Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
GENERAL KNOWLEDGE
១១២ អត្ថបទ
images/articles/788/2026-07-14_12_33_47-Untitled_-_Notepad.jpg
Public date : 14, Jul 2026 (25,130 Read)
មនុស្ស​ដែល​កើត​មក​ក្នុង​លោក​គ្រប់​រូប ត្រូវ​តែ​ធ្វើ​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​ខ្លួន, យើង​អាស្រ័យ​នៅ​ក្នុង​លោក មិន​ធ្វើ​កិច្ចការ​អ្វី​មិន​បាន​ជា​ដាច់​ខាត ព្រោះ​កិច្ចការ​របស់​មនុស្ស បី​ដូច​ជា​តួ​ចក្រ​ឬ​កង់​យ៉ាង​ធំ​សម្បើម​​អស្ចារ្យ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​លោក​វិល​ទៅ​កាន់​សេចក្ដី​ចម្រើន​ឥត​អាក់​រាប់​ចាប់​ តាំង​ពី​បុរាណ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន ។ មនុស្ស​សម័យ​បុរាណ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត ៗ គ្នា​មក​ហើយ រាប់​រយ​រាប់​ពាន់​ឆ្នាំ ទើប​លោក​យើង​បាន​ដុះ​ដាល​ចម្រើន​ដូច​សម័យ​សព្វ​ថ្ងៃ​នេះ។ តាម​ដោយ​ពិត​កិច្ចការ​ស្នាដៃ​របស់​មនុស្ស​ទេ​តើ ដែល​ជា​តួ​ចក្រ​យ៉ាង​សំខាន់ សម្រាប់​ឯកជន ឬ​មហា​ជន ឬ​សង្គម ឬ​សម្រាប់​ប្រទេស​ជាតិ រហូត​ដល់​ពិភព​លោក​ទាំង​មូល ដែល​យើង​អាស្រ័យ​នៅ​សព្វ​ថ្ងៃ​នេះ ។ ហេតុ​នេះ ទើប​យើង​មើល​ឃើញ​ជាក់​ច្បាស់​ថា ក្នុង​លោក​នេះ គ្មាន​មaនុស្ស​នៅ​ទំនេរ​ទេ សុទ្ធ​តែ​មាន​ការងារ​ទៅ​តាម​សភាព​រៀងៗខ្លួន កាល​យើង​នៅ​តូច​យើង​ក៏​ធ្វើ​ការ​ផ្សេងៗ មាន​ស៊ី​ផឹក, ដេក, ដើរ, ឈរ, អង្គុយ, យំ, សើច ។ល។ ដល់​ចម្រើន​វ័យ​ធំ​បន្តិច​ឡើង យើង​ក៏​ធ្វើ​ការ​សិក្សា​រៀន​សូត្រ ហាត់​លោត, ហាត់​រត់, ហាត់​ហែល​ទឹក ។ ល ។ ដល់​មាន​អាយុ​គ្រប់​នីតិភាព យើង​ត្រូវ​ធ្វើការ​ចិញ្ចឹម​ជីវិត​អាត្មា​នឹង​គ្រួរសា​ទៅ​ទៀត ។ ការ​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​នឹង​ការ​គ្រប់​គ្រង​រក្សា​គ្រួសារ ជា​ភាសវៈ​ប្រចាំ​របស់​មនុស្ស​គ្រប់​រូប​ដោយ​ពិត ។ ខួរ​ក្បាល​នឹង​សេចក្ដី​ឈ្លាស​វៃ ព្រម​ទាំង​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ទេ​តើ ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ដ៏​ធំ​ទូលាយ​មហិមា​នេះ សម​ជា​ទី​ស្នាក់​នៅ​នៃ​មនុស្ស​លោក ។ សេចក្ដី​ចំរើន​ដែល​ហៅ​ថា អារ្យធម៌​របស់​លោក​ជា​ផល​ដែល​បាន​មក​ពី​ខួរ​ក្បាល​នឹង​សេចក្ដី​ប្រឹង​ប្រែង​ ធ្វើការ​របស់​មនុស្ស​ទាំង​អស់ ។ គ្រប់​យ៉ាង​ក្នុង​លោក តែង​តែ​មាន​ការ​ប្រែ​ប្រួល​ជានិច្ច​គ្រប់ៗនាទី ។ មនុស្ស​សម័យ​បុរាណ មាន​គំនិត​ចង់​ហោះ​ហើរ​ដើរ​ធ្យាន​លើ​វេហាស៍​ដូច​ជា​បក្សី ។ មាន​គំនិត​គិត​ចង់​បង្កើត​យាន​ជំនិះ​វិសេស​ផ្សេងៗ មក​ហើយ ដូច​មាន​សេចក្ដី​ដំណាល​ពី​មនោភាព​របស់​មនុស្ស ក្នុង​សាស្រ្តា​ល្បែង​នានា មាន​រឿង​ហង្សយន្ត ឬ​ភួង​ម៉ាល័យ​ជា​ដើម។ គំនិត​គិត​ស្មាន​របស់​មនុស្ស​សម័យ​ជាន់​ដើម ក្លាយ​ទៅ​ជា​ការ​ពិត​ឡើង​ក្នុង​សម័យ​ជាន់​ក្រោយ​នេះ ដូច​ជា​យាន​ជំនិះ​យ៉ាង​វិសេស ៗ ទាំង​ខាង​ជើង​ទឹក ទាំង​ខាង​ជើង​គោក ទាំង​ឃាង​អាកាស ដូច​រថយន្ត, រថភ្លើង, កប៉ាល់, យន្តហោះ សម្រាប់​ពង្រួញ​ផ្លូវ​គមនាគមន៍​ឲ្យ​ខ្លី​ចុះ អាច​ទៅ​បាន​គ្របិ​ទិស​ទី​ក្នុង​លោក ។ ខាង​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក ហាក់​ដូច​ជា​យើង​បាន​សម្រេច​វិជ្ជា​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​ទាន់​ចិត្ត ដូច​ទូរស័ព្ទ​ទូរលេខ​នឹង​វិទ្យុ​ជាដើម ។ ផ្នែក​ខាង​ការ​រីក​រាយ​កំសាន្ត​ចិត្ត​ក្នុង​វេលា​រាត្រី​វិញ​ក៏​មាន​ភាព​ យន្ត ( កុន​ស្រមោល ) នឹង​វិទ្យុភាពយន្ត ហើយ​មក​ក្នុង​សម័យ​បរមាណូ​នេះ វិជ្ជាការ​របស់​មនុស្ស​រឹង​រឹត​តែ​ចំឡែក​អស្ចារ្យ​ណាស់​ទៅ​ទៀត ដូច​ជា​គ្រាប់​បែក​បរមាណូ​នឹង​វត្ថុ​សព្វ​សារពើ ដែល​ធ្វើ​ពី​រិទ្ធិ៍​បរាណូ សុទ្ធ​សឹង​តែ​អស្ចារ្យ​ណាស់ ។ ហើយ​អំណើះ​ត​ទៅ​ខាង​មុខ​ទៀត អាច​កើត​អស្ចារ្យ​ចំឡែក​ប្លែក ៗ ថ្មី ៗ ទៀត ។ ច្រើន​លើស​លន់​គណនា ដែល​សម្រេច​ដោយ​បញ្ញា​នឹង​ស្នាដៃ​របស់​មនុស្ស​មិន​ខាន ។ ក្នុង​ចំណោម​ពួក​អ្នក​ជញ្ជឹង​រំពឹង​គិត​ចង់​រៀបចំ ពិភព​លោក​ឲ្យ​បាន​ចម្រើន​រុង​រឿង ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេមក្សាន្ត បើ​ពោល​ដោយ​ភាគ​ច្រើន គឺ​ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត ដែល​បាន​ខំ​ប្រឹង​កសាង​សេចក្ដី​ចម្រើន​នឹង​ការ​ស្រួល​សប្បាយ ដល់​មនុស្ស​ជាតិ​ផង​គ្នា ។ មាន​ជួនកាល លោក​អ្នក​នឹក​ស្មាន​ថា គំនិត​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត ជា​គំនិត​ឥត​ហេតុ​ផល​ហួស​វិស័យ​មនុស្ស​លោក ត​មក​សម័យ​ខាង​ក្រោយ ក្លាយ​ទៅ​ជា​ការ​ពិត​ជាក់​ស្ដែង​ឡើង ពិភព​លោក​ទើប​ប្រដាប់​ប្រដា​ដោយ​របស់​ចំឡែក ៗ ច្រើន​ជា​អនេក​ប្រការ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែល​ជា​ផល​កើត​ឡើង​ដោយ​សតិ​បញ្ញា​នឹង​ស្នាដៃ​របស់​អ្នក​ប្រាជ្ញ​ វិទ្យាសាស្រ្ត​ដោយ​ភាគ​ច្រើន​បំផុត។ កាល​បើ​យើង​សំឡឹង​មើល​ជុំវិញ​ខ្លួន​យើង ហើយ​សួរ​ខ្លួន​ឯង​ថា នរណា​ជា​អ្នក​សាង​វត្ថុ​ផ្សេង ៗ អស់​ទាំង​នោះ​ឡើង អ្នក​ណា​កសាង​រថយន្ត, រថភ្លើង, ភ្លើង​អគ្គិសនី, យន្ត​ហោះ​ជា​ដើម អ្នក​ណា​ជា​អ្នក​គិត​ផ្សំ​ថ្នាំ​បំបាត់​រោគ​នានា, អ្នក​ណា​ជា​អ្នក​គិត​ប្រឌិត​ផលិត​ភ័ណ្ឌ អំពី​វត្ថុ​ឥត​ដំឡៃ​នានា​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍ ត្រា​តែ​យើង​មាន​គ្រឿង​ប្រើ​ប្រាស់​ប្លែក ៗ ច្រើន​ជា​អនេក​អនន្ត, យើង​អាច​តប​ដោយ​ខ្លួន​ឯង​ថា ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​អស់​នោះ​ហើយ​ដែល​បាន​ប្រសិទ្ធិ៍ និរមិត្ត​វត្ថុ​អស់​នោះ​ឲ្យ​កើត​ឡើង ។ អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ទាំង​ឡាយ មិន​បាន​ប្រាថ្នា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុន្មាន​ទេ ដោយ​យល់​ឃើញ​ហើយ​ប្រកាន់​ថា កាល​បើ​កើត​មក​ជា​មនុស្ស ត្រូវ​តែ​បំពេញ​មុខ​ក្រសួង​របស់​មនុស្ស​គឺ​ជួយ​គ្នា​ព្រួត​ដៃ​គ្នា​គ្រប់​ គ្រង​ពិភព​លោក​ឲ្យ​បាន​ចំរើន ប្រកប​ដោយ​បកតិ​សុខ​យ៉ាង​ធំ​ទូលាយ ។ ដោយ​ហេតុ​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត មាន​បំណង​ចំពោះ​ផល​ចំរើន​ដោយ​រួបរួម​គ្នា​នេះ ទើប​យើង​គួរ​ចារិក​រំលឹក​គុណ របស់​បុគ្គល​ដែល​ធ្វើ​សារប្រយោជន៍​ដល់​លោក​គ្រប់​ខណៈ។ ផល​សម្រេច ដែល​ជួយ​ស្ទួយ​មនុស្ស ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​នឹង​កិត្តិយស​ល្បី​ល្បាញ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចំរើន​រុង​រឿង​ឡើង នេះ​នាំ​ឲ្យ​យើង​យល់​ថា ផល​សម្រេច​ជា​របស់​សំខាន់​ក្រៃលែង ប៉ុន្តែ​ការ​ដែល​នឹង​ញ៉ាំង​ផល​សម្រេច​របស់​ខ្លួន ឲ្យ​បាន​ដល់​គោល​បំណង​នោះ លុះ​តែ​អាស្រ័យ​សមត្ថភាព​ក្នុង​ការងារ​ជា​គោល​សំខាន់ ។ រដ្ឋ​បុរស​រាល់​រូប អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​រាល់​គ្នា​នឹង​ពួក​អ្នក​សិល្បៈករ បាន​ខំ​ព្យាយាម​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ញ៉ាំង​ការ​ដែល​ខ្លួន​ធ្វើ​នោះឲ្យ​បាន​សម្រេច​ជា​រូប​រាង​ឡើង។ តាម​ធម្មតា មនុស្ស​យើង​មាន​អំណាច​មួយ ដែល​ធម្មជាតិ​បាន​ប្រគល់​ឲ្យ​មក តាំង​ពី​កំណើត​គឺ​ខួរ​ក្បាល ។ មនុស្ស​ដែល​មាន​ខួរ​ក្បាល រមែង​មាន​សតិ​បញ្ញា​សម្រាប់​ត្រិះរិះ​រក​ហេតុ​ផល ចំពោះ​របស់​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​យើង ព្រម​ទាំង​គោល​ការណ៍​សម្រាប់​ការពិចារណា​ព្រឹត្តិការណ៍​បាន​ជាក់​ច្បាស់, ដំណើរ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ មាន​ភាវៈ​ខ្ពង់​ខ្ពស់​ជាង​សព្វ​សត្វ​ទាំង​ឡាយ​យ៉ាង​ត្រដែត​ត្រដឹម ។ ផល​សម្រេច​គ្រប់​ចំណែក​ដែល​មាន​នៅ​ក្នុង​លោក​នេះ កើត​មក​អំពី​ស្នាដៃ​របស់​មនុស្ស​ទាំង​អស់​ចំណែក​ខាង​សព្វ​សត្វ​ទាំង​ឡាយ គ្រាន់​តែ​ជា​គូ​ដៃ ឬ​ជា​គ្រឿង​ឧបករណ៍​មួយ​យ៉ាង ដែល​មនុស្ស​ប្រើ​ប្រាជ្ញា​ឈ្លាសវៃ​របស់​ខ្លួន យក​មក​បង្ហាត់​ប្រើ​ការ​ជា​ប្រយោជន៍​ដល់​មនុស្ស​ផង​គ្នា ។ មនុស្ស​ជាតិ​នេះ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​មក​ហើយ​រាប់​សែន​រាប់​លាន​ ឆ្នាំ ហើយ​នឹង​តាំង​នៅ​ក្នុង​លោក​ដរាប​ដល់​លោក​បែក​ធ្លាយ​ទំលាយ​ទៅ​វិញ ។ កាល​បើ​យើង​ដឹង​ថា មនុស្ស​ជាតិ​ត្រូវ​បាន​គ្រប់​គ្រង​លោក​ដូច្នេះ ទើប​ត្រូវ​តែ​យើង​ដែល​ជា​មនុស្ស​គ្រប់ ៗ រូប ប្រើ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​លោក ដោយ​ការ​ធ្វើ​ឲ្យ​កើត​សន្តិសុខ​ព្រម​ទាំង​អារ្យធម៌​ថ្លៃ​ថ្នូរ​ដល់​លោកបាន​ ដល់​ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ដល់​លោក​រួប​រួម​គ្នា។ សេចក្ដី​សម្រេច​គ្រប់​យ៉ាង កើត​មក​ពី​គំនិត​មាន​បំណង​មុតមាំ ជា​មូលដ្ឋាន​ដ៏​សំខាន់ ។ កាល​ពី​មួយ​រយ​ឆ្នាំ​មុន​នេះ ឬ​មុន​នោះ​ឡើង​ទៀត គ្មាន​នរណា​គិត​នឹក​ថា មនុស្ស​យើង​អាច​ហោះ​ហើរ​បាន ឬ​មាន​យន្តហោះ​អណ្ដែត​លឿន​ទៅ​ក្នុង​អាកាស​បាន ជា​យាន​យ៉ាង​វិសេស មាន​សន្ទុះ​លឿន​ស្លៅ​គួរ​ឲ្យ​អស្ចារ្យ ជា​ការ​ពង្រួញ​ផ្លូវ​គមនាគមន៍​យ៉ាង​ឆ្ងាយ​ណាស់ ដែល​ពី​ដើម​ត្រូវ​ធ្វើ​ដំណើរ​រាប់​ខែ​ឬ​ឆ្នាំ​ទើប​ទៅ​ដល់ ឥឡូវ​នៅ​ត្រឹម​តែ​រាប់​ម៉ោង​ឬ​រាប់​ថ្ងៃ​ប៉ុណ្ណោះ ។ ក្នុង​ទឹក​មាន​កប៉ាល់​កាណូត​ជា​ដើម ប្រើ​ជា​យាន​យ៉ាង​លឿន​ស្លៅ​មិន​បាច់​ប្រើ​ចែវ​ច្រវា ថ្នោល​ឬ​ក្ដោង ។ លើ​គោក មាន​រថយន្ត រថ​ភ្លើង ប្រើ​បាន​រហ័ស​ស្រួល​សប្បាយ​ជា​អនេក ជា​ជំនួស​រថ​សេះ ឬ​រទេះ​គោ ឬ​ដំរី ។ ក្រៅ​អំពី​នេះ​នៅ​មាន​គ្រឿង​ឧស្សាហកម្ម​ផ្សេង ៗ ទៀត ដូច​ជា​ឧស្សាហកម្ម​តម្បាញ​ការ​ដេរ​ប៉ាក់ ដោយ​យន្ត ពួក​អ្នក​គិត​ប្រឌិត​វត្ថុ​អស់​នេះ​ដំបូង​បំផុត​នោះ ត្រូវ​នាំ​គ្នា​សើច​ចំអក​ឡកឡឺយ ហើយ​យល់​ថា