យទៅវិញ ១ កិត្តិសព្ទអាក្រក់ រមែងខ្ចរខ្ចាយទៅ ១ ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយសា្លប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើជំលោះ ធ្វើវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ អក្កោសកវគ្គ ឬ ភិក្ខុធ្វើនូវតិរច្ឆានកថាមែងមានទោស ៥ យ៉ាង - បិដក ៤៥ ទំព័រ ២៤៦ ឃ្នាប ១១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3163/2ttt4045tt.jpg
Public date : 03, May 2026 (6,919 Read)
តយោធម្មសូត្រ [៧៦] ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោកឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺជាតិ ១ ជរា ១ មរណៈ ១។ ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ ក្នុងលោកនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះ រមែងមានក្នុងលោក ព្រោះហេតុណា ព្រោះហេតុនោះ ទើបព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ព្រោះហេតុនោះ ទើបធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ភ្លឺច្បាស់ក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ មិនលះបង់នូវកិរិយាសេពគប់នូវផ្លូវខុស ១ មិនលះបង់នូវភាពរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ការភ្លេចស្មារតី ១ មិនលះបង់សេចក្តីមិនដឹងខ្លួន ១ មិនលះបង់សេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយ នៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីរវើរវាយ ១ មិនលះបង់នូវសេចក្តីមិនសង្រួម ១ មិនលះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ទាំងឡាយ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវចិត្តរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវភាពមិនមានសទ្ធា ១ មិនលះបង់នូវភាពមិនដឹងនូវពាក្យពោល ១ មិនលះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអើពើ ១ មិនលះបង់នូវភាពជាអ្នកប្រដៅក្រ ១ មិនលះបង់នូវភាពនៃបាបមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវសេចក្តីអើពើ លះបង់ភាពនៃបាបមិត្របានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ជាអ្នកប្រមាទ។ កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ កាលបើបុគ្គលនោះ មានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ កាលបើបុគ្គលនោះ មានសេចក្តីខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ កាលបើបុគ្គលនោះ មានភាពជាអ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ កាលបើបុគ្គលនោះ មានភាពនៃចិត្តប្រកួតប្រកាន់ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវចិត្តរវើរវាយបានទេ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបានទេ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបានទេ។ កាលបើបុគ្គលនោះ មានវិចិកិច្ឆា មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ កាលបើមិនបានលះបង់រាគៈ មិនបានលះបង់ទោសៈ មិនបានលះបង់មោហៈ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ធម៌ទាំង ៣ តើដូចម្តេចខ្លះ។ គឺលះបង់រាគៈ ១ លះបង់ទោសៈ ១ លះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ទាំង ៣ នេះចេញបានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់សក្កាយទិដ្ឋិ ១ លះបង់វិចិកិច្ឆា ១ លះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ លះបង់ការសេពគប់ផ្លូវខុស ១ លះបង់សេចក្តីរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវការភ្លេចស្មារតី ១ លះបង់នូវសេចក្តីមិនដឹងខ្លួន ១ លះបង់នូវសេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ធម៌ ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ លះបង់នូវចិត្តប្រកួតប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តិមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីរវើរវាយ ១ លះបង់នូវសេចក្តីមិនសង្រួម ១ លះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីល។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពមិនមានសទ្ធា ១ លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល ១ លះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអើពើ ១ លះបង់នូវភាពជាអ្នកប្រដៅក្រ ១ លះបង់នូវភាពនៃបាបមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីមិនក្តៅនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមានសេចក្តីអៀនខ្មាសនឹងអំពើទុច្ចរិត ក្តៅនឹងអំពើទុច្ចរិត មិនប្រមាទ។ កាលបើបុគ្គលនោះ មិនប្រមាទហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ កាលបើបុគ្គលនោះ មានកល្យាណមិត្តហើយ ទើបគួរដើម្បីលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ កាលបើបុគ្គលនោះ មានសេចក្តីព្យាយាមប្រារព្ធហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីរវើរវាយ លះបង់នូវការមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ កាលបើបុគ្គលនោះ មានសីល ទើបគួរដើម្បីលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ កាលបើបុគ្គលនោះ មិនមានចិត្តប្រកួតប្រកាន់ហើយ ទើបគួរដើម្បីលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរសាប់រសល់នៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរសាប់រសល់ហើយ ទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរួញរាហើយ ទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបាន។ កាលបើបុគ្គលនោះ មិនមានវិចិកិច្ឆាហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ តយោធម្មសូត្រ ឬ ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ - បិដក ៥០ ទំព័រ ៣១៣ ឃ្នាប ៧៦ ដោយ៥០០០ឆ្នាំ