ជា​គំនិត​ឆ្កួត​រវើរវាយ​ឥត​ខ្លឹមសារ ។ ដរាប​ដល់​ពួក​អ្នក​ដែល​ធ្វើ​គ្រឿង​ភាជន​ដី​ដុត ដែល​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ ក៏​ត្រូវ​គេ​ចោទ​បរិហារ​ថា​ឆ្កួត​ផ្ដេសផ្ដាស ឬ​ថា​ល្ងង់ល្ងឹត​ណាស់ ។ ប៉ុន្តែ​អ្នក​ដែល​មាន​គំនិត​ដែល​គិត​ប្រឌិត បាន​ខំ​ព្យាយាម​រក​វិធី​ធ្វើ​គ្រឿង​ភាជន​ដី ( ពែង, ចាន, កន្ថោរ, ) ត្រា​ដែល​បាន​សម្រេច​ដូច​បំណង​នោះ តោង​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ស្ទើរ​តែ​អស់​រលីង​ពី​ខ្លួន ហើយ​អស់​ពេល​វេលា​ស្រាវជ្រាវ​រក​ដល់ ១០ ឆ្នាំ ទើប​បាន​សម្រេច ដូច្នេះ​ទើប​ឃើញ​ថា​អ្នក​ដើម​គំនិត​ដែល​បាន​គិត​ប្រឌិត​របស់​ប្លែក ៗ ឡើង ជា​មនុស្ស​មាន​គំនិត​មុត​មាំមាន​ព្យាយាម​ម៉ឺងម៉ាត់​ណាស់។ ចិត្តិទ្ធិ​បាទ​ជា​របស់​សំខាន់​បំផុត ដែល​អាច​ញ៉ាំង​សេចក្ដី​សម្រេច​ឲ្យ​បង្កើត​ឡើង​បាន​ដល់​មនុស្ស​គ្រប់​រូប ។ អ្នក​ធំ ៗ ឬ​រដ្ឋ​បុរស ត្រូវ​តែ​មាន​បំណង​មុត​មាំ​ជា​ប្រធាន ទើប​ឋិត​នៅ​ក្នុង​តំណែង​សំខាន់ៗបាន ដោយ​បង្ហាញ​ឲ្យ​ឃើញ​សមត្ថភាព​ក្នុង​ការងារ ហើយ​អាស្រ័យ​សេចក្ដី​ព្យាយាម​មិន​រួញ ត្រា​ដែល​បាន​ទៅ​ដល់​ផល​ដែល​ខ្លួន​ប៉ុនប៉ង​សំដៅ​ទុក ទើប​ឃើញ​ថា សេចក្ដី​សម្រេច​ត្រូវ​អាស្រ័យ​ហេតុ ២ ប្រការ គឺ​បំណង​នឹង​សេចក្ដី​ព្យាយាម បើ​ខ្វះ​គុណ​ធម៌ ២ ប្រការ​នេះ រមែង​នឹង​សម្រេច​ទៅ​បាន​ដោយ​កម្រ​ណាស់ ។ យើង​គង់​បាន​ឃើញ​ស្រាប់​ហើយ​ថា ហាង​រាន​លក់ដូរ​ឬ​ក្រុមហ៊ុន ដែល​លើក​លែង​ធ្វើការ​ជំនួញ ព្រោះ​ខាត​ទុន ឬ​លក់​ដូរ​មិន​ដាច់ ។ ការ​ដែល​ហាង​រាន ឬ​អ្នក​ចាត់ការ​មិន​មាន​បំណង​នឹង​សេចក្ដី​ព្យាយាម​មុត​មាំ ក្នុង​ការ​លក់​ដូរ​ឲ្យ​បាន​ចំរើន​រុង​រឿង​ត ៗ ទៅ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទទួល​បំរើ​ប្រជាជន ដោយ​សុចរិត​ស្មោះត្រង់​ទេ កិច្ចការ​ខាង​ផ្លូវ​ជំនួញក៏​នឹង​ចំរើន​លូតលាស់​ទៅ​ពុំ​បាន​ដែរ។ ការ​មាន​មានះ​មុត​មាំ​នឹង​សេចក្ដី​ព្យាយាម​មិន​រួញរា ជា​បច្ច័យ​យ៉ាង​សំខាន់​ក្នុង​កិច្ច​ប្រកប​ការងារ​ដែល​ខ្លួន​ចាប់​ផ្ដើម​ធ្វើ ​ឡើងឲ្យ​បាន​សម្រេច​ដូច​បំណង។មាន​មនុស្ស​ជា​ចំនួន​ច្រើន ដែល​នឹក​ចង់​ផ្ដើម​ធ្វើ​អ្វី​ក៏​ចាប់​ធ្វើ​ការ​នោះ​ទៅ តែ​គ្រាន់​តែ​ធ្វើ​ទៅ​បាន​បន្តិច ក៏​នឿយណាយ​រសាយ​សេចក្ដី​ព្យាយាម​បន្តិច​ម្ដង ៗ ត្រា​តែ​លែង​ធ្វើការ​ដែល​ចាប់​ផ្ដើម​ធ្វើ​ពី​ដំបូង​នោះ ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គេ​ខ្វះ​សេចក្ដី​មានះ ដែល​ជា​ដើម​ហេតុ​នៃ​សេចក្ដី​សម្រេច​នុះ​ឯង ។ គោល​សំខាន់​ដែល​នឹង​ធ្វើការ​ឲ្យ​សម្រេច​ទៅ​បាន​នោះ​នៅ​ត្រង់​សេចក្ដី​មានះ​ ព្យាយាម​មិន​រួញរា យក​ជ័យ​ជំនះ​ចំពោះ​ឧបស័គ្ក​នានា​ប្រការ ចុះ​ដៃ​ធ្វើ​រៀង ៗ ទៅ​មិន​អាក់​ខាន មុខ​ជា​នឹង​បាន​ទទួល​ផល​សម្រេច​ជា​ប្រាកដ ។ មាន​ជន​តាំង​ចិត្ត​ធ្វើការ​មុត​មាំ​ក្នុង​ជាន់​ដំបូង ដល់​ចាប់​ធ្វើការ​នោះ​បាន​បន្តិច​ទៅ បែរ​ជា​មាន​គំនិត​រារែក​កន្ធែក​ចិត្ត​លះ​បង់​ការ​ចាស់​ចាប់​ធ្វើ​ការ​ថ្មី​ត ​ទៅ​ទៀត បុរាណ​លោក​ពោល​ទុក​ថា « ចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា » រមែង​មិន​បាន​សម្រេច​ការ​អ្វី​ឲ្យ​បាន​ជា​ផល​ប្រយោជន៍​ចំពោះ​ខ្លួន ឬ​ចំពោះ​លោក​ឡើយ ។ ជន​បែប​នេះ ក៏​មាន​ឈ្មោះ​ថា​មនសិការៈ​ចំពោះ​ការងារនឹង​សេចក្ដី​ព្យាយាម​មិន​រួញរា​ហ្នឹង ​ឯង។ គំនិត​ដែល​គិត​ផ្សង​តាម​ជោគជតា ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដី​រួញរា​ដោយ​យល់​ថា​ខ្លួន​ឥត​មាន​ជោគ​វាស្នា ឬ​ចួន​កាល​រង​ចាំ​មាន​ជោគ​ល្អ​សិន​សឹម​ធ្វើ​ការងារ ។ ការពិត​នោះ ជោគ​វាស្នា​ហ្នឹង​ឯង​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ទេ បើ​អ្នក​ណា​គិត​តែ​រង់​ចាំ​ជោគ​វាស្នា​មាន​មក មុខ​ជា​អត់​បាយ​ស្លាប់​មិន​ខាន ដូច​មាន​រឿង​និទាន​បុរស ៣ នាក់ៈ ម្នាក់​នោះ​គេ​បញ្ឆោត​ថា មាន​បុណ្យ​វាស្នា​នឹង​បាន​គ្រង​រាជ​ជា​ក្ស័ត្រ ក៏​គិត​តែ​ពី​ពឺត​អង្គុយ​ចាំ​ដេក​ចាំ​រាជ​រថ​មក​ទទួល​ឲ្យ​ទៅ​គ្រង​រាជ​ សម្បត្តិ មិន​គិត​ខ្វល់​ខ្វាយ​ធ្វើ​ការងារ​ត្រា​តែ​អត់​បាយ​ស្លាប់​ទៅ ។ ឯ​សម្លាញ់​ពីរ​នាក់​ទៀត ខំ​ខ្វល់​ខ្វាយ​ធ្វើ​ការងារ ព្រោះ​គ្រូ​ទាយ​ថា ឥត​ជោគ​វាស្នា គ្រាន់​តែ​មាន​សម្បត្តិ​ចាយ​វាយ​គ្រប់​គ្រាន់ មិន​រហេម​រហាម ។ អ្នក​ខ្លះ​ផ្សង​ជោគ​វាស្នា​ទិញ​ឆ្នោត​ដែល​មាន​ផល​យ៉ាង​ស្ដួច​ស្ដើង​ណាស់ ត្រឹម ១% ប៉ុណ្ណោះ ។ រឿង​ជោគជតា​រាសី​របស់​មនុស្ស​យើង​នេះ ជា​របស់​មិន​គួរ​ជឿ​ទេ អ្នក​ដែល​ជឿ​គ្រូ​ទាយ ក៏​គិត​តែ​ដេក​ចាំ​ជោគ​ឥត​ធ្វើ​ការ​អ្វី ជា​ពួក​មិន​គិត​ចេញ​ទុន​អ្វី គិត​តែ​ឲ្យ​ខាង​បាន​ចំណេញ​តែ​ម្យ៉ាង តើ​គំនិត​នេះ​សម​ហេតុផល​ទេ?មាន​ជនានុជន​ដោយ​ច្រើន មិន​សូវ​នឹក​គិត​រលឹក​ដល់​ពេល​វេលា​ដ៏​មាន​ដំឡៃ​របស់​ខ្លួន ដែល​កន្លង​រំលង​ទៅ​រាល់ ៗ ថ្ងៃ ដោយ​មិន​បាន​ធ្វើ​ប្រយោជន៍​អ្វី ។ ប្រសិន​បើ​នឹក​ឃើញ​មុខ​ជា​នឹក​ស្ដាយ​ក្រោយ​ច្រើន​អ្នក​ខ្លះ​បណ្ដោយ​ខ្លួន​ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​មុខ គិត​តែ​ខាង​ស៊ី​ផឹក​ដើរ​លេង​សប្បាយ​ទៅ​តាម​រោង​មហា​ស្រព​ផ្សេង ៗ រាល់​ថ្ងៃ ។ ប្រសិន​បើ​គេ​គិត​ថា​គេ​កើត​មក​គិត​តែ​ពី​ខាង​សប្បាយ​មួយ​មុខ ឥត​គិត​ដល់​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ឬ​សេចក្ដី​ចំរើន ឬ​វិនាស ក៏​លើក​ទុក​ទៅ​ចុះ ព្រោះ​មនុស្ស​ជំពូក​នេះ បើ​មាន​ភាគ​ច្រើន​ក្នុង​លោក មុខ​ជា​ធ្វើ​លោក​ទាំង​មូល​ឲ្យ​ទៅ​ជា​សត្វ​លោក​មិន​មែន​ជា​មនុស្ស​លោក​ដូច​ សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​មនុស្ស​យើង​គ្រប់​រូប រមែង​មាន​ខួរ​ក្បាល​សម្រាប់​ហាត់​រៀន​ប្រើ​ការ​ជា​ប្រយោជន៍​បាន​គ្រប់​ខណៈ ហើយ​អត្ថប្រយោជន៍​នេះ កាល​បើ​កាន់​តែ​លូត​លាស់​ចំរើន​ឡើង ៗ នឹង​ជួយ​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​ប្រទេស​ជាតិ បាន​ជា​អនេក​ប្រការ​អ្នក​ដែល​បាន​កសាង​សេចក្ដី​ចំរើន​ដល់​ប្រទេស​ជាតិ បាន​ច្រើន​ត្រឹម​ណា​កិត្តិយស​នឹង​កេរ្តិ៍​ឈ្មោះ​ក៏​ចារិក​ជាប់​នៅ​ក្នុង​ ប្រវត្តិសាស្រ្ត​របស់​ជាតិ អស់​កាល​ជា​យូរ​អង្វែង​ដរាប​នោះ ។ ហេតុ​ដូច្នេះ ទើប​យើង​ត្រូវ​ចេះ​ប្រើ​ពេល​ទំនេរ​របស់​យើង ឲ្យ​បាន​សម្រេច​ជា​អត្ថប្រយោជន៍​ដល់​ខ្លួន​យើង ដរាប​ដល់​វង្ស​ត្រកូល​ប្រទេស​ជាតិ​របស់​យើង សូម្បី​ក្នុង ១ ថ្ងៃ​ត្រឹម ១ ម៉ោង មួយ​ខែ ៣០ ម៉ោង មួយ​ឆ្នាំ ៣៦៥ ម៉ោង ចុះ​ដល់ ១០ ឆ្នាំ​ទៅ តើ​ប៉ុន្មាន​ម៉ោង? - ការ​សិក្សា​របស់​ក្មេង​ក្នុង ១ ឆ្នាំ ជាង ១.០០០០ ម៉ោង ប៉ុណ្ណោះ ក៏​អាច​ញ៉ាំង​ផល​សម្រេច​ជា​អនេក​ប្រការ​រាល់ ៗ ឆ្នាំ ។ បើ​លោក​ចេះ​ប្រើ​ពេល​ទំនេរ​របស់​លោក ត្រឹម ១ ថ្ងៃ ១ ម៉ោង ឬ ២ ម៉ោង សម្រាប់​ការ​សិក្សា លោក​ក៏​នឹង​មាន​ចំណេះ កើន​ចំរើន​ឡើង​មិន​មែន​តិច​ឡើយ មាន​ឧទាហរណ៍​ដូច​វិញ្ញូជន ដែល​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ - ២ ម៉ោង​ប៉ុណ្ណោះ គេ​អាច​សរសេរ​វចនានុក្រម​បាន​ជា​ច្រើ​ភាគ​ហើយ​មាន​វិញ្ញូជន​ខ្លះ អាច​ហាត់​និយាយ​ភាសា​ផ្សេង ៗ បាន​ដល់ ១២ ភាសា ព្រោះ​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ ម៉ោង២ម៉ោងប៉ុណ្ណោះ។ ត​អំពី​នេះ​ទៅ លោក​នឹង​ឃើញ​ថា ការ​ប្រើ​ពេល​ទំនេរ​ឲ្យ​មាន​ប្រយោជន៍​នោះ តើ​ជា​ការ​សំខាន់​ដូច​ម្ដេច​ខ្លះ?អស់​លោក​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​មក​យូរ ៗ ហើយ បាន​ទទួល​ផល​កម្រៃ​នៅ​ដដែល មិន​កើន​ចំរើន​ឡើង​សោះ នោះ​បើ​គេ​ចេះ​ប្រើ​ពេល​ទំនេរ​ស្វែង​រក​ផល​ប្រយោជន៍​ត​ទៅ​ទៀត នឹង​មាន​កំរ៉ៃ​កើន​ចំរើន​ឡើង បាន​ធូរ​ចាយ​សប្បាយ​ចិត្ត​ច្រើន​មិន​ខាន ។ កិលហ្វារ៉ាដេយ៍ ជា​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ជាតិ​អង់គ្លេស​យ៉ាង​ល្បីល្បា្ កាល​ពី​ក្មេង​ទី​ទាល់​ក្រ​ណាស់ ធ្វើ​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នៅ​រោង​ពុម្ព ១ ដោយ​ឥត​បាន​ទទួល​ប្រាក់​រង្វាន់​ឈ្នួល​ទេ តែ​កុមារ​នេះ​បាន​ខំ​ប្រើ​ពេល​ទំនេរ ៗ ដែល​នៅ​សល់​ពី​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នោះ ខំ​ពិនិត្យ​មើល​សៀវភៅ​ទាំង​ឡាយ ដែល​គេ​យក​មក​ជួល​ដេរ​ក្រប​នោះ ស្ទើរ​តែ​គ្រប់ ៗ សៀវភៅ ទើប​បណ្ដាល​ឲ្យ​សេចក្ដី​ចេះ​ដឹង​របស់​ហ្វារ៉ាដេយ៍ កាន់​តែ​រីក​ចំរើន​ឡើង ហើយ​ជួប​ជួន​ជា​មាន​គេ​យក​សៀវភៅ « ឥនស៊ីក្លូប៉េឌីប្រីតាន្និក » មក​ឲ្យ​ដេរ​ក្រប កុមារ​ក៏​បើក​មើល បាន​ប្រទះ​ត្រង់​កន្លែង​និយាយ​ពី​វិជ្ជា​អគ្គិសនី ក៏​នឹក​ភ្នក​ចង់​ចេះ​ដឹង​ក៏​សាក​ល្បង​ល​មើល ឃើញ​ផល​ជាក់​ស្ដែង​ហុច​ដល់​គំនិត ។ តាំង​ពីកាល​នោះ​មក ហ្វារ៉ាដេយ៍​ក៏​ខំ​ប្រឹង​សិក្សា​វិទ្យាសាស្រ្ត​ឡើង ត​មក​បាន​អាន​សៀវភៅ​វិជ្ជា​គីមី​ដែល​មាន​ក្នុង​សៀវភៅ​នោះ ត្រា​តែ​ស្ទាត់​ជំនាញ ។ ថ្ងៃ​មួយ​មាន​ឱកាស​បាន​ចូល​ទៅ​ស្ដាប់​បាឋកថា​ខាង​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន មាន​ចិត្ត​ស្ម័គ្រ​ចូល​ទៅ​ធ្វើការ​ក្នុង​តំណែង​ភ្នាក់ងារ​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន​នោះ ហ្វារ៉ាដេយ៍​បាន​សាក​ល្បង​វិជ្ជា​អគ្គិសនី​នឹង​គីមី ត្រា​តែ​បាន​ជួប​ប្រទះ​វិធី​ផ្សេង ៗ យ៉ាង​ច្រើន​បំផុត ។ ត​មក​បាន​ទទួល​នាទី​ជា​ចាងហ្វាង ហើយ​បាន​ទទួល​កិត្តយស​ជា​នាយក​ខាង​វិជ្ជា​ហ្វីស៊ិក​នឹង​គីមី ។គ្មាន​អ្នក​ណា​នឹក​នា​ថា ក្មេង​កំសត់​កូន​ជាង​ដំ​ដែក នឹង​មាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ទៅ​ជា​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត​យ៉ាង​ល្បី​ល្បាញ​ដល់​ម្ល៉ោះ​ឡើយ ។ យ៉ជ៌ស្ទីហ្វេនស័ន ជា​តួ​យ៉ាង​ដ៏​គាប់​ប្រសើរ​មួយ​របស់​មនុស្ស ។ កាល​ចាប់​ផ្ដើម​ធ្វើ​របរ​ចិញ្ចឹម​ជីវិត គេ​ជា​អ្នក​ជីក​អណ្ដូង​រ៉េ​យ៉ាង​កំសត់ តែ​មាន​គំនិត​គិត​ជញ្ជឹង​ដល់​ឋានៈ​របស់​ខ្លួន​គួរ​ឲ្យ​បាន​គាប់​ប្រសើរ​ជាង​ នេះ​ណាស់ ក៏​ស្រាប់​តែ​ដុះ​គំនិត​សំខាន់​ឡើង​ក្នុង​ខួរ​ក្បាល​របស់​គេ គឺ​ការ​គិត​សាង​តួ​ចក្រ​រថភ្លើង​ឡើង ដ្បិត​នៅ​ក្នុង​សម័យ​នោះ គេ​នៅ​និយម​ប្រើ​រទេះ​សេះ​នឹង​រទេះ​លា សម្រាប់​ដឹក​នាំ​សម្ភារៈ​នឹង​អ្នក​ជិះ​ដោយ​សារ ដែល​នាំ​មិន​ស្រួល​ដល់​ការ​គមនាគមន៍​ណាស់ ។ តែ​ខ្លួន​ជា​អ្នក​ទី​ទាល់​ក្រ​ណាស់​គំនិត​នេះ​នឹង​កើត​ផល​ឬ​ឥត​ផល​នៅ​ជា​ ប្រស្នា គេ​ខំ​ធ្វើ​ការ​ជីក​ត្បូង​ថ្ម​បាន​កំរៃ​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច ទាំង​មិន​មាន​ផល​កំរៃ​ពី​ផ្លូវ​ដទៃ​ទៀត​ផង ។ ទើប​គេ​កើត​គំនិត​គិត​ស្វែង​រក​ផល​កំរៃ​ពី​ខាង​ក្រៅ ក្រៅ​ពី​មុខ​របរ​សព្វ​ថ្ងៃ គេ​គិត​ធ្វើ​ការ​ស៊ី​ឈ្នួល​ជួល​ដេរ​ប៉ះ​ខោអាវ ជួស​ជុល​ស្បែក​ជើង​របស់​ពួក​កម្មករ​ផង​គ្នា បាន​កំរ៉ៃ​កើន​ចំរើន​ឡើង​ខ្លះ ហើយ​ខំ​សន្សំ​ប្រាក់​កាស​សម្រាប់​ជា​ដំឡៃ​សាលារៀន​នៅ​ពេល​យប់ គេ​មាន​សេចក្ដី​កង្វល់​មួយ​ដែល​ត្រូវ​ទទួល​ភារៈ គឺ​បិតា​ខ្វាក់​ភ្នែក ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​បើ​ទុក​ជា​មាន​ឧបសគ្គ​ដូច្នេះ​ក៏​ដោយ​គេ ​ក៏​ឥត​រួញរាគោល​បំណង​របស់​គេ​គឺ​ការ​សាង​រថភ្លើង​ឲ្យ​បាន​សម្រេច។ កាល​គេ​ដំណើរ​រឿង​នេះ​ឲ្យ​អ្នក​ដទៃ​ស្ដាប់ ពួក​អ្នក​ស្ដាប់​ត្រឡប់​ជា​បន្តុះ​ថា មាន​គំនិត​ឆ្កួត​រវើរវាយ អ្នក​ខ្លះ​ក៏​ថា រថចក្រ​អ្នក​ឯង​ធ្វើ​ឲ្យ​កើត​ភ្លើង​ឆេះ​មិន​ខាន អ្នក​ខ្លះ​ថា​ធ្វើ​ដូច​ម្ដេច​កើត បើ​ប្រើ​ដុត​ភ្លើង​ដូច្នោះ មុខ​ជា​អ្នក​ជិះ​រថចក្រ​ឈ្លក់​ផ្សែង​ភ្លើង​ស្លាប់​មិន​ខាន អ្នក​ខ្លះ​បន្តុះ​ថា ប្រហែល​ជា​ដល់​គ្រា​ហីនហោច​នៃ​ពួក​ជាង​ធ្វើ​រថ​រទេះ​ទូក​ក្ដារ​ហើយ ។ ប៉ុន្តែ ១៥ ឆ្នាំ ត​មក ពួក​អ្នក​តិះដៀល​ដល់​គំនិត​យ៉ាង​ចំឡែក​នោះ ត្រឡប់​ងឿង​ឆ្ងល់​នឹក​ស្ងើច​រាល់​គ្នា កាល​ដែល​រថភ្លើង​មួយ​ដំបូង​របស់​គេ បាន​ចាប់​បើក​លឿន​ទៅ​បាន​លើ​ផ្លូវ​ដែក​ព្រម​ទាំង​អ្នក​ជិះ​ជា​ចំនួន​ច្រើន នេះ​ហើយ​ជា​គំនិត​យល់​សប្តិ ទ្រឡប់​ជា​មាន​មែន​ពិត​ឡើង​យ៉ាង​អស្ចារ្យ។ លិនគល្ន៍​ប្រធានាធិបតី​នៃ​ទ្វីប​អាមេរិក​ក្នុង​សម័យ​មួយ ដំបូង​ឡើយ​ជា​ក្មេង​កំសត់ អាស្រ័យ​នៅ​ក្នុង​ខ្ទម​តូច​មួយ មិន​ដែល​ចូល​សាលារៀន គ្មាន​សៀវភៅ​រៀន គ្មាន​គ្រូ​បង្រៀន តែ​ដែល​អាច​អ្វើ​ជា​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក៏​ព្រោះ​ការ​ហាត់ ​រៀន​ខ្លួន​ឯង នឹង​ការ​រាប់​អាន​ខ្លួន​ឯង ។ វិធី​ដែល​គេ​ប្រតិបត្តិ គឺ​ខំ​រៀន​អក្សរ​ដោយ​ខ្លួន​ឯង ដោយ​អាស្រ័យ​ពន្លឺ​ភ្លើង​ឧស​ដែល​ដុត​នៅ​ខាង​មុខ​ខ្ទម គេ​ជឿ​ថា គេ​តោង​រៀន​ឲ្យ​បាន​សម្រេច ។ យើង​បាន​ដឹង​ជាក់​ច្បាស់​ហើយ​ថា សេចក្ដី​សម្រេច​របស់​មនុស្ស​នៅ​ត្រង់​ខ្លួន​ឯង​តាំង​ចិត្ត​ពិត​ជា​ប្រធាន សេចក្ដី​និយម​រាប់​អាន​ខ្លួន​ឯង​ក៏​ជា​ការ​សំខាន់​ណាស់​ដែរ ។ មាន​ទំនង​ដែល​គួរ​ឲ្យ​ស្ដាយ​ពេក ចំពោះ​យុវជន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ច្រើន​មាន​គំនិត​មិន​រហ័ស​រួស​រាន់​ទាន់​កាល​សម័យ​របស់​លោក ដែល​ចំរើន​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​គេ​គិត​យល់​ដល់​ឋានៈ នឹង​ការ​របរ​របស់​ខ្លួន ថា​ល្មម​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ហើយ ឬ​ដោយ​ទំរន់​ខ្ជិល​ប៉ុណ្ណោះ ទើប​គេ​ខំ​ប្រឹង​ខ្វល់​ខ្វាយ​ស្វែង​រក​អត្ថប្រយោជន៍​អ្វី​ត​ទៅ​ទៀត ។ មាន​ខ្លះ​យល់​ខុស​ថា ការ​ស្រួល ៗ ងាយ ៗ ជា​របស់​គាប់​ប្រសើរ​សម្រាប់​ជីវិត​របស់​ខ្លួន ទោះ​បី​បាន​ប្រាក់​រង្វាន់​បៀវត្ស​បន្តិច​បន្តួច​ក៏​ដោយ ជន​ពួក​នេះ​មិន​បាន​ភ្នក​នឹក​ដល់​ធម្មជាតិ ដែល​បាន​ប្រគល់​សតិ​បញ្ញា​នឹង​សមត្ថភាព​មក​ដល់​ខ្លួន​គ្រប់ ៗ រូប តាំង​ពី​មក​ចាប់​កំណើត​ក្នុង​នា​លោកិយ​នេះ ហើយ​ឥត​បាន​ប្រើ​សមត្ថភាព​នោះ​សោះ ។ តាម​ដោយ​ពិត​នោះ នៅ​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ មាន​ជន​ដែល​បាន​ទទួល​ការសិក្សា​មក​ហ្មត់ចត់​តិច​ណាស់ ។ អ្នក​ដែល​ចង់​ចេះ​ចង់​ដឹង​ជ្រៅ​ជ្រះ ត្រូវ​តែ​ខំ​សិក្សា​ដោយ​ខ្លួន​ឯង តោង​យក​ចិត្ត​ទុក​ដាក់​អាន​ប្រវត្តិ​របស់​មនុស្ស​សំខាន់ ៗ ក្នុង​លោក ដើម្បី​ជា​ផ្លូវ​គំនិត​សម្រាប់​ប្រកប​កិច្ចការ​ផ្ទាល់​ខ្លួន នឹង​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ត​ទៅ ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ពេក ហើយ​គួរ​ឲ្យ​អណោច​អាធ័ម​ណាស់ ចំពោះ​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មិន​សូវ​មាន​សៀវភៅ​ធម៌​អាថ៌​នឹង​បាលី​បាគូ​បន្តិច​បន្តួច សម្រាប់​សិក្សា​ខាង​ផ្លូវ​សាសនា ។ រួម​សេចក្ដី​ខ្លី​ទៅ នៅ​ស្រុក​ខ្មែរ​ទាំង​មូល​មិន​ទាន់​មាន​រោងពុម្ព​នឹង​សៀវភៅ​បោះពុម្ព ឲ្យ​សម​នឹង​ឋានៈ​របស់​ប្រទេស​នៅ​ឡើយ​ទេ ត្រង់​ណេះ​ត្រូវ​បង​ប្អូន​រួម​ជាតិ​ព្រួត​ដៃ​គ្នា​កសាង​ឲ្យ​បាន​ចំរើន​ឡើង​ ទើប​ប្រជាជាតិ​យើង ធ្វើ​ដំណើរ​ទៅ​មុខ​បាន​រហ័ស បើ​មិន​ដូច្នោះ​ទេ មុខ​ជា​រលំ​រលាយ​ជាតិ ឬ​ជា​ខ្មែរ​ក្រឡៃ​ក្លាយ​ទៅ​ជា​ជាតិ​ដទៃ​មិន​ខាន ។ នៅ​នានា​ប្រទេស គេ​និយម​រាប់​អាន​សៀវភៅ សំខាន់​ជាង​ការ​មើល​កុន​មើល​ល្ខោន​ច្រើន​ណាស់ ។ ប្រជាជន​របស់​គេ​គ្រប់​ថ្នាក់​ច្រើន​និយម​មើល​កាសែត​រាល់​ថ្ងៃ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ ២ ច្បាប់​ក្រៅ​ពី​នេះ​នៅ​និយម​អាន​សៀវភៅ របស់​អ្នក​និពន្ធ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ទៀត​រាល់​ថ្ងៃ ដើម្បី​ជា​បច្ច័យ​ដុស​ខាត់​ខួរ​ក្បាល​របស់​គេ​ឲ្យ​ភ្លឺ​ថ្លា ។ ហេតុ​ដូច្នោះ ទើប​គេ​អាច​បោះ​ពុម្ព​សៀវភៅ​ចំណាយ​ចេញ​ទៅ​រាប់​ហ្មឺន​រាប់​សែន​ក្បាល ចួន​កាល​រាប់​លាន​ក៏​មាន។ មាន​តែ​ការ​អាន​សៀវភៅ​ប៉ុណ្ណោះ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ខួរ​ក្បាល​ឈ្លាសវៃ​ទាន់​សម័យ​និយម ។ សៀវភៅ​ល្អ ៗ ដែល​មាន​សារប្រយោជន៍​អាច​នឹង​ធ្វើ​ជីវិត​នឹង​ថានៈ​របស់​អ្នក​ឲ្យ​បាន​ថ្កើង​ រុង​រឿង​ជា​អនេក​ប្រការ ដូច​ពួក​មហា​បុរស​ក្នុង​លោក​ធ្លាប់​បាន​ប្រព្រឹត្ត​មក​ហើយ មាន​អទិ​ដូច​ជា ហ្វារ៉ាដេយ៍​ពិត្ត​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ក្នុង​សម័យ​មួយ នឹង លិនគល្ន៍​ប្រធានាធិបតី​អាមេរិក ដែល​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពង់​ខ្ពស់ ព្រោះ​ការ​អាន​សៀវភៅ​នេះ​ឯង ។ ណាប៉ូលេអុង ចក្រពត្តិ​បារាំង​សែស​ក៏​ទ្រង់​យក​ព្រះ​រាជ​ហឫទ័យ​ទុកដាក់​នឹង​ការ​អាន​ សៀវភៅ​យ៉ាង​ក្រៃលែង។ ហ្រ្វានស៊ិសបេខន​ពោល​ថា « ការ​អាន​សៀវភៅ ធ្វើ​មនុស្ស​ឲ្យ​ជា​មនុស្ស​បរិបុណ្ណៈ » ។ តែ​ការ​អាន​សៀវភៅ​នេះ ក៏​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដែរ ព្រោះ​សៀវភៅ​និមួយ ៗ រមែង​មាន​ទាំង​រឿង​ល្អ - អាក្រក់​ច្របល់​គ្នា ទើប​មុន​នឹង​អាន​សៀវភៅ​អ្វី​នោះ គួរ​រើស​រក​មើល​សៀវភៅ​ណា​ដែល​ល្អ ៗ សិម​អាន ព្រោះ​សៀវភៅ​ល្អ ៗ ជា​ឧបាយ​ដាស់​តឿន​ក្រើន​រំលឹក​ចិត្ត​គំនិត​ឲ្យ​ទៅ​ជា​អ្នក​និពន្ធ​មាន​ កេរ្តិ៍​ឈ្មោះ​ល្បី ឲ្យ​កើត​មនុស្ស​ធម៌ ឲ្យ​កើត​វិទ្យាសាស្រ្ត​ឲ្យ​កើត​មនុស្ស​សំខាន់ ៗ ក្នុង​លោក រហូត​ដល់​កើត​ចិត្ត​ចោរ​ឃោរឃៅ​សម្លាប់​គេ​ឥត​ញញើត​ដៃ​ដូច្នេះ​ការ​ជ្រើសរើស​ មើល​សៀវភៅ​សិន​សិម​អានទើប​មាន​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ជីវិត។ សៀវភៅ​ជា​មិត្ត​ល្អ​របស់​មនុស្ស យើង​បាន​សប្បាយ​រីករាយ​ចិត្ត​នឹង​សារប្រយោជន៍​អំពី​សៀវភៅ សៀវភៅ​ឥត​មាន​ពេល​ប្រែប្រួល​ទេ បើ​ទុក​ជា​បាន​ទុក្ខ​សោក​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​លួង​លោម​ចិត្ត​ក្នុង​គ្រា​មាន​ទុក្ខ នាំ​ឲ្យ​សប្បាយ​រីក​រាយ​នៅ​ពេល​ទំនេរ សៀវភៅ​មិន​បោះ​បង់​ឲ្យ​យើង​នៅ​តែ​ម្នាក់​ឯង យ៉ាង​កណ្ដោច​កណ្ដែង ក្រៅ​ពី​នេះ សៀវភៅ​ជា​គ្រឿង​ដាស់​តឿន​ចិត្ត​ឲ្យ​យើង​ខំ​ខ្មីឃ្មាត ហើយ​នៅ​ជា​យុវជន​ទាន់​សម័យ​ជានិច្ច ។ ហ្លួង​និពន្ធ​មន្រ្តី ញ៉ុក - ថែម រៀបរៀង ដោយ៥០០០ឆ្នាំ
images/articles/3481/2026-07-13_12_12_00-Greenshot.jpg
Public date : 14, Jul 2026 (206 Read)
ប្រសិនបើអ្នកប្រើប្រាស់ចិត្តរបស់អ្នក ដើម្បីតាមស្វែងរកព្រះពុទ្ធ អ្នកនឹងគ្មានថ្ងៃបាន ជួប​ព្រះពុទ្ធឡើយ។ ដរាបណាអ្នកនៅតែស្វែងរកព្រះពុទ្ធនៅកន្លែងដទៃទៀត អ្នកនឹងមិន​អាច​មើលឃើញថា ចិត្តរបស់អ្នកហ្នឹងឯងគឺជាព្រះពុទ្ធ។ ចូរឃើញព្រះពុទ្ធដើម្បីបូជា​ព្រះពុទ្ធ ហើយចូរកុំប្រើចិត្តដើម្បីសូត្រធម៌រំលឹកដល់ព្រះពុទ្ធ។ ព្រះពុទ្ធទាំងឡាយមិន​បានសូត្រព្រះសូត្រ ព្រះពុទ្ធទាំងឡាយមិនបានរក្សាសីល ហើយព្រះពុទ្ធទាំងឡាយក៏មិន​បានល្មើសសីលដែរ។ ព្រះពុទ្ធទាំងឡាយមិនដែលរក្សា ឬល្មើសនូវអ្វីទាំងអស់ ហើយ​ព្រះពុទ្ធទាំងឡាយក៏មិនបានធ្វើល្អ ឬធ្វើអាក្រក់ដែរ។ ក្នុងការស្វែងរកពុទ្ធៈ អ្នកចាំបាច់ត្រូវតែមើលឃើញ "សភាវៈពិតនៃខ្លួនឯង" (Self-Nature)។ បុគ្គលណាដែលឃើញសភាវៈពិតនៃខ្លួនឯង បុគ្គលនោះឯងគឺជាពុទ្ធៈ។ ប្រសិន​បើ​អ្នកមិនឃើញសភាវៈពិតនៃខ្លួនឯងទេ ការសូត្រធម៌រំលឹកដល់ពុទ្ធៈ ការសូត្រ​ព្រះសូត្រ ការថ្វាយគ្រឿងបូជា និងការរក្សាសីលទាំងឡាយ សុទ្ធតែឥតប្រយោជន៍​​ទាំង​អស់។ ការសូត្ររំលឹកដល់ពុទ្ធៈផ្តល់ផលជាកម្មល្អ ការសូត្រព្រះសូត្រផ្តល់ផលជាការ​ចងចាំល្អ ការរក្សាសីលផ្តល់ផលជាការកើតក្នុងសុគតិភព ហើយការថ្វាយ​គ្រឿង​បូជា​ផ្តល់ផលជាសេចក្តីសុខក្នុងអនាគត ប៉ុន្តែវាមិនមែនជាពុទ្ធៈទាល់​តែ​សោះ។ ព្រះពោធិធម្ម ឬ តាក់មោ (តាមគ្រាមភាសាចិន) គឺជា ព្រះភិក្ខុជនជាតិឥណ្ឌា ក្នុងរង្វង់សតវត្សទី ១១ នៃពុទ្ធសករាជ ដែលនិកាយសេន (Zen) ចាត់ទុកលោកថាជាព្រះសង្ឃ​បរិ​នាយកអង្គទី ២៨ បើរាប់តាមខ្សែស្រឡាយឥណ្ឌា និងជាអង្គទី ១ ក្នុងខ្សែស្រឡាយចិន។ កំណត់សម្គាល់បន្ថែមសូមកុំយល់ច្រឡំថា ព្រះពោធិធម្មបដិសេធវិធីសាស្ត្រនៃការសូត្រមន្ត ការធ្វើបុណ្យ ឬការរក្សាសីលនោះឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើការប្រតិបត្តិដែល "កាត់ត្រង់" ទៅកាន់ខ្លឹមនៃព្រះពុទ្ធសាសនា នោះគឺការពិចារណាចិត្តរបស់ខ្លួនឯង។ ប្រសិនបើខ្វះចំណុចនេះ ការធ្វើបុណ្យផ្សេងៗ ដូចជាការសូត្រមន្ត ការសាងសង់ព្រះពុទ្ធរូប ឬ​ស្ដូប​ចេតិយ ក៏ដូចជាការរក្សាសីល គឺជាត្រឹមតែ "បុញ្ញកិរិយាខាងលោកិយ" តែប៉ុណ្ណោះ។ ដូចការវិសជ្ជនាធម៌ដែល ព្រះពោធិធម្ម បានពន្យល់ដល់ អធិរាជ អ៊ូ នៃរាជវង្សលៀង នៅពេលដែលលោកធ្វើដំណើរមកដល់ប្រទេសចិនដំបូង៖ អធិរាជ អ៊ូ បានសួរថា ព្រះ​អង្គ​បានកសាងវត្តអារាម ចម្លងព្រះត្រៃបិដក និងទំនុកបម្រុងព្រះសង្ឃយ៉ាងច្រើន តើការ​ធ្វើបែបនេះព្រះអង្គបានកុសលកម្រិតណា? ព្រះពោធិធម្មបានឆ្លើយថា "ទាំងអស់នេះ​មិនរាប់ជាកុសល (ពិតប្រាកដ) ឡើយ" វាគ្រាន់តែជាកម្មតូចតាចដែលហុច​ផលឱ្យ​កើត​​ជាមនុស្ស ឬទេវតាប៉ុណ្ណោះ ប្រៀបដូចជាស្រមោលអង្រួនតាមរូប ទោះបី​ជា​មើល​​ទៅ​ឃើញថា​មាន ក៏ប៉ុន្តែតាមពិតវាមិនមែនជាខ្លឹមសារពិតប្រាកដនោះទេ។ ក្នុង​ន័យ​​​មួយទៀត ការប្រតិបត្តិ និងការធ្វើបុណ្យទាំងឡាយខាងលើ ប្រសិនបើនៅតែមាន​​ទិដ្ឋិយល់ថា "ខ្លួនយើង" ជាអ្នកធ្វើ វាក៏នៅតែជាការសាងកម្មបន្តទៅមុខទៀត។ ចំណែក​​ឯ​ពាក្យប្រដៅរបស់ព្រះពោធិធម្ម គឺតម្រង់ឆ្ពោះទៅរកការយល់ដឹងថា "ចិត្តគឺជាពុទ្ធៈ" ហើយដោយសារចិត្ត/ពុទ្ធៈនេះគឺជា "សុញ្ញតៈ" (ភាពទទេស្អាត) ទើបវាស្ថិតនៅផុតពីកម្ម និងការសាងសកម្មទាំងពួង។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3492/2026-07-14_10_13_48-Wordbook_files_-_File_Explorer.jpg
Public date : 14, Jul 2026 (149 Read)
យោងតាមបដិមាសាស្ត្រ សម្រាប់បដិមាព្រះពោធិសត្វអវលោកិតេស្វរៈ ឬព្រះលោ​កេស្វរៈ​(លោកេសូរ) ត្រូវបានឆ្លាក់ឡើងដោយមានសភាពបែនេះតាមគោលតន្ត្រយានក្នុង​ពុទ្ធសាសនាមហាយាន។ បដិមានេះ បានពេញនិយមខ្លាំងនៅក្នុងរជ្ជកាលព្រះបាទ​ជយវម៌្មទេវ (ទី៧) ដោយយោងតាមរឿងរ៉ាវក្នុងគម្ពីរការណ្ឌវ្យូហសូត្រ គម្ពីរប្រាជ្ញាបារមិតាហឫទយសូត្រ គម្ពីរអមិតាយុរពុទ្ធានុស្ម្ឫតិសូត្រជាដើម (ចង់ដឹង សូមទៅរក​អាន​)។ បដិមានេះ មានច្រើនសណ្ឋាន ចាប់ពីព្រះហស្ត២ ដល់៣២ និង ១០០០។ ការ​សាង​បដិមាលោកេស្វរៈរបស់អតីតព្រះមហាក្សត្រយើង ជាសញ្ញាលក្ខណ៍នៃព្រះមេត្តា​ទិគុណនិងក្តីករុណាដែលមិនមានទីបំផុតរបស់ព្រះពោធិសត្វ ដែលតែងតែស្ដាប់នូវការដង្ហោយ​ហៅរបស់វេនេយ្យសត្វដែលកំពុងរងទុក្ខក្នុងភូមិនានា។ ចំណែកឯព្រះបដិមាតូចៗនោះ ពុំមែនព្រះពុទ្ធសមណគោត្តមឬព្រះសក្យមុនីពុទ្ធឡើយ តែជាតួអង្គព្រះអមិតាភពុទ្ធ ជាតួអង្គពុទ្ធក្នុងដែនសុខាវតី (មានរឿងរ៉ាវច្រើនក្នុងគម្ពីរមហាយាន ដែលបានពោលបែងចែកក្រុមនៃព្រះពោធិសត្វ)។ ដោយឡែក នេះជា​អត្ថប្បដិរូបមួយ ដែលអង្គមហាក្សត្រខ្មែរ បានរំលេចឡើង ជំនួសឲ្យការសរសេរ ដើម្បីឲ្យសាសនិកបានគោរពបូជា។ ចំណុចនេះ តើយើងគិតថា សម័យនោះ គោរព​ព្រះពុទ្ធខ្សោយជាងយើងសម័យនេះឬ? ម្យ៉ាងទៀត នេះជាតួអង្គព្រះពោធិ​សត្វ​ក្នុងពុទ្ធសាសនាមហាយាន ពុំទាក់ទងនឹងថេរវាទឡើយ ហើយរចនាបថបែបនេះ ជា​អត្ត​សញ្ញាណនៃបដិមាកម្មរបស់កម្ពុជា របស់ខ្មែរ ដែលប្រទេសដទៃមួយចំនួន កាន់ពុទ្ធ​សាសនាមហាយានដែរ ពុំបានឆ្លាក់នឹកដល់អត្ថន័យទាំងនោះដូចខ្មែរយើងឡើង។ ប្រសិន​បើយើងមិនគាស់កកាយ តើទុកឲ្យសាសន៍ដទៃយកទៅទុកថែជំនួសឬ? ឬចាំបាត់បង់ ទើបនឹកស្ដាយ? កុំភ្លេចថា បដិមានេះ មានអត្ថន័យគ្រប់គ្រាន់ ពុំមែនជាការប្រមាថ​ដែលដូនតាខ្មែរធ្វើដោយមិនគោរពឡើយ។ សម័យកាលដែលឆ្លាក់បដិមានេះ ជាសម័យ​កាលដ៏រុងរឿង និងគោរពគុណព្រះពុទ្ធដ៏តឹងរ៉ឹងមួយផងដែរ។ បើយើងគិតថា មិនគួរ ចុះហេតុអ្វីនៅកន្លែងខ្លះ យើងឆ្លាក់ព្រះមិនទាន់ត្រាស់ ដាក់ផុតពី​ព្រះដែលបានត្រាស់? ឬមួយយើងមើលងាយព្រះទើបត្រាស់ មិនស្មើនឹងព្រះទ្រង់​គ្រឿង? ។ល។យើងគួរតែសិក្សាឲ្យបានច្រើន ទើបបេះដូងយើងមិនចង្អៀត។ ប្រទេស​ជិតខាង គេបន់ឲ្យតែយើងវង្វេង លែងស្គាល់របស់ដូនតាយើងប៉ុណ្ណោះ។ បើយើង​គិតថា មិនគួរ ក៏ពុំមានអ្វីទៅបង្ខំយើងឲ្យទៅគោរពដែរ ហើយបើយើងថា ឈប់​ចម្លង ឈប់ឆ្លាក់ ឈប់ដឹងឮ តើអនាគតនរណានឹងដឹងបានទៀត? ឬទុកឲ្យគេយក​ទៅជំនួស? «សុ.ចិ.បុ.លិ.» កុំឲ្យអូសវែងអន្លាយតទៀត គឺសូមឲ្យខ្មែរគ្រប់រូប បើកចិត្តសិក្សា។ ខាងក្រោមនេះ ជាអត្ថន័យនៃ​បដិមាប្រភេទនេះ៕ ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី ដោយ៥០០០ឆ្នាំ
images/articles/3491/2026-07-14_10_01_54-Wordbook_files_-_File_Explorer.jpg
Public date : 14, Jul 2026 (153 Read)
ព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះម៉ែគួនអ៊ីនជាតួអង្គតែមួយ?ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃនេះ ឃើញថា មានការវែកញែកច្រើនទាក់ទងនឹង បដិមាលោកេសូរ នៅរង្វង់មូលខេត្តឧត្តរមានជ័យ ហើយខ្ញុំក៏បានសរសេរត្រួសៗ ទាក់ទងនឹងអត្ថន័យរបស់បដិមាអង្គនេះ (សូមទៅរកមើលក្នុងអត្ថបទមុនៗ)។ ដោយសារបដិមានេះ គឺជាព្រះពោធិ​សត្វមួយអង្គក្នុងពុទ្ធសាសនាមហាយាន បែបលទ្ធិតន្ត្រយាន ដែលឃើញពេញនិយម​ខ្លាំងក្នុងសម័យមហានគរ ហើយជាការទទួលឥទ្ធិពលពីពុទ្ធសាសនា​នៅស្រុកឥណ្ឌា​។ បដិមាព្រះលោកេស្វរៈ សម្រាប់នៅប្រទេសឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី មានរូប​រាង​ជាបុរស។ ដោយឡែក នៅប្រទេសចិន បដិមាឬរូបភាព មានលក្ខណៈជាស្ត្រី​ភេទ​ ដែលគេនិយមស្គាល់តៗគ្នា គឺ «ព្រះនាងគួងស៊ីអ៊ីម» ឬ «ព្រះម៉ែគួនអ៊ីន»។ មូលហេតុអ្វីបានជាតួអង្គព្រះពោធិសត្វនេះ នៅប្រទេសចិន មានលក្ខណៈជាស្ត្រី? ខ្ញុំនឹងលើកប្រវត្តិសង្ខេបខ្លះៗ ទុកជាចំណេះដឹងបន្តទៀត។ សម័យដើម ព្រះពុទ្ធសាសនាបានសាយភាយពីប្រទេសឥណ្ឌាទៅកាន់ប្រទេសចិនក្នុងរាជ​វង្សហាន (សម័យនោះ សាយភាយតាមផ្លូវសូត្រ) ដោយសារតែមានភ័ស្តុតាងនៃផ្ទាំង​គំនូរ និងចម្លាក់របស់ព្រះពោធិសត្វគួនអ៊ីន ជារូបបុរសនៅក្នុងរូងភ្នំម៉កៅ ក្បែរទីក្រុង​តុនហួង មានបបូរមាត់ក្រាស់ និងមានពុកចង្ការ។ ប៉ុន្តែក្រោយមក ក៏មានរឿងព្រេង​និទានមួយលេចឮតៗគ្នាមកគឺរឿង "ព្រះនាងមៀវសាន" ល្បីក្នុងសម័យ​ហាន​ផង​​ដែរ​។ អ្នកខ្លះថា ព្រះនាងមៀវសាន ប្រៀបបាននឹងការចាប់បដិសន្ធិរបស់ ព្រះពោធិ​​សត្វអវលោកិតេស្វរៈ ឬ​ជា​រឿងព្រេង​របស់ ​គួនអ៊ីន ដែលនឹងលើកយកមកសង្ខេបដូចតទៅ៖ មានតំណាលថា ព្រះនាងមៀវសាន គឺជាតួអង្គព្រះម៉ែគួនអ៊ីនមុនពេលទ្រង់ត្រាស់ដឹងជាព្រះពោធិសត្វ។ ព្រះនាងធ្លាប់ជាព្រះនាងរបស់ស៊ីងលីង។ ព្រះនាងមៀវសាន ជាពុទ្ធសាសនិកដ៏ល្អ តាំងចិត្តនៅក្នុងធម៌។ ពេល​ដល់​អាយុ​រៀប​ការ នាងមិន​ព្រម​រៀបការ​ទេ។ នៅទីបំផុត នាងបានសម្រេចចិត្តបួសជាដូនជី។ ទោះ​ជួប​ឧបសគ្គ​ប៉ុន្មាន​ក៏​នាង​អាច​​ជម្នះ​និង​តស៊ូ​បាន​ដែរ រហូតធ្វើឲ្យស្តេច មៀវ ជួង ដែលជាព្រះបិតារបស់នាងបាន​ឃើញហើយទ្រាំមិនបាន។ ដូច្នេះ ព្រះអង្គបាន​បញ្ជា​ឲ្យ​មនុស្ស​របស់​ទ្រង់សម្លាប់​នាង​។ ប៉ុន្តែអព្ភូតហេតុមួយបានកើតឡើង ព្រោះដាវមិនអាចធ្វើអ្វីនាងបានទេ ។ ទេវតា​​មួយ​អង្គ​បាន​ប្រែ​កាយមក​ជួយ ហើយ​នាំ​ព្រះនាង មៀវសាន ទៅ​ជ្រលង​លៀង​សាន​។ ទីបំផុត ព្រះនាងបានទទួលការណែនាំរហូតដល់ព្រះនាងបានចាក់ធ្លុះមគ្គផល នៅ​ថ្ងៃទី ១៩ នៃខែទី៦ តាមច័ន្ទគតិ។ រឿងនេះល្បីខ្លាំងនៅសម័យហាន រហូត​ដល់​រូបរាង​របស់​ព្រះពោធិសត្វ​គួនអ៊ីនចាប់​ផ្ដើម​​​ប្រែ​ក្លាយ​ជា​ស្រី​កាន់​តែ​ច្រើន​ឡើង។ លុះនៅពេលដែលរាជវង្សថាងបានចូលមក​ដល់ ជាសម័យដែលទ្រទ្រង់ព្រះពុទ្ធសាសនាកាន់តែច្រើនឡើង ក៏មានរូបចម្លាក់ព្រះពោធិ​សត្វគួនអ៊ីនដែលមានលក្ខណៈជាស្រីដែរ។ សម័យថាង ក៏មានការចាប់អារម្មណ៍ខ្លាំង រហូតត្រូវបានបោះពុម្ពនិងចែកចាយពីព្រះម៉ែគួនអ៊ីន ហើយប្រាសាទជិតមួយម៉ឺនត្រូវ​បានសាងសង់ដោយម្ចាស់ក្សត្រី អ៊ូ ចឺធៀន។ ព្រោះក្នុងព្រះពុទ្ធសាសនា គេជឿថាមនុស្ស​ស្រីជាភេទដែលសុភាពបំផុត មានចិត្តល្អ វាប្រៀបដូចជាសេចក្តីស្រឡាញ់របស់​ម្តាយចំពោះកូន។ ដូច្នេះទម្រង់ស្រីត្រូវបានគេគោរពរហូតដល់សព្វថ្ងៃនេះ។ ឯកសារមួយ​ចំនួនដូចជានៅក្នុងសុរង្គសូត្រ ព្រះសូត្រមហាយាន ក៏បានចែងថា ព្រះពោធិ​សត្វ​គួនអ៊ីន អាចផ្លាស់ប្តូរទៅជាទម្រង់ផ្សេងៗចំនួន ៣២ រួមទាំងទម្រង់ស្រី និងបុរស​។ ប៉ុន្តែភាគច្រើនគឺផ្អែកលើរឿងព្រេងរបស់ព្រះនាង មៀវសាន និងការរីកលូតលាស់​នៃព្រះពុទ្ធសាសនាក្នុងរាជវង្សថាង មានទម្រង់ជាស្រី។ តាម​ពិត​រូបរាង​ដើម​របស់​​ព្រះពោធិសត្វគួនអ៊ីន​គឺ​ជា​មនុស្ស​ប្រុស។ ប៉ុន្តែ​ព្រះនាង​ចាប់​ផ្ដើម​ត្រូវ​បាន​គេ​គោរព​​ជា​ទេពធីតា​តាំង​ពី​សម័យ​ហាន ដែល​ជា​ពេល​ដែល​រឿង​ព្រេង​របស់​ព្រះនាង​មៀវ​សាន កំពុងមាន​ប្រជាប្រិយភាព។ បន្ថែម៖ ពាក្យ អវលោកិតេស្វរៈ មានន័យដូចគ្នានឹងពាក្យថា គួនអ៊ីន ហើយពាក្យថា គួនអ៊ីន កើតមកពីអក្សរចិន ២ តួផ្សំគ្នា គឺ 观 (ក្វាន) ដែលប្រែថា មើល ឬសង្កេតមើល, ប្រមើលមើល និងពាក្យថា 音 (អ៊ីន) ប្រែថា សំឡេង។ ដូច្នោះ បើប្រែពាក្យថា គួនអ៊ីន ដោយត្រង់ៗ ប្រែថា «ប្រមើលមើលនិងសំឡេង»។ ហេតុនេះ ព្រះពោធិសត្វ​ គួនអ៊ីន ក្នុងពុទ្ធសាសនាមហាយាន សម្តៅដល់ ព្រះដែលតាមដានសង្កេតនិងស្ដាប់នូវសំឡេង​នៃសេចក្តីទុក្ខរបស់មនុស្សសត្វ។ ក្នុងពុទ្ធសាសនាមហាយាន ប្រៀបដូចសំពៅធំ​ ព្រះពោធិសត្វទាំង ៨ អង្គ នៅឃ្លាំមើលជួយឲ្យពួកមនុស្សសត្វប្រាសចាកទុក្ខដល់ព្រះ​និព្វាន ហើយព្រះពោធិសត្វនឹងបានត្រាស់ដឹងជាអង្គចុងក្រោយបំផុត ក្រោយពីស្រោច​ស្រង់សត្វលោករួច។ ព្រះម៉ែគួនអ៊ីន ជាព្រះពោធិសត្វមួយអង្គ ក្នុងចំណោមព្រះ​ពោធិសត្វទាំង ៨អង្គ ដែលរង់ចាំសង្កេតមើលនិងស្ដាប់នូវសំឡេងនៃសេចក្តីទុក្ខរបស់​មនុស្សសត្វនិងជួយស្រោចស្រង់សត្វឲ្យផុតចាកទុក្ខ។ កូនខ្មែរ កាត់ស្រឡាយចិន ភាគច្រើនមិនស្គាល់​ទម្រង់ ព្រះពោធិសត្វអវលោកិតេស្វរៈ ជា​តួ​លក្ខណៈប្រុសដូចបដិមានៅរង្វង់មូលតំណាងខេត្តឧត្តរមានជ័យឡើយ តែពួកគេស្គាល់ ​ព្រះម៉ែគួនអ៊ីន ។ នេះជាអត្តសញ្ញាណរវាងរចនាបថ​នៃប្រទេសនីមួយៗផង​ដែរ​។​៚ ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី ដោយ៥០០០ឆ្នាំ