images/articles/3290/______________________________.jpg
Public date : 26, Mar 2026 (9,914 Read)
គ្រានោះ ព្រាហ្មណ៍ឈ្មោះ​ជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ជាណុស្សោណិព្រាហ្មណ៍ អង្គុយ​ក្នុងទីសម​គួរហើយ បាន​ក្រាបបង្គំ​​ទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតម​ដ៏ចំរើន ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរឬ។ ព្រះអង្គ​ត្រាស់ថា ម្នាលព្រាហ្មណ៍ គេកាល​បើពោល​ត្រឹមត្រូវ គប្បីពោល​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិន​ពព្រុស។ ម្នាលព្រាហ្មណ៍ កាលគេ​ពោល​ដោយ​ត្រឹមត្រូវ គប្បី​ពោល​​ចំពោះ​​តថាគត​​នោះឯង​ថា ម្នាល​ព្រាហ្មណ៍ ព្រោះតថាគត ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះការ​ដាច់ក្តី ធ្លុះក្តី ពពាល​ក្តី ពព្រុស​ក្តី នៃ​ព្រហ្មចរិយធម៌ តើដូច​ម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុង​លោក​នេះ ជា​សមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ​ដោយប្រពៃ មិនបាន​​ប៉ះពាល់ នូវការប៉ះពាល់​ដោយបុគ្គលពីរ ៗ មួយអន្លើ​ដោយ​មាតុគ្រាម (សេពមេថុន) តែថា រមែង​ត្រេកអរ​នឹងការ​ដុសខាត់ នួត ងូត ច្របាច់​របស់​មាតុគ្រាម។ បុគ្គលនោះ រមែង​ត្រេកអរ​នឹងការ​ដុសខាត់​នោះ រីករាយ​នឹងការ​ដុសខាត់នោះ ដល់នូវ​សេចក្តី​ត្រេកអរ ដោយការ​ដុសខាត់​នោះ។ ម្នាលព្រាហ្មណ៍​ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បរិសុទ្ធ ជាអ្នក​ប្រកប​ដោយ​មេថុនសំយោគ រមែងមិន​ផុតចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួច​ចាក​​វដ្តទុក្ខ​​ឡើយ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា ជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ដោយប្រពៃ រមែងមិន​ប៉ះពាល់ ចំពោះ​ការប៉ះពាល់ ដោយ​បុគ្គលពីរ ៗ មួយអន្លើ​ដោយមាតុគ្រាម ទាំងមិន​ត្រេកអរ​នឹងការដុស​ខាត់ នួត ងូត ច្របាច់ របស់​មាតុគ្រាម​ទេ តែថា រមែង​ចំអក​ឡកឡឺយ សើចក្អាក​ក្អាយ ជាមួយ​នឹង​មាតុគ្រាម។បេ។ បើមិន​ចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយ​នឹងមាតុគ្រាម​ទេ រមែង​នៅមៀង​ភ្នែក​ដោយ​ភ្នែក ដៀង​ចំពោះ​មាតុគ្រាម បើមិនបាន​មៀងភ្នែក​ដោយភ្នែក ដៀង​ចំពោះ​មាតុគ្រាម​ទេ រមែង​ស្តាប់​សំឡេង​នៃមាតុគ្រាម កាល​សើចក្តី កាល​និយាយក្តី ច្រៀង​ក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅកំពែង បើមិនស្តាប់​សំឡេង​នៃមាតុគ្រាម កាល​​សើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅ​កំពែង​ទេ តែថា រលឹក​រឿយ ៗ នូវហេតុ​ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់​លេង ជាមួយ​នឹងមាតុគ្រាម ក្នុងកាល​ពីដើម បើមិនរលឹក​រឿយ ៗ នូវហេតុ ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់លេង​ជាមួយ​នឹង​មាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញ​នូវគហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើដោយ​កាមគុណ​ទាំង ៥ បើមិនបាន​ឃើញនូវ​គហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើ​ដោយកាម​គុណ​ទាំង ៥ ទេ តែថាប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីប្រាថ្នា​នូវទេពនិកាយ​ណាមួយ​ថា អញសុំឲ្យ​បានជាទេវតា ទោះជាទេវតា​ណាមួយ ដោយសីល​នេះផង ដោយវត្ត​នេះផង ដោយ​តបធម៌​នេះផង ដោយព្រហ្ម​ចរិយធម៌ផង។ បុគ្គលនោះ រមែងត្រេកអរ​នឹងធម៌នោះ រីករាយ​នឹងធម៌នោះ ដល់នូវ​សេចក្តី​ត្រេកអរ​ចំពោះធម៌នោះ។ ម្នាលព្រាហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុស​ផង នៃ​ព្រហ្មចរិយធម៌ ម្នាល​ព្រាហ្មណ៍ បុគ្គល​នេះ​ហៅថា ប្រព្រឹត្ត​ព្រហ្មចរិយធម៌​មិនបរិសុទ្ធ ជាអ្នក​ប្រកបដោយ​មេថុនសំយោគ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគត​ហៅថា មិនរួចចាក​វដ្តទុក្ខ​ឡើយ។ ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​ឃើញច្បាស់ នូវ​មេថុនសំយោគ​​ណា​មួយ ក្នុងខ្លួន​ដែលមិន​ទាន់លះបង់​ដរាបណា ម្នាលព្រាហ្មណ៍ តថាគត​​មិនទាន់​ប្តេជ្ញា​​ថា ជា​អ្នកត្រាស់​ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរ ក្នុងលោក​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំង​សមណព្រាហ្មណ៍ និង​មនុស្ស​ជា​សម្មតិទេព និង​​មនុស្ស​​ដ៏សេស ដរាបនោះ​ដែរ ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​មិនឃើញច្បាស់ នូវ​មេថុនសំ​យោគ​​ណាមួយ​ក្នុងខ្លួន ដែលមិន​លះបង់​​ក្នុង​កាល​​ណា​ទេ ម្នាលព្រាហ្មណ៍ តថាគត​​ក៏ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ និងមនុស្ស​​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ក្នុងកាល​​នោះ​ដែរ។ លុះតែបញ្ញា​ដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់​តថាគត​ដូច្នេះថា ការរួចស្រឡះ​របស់តថាគត មិនកម្រើក ជាតិនេះ​ជាទីបំផុត ភពថ្មី​ទៀត​មិនមាន​ឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់​យ៉ាងនេះហើយ ជាណុស្សោណិ​ព្រាហ្មណ៍ បានក្រាប​បង្គំទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំនូវខ្ញុំ​ព្រះអង្គ​ថាជា​ឧបាសក​អ្នកដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត ចាប់ដើម​អំពីថ្ងៃនេះតទៅ។ បិដកភាគ ៤៧ ទំព័រ ១០១ ឃ្នាប ៤៧ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.22