images/articles/3475/2026-07-13_08_04_58-Wordbook_files_-_File_Explorer.jpg
Public date : 14, Jul 2026 (197 Read)
នៅក្នុងព្រះត្រៃបិដកបាលី (និងក្នុងអដ្ឋកថា) ពិតជាមានការបញ្ជាក់ និងទទួលស្គាល់ថា ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ គ្រោះភ័យ និងជំងឺដង្កាត់ផ្សេង​ៗបាន​ពិតមែន ប៉ុន្តែការការពារនេះមានលក្ខខណ្ឌ និងដែនកំណត់របស់វា មិន​មែន​មាន​ន័យថាជាការសង្គ្រោះបែបអភិនិហារដោយគ្មានហេតុផលនោះទេ។ ព្រះបរិត្តសំខាន់ៗ និងសាច់រឿងក្នុងព្រះត្រៃបិដក មានសូត្រជាច្រើននៅក្នុងព្រះត្រៃបិដក (ជាពិសេសនៅក្នុង ខុទ្ទកនិកាយ សុត្តនិបាត និង ចរិយាបិដក) ដែលព្រះសម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​ឡើងក្នុងគោលបំណងការពារ និងរំដោះទុក្ខសត្វលោក៖ -រតនសូត្រ៖ ព្រះពុទ្ធទ្រង់បានបង្គាប់ឱ្យព្រះអានន្ទយកសេចក្តីពិតនៃព្រះរតនត្រ័យ ទៅ​ប្រកាស និងប្រោះព្រំទឹកមន្តជុំវិញក្រុងវេសាលី ដើម្បីជម្រះឧបទ្រពចង្រៃ គ្រោះ​ទុរ​ភិក្ស ភ័យ​ពីអមនុស្ស និងរោគរាតត្បាត (អាសន្នរោគ) ។ -មេត្តាសូត្រ៖ ទ្រង់សម្តែងឱ្យភិក្ខុខ្លាចខ្មោច/អមនុស្សនៅក្នុងព្រៃចម្រើនមេត្តា ដើម្បីធ្វើ​ឱ្យ​អមនុស្សទាំងនោះមានចិត្តទន់ភ្លន់ ត្រឡប់មកជួយការពារភិក្ខុវិញ។ -ខន្ធបរិត្ត៖ សម្តែងឡើងដើម្បីការពារពស់ខាំ និងសត្វអាសិរពិសផ្សេងៗ បន្ទាប់ពីមាន​ភិក្ខុមួយអង្គត្រូវពស់ខាំសុគត។ - អង្គុលីមាលបរិត្ត៖ ជាពាក្យសច្ចវាចារបស់ព្រះអង្គុលីមាល ដែលធ្វើឱ្យស្ត្រីម្នាក់កំពុងឆ្លង​ទន្លេ​មានការឈឺចាប់យ៉ាងខ្លាំង អាចប្រសូតបុត្រមកដោយសុវត្ថិភាព និងងាយស្រួល។ ព្រះពុទ្ធសាសនាផ្សារភ្ជាប់អានុភាពនៃព្រះបរិត្តទៅនឹង "សច្ចកិរិយា" (ការបន្លឺវាចាពិត​)​ និង ​"គុណធម៌" មិនមែនជាមន្តអាគមផ្លូវងងឹតឡើយ៖ - សច្ចពលៈ (កម្លាំងនៃសេចក្តីពិត)៖ ការរំលឹកដល់គុណដ៏ពិតប្រាកដមិនកម្រើកនៃព្រះ​ពុទ្ធ​ ព្រះធម៌ ព្រះសង្ឃ។ សេចក្តីពិតមានអំណាច។ - មេត្តាពលៈ (កម្លាំងនៃក្តីស្រលាញ់)៖ ការផ្សាយចិត្តមេត្តាដល់សត្វលោកទាំងអស់ ធ្វើឱ្យ​រំសាយចិត្តកាចសាហាវរបស់សត្រូវ ឬអមនុស្ស។ - ទេវតាជួយការពារ៖ នៅក្នុងគម្ពីរបានពោលថា ពេលដែលបុគ្គលសូត្រព្រះបរិត្តដោយ​ចិត្តជ្រះថ្លា ទេវតាដែលគោរពព្រះធម៌នឹងមកជួយបីបាច់ថែរក្សា។ ដែនកំណត់នៃព្រះបរិត្ត (ហេតុអ្វីអ្នកខ្លះសូត្រហើយមិនស័ក្តិសិទ្ធិ?)នៅក្នុងគម្ពីរ មិលិន្ទ​ប្បញ្ហា​ (ក្បួន​ដោះស្រាយចម្ងល់ព្រះពុទ្ធសាសនា) ព្រះភិក្ខុនាគសេន បានពន្យល់ព្រះបាទ​មិលិន្ទ​យ៉ាងច្បាស់ថា ព្រះបរិត្តមិនអាចការពារមនុស្សគ្រប់គ្នាក្នុងគ្រប់កាលៈ​ទេសៈ​បាន​ឡើយ ដោយសារមាន "ឧបសគ្គ ៣ យ៉ាង"៖ - កម្មាវរណៈ (រាំងស្ទះដោយសារកម្ម)៖ បើគ្រោះថ្នាក់នោះជា "អនន្តរិយកម្ម" ឬជា "គរុ​កម្ម" (កម្មធ្ងន់) ដែលត្រូវតែហុចផលឲ្យក្នុងជាតិភពនេះ គឺមិនអាចយកព្រះបរិត្ត​មក​បាំង​បានឡើយ (ដូចជាករណីព្រះមោគ្គល្លាន ត្រូវចោរវាយសម្លាប់ព្រោះកម្មចាស់​)​​។​ - កិលេសាវរណៈ (រាំងស្ទះដោយសារកិលេស)៖ បុគ្គលនោះមានចិត្តធ្លាក់ចុះក្នុង អ​កុសល​​ធ្ងន់​ធ្ងរ គ្មានសទ្ធា គ្មាន​សីល។ - អសទ្ធហនៈ (ការខ្វះជំនឿ/សេចក្តីជ្រះថ្លា)៖ សូត្រដោយចិត្តសង្ស័យ មិនគោរព ឬសូត្រ​លេងៗ។ នៅក្នុងព្រះត្រៃបិដក ព្រះបរិត្ត ពិតជាមានអានុភាពបញ្ចៀសអន្តរាយបានពិតមែន ប៉ុន្តែ​វាដំណើរការទៅបាន លុះត្រាតែអ្នកសូត្រ និងអ្នកស្តាប់មាន សទ្ធាជ្រះថ្លា មាន​សីល​ធម៌ និង​ មិនស្ថិតនៅក្រោមឥទ្ធិពលនៃយថាភូតកម្ម (កម្មដាច់ខាតដែលត្រូវតែ​សង​) នោះ​ឡើយ។ ព្រះបរិត្តប្រៀបដូចជាឱសថដ៏ពូកែ តែវាក៏ត្រូវការរាងកាយរបស់អ្នកជំងឺ​ដែល​មានលក្ខខណ្ឌអំណោយផលក្នុងការទទួលយកផលនៃថ្នាំនោះដែរ។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3477/2026-07-13_08_38____17-Wordbook_files_-_File_Explorer.jpg
Public date : 14, Jul 2026 (191 Read)
អ្នកដែលសម្តែងធម៌ខុស នឹងកើតឡើងអ្វីខ្លះ? ទោសនៃការបង្ខូចបង្ខូចព្រះធម៌ក្នុងព្រះពុទ្ធសាសនា បទនាំ ព្រះធម៌វិន័យ គឺជាបេះដូងនៃព្រះពុទ្ធសាសនាអ្នកណាដែលធ្វើភារកិច្ច សម្តែងធម៌មានឥទ្ធិពលដោយផ្ទាល់ចំពោះទិដ្ឋិ ការយល់ដឹង និងទិសដៅជីវិតរបស់អ្នកដទៃ ដូច្នេះហើយ ការសម្តែងធម៌ខុស មិនមែនជារឿងតូចតាចទេ មិនមែនគ្រាន់តែ មានមតិខុសគ្នាទេ ប៉ុន្តែគឺជាការបង្ខូចបង្ខូចសច្ចធម៌ ដែលមានទោសធ្ងន់ធ្ងរទាំងចំពោះខ្លួនឯង ចំពោះ​អ្នកដទៃ និងចំពោះព្រះសាសនាទាំងមូល ១. សម្តែងធម៌ខុសគឺជាអ្វី (តាមព្រះត្រៃបិដក) ព្រះពុទ្ធជាម្ចាស់បានបែងចែក ធម៌ចេញជា ២ ភាគច្បាស់លាស់គឺ ✔️ សម្មាធម៌ / សម្មាទិដ្ឋិ ❌ មិច្ឆាធម៌ / មិច្ឆាទិដ្ឋិ ព្រះត្រៃបិដកបានមានសេចក្តីថា យោ ធម្មំ វិបរិណាមេតិ តថាគតប្បវេទិតំ មិច្ឆាទិដ្ឋិកោ ហោតិ សព្វទុក្ខស្ស ភាគីយា សំយុត្តនិកាយ មហាវារៈវគ្គ បកប្រែអត្ថន័យ៖ អ្នកណាបង្ខូចបង្ខូចធម៌ដែលព្រះតថាគតទ្រង់បានបង្ហាញ អ្នកនោះឈ្មោះថាមានមិច្ឆាទិដ្ឋិ ហើយជាអ្នកមានផ្នែកក្នុងទុក្ខទាំងអស់ ដូច្នេះ សម្តែងធម៌ខុសមានន័យថា សម្តែង​ផ្ទុយនឹងអរិយសច្ចៈ ៤ សម្តែងផ្ទុយនឹងត្រៃលក្ខណៈ សម្តែងឱ្យរំលងសីល សមាធិ​ បញ្ញា ឬយកធម៌មកអះអាងដើម្បីបំពេញកិលេសខ្លួនឯង ២. ទោសរបស់អ្នកសម្តែងធម៌ខុស (ចំពោះខ្លួនឯង) ២.១ ជាមិច្ឆាទិដ្ឋិដោយផ្ទាល់មិច្ឆាទិដ្ឋិ មិនមែនជាទស្សនៈខុសធម្មតាទេ ប៉ុន្តែជាឫស​គល់​នៃ​អកុសលទាំងអស់ ព្រះពុទ្ធជាម្ចាស់ទ្រង់មានសេចក្តីថាមិច្ឆាទិដ្ឋិ ជាហេតុឱ្យសត្វទៅអបាយ អង្គុត្តរនិកាយ ទសកនិបាត . ទោះបីធ្វើបុណ្យច្រើន . ទោះបីនិយាយធម៌ពូកែ . ទោះបីមានអ្នកជឿទុកចិត្តច្រើនក៏ដោយ បើនៅតែយកមិច្ឆាទិដ្ឋិជាមូល → ផលចុងក្រោយគឺអបាយ ២.២ បាបធ្ងន់ជាងការធ្វើអំពើអាក្រក់តែខ្លួនឯង ការធ្វើអាក្រក់តែខ្លួនឯង → កម្មធ្លាក់លើខ្លួន ប៉ុន្តែការសម្តែងធម៌ខុស → អូសអ្នកដទៃឱ្យល្ងង់ខ្លៅទៅជាមួយ ព្រះត្រៃបិដកបានប្រៀបធៀបថាដូចជាមនុស្សងងឹត ដឹកមនុស្សងងឹត ទាំងពីរនឹងធ្លាក់ចុះជ្រោះជាមួយគ្នា មជ្ឈិមនិកាយ ៣. ទោសរបស់អ្នកសម្តែងធម៌ខុស (ចំពោះអ្នកដទៃ) ៣.១ បំផ្លាញសម្មាទិដ្ឋិរបស់អ្នកដទៃអ្នកស្តាប់ជាច្រើន អាចមានជំនឿដោយស្អាតស្អំ អាចគ្មានកម្លាំងបញ្ញាពិនិត្យ ពេលទទួលធម៌ខុស → ❌ ដើរខុសផ្លូវ ❌ ប្រតិបត្តិខុស ❌ បាត់ឱកាសចាកទុក្ខ នេះហៅថា បិទផ្លូវមគ្គផលរបស់អ្នកដទៃ ៣.២ ធ្វើឱ្យសាសនាថយចុះពីខាងក្នុង ព្រះសាសនាមិនថយចុះដោយសារមនុស្សខាងក្រៅទេ ប៉ុន្តែថយចុះដោយសារ មនុស្សខាងក្នុងនិយាយខុស ប៉ុន្តែមនុស្សស្តាប់ជឿ ព្រះពុទ្ធជាម្ចាស់ទ្រង់បានទ្រង់ព្រមានទុកជាមុនថាសទ្ធម៌ថយចុះ ដោយសារមនុស្សនិយាយធម៌ខុស សទ្ធម្មបរិហានិយសូត្រ ៤. ទោសរបស់អ្នកសម្តែងធម៌ខុស (ចំពោះព្រះសាសនា) ៤.១ ចូលជាប្រភេទ សទ្ធម្មបរិរូបគឺធម៌ក្លែងក្លាយដែលមានរូបរាងស្រដៀងធម៌ ប៉ុន្តែខ្លឹមសារផ្ទុយនឹងព្រះពុទ្ធជាម្ចាស់ គ្រោះថ្នាក់ជាងការបង្រៀនខុសបែបចំពោះមុខ ព្រោះមនុស្សភាគច្រើនមិនអាចសម្គាល់បាន ៤.២ ជាហេតុនៃការបែកបាក់ពេលធម៌មិនមែនជាមូលដ្ឋាន កើតការបែងចែកជាគណៈ លើកតម្កើងខ្លួន បង្ក្រាបអ្នកដទៃ ប្រើធម៌ជាអាវុធ ព្រះពុទ្ធជាម្ចាស់ទ្រង់បានស្តីបន្ទោសយ៉ាងខ្លាំង ការធ្វើឱ្យធម៌វិបលាស ជាអាបត្តិធ្ងន់ ព្រះវិន័យបិដក ៥. ករណីធ្ងន់ធ្ងរបំផុត៖ អ្នកសម្តែងធម៌ខុសដោយចេតនាបើដឹងថាខុស ប៉ុន្តែនៅតែសម្តែង ដោយសារផលប្រយោជន៍ លាភ យស សរសើរ អំណាចលើចិត្តមនុស្សកម្មកាន់តែធ្ងន់ឡើងទ្វេដង ព្រះពុទ្ធជាម្ចាស់ទ្រង់មានសេចក្តីថា អ្នកបំផ្លាញធម៌ នឹងបំផ្លាញ​ខ្លួនឯង ខុទ្ទកនិកាយ ៦. ផ្លូវរួចរបស់អ្នកសម្តែងធម៌ ៦.១ ត្រូវតែឈរលើសម្មាទិដ្ឋិយល់អរិយសច្ចៈ ៤ គោរពព្រះត្រៃបិដក មិនយកគំនិតខ្លួនឯងមកលើសព្រះពុទ្ធជាម្ចាស់ ៦.២ មិនដឹងល្អជាង សម្តែងខុសព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរអ្នកដែលនិយាយថា ចំណុចនេះ យើងមិនដឹងទេល្អជាងអ្នកនិយាយដោយមិនដឹង ប៉ុន្តែធ្វើដូចដឹង ។ បទសង្ខេប អ្នកសម្តែងធម៌ខុស បំផ្លាញខ្លួនឯង បំផ្លាញអ្នកដទៃ បំផ្លាញព្រះសាសនា នេះមិនមែនជារឿងតូចទេ មិនមែនជាសេរីភាពគំនិតទេ ប៉ុន្តែគឺជាមិច្ឆាទិដ្ឋិដែលមានទោសធ្ងន់ធ្ងរ ព្រះធម៌មិនត្រូវការអ្នកនិយាយពូកែទេ ប៉ុន្តែត្រូវការអ្នកនិយាយត្រូវតាមសច្ចភាព ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3482/2026-07-13_12_22_10-_New_TessNotepad.jpg
Public date : 14, Jul 2026 (172 Read)
យើងដឹងហើយថា អ្នសបួសក្នុងព្រះពុទ្ធសានានិកាយថេរវាទ គឺប្រតិបត្តិនូវវិន័យជា​គោលមានសភាពតឹងរ៉ឹង ជាពិសេសការបដិបត្តិចំពោះវិន័យទាក់ទងនឹងមាតុ​គ្រាម​(ស្ត្រី)​។ ប៉ុន្តែខ្ញុំមិនលើកយកមកបរិយាយឡើយ វាជាករណីសិក្សារបស់ព្រះសង្ឃទាំង​ឡាយ​។ ចំណែកឯស្ត្រី ប៉ះព្រះសង្ឃ មិនថាភិក្ខុឬសាមណេរ មានទាំងខុស និងមិនខុស​។​ ខុស​ព្រោះប៉ះដោយចេតនា ដូចជាការឱប ស្ទាប អង្អែលជាដើម ហើយមិនខុស គឺប៉ះ​ពាល់ដោយអចេតនាឬហេតុណាមួយ ដើម្បីជាកិច្ចសង្គ្រោះដល់លោក ដោយគ្មាន​ចិត្ត​គិតលើលោក។ ក្នុងនោះ មានស្ត្រីខ្លះ បានឮថា ស្ត្រីប៉ះលោក មិនមានទោស គ្មានចែង​ក្នុងវិន័យ គេក៏នៅតែបន្តទៅប៉ះ ទៅឱប ទៅពាល់ រហូតដល់ពោលថា ខ្លួនជា​ម្ដាយ ជាបងស្រី ឬជាបរិស័ទឧបដ្ឋាក ហើយលោកត្រឹមតែជាកូនសាមណេរតូច គឺមិនមាន​ទោសពៃរ៍អ្វីឡើយ។ នេះជារឿងយល់ខុស។ ញោមត្រូវដឹងថា សាមណេរ គឺកើតចេញពីការបំបួសប្រកបដោយវិនយកិច្ចដូចគ្នាទាំង​អស់ មិន​គិតថា សាមណេរនោះធំឬតូចឡើយ ហើយត្រូវប្រតិបត្តិនូវសីល សមាធិ បញ្ញា គោរព​វិន័យនានាដូចជាអភិសមាចារជាដើម។ ហេតុនោះហើយ ទើបសាម​ណេរ​ លោកក៏ត្រូវតែទទួលបានការគោរព ថាជាសង្ឃរតនៈ ក្នុងព្រះពុទ្ធសាសនា មិនអាច​​ប្រមាថឬឲ្យតម្លៃស្មើនឹងក្មេងអ្នកស្រុកធម្មតាៗបានឡើយ។ សាមណេរនោះ លោកឧបមា​ដូចជារងើកភ្លើង ព្រោះថា រងើកភ្លើង ទោះបីមានសណ្ឋាន ទ្រង់ទ្រាយតូច​ឆ្មារ ក៏អាចធ្វើឲ្យមនុស្សដែលប៉ះវា រលាក ឈឺផ្សាបានដែរ ហើយ​វាក៏អាចដុតនូវរបស់​នានាឲ្យឆេះបាន។ ធម្មតា ភ្លើងទាំងឡាយ គឺវាឆេះចេញពីចំណុច​តូចៗទៅ។ យ៉ាងណាមិញ សាមណេរដែលបានបួសប្រកបដោយអង្គត្រឹមត្រូវ បដិបត្តិនូវវិន័យមានសីល ទណ្ឌកម្ម នាសនង្គៈ លោកវជ្ជៈ អភិសមាចារជាដើម គឺប្រៀប​ដូចកូនភ្លើង ដែលយើងមិនអាចមើលស្រាលបាន។ ពេលណា យើងទៅប្រឡែងលេង ឱប ថើប ញីញក់ បីពរ គិតថា ក្មេងតូច នោះប្រៀបដូចយើងកំពុងតែឱបដុំភ្លើងដូចគ្នាផងដែរ។ បើ​សាមណេរតូច អាចស្ត្រីទាំងឡាយ គិតថា ដូចគេឯងធម្មតា ម្ល៉េះបួសហើយ មិនបាច់នៅវត្តដូចគេឡើយ អាចនាំយកទៅនៅផ្ទះ ដេកឱប មើលថែ ចាំធំកាលណា យកមកវត្ត ជាការស្រេចបាត់ទៅហើយ។ រីឯមេវត្តក៏ដូចគ្នា អាចជួយពន្យល់ណែនាំថែម ចៀសវាង យកការយល់មុខ យក​មនោ​សញ្ចេតនា​ ធ្វើមិនដឹង មិនឮ ជាហេតុនាំឲ្យមនុស្សស្រីមួយចំនួន ធ្លាក់ក្នុងធម៌ប្រមាទ ខាត​បុណ្យកុសល ព្រោះខ្វះការបដិបត្តិចំពោះកូនសាមណេរទាំងឡាយ។ ហេតុនេះ ស្ត្រី​ទាំង​ឡាយ កុំច្រឡំជាបន្តទៀត។៚ ប្រភពៈ ហ្វេសប៊ុកDara Sou ដោយ៥០០០ឆ្នាំ
images/articles/3487/2026-07-14_07_45_35-_New_Text____-_Notepad.jpg
Public date : 14, Jul 2026 (157 Read)
នៅពេលស្គាល់ពីព្រះពោធិសត្វអវលោកិតេស្វរៈរួចមក ក៏ឃើញមានតួអង្គសំខាន់ៗចំនួន​២ ក្នុងនោះគឺព្រះអមិតាភពុទ្ធនិងព្រះប្រាជ្ញាបារមិតា(ប្រាជ្ញាបារមី)ផងដែរ។ ក្នុងនោះ ខ្ញុំក៏បានសរសេររៀបរាប់ពីព្រះអមិតាភពុទ្ធ(អមិតាភៈ)រួចហើយ។ ឥឡូវនេះ ខ្ញុំនឹងសរសេរបរិយាយដោយត្រួសៗទុកជាចំណេះដឹងបន្ថែមដូចតទៅ។ នៅចុង ស.វ ទី១២ និងដើម ស.វ ទី១៣ មានការលេចធ្លោឡើងនូវចម្លាក់របស់ប្រាជ្ញា​បារមិតា ហើយចម្លាក់នេះត្រូវបានផ្សព្វផ្សាយទូទាំងចក្រភពកម្ពុជទេស។ ព្រះអាទិទេព​ភេទស្រីអង្គនេះ តំណាងឲ្យគតិបណ្ឌិត ឥតត្រើយត្រាននៃព្រះពោធិសត្វ។ តើប្រាជ្ញាបារមិតាជានរណា? ព្រះពោធិសត្វប្រាជ្ញាបារមិតា គឺតាំងនៅក្នុងឋានៈជាពុទ្ធមាតាក្នុងស្រមោលនៃពុទ្ធធម៌ ជាភាព​ទទេដែលគង់ក្នុងម្លប់នៃព្រះពុទ្ធសាសនា។ ការចាប់កំណើតនៃព្រះនាងប្រាជ្ញាបារមិតា ពុំមែនជាការកើតថ្មីនោះទេ តែជា «ការប្រច័ក្សរូបធម៌» នៃទស្សនៈភាព ទទេស្អាត (សូន្យតា) ក្នុងគម្ពីរមហាយានថ្នាក់ខ្ពស់ ដូចជាគម្ពីរប្រជ្ញាបារមិតាហ្ឫទយសូត្រ និង​គម្ពីរអស្ដហស្រិកា (ច្បាប់ ៨០០០បទ) ដែលមានប្រភពប្រហែលក្នុងរវាងពុទ្ធសតវត្សទី ៧ និងទី៨ (គ្រិស្តសតវត្សទី ២-៣)។ គម្ពីរប្រាជ្ញាបារមិតា គឺជាបញ្ញាដ៏ល្អឥតខ្ចោះ (Perfection of Wisdom) ដែលអនុញ្ញាតឲ្យសត្វមានជីវិតឆ្លងផុតពីវដ្ដនៃសង្សារវដ្ដ។ ១. ការវិវត្តទៅជារូបតំណាងភស្តុតាងចេញពីគម្ពីរសាធនមាលា ផ្សាយនៅពុទ្ធសតវត្ស​ទី១៦ កត់ត្រាពីការផ្លាស់ប្តូរលើកដំបូងពីទស្សនវិជ្ជានៃភាពទទេ (សូន្យតា) មកជារូប​សម្រាប់គោរព (រូបតំណាង) ដោយបញ្ជាក់ពីលក្ខណៈពិសេស ៣ យ៉ាង៖ ១)- និមិត្តរូប(លក្ខណៈ)នៃបញ្ញា - ព្រះវរកាយមានពណ៌លឿង (បិតវណ្ណ): ពណ៌នៃបញ្ញាញាណដែលភ្លឺចែងចាំងដូចមាស - ប្រថាប់លើបល្ល័ង្កខ្លឹមចន្ទន៍ទ្រដោយផ្កាឈូក: តំណាងឲ្យប្រាជ្ញាដ៏បរិសុទ្ធលើលោកិយ - កាន់បុស្តកៈ(គម្ពីរប្រាជ្ញាបារមិតា): តំណាងឲ្យធម្មកាយរបស់ព្រះពុទ្ធ។ ២)- ការរួបរួមពុទ្ធតេជះ - មកុដប្រដាប់ដោយបញ្ចតថាគត (ព្រះពុទ្ធ ៥ ព្រះអង្គ): តំណាងឲ្យប្រាជ្ញាដែលជាក់ច្បាស់ក្នុងធាតុទាំងប្រាំ - លើកព្រះហស្តសម្ដែងវ្យាខ្យានមុទ្រា: កាយវិការប្រកាសធម៌។ ៣)- ឋានៈជាពុទ្ធមាតា មូលហេតុដែលព្រះនាងត្រូវបានគេហៅថាជា «ពុទ្ធមាតា (មាតារបស់ព្រះពុទ្ធ)» គឺដោយសារព្រះពុទ្ធទាំងអស់ឧប្បត្តិ (កកើតឡើង) ដោយសារប្រាជ្ញានៃសូន្យតា [សាធនមាលា, ប្រែដោយភត្តចារ្យ, ឆ្នាំ១៩២៥]។ ២. ចំណាត់ថ្នាក់នៃវណ៌ (វណ្ណ) ៣ យោងតាមឯកសារសម័យទំនើបថ្មី បានបែង​ចែក​វណ៌​(វណ្ណ=ពណ៌សម្បុរ) ជា ៣ ទម្រង់គឺ៖ ក). សិតវណ៌(ពណ៌ស) លក្ខណៈរូបរាងកាយដ៏បរិសុទ្ធ តំណាងឲ្យភាពទទេ ខ). បិតវណ៌(ពណ៌លឿង) និមិត្តសញ្ញានៃភាពភ្លឺស្វាង តំណាងឲ្យផ្លូវកណ្ដាលរវាងរូបនិងអរូប គ). កនកវណ៌(ពណ៌មាស) និមិត្តសញ្ញានៃភាពល្អឥតខ្ចោះនៃធម៌ តំណាងឲ្យការបញ្ចូលគ្នានៃលោកិយនិងលោកុត្តរៈ។ ៣. ការបញ្ចូលទៅក្នុងផ្នែកបដិបត្តិនៅទីបេនៅទីបេ ព្រះប្រាជ្ញាបារមិតា មិនមែនគ្រាន់តែជារូបព្រះប៉ុណ្ណោះទេ ប៉ុន្តែជាថាមពលដែលបានត្រាស់ដឹង ដែលបង្ហាញឲ្យឃើញ(បែងភាគ)នៅក្នុងទម្រង់មនុស្ស។ តួយ៉ាងមាន៖ ក). ព្រះនាង យេសេ សូក្យល (Yeshe Tsogyal: សតវត្សទី៨) - ជាភរិយារបស់គុរុបទ្មសម្ភវៈ - បានទទួលគម្ពីរប្រាជ្ញាបារមិតាសូត្រពីគុរុបទ្មសម្ភវៈ - ភស្តុតាងត្រូវបានគេរកឃើញនៅក្នុងជីវប្រវត្តិព្រះនាងយេសេ សូក្យល ដោយតៈសាំ សាំតេន លិង្បា (សតវត្សទី ១៧) ខ). លោក ម៉ាស៊ិក ឡាប់ដ្រូន (Machik Labdron: សតវត្សទី១១) - អ្នកប្រាជ្ញនិកាយយិងម៉ា ដែលបានបង្កើតការបដិបត្តិ«ឆូត (gCod)» - បានប្រើគោលការណ៍សូន្យតាតាមគោលក្នុងគម្ពីរប្រាជ្ញាបារមិតា - ឯកសារយោង «មុទ្រានៃសូន្យតា» ដោយជើរ៉ូម អេឌូ (Jerome Edou, ១៩៩៦)។ ៣. ហេតុអ្វីបានជាព្រះនាងស្ថិតនៅក្នុងស្រមោលនៃពុទ្ធសាសនាជារៀងរាបមក? ក). ភាពជានាមធម៌ - សូន្យតា(ភាពទទេ) ជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅ ពិបាកនឹងចូលដល់ បើប្រៀបនឹងអាទិទេពដែលឲ្យផលរហ័ស - ការស្រាវជ្រាវរបស់ដាវីឌ ស្នេលហ្គ្រោ (David Snellgrove, ១៩៨៧) បង្ហាញថា គោលលទ្ធិរបស់ព្រះនាងមានច្រើនក្នុងចំណោមអ្នកប្រាជ្ញជាងចំណោមមនុស្សធម្មតា។ ខ). ការបិទបាំងដោយតន្ត្រៈ សម័យក្រោយ គោលលទ្ធិរបស់ព្រះនាងត្រូវបានស្រូបចូលទៅក្នុងប្រព័ន្ធយិដាំ (ទេពដែលទាក់ទងនឹងការបដិបត្តិ)។ ភស្តុតាង នៅក្នុងវត្តទីបេជាច្រើន ដែលគេដាក់តម្កល់ក្នុងជ្រុងងងឹត។ គ). ការបកស្រាយខុស ពួកលោកខាងលិច ដំបូងៗបានហៅព្រះនាងថា «ទេពីនៃបញ្ញា» ដោយរំលងនូវឋានៈ «ពុទ្ធមាតា» [រកមើលបានក្នុងសៀវភៅពុទ្ធតន្ត្រៈក្នុងដែនហិមាល័យ ដោយរ៉ូបឺត ធួរមែន (Robert Thurman) ឆ្នាំ១៩៨៨។ ៤. ចុងបញ្ចប់នៃអាថ៌កំបាំងក្នុងឋានៈជាពុទ្ធមាតាទោះបីជា ព្រះនាងប្រាជ្ញាបារមិតា មិន​មែនជាព្រះដែលត្រូវបានគោរពបូជាយ៉ាងទូលំទូលាយដូច អវលោកិតេស្វរៈក៏​ដោយ​ តែវត្តមានរបស់ព្រះនាងស្ថិតនៅក្នុង "ស្រមោល" នោះ ឆ្លុះបញ្ចាំងពីខ្លឹមសារនៃការ​​បង្រៀនរបស់ព្រះនាងដោយអង្គឯង (ប្រាជ្ញាដ៏ល្អឥតខ្ចោះមិនបង្ហាញឱ្យឃើញទេ) ប៉ុន្តែព្រះនាងជ្រាបចូលទៅក្នុងធាតុទាំងអស់នៃធម្មជាតិ ដូចជាម្តាយដែលផ្តល់កំណើតដល់ព្រះពុទ្ធទាំងអស់ ប៉ុន្តែមិនទាមទារការគោរពបូជាឡើយ។ ដូច្នេះ ការរស់ឡើងវិញរបស់នាងនៅក្នុងសម័យកាលនេះមិនមែននិយាយអំពីការកើនឡើងនៃរូបព្រះនោះទេ ប៉ុន្តែអំពីការភ្ញាក់ដឹងខ្លួនចំពោះការដឹងថា "សូន្យតា" (ភាពទទេស្អាត) គឺជាមាតាពិតនៃព្រះពុទ្ធភាពនៅក្នុងជីវិតទាំងអស់។ ហេតុនេះហើយ ទើបនៅប្រទេសកម្ពុជាយើង សម័យមហានគរ ក៏បានឆ្លាក់រូបព្រះនាង​អមខាងឆ្វេងព្រះពុទ្ធភៃសជ្យគុរុ (ខាងស្ដាំអមដោយព្រះពោធិសត្វអវលោកិ​តេស្វរៈ​) ដែលតំណាងឲ្យប្រាជ្ញា។ ជារួមមក ព្រះនាងប្រាជ្ញាបារមិតា ពុំមែនជាអាទិទេពពិតប្រាកដឡើយ តែជាអត្ថប្បដិរូប(រូបធៀប)នៃប្រាជ្ញាដ៏ភ្លឺស្វាងចេញពីគម្ពីរប្រាជ្ញាបារមិតា​សូត្រ ហើយក្រោយមកក៏អ្នកប្រាជ្ញខាងមហាយាន សាងឡើងឲ្យមានរូបទុកជាការគោរពបូជា៕ ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី ដោយ៥០០០ឆ្នាំ
images/articles/3488/2026-07-14_07_53_37-_New_Text_D_______Notepad.jpg
Public date : 14, Jul 2026 (158 Read)
ព្រះអមិតាភពុទ្ធ គឺជាព្រះពុទ្ធមួយព្រះអង្គក្នុងចំណោមព្រះពុទ្ធដែលគោរពខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ជាពិសេសនៅក្នុងនិកាយសុខាវតី (ព្រះពុទ្ធសាសនាលើដែនដីបរិសុទ្ធ) ដែលផ្សព្វផ្សាយរីករាលដាលនៅក្នុងប្រទេសចិន ជប៉ុន កូរ៉េ និងវៀតណាម។ ព្រះអង្គតំណាងឱ្យសេចក្តីមេត្តាករុណាគ្មានព្រំដែន និងប្រាជ្ញាដ៏អស់កល្បជានិច្ច។ ខាងក្រោមនេះជាសេចក្តីសង្ខេបនៃរឿងរ៉ាវ និងតួនាទីសំខាន់ៗរបស់ព្រះអង្គ៖ ១. អត្ថន័យព្រះនាម ពាក្យ «អមិតាភៈ» មកពីភាសាសំស្ក្រឹត ហើយមានអត្ថន័យពីរគឺ៖ - អមិតាភៈ ប្រែថា "ពន្លឺគ្មានទីបញ្ចប់" ដែលមានន័យសម្តៅដល់ប្រាជ្ញាដែលបំភ្លឺសកលលោក។ - អមិតាភៈ ប្រែថា "ជីវិតគ្មានទីបញ្ចប់" ដែលមានន័យសម្តៅដល់ អមតៈនៃព្រះធម៌ និងព្រះពុទ្ធភាវៈ។ នៅក្នុងភាសាចិន ព្រះអង្គត្រូវបានគេស្គាល់ជាទូទៅថាជា "អាមីថហ្វ” (阿彌陀佛) ដែលខ្មែរកាត់ស្រឡាយចិននិយាយរត់មាត់ថា “អាមីតាភូ”។ ២. ប្រភពដើមនិងមហាបណិធាន យោងតាមសុខាវតីព្យូហសូត្រ បានពោលថា កាលពីច្រើនកប្បកន្លងទៅ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គដែលបានលះបង់រាជបល្ល័ង្ករបស់ទ្រង់ មានព្រះនាមថា «ធម្មាករភិក្ខុ»។ ព្រះអង្គបានតាំងសច្ចាប្រណិធានចំនួន ៤៨ ប្រការ ដើម្បីបង្កើតដែនដីដ៏ល្អឥតខ្ចោះសម្រាប់សត្វលោកទាំងអស់។ មហាបណិធានដ៏សំខាន់បំផុត គឺមហាបណិធានប្រកាទី ១៨ ថា «ប្រសិនបើនរណាម្នាក់រំលឹកដល់ព្រះអង្គ ហើយសូត្រព្រះនាមព្រះអង្គដោយស្មោះ សូម្បីតែ ១០ ដងមុនពេលស្លាប់ ព្រះអង្គនឹងយាងមកទទួលព្រលឹងនោះ ហើយណែនាំវាឱ្យកើតជាថ្មីនៅក្នុងទឹកដីរបស់ព្រះអង្គ»។ ៣. ដែនដីពុទ្ធក្សេត្រ «សុខាវតី» ព្រះអមិតាភៈគង់ប្រថាប់ក្នុង "ស្ថានសុខាវតី" ឬ "ពុទ្ធក្សេត្រទិសខាងលិច" - លក្ខណៈ៖ វាជាទីស្ថានដែលគ្មានទុក្ខវេទនា ពោរពេញដោយសន្តិភាព និងភាពស្ងប់ស្ងាត់ ពោរពេញដោយរតនជាតិនិងសំឡេងព្រះធម៌។ - គោលដៅ៖ សុខាវតីមិនមែនជាឋានសួគ៌បណ្ដោះអាសន្នសម្រាប់រីករាយនឹងសុភមង្គលនោះទេ ប៉ុន្តែជា "ទីសម្រាប់ហ្វឹកហាត់ចិត្ត" ជាកន្លែងដែលអ្នកដែលកើតជាថ្មីនៅទីនោះអាចស្តាប់ធម៌ដោយផ្ទាល់ពីព្រះអមិតាភៈរហូតដល់ពួកគេសម្រេចបានការត្រាស់ដឹងជាព្រះពោធិសត្វ ឬព្រះពុទ្ធ ដើម្បីត្រឡប់មកវិញ និងជួយសត្វលោក។ ៤. រូបរាងនិងលក្ខណៈក្នុងសិល្បៈ នៅក្នុងសិល្បៈមហាយាន ព្រះអមិតាភៈច្រើនតែលេចឡើងក្នុងទម្រង់ដូចខាងក្រោម៖ - ឥរិយាបថ៖ សមាធិមុទ្រា ព្រះហស្តដាក់លើគ្នានៅលើភ្លៅ (ជារឿយៗកាន់ថូផ្កាឈូក ឬបាត្រនៅក្នុងព្រះហស្ត) - ពណ៌ដែលពាក់ព័ន្ធនឹងព្រះអង្គ៖ នៅក្នុងនិកាយវជ្រយាន ព្រះកាយមានពណ៌ក្រហម ត្រូវបានគេប្រើជាញឹកញាប់ ដែលតំណាងឱ្យធាតុភ្លើង និងប្រាជ្ញាដែលដុតបំផ្លាញកិលេស - វេយ្យាវច្ចក៍រួម៖ ច្រើនតែដាក់នៅក្បែរព្រះពោធិសត្វអវលោកិតេស្វរៈ (ខាងឆ្វេងដៃ ​ - តំណាងឲ្យមេត្តាករុណា) និងព្រះមហាស្ថាមប្រាប្តពោធិសត្វ (ខាងស្តាំដៃ - តំណាងឲ្យអំណាច)។ - នៅប្រទេសកម្ពុជា គឺរូបរបស់ទ្រង់តែងតែស្ថិតនៅលើព្រះសីសៈរបស់ព្រះពោធិសត្វអវលោកិតេស្វរៈ។ ៥.សារៈសំខាន់ក្នុងបច្ចុប្បន្នកាល ព្រះពុទ្ធអមីតាភៈត្រូវបានចាត់ទុកថាជាទីពឹងផ្នែកដួងវិញ្ញាណសម្រាប់មនុស្សជាច្រើន ពីព្រោះការបង្រៀនរបស់និកាយសុខាវតីសង្កត់ធ្ងន់លើ "សទ្ធា" និងការពឹងផ្អែកលើអំណាចខាងក្រៅ ធ្វើឲ្យមនុស្សសាមញ្ញដែលមិនមានពេលវេលាសម្រាប់ការអនុវត្តបួសយ៉ាងម៉ត់ចត់នៅក្នុងព្រៃ ឬវត្តអារាម ក៏អាចសម្រេចបានការចាក់ធ្លុះធម៌តាមរយៈការគ្រប់គ្រងសតិ និងការសូត្រព្រះនាមរបស់ព្រះអង្គ។៚ ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី ដោយ៥០០០ឆ្នាំ
images/articles/3469/2026-07-12_12_19_49-Untitled_-_Notepad.jpg
Public date : 13, Jul 2026 (207 Read)
អនត្តលក្ខណសូត្រ៖ ព្រះសូត្រដែលបញ្ជាក់ច្បាស់អំពីការអស់ទៅនៃភព ។ អនត្តលក្ខណ​សូត្រ គឺជាព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងប្រទានដល់ព្រះបញ្ចវគ្គិយ​ភិក្ខុ នៅព្រៃឥសិបតនមិគទាយវ័ន ។ នេះជាធម្មកថាដែលផ្លាស់ប្តូរស្ថានភាពពីព្រះសោ​តា​បន្ន ឈានទៅដល់ការសម្រេចជោគជ័យជាព្រះអរហន្ត និងជាការប្រកាស​ជ័យ​ជម្នះលើ "ភព" ទាំងស្រុង ។ ១. ការពិចារណាខន្ធ ៥ ដោយភាពជាអនត្តាព្រះពុទ្ធអង្គទ្រង់សម្តែងឱ្យឃើញថា រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ មិនមែនជាតួខ្លួន (អនត្តា) ដោយប្រើតក្កវិជ្ជានៃការបង្គាប់​បញ្ជា៖ "ប្រសិនបើខន្ធ ៥ នេះជាតួខ្លួនពិត ខន្ធ ៥ នេះមិនគួរប្រព្រឹត្តទៅដើម្បីអាពាធ (សេចក្តី​ឈឺ​ចាប់/សេចក្តីសាបសូន្យ) ឡើយ ហើយយើងគួរតែបង្គាប់បញ្ជាបានថា សូមឱ្យខន្ធនេះ​ជាយ៉ាងនេះចុះ កុំឱ្យជាយ៉ាងនោះឡើយ។" តែក្នុងភាពជាក់ស្តែង ខន្ធ ៥ តែងប្រែប្រួល និងមិនអាចបង្គាប់បញ្ជាបាន។ អ្វីដែលបង្គាប់​បញ្ជាមិនបាន អ្វីនោះក៏មិនមែនជារបស់យើង មិនមែនជាយើង និងមិនមែនជាតួខ្លួន​របស់យើងឡើយ។ ២. ដំណើរផ្លូវចិត្តឈានទៅរក "ការអស់ទៅនៃភព"កាលបើចិត្តឃើញតាមភាពពិតជាក់ស្តែងដោយ យថាភូតញាណទស្សនៈ (ការឃើញដោយបញ្ញាដ៏ត្រឹមត្រូវ) ចិត្តនឹងដំណើរការទៅតាមលំដាប់នៃសភាវៈដូចខាងក្រោម៖ * និព្វិទា៖ កើតសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលឃើញថាជាភារៈ និងជាទុក្ខ។ * វិរាគៈ៖ កាលបើមានសេចក្តីនឿយណាយ រមែងប្រាសចាកតម្រេក (អស់តណ្ហា)។ * វិមុត្តិ៖ កាលបើប្រាសចាកតម្រេក ចិត្តរមែងរួចចាកផុតពី ឧបាទាន (សេចក្តីប្រកាន់មាំ)។ ចំណុចសំខាន់៖ កាលបើឧបាទានរលត់ "ភព" (ដំណើរការនៃការកកើតភពភូមិក្នុងចិត្ត) ក៏រលត់ទៅ។ កាលបើភពរលត់ ការកើត (ជាតិ) ក៏អស់ទៅដែរ។ ៣. បដិញ្ញានៃព្រះអរហន្ត (ការប្រកាសនៃការអស់ភព)កាលបើចិត្តរួចផុតហើយ រមែង​មានញាណដឹងច្បាស់ថា រួចផុតហើយ និងចូលដល់សភាវៈដែលហៅថា អាសវ​ក្ខយ​ញាណ៖ * ខីណា ជាតិ៖ ជាតិអស់ហើយ (ការកើតអស់ហើយ)។ * វុសិតំ ព្រហ្មចរិយំ៖ មគ្គព្រហ្មចរិយាបានប្រព្រឹត្តចប់ហើយ។ * កតំ ករណីយំ៖ កិច្ចដែលគួរធ្វើ បានធ្វើសម្រេចហើយ។ * នាបរំ ឥត្ថត្តាយាតិ៖ កិច្ចដទៃទៀតដើម្បីសេចក្តីយ៉ាងនេះ មិនមានទៀតឡើយ។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3470/2026-07-12_12_26_51-Untitled_-_Notepad.jpg
Public date : 13, Jul 2026 (185 Read)
និព្វានបរិនិព្វាន និង មហាបរិនិព្វានពាក្យទាំង ៣ នេះសុទ្ធតែជាប់ទាក់ទងនឹងគោល​ដៅ​ចុង​ក្រោយបង្អស់ ប៉ុន្តែមានសភាវៈ និងទស្សនៈខុសៗគ្នា៖ ១. និព្វាន ការរួចផុតពីវដ្តទុក្ខក្នុងខណៈដែលមានជីវិត និព្វាន គឺជាសភាវៈដែលរំលត់អស់នូវ ៖ * រាគៈ (សេចក្តីត្រេកត្រអាល/តណ្ហា) * ទោសៈ (សេចក្តីខឹងសម្បារ) * មោហៈ (សេចក្តីវង្វេង) ចំណុចសំខាន់៖ * សម្រេចបានក្នុងខណៈដែល នៅមានជីវិត។ * បុគ្គលដែលសម្រេចបាន ហៅថា "ព្រះអរហន្ត"។ * រូបរាងកាយ និងខន្ធទាំង ៥ នៅសេសសល់ (នៅមានជីវិត)។ * នៅទទួលដឹងនូវសុខ និងទុក្ខ ប៉ុន្តែចិត្តមិនជាប់ជំពាក់ ឬបង្កើតជាចំណងកម្មឡើយ។ * ក្នុងភាសាបាលីហៅថា៖ សឧបាទិសេសនិព្វាន (និព្វានដែលនៅមានឧបាទិសេសៈ/ខន្ធសេសសល់)។ ២. បរិនិព្វានការលះបង់រាងកាយរបស់ព្រះអរហន្ត ។អត្ថន័យ៖ នៅពេលដែលព្រះអរហន្តដែលបានសម្រេចនិព្វានហើយ ដល់កាលកំណត់លះបង់រាងកាយ (អាយុសង្ខារ) យើងហៅសភាវៈនៃការលាចាកលោកបរិនិព្វាន។ ៣. មហាបរិនិព្វាន ប្រើចំពោះតែព្រះសម្មាសម្ពុទ្ធ ។ ពាក្យ "មហាបរិនិព្វាន" ត្រូវបានប្រើប្រាស់សម្រាប់តែការរំលត់ខន្ធរបស់ ព្រះសម្មាសម្ពុទ្ធ តែប៉ុណ្ណោះ។ ចំណុចសំខាន់៖ * ជាការបញ្ចប់ការកើតសារជាថ្មី (ភពថ្មី) យ៉ាងដាច់អហង្ការ។ * មិនមានលោក មិនមានភពបន្តទៀត។ * មិនមែនជាអត្ថិភាព (ការមានខ្លួន) ហើយក៏មិនមែនជាអនត្ថិភាព (ការសូន្យទទេ)គឺ​ហួស​ពីការស្មាន ឬការសន្មតទាំងពួង។ * ក្នុងភាសាបាលីហៅថា៖ អនុបាទិសេសនិព្វាន (និព្វានដែលមិនមានឧបាទិសេសៈ/មិនមានខន្ធសេសសល់)។ សេចក្តីសង្ខេប៖ * និព្វាន = ការរំលត់អស់នូវកិលេសទាំងពួង (ខណៈមានជីវិត)។ * បរិនិព្វាន = ការបញ្ចប់នៃដំណើរជីវិត/អត្ថិភាព (របស់ព្រះអរហន្ត)។ * មហាបរិនិព្វាន = ការរំលត់ខន្ធចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធ។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3479/Screenshot_20260713-154106.jpg
Public date : 13, Jul 2026 (196 Read)
ធម្មចក្រ ក្នុងភាសាសំស្ក្រឹតមានន័យថា កងចក្រនៃធម៌។ មុទ្រានេះគឺជាតំណាងនៃព្រឹត្តិ​ការណ៍​ដ៏សំខាន់បំផុតមួយនៅក្នុងព្រះជន្មរបស់ព្រះពុទ្ធ គឺហេតុការណ៍ដែលព្រះ​អង្គ​ទ្រង់​សម្តែងព្រះធម៌ទេសនាជាលើកដំបូងបន្ទាប់ពីការត្រាស់ដឹង នៅឯព្រៃ​ឥសិ​បតន​មិគ​ទាយវ័ន ​សារនាថ។ ហេតុដូច្នេះហើយ មុទ្រានេះមានន័យថា «ការបង្វិលកងចក្រនៃព្រះធម៌»។ នៅក្នុងកាយវិការមុទ្រានេះ ម្រាមមេដៃ និងម្រាមចង្អុលនៃដៃទាំងសងខាង ប៉ះគ្នានៅ​ត្រង់​ចុង​ដើម្បីបង្កើតជារង្វង់។ រង្វង់នេះគឺជាតំណាងនៃកងចក្រនៃព្រះធម៌ ឬក្នុង​ន័យ​អភិភូត​វិជ្ជា គឺជាការរួមបញ្ចូលគ្នារវាង មធ្យោបាយ និង បញ្ញា ។ ម្រាមដៃបីទៀតដែល​នៅ​សល់​នៃដៃទាំងសងខាងត្រូវបានលាតសន្ធឹងចេញ ដែលម្រាមទាំងនេះសុទ្ធ​តែ​មាន​អត្ថន័យ​ជានិមិត្តរូបជាច្រើន៖ * ម្រាមកណ្តាល៖ តំណាងឱ្យ «អ្នកស្តាប់» ព្រះធម៌ (សាវ័ក)។ * ម្រាមនាង៖ តំណាងឱ្យ «អ្នកសម្រេចធម៌ដោយខ្លួនឯង» (ព្រះបច្ចេកពុទ្ធ)។ * ម្រាមកូន៖ តំណាងឱ្យ «មហាយាន» ឬ «យានធំ»។ ម្រាមទាំងបីដែលលាតសន្ធឹងនៃដៃឆ្វេង គឺជានិមិត្តរូបនៃ ព្រះរតនត្រ័យ ក្នុងព្រះពុទ្ធសាសនា ដែលរួមមាន៖ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ចំណុចសំខាន់ នៅក្នុងមុទ្រានេះ ដៃទាំងសងខាងត្រូវបានដាក់នៅចំពីមុខទ្រូង ដែលជានិមិត្តរូបថា សេចក្តីបង្រៀនទាំងនេះគឺចេញមកពីព្រះហឫទ័យ (បេះដូង) របស់ព្រះពុទ្ធដោយផ្ទាល់។ មុទ្រានេះគឺជាកាយវិការដែលបង្ហាញដោយព្រះឈានពុទ្ធ (Dhyani Buddha) អង្គទីមួយ គឺ ព្រះវៃរោចនៈ (Vairochana) តាមលក្ខណ:មហាយាន។ ព្រះឈានពុទ្ធទាំងប្រាំអង្គ សុទ្ធតែមានការពាក់ព័ន្ធនឹងមោហៈ (សេចក្តីវង្វេង) ជាក់លាក់របស់មនុស្សលោក ហើយគេជឿថាព្រះអង្គទាំងនោះ​ជួយមនុស្សឱ្យជម្នះនូវសេចក្តីវង្វេងទាំងនោះបាន។ ដូច្នេះហើយ គេជឿថាព្រះវៃរោចនៈ​ ទ្រង់ផ្លាស់​ប្តូរមោហៈនៃសេចក្តីអវិជ្ជា ឱ្យទៅជាបញ្ញានៃសច្ចធម៌វិញ។ តាម​រយៈការបង្ហាញ​នូវធម្មចក្រមុទ្រានេះ ព្រះអង្គបានជួយដល់អ្នកបដិបត្តិធម៌ក្នុងការនាំ​ទៅ​​រកការផ្លាស់ប្តូរ (ការផ្លាស់ប្តូរខាងផ្លូវចិត្ត) នេះឯង។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3461/100001670.jpeg
Public date : 13, Jul 2026 (194 Read)
មនុស្សជាច្រើនដែលធ្លាប់ទៅវត្តចិន ឬវត្តពុទ្ធសាសនាមហាយាននៅប្រទេសកម្ពុជាជាដើម តែងតែចាប់អារម្មណ៍នឹងសញ្ញាដែលស្រដៀងនឹង "ស្វស្តិកា" (卍)។ នៅលើព្រះពុទ្ធបដិមា ទ្វារវត្ត ឬសូម្បីតែលើជួងមាស ហើយអ្នកខ្លះអាចនឹងយល់ច្រឡំថាជា "សញ្ញាណាស៊ី" របស់អាល្លឺម៉ង់ ជាសញ្ញាអាក្រក់ពីសម័យសង្គ្រាមលោក។ ការពិតទៅ មិនមែនដូច្នោះទេ! សញ្ញានេះមានអត្ថន័យមង្គល ហើយមានអាយុកាលចំណាស់ជាងពួកណាស៊ីរាប់ពាន់ឆ្នាំ ត្រូវបានបន្តវង្សពីប្រទេសឥណ្ឌា ហើយបានសាយភាយចូលទៅក្នុងវប្បធម៌ចិនតាំងពីសម័យបុរាណ ក្នុងនាមជាសញ្ញានៃពុទ្ធធម៌។ សញ្ញា 卍 អានថា «វ៉ាន់» (Wàn) មានដើមកំណើតមកពីពាក្យសំស្ក្រឹតថា स्वस्तिक (ស្វស្តិក) ដែលមានន័យថា "សិរីមង្គល សេចក្ដីចម្រើន សេចក្ដីសុខ"។ ក្នុងប្រទេសឥណ្ឌាបុរាណ សញ្ញានេះបានបង្ហាញឡើងក្នុងសាសនាហិណ្ឌូ សាសនាជេន និងពុទ្ធសាសនា ប្រើប្រាស់តំណាងឱ្យកង់នៃជីវិត វដ្តនៃចក្រវាឡ និងថាមពលនៃសេចក្ដីល្អ។ វាមានជារូបរាងស្លាបបួនដែលបង្វិលទៅខាងស្ដាំ បង្ហាញពីថាមពលជីវិតដែលវិលវឹងគ្មានទីបញ្ចប់។ សញ្ញានេះបានសាយភាយពីឥណ្ឌាចូលមកកាន់ប្រទេសចិនក្នុងរាជវង្សហាន ប្រហែលពីរពាន់ឆ្នាំមុន ទើបត្រូវបានគេយកមកតុបតែងលើសិល្បៈ វត្ថុស័ក្តិសិទ្ធ និងព្រះពុទ្ធបដិមា។ ជាពិសេស ដាក់ត្រង់ព្រះឧរា(ទ្រូង) របស់ព្រះពុទ្ធ ដើម្បីបង្ហាញពីព្រះបញ្ញាដ៏គ្មានទីបញ្ចប់ និងព្រះធម៌ដែលសាយភាយទៅគ្រប់ទិសទី។ អ្វីដែលមនុស្សសាមញ្ញតែងយល់ច្រឡំគឺ "ស្វស្តិកា" ដែលពួកណាស៊ីអាល្លឺម៉ង់ប្រើ ដែលត្រូវបានកែប្រែពីគំរូដើមឥណ្ឌាដែរ តែរបស់ណាស៊ី បង្វិលបញ្ច្រាសទិស គឺច្រាសទ្រនិចនាឡិកា ហើយទ្រេត ៤៥ ដឺក្រេ ប្រើប្រាស់ក្នុងអត្ថន័យនៃពូជសាសន៍សុទ្ធ និងអំណាច ដែលជាគំនិតថយក្រោយ ប៉ុន្តែបានទទួលការពេញនិយមក្នុងសម័យនោះ។ សញ្ញា 卍 ដែលឃើញនៅក្នុងវត្តចិន មិនមែនជាសញ្ញានយោបាយ ឬសង្គ្រាមទេ ប៉ុន្តែគឺជាថាមពលនៃបុណ្យមួយម៉ឺនគុណមួយម៉ឺន និងព្រះធម៌ដែលគ្មានទីបញ្ចប់។៚ វត្តវិហារទន្ទឹម, ថ្ងៃ៥᧥៧ គិម្ហរដូវ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ ដោយ៥០០០ឆ្នាំ
images/articles/3464/2026-07-12_07_46_06-Untitled_-_Notepad.jpg
Public date : 13, Jul 2026 (194 Read)
ព្រះសង្កិច្ចសាមណេរគឺជាសាមណេរមួយរូបក្នុងចំណោមសាមណេរដែលមានកេរ្តិ៍ឈ្មោះ​ល្បីល្បាញបំផុតក្នុងសម័យពុទ្ធកាល។ លោកត្រូវបានគេលើកតម្កើងក្នុងផ្នែកសេចក្តី​ក្លាហាន ការលះបង់ និងសមត្ថភាពក្នុងការសម្រេចធម៌ជាន់ខ្ពស់បំផុត (អរហត្ត​ផល) ​តាំងពីមានព្រះជន្មត្រឹមតែ ៧ វស្សា ។ នេះគឺជាព័ត៌មានលម្អិតអំពីប្រវត្តិ និងព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតរបស់លោក៖ ១. ការប្រសូត និងការសម្រេចធម៌ ព្រះសង្កិច្ចៈ ប្រសូតក្នុងត្រកូលដ៏មានស្តុកស្តម្ភមួយក្នុងក្រុងសាវត្ថី។ ឈ្មោះរបស់លោកមានប្រភពមកពីដំណើររឿងដ៏គួរឱ្យចាប់អារម្មណ៍៖ កាលដែលលោកស្ថិតក្នុងផ្ទៃមាតានៅឡើយ មាតារបស់លោកបានទទួលមរណភាព។ ក្នុងខណៈដែលរាងកាយរបស់នាងកំពុងត្រូវបានបូជានៅលើជើងថ្ករ សាច់ឈាមរបស់នាងត្រូវបានភ្លើងឆេះអស់ ប៉ុន្តែទារកក្នុងផ្ទៃបែរជាមិនរងគ្រោះថ្នាក់ពីភ្លើងទាល់តែសោះ។ កាលបើអ្នករៀបចំពិធីបុណ្យសព (សព្វេ រើ) ឃើញដូច្នោះ ក៏ស្រង់យកទារកនោះចេញមក ហើយប្រគល់​ឱ្យសាច់ញាតិចិញ្ចឹមបីបាច់ ទើបលោកមាននាមថា សង្កិច្ចៈ(ប្រែថា៖ អ្នកដែលរួចរស់​ជីវិតមកយ៉ាងអស្ចារ្យ ឬពាក់ព័ន្ធនឹងការសង្គ្រោះ)។ កាលព្រះជន្មបាន ៧ វស្សា លោកបានសុំសាងផ្នួសជាសាមណេរក្នុងសំណាក់ ព្រះសារីបុត្តត្ថេរ ។ ចំណុចសម្រេចធម៌៖ក្នុងខណៈដែលព្រះសារីបុត្តកំពុងកោរសក់ឱ្យលោកនោះ លោកបាន​ពិចារណាកម្មដ្ឋានតាមពុទ្ធដីកា ហើយក៏បានសម្រេចជា ព្រះអរហន្តព្រម​ដោយ​ បដិសម្ភិទាញាណ ៤ភ្លាមៗនៅពេលដែលមុខចិត្ដកោរដកចេញពីព្រះសិរសា។ ២. វីរកម្ម អ្នកសុខចិត្តលះបង់ជីវិតដើម្បីបុគ្គលដទៃ ហេតុការណ៍ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះសង្កិច្ចៈលេចធ្លោបំផុត គឺព្រឹត្តិការណ៍ដែលលោក​ធ្វើដំណើរទៅជាមួយភិក្ខុធម្មកថិក ៣០ អង្គ ដើម្បីទៅចាំវស្សាក្នុងព្រៃមួយកន្លែង​ ។ ការប្រឈមមុខនឹងក្រុមចោរ៖ក្នុងអំឡុងពេលដែលក្រុមភិក្ខុគង់នៅទីនោះ មានក្រុម​ចោរ ​៥០០ នាក់បានមកឡោមព័ទ្ធ និងត្រូវការភិក្ខុ ១ អង្គ ដើម្បីយកទៅធ្វើពិធីបូជាយញ្ញសម្លាប់ថ្វាយដល់ទេវតា។ សេចក្តីលះបង់៖ព្រះថេរទាំង ៣០ អង្គ សុទ្ធតែដណ្តើមគ្នាខ្លួនលះបង់ជីវិត ប៉ុន្តែព្រះសង្កិច្ច​សាមណេរ (ដែលមានព្រះជន្មត្រឹម ៧ វស្សា) បានស្ម័គ្រចិត្តទៅដោយខ្លួនឯង ដោយ​ពោលថា ព្រះធម្មកថិកមានប្រយោជន៍ចំពោះព្រះពុទ្ធសាសនាច្រើនជាង ហើយ​លោក​ក៏ទទួលបានការផ្ដាំផ្ញើពីព្រះសារីបុត្តឱ្យមកថែរក្សាភិក្ខុក្រុមនេះរួចជាស្រេច​ហើយ។ បាដិហារិយ៍លើគំនរភ្លើង៖នៅពេលដែលមេចោរលើកដាវកាប់ទៅលើករបស់សាម​ណេរ​ ក្នុងខណៈដែលលោកកំពុងចូលសមាបត្តិ ដាវនោះបែរជាកោងបត់មករកដង ដូច​ជា​ស្លឹកចេក។ ហើយនៅពេលព្យាយាមកាប់ម្តងទៀត ដាវក៏បែកខ្ទាតអស់។ មេ​ចោរ​ឃើញដូច្នោះ ក៏កើតសេចក្តីជ្រះថ្លា និងភ្ញាក់រលឹកដឹងកំហុស។ ៣. លទ្ធផល និងការផ្សព្វផ្សាយសទ្ធា ដោយសារសេចក្តីស្ងប់ និងមេត្តាធម៌របស់ព្រះសង្កិច្ចៈ បានធ្វើឱ្យក្រុមចោរទាំង ៥០០ នាក់សម្រេចចិត្តទម្លាក់អាវុធ ហើយសុំសាងផ្នួសជាសាមណេរតាមលោកទាំងអស់។ លោកបាននាំអតីតក្រុមចោរទាំងនោះ ធ្វើដំណើរទៅគាល់ព្រះពុទ្ធជាម្ចាស់ ដែលព្រះអង្គទ្រង់បានប្រទានឱវាទអំពី៖ ការមានជីវិតរស់នៅត្រឹមតែមួយថ្ងៃ ដែលមានសីល និងសមាធិ គឺប្រសើរជាងការមានជីវិតរស់នៅមួយរយឆ្នាំ តែទ្រុស្តសីល និងមានចិត្តរាយមាយ។ ឱវាទនេះបានធ្វើឱ្យសាមណេរដែលជាអតីតចោរទាំងនោះ សម្រេចធម៌តាមលោកដែរ។ គុណធម៌លេចធ្លោដែលគួរកត់សម្គាល់ សេចក្តីកតញ្ញូ៖លោកអនុវត្តតាមពាក្យផ្ដាំផ្ញើរបស់ព្រះឧបជ្ឈាយ៍ (ព្រះសារីបុត្ត) យ៉ាងខ្ជាប់ខ្ជួន។ សេចក្តីក្លាហាន (អភ័យទាន)៖ការមិនតក់ស្លុតចំពោះសេចក្តីស្លាប់ ព្រោះយល់ច្បាស់នូវសច្ចធម៌នៃរូបនាម។ មេត្តាបារមី៖អាចផ្លាស់ប្តូរចិត្តចោរដែលសាហាវឃោរឃៅ ឱ្យក្លាយជាអ្នកបុណ្យបានដោយសេចក្តីស្ងប់។ ឯកសារយោង៖ * ព្រះសុត្តន្តបិដក ខុទ្ទកនិកាយ គាថាធម្មបទ (ខុ.ធ. ២៥) * គម្ពីរអដ្ឋកថា អដ្ឋកថាខុទ្ទកនិកាយ គាថាធម្មបទ សហស្សវគ្គ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3472/2026-07-13_07_43_30-_______________________________________________________________________________-_Word.jpg
Public date : 13, Jul 2026 (174 Read)
I. សព្វញ្ញុពោធិសត្វ មានអដ្ឋធម្មសមោធាន ៨ គឺ ៖ ១. មនុស្សត្តំ ភាពជាមនុស្ស ២. លិង្គសម្បត្តិ ភាពជាបុរស ៣. ហេតុ ដល់ព្រមដោយហេតុនៃការបានសម្រេចព្រះអរហត្ត ៤. សត្ថារទស្សនំ បានជួបព្រះសាស្ដា ៥. បព្ពជ្ជា ភាពជាអ្នកបួស ៦. គុណសម្បត្តិ មានគុណសម្បត្តិ គឺបានសម្រេចអភិញ្ញា ៧. អធិការោ ដល់ព្រមដោយអធិការ គឺការលះបង់ដ៏ក្រៃលែង ៨. ឆន្ទតា មានសេចក្ដីប្រាថ្នាសម្មាសម្ពោធិញ្ញាណ II. បច្ចេកពោធិសត្វ មានបញ្ចធម្មសមោធាន ៥ គឺ ៖ ១. មនុស្សត្តំ ភាពជាមនុស្ស ២. លិង្គសម្បត្តិ ភាពជាបុរស ៣. វិគតាសវទស្សនំ បានជួបអ្នកអស់អាសវៈ ៤. អធិការោ ដល់ព្រមដោយអធិការ គឺមានការលះបង់ដ៏ក្រៃលែង ៥. ឆន្ទតា មានសេចក្ដីប្រាថ្នាបច្ចេកពោធិញ្ញាណ III. សាវកពោធិសត្វ មានទ្វេធម្មសមោធាន ២ គឺ ៖ ១. អធិការោ ដល់ព្រមដោយអធិការ គឺមានការលះបង់ដ៏ក្រៃលែង ២. ឆន្ទតា មានសេចក្ដីប្រាថ្នាសាវកពោធិញ្ញាណ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា និទានកថា) ដោយ សដវថ ដោយ៥០០០ឆ្នាំ
images/articles/3457/2026-07-11_16_21_50-Untitled_-_Notepad.jpg
Public date : 12, Jul 2026 (177 Read)
គ្រានោះ ក្រោយការមហាបរិនិព្វាន ពួកមល្លក្សត្រ បានលើកព្រះសរីរៈនៃព្រះដ៏មានព្រះភាគ ព្រមដោយគ្រឿងមហាលតាប្រសាធន៍ ដែលធ្វើដោយរតនៈ ៧ ប្រការ ដែល​នាងមល្លិកាបានថ្វាយ រួចនាំចេញតាមទ្វារទិសបូព៌ា ហើយដាក់តម្កល់ព្រះសរីរៈនៃ​ព្រះដ៏មានព្រះភាគចុះ នាមកុដពន្ធនចេតីយ៍ របស់ពួកក្សត្រមល្លៈ នៅខាងទិសបូព៌ានៃ​ព្រះនគរ។ ឯគំនរអុសបូជា ដែលថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគនោះ ធ្វើដោយឈើខ្លឹមចន្ទន៍ ប្រដាប់ដោយរតនៈពីរពាន់។ ពួកក្សត្រមល្លៈទាំងឡាយខ្លះ ៨ នាក់ ខ្លះ ១៦ នាក់ កាន់គប់ភ្លើងជាគូៗ ដើម្បីនឹងបូជាព្រះភ្លើង ទាំងបក់ដោយស្លឹកត្នោត ទាំងផ្លុំដោយបំពង់ផ្សែង (ស្នប់) ទោះបីខំប្រឹងធ្វើដល់ត្រឹមណាក៏ដោយ ក៏មិនអាចធ្វើឱ្យភ្លើងឆេះឡើងបានឡើយ។ ឮថា ពួកទេវតាដែលមានចិត្តជ្រះថ្លាក្នុងព្រះកស្សបថេរៈ កាលមិនឃើញព្រះថេរៈនៅក្នុងមហាសន្និបាតនោះ ក៏គិតថា «ព្រះថេរៈប្រចាំត្រកូលរបស់ពួកយើង និមន្តទៅ​ឯ​ណា​ណោ?» កាលពិនិត្យមើលទៅ ក៏ឃើញលោកកំពុងដើរនៅចន្លោះផ្លូវ ទើបនាំគ្នាអធិដ្ឋាន​ថា «កាលបើព្រះថេរៈប្រចាំត្រកូលរបស់ពួកយើង មិនទាន់បានថ្វាយបង្គំព្រះសរីរៈ​នៃព្រះដ៏មានព្រះភាគត្រឹមណា សូមព្រះភ្លើងកុំទាន់ឆេះភ្លើងត្រឹមណោះ»។ ពួក​មនុស្សកាលបានស្តាប់រឿងនោះហើយ ក៏គិតថា «ឮថា ព្រះមហាកស្សបៈពោលថា "ម្នាលអ្នកទាំងឡាយ យើងនឹងថ្វាយបង្គំព្រះបាទារបស់ព្រះទសពល ព្រមដោយភិក្ខុ ៥០០ រូប" ដូច្នេះហើយទើបមក កាលបើលោកមិនទាន់មកដល់ ព្រះបរមសពក៏នឹងមិនឆេះភ្លើងឡើយ»។ ឮថា ព្រះថេរៈ លុះមកដល់ហើយ ក៏ធ្វើប្រទក្សិណព្រះបរម​សព​ ទាំងរំលឹកកំណត់ថា «ត្រង់នេះជាព្រះសិរសា (ព្រះក្បាល) ត្រង់នេះជាព្រះបាទា (ជើង)» ពីនោះមក ព្រះថេរៈក៏ឈរក្បែរព្រះបាទាទាំងពីរ ចូលចតុត្ថជ្ឈានដែលជាបាទនៃអភិញ្ញា លុះចេញពីជ្ឈានហើយ ក៏អធិដ្ឋានថា៖ «សូមព្រះយុគលបាទ (គូព្រះបាទ) នៃព្រះទសពល ដែលមានលក្ខណៈកង់ (ចក្រលក្ខណៈ) ប្រកបដោយកាំ ១,០០០ កាំ កាលតម្កល់នៅហើយ ចូរទម្លាយគូសំពត់ ៥០០ គូ ព្រមដោយស្រទាប់សំឡី ស្នូកមាស និងឈើចន្ទន៍ ចេញជា ២ ចន្លោះ ហើយមកតម្កល់នៅលើសិរសាក្រឡា ខ្ញុំព្រះករុណាផងចុះ»។ ព្រមជាមួយនឹងការតាំងចិត្តអធិដ្ឋាន ព្រះយុគលបាទក៏ទម្លាយគូសំពត់ ៥០០ គូ ជា​ដើម​ទាំងនោះ លេចធ្លោចេញមក ប្រៀបដូចជាព្រះចន្ទពេញវង់ ចេញមកអំពីចន្លោះនៃ​ផ្ទាំងពពកដូច្នោះ។ ព្រះថេរៈលាតដៃទាំង ២ ដូចជាផ្កាឈូកក្រហមដែលរីកពេញទី ចាប់​ព្រះយុគលបាទនៃព្រះសាស្តា ដែលមានព្រះឆវីវណ្ណ (សម្បុរកាយ) ដូចមាស​ រហូត​​ដល់កែវព្រះបាទ (កជើង) ជាប់មាំហើយ ក៏តម្កល់ទុកលើសិរសាដ៏ប្រសើររបស់ខ្លួន ដោយហេតុនោះ លោកទើបពោលថា «ការបើកព្រះបាទថ្វាយបង្គំព្រះបាទារបស់ព្រះដ៏មានព្រះភាគដោយសិរសា»។ មហាជនកាលបានឃើញសេចក្តីអស្ចារ្យដូច្នោះហើយ ក៏បន្លឺសីហនាទគគ្រហឹមឡើងព្រមគ្នា ធ្វើការបូជាដោយគ្រឿងក្រអូប និងផ្កាឈូកជាដើម ហើយថ្វាយបង្គំតាមចំណង់​ចិត្ត។ លុះព្រះថេរៈព្រមដោយមហាជន និងភិក្ខុ ៥០០ រូបទាំងនោះថ្វាយបង្គំរួចហើយ ​ក៏មិនមានកិច្ចដែលត្រូវអធិដ្ឋានតទៅទៀតឡើយ ផ្ទៃព្រះយុគលបាទនៃព្រះដ៏មាន​ព្រះភាគ ដែលមានវណ្ណៈដូចទឹកល័ក្ត ក៏រួចផុតពីហត្ថារបស់ព្រះថេរៈ ហើយមិនបានធ្វើឱ្យឈើចន្ទន៍កម្រើកញាប់ញ័រឡើយ រួចក៏ត្រឡប់ទៅតម្កល់នៅក្នុងទីកន្លែងដើមវិញ។ ជាការពិតណាស់ កាលដែលព្រះយុគលបាទនៃព្រះដ៏មានព្រះភាគចេញមកក្តី ឬចូលទៅវិញក្តី សរសៃសំឡីក្តី សរសៃសំពត់ក្តី តំណក់ប្រេងក្តី ចំណិតឈើក្តី មិនបានឃ្លាតចាកពី​ទីកន្លែងឡើយ ទាំងអស់សាកលោតតាំងនៅតាមដដែលទាំងស្រុង។ កាលបើ​ព្រះយុគលបាទនៃព្រះតថាគតនោះ តាំងឡើងហើយក៏បាត់ទៅ ដូចជាព្រះចន្ទ និងព្រះអាទិត្យអស្តង្គត (លិចបាត់) មហាជននាំគ្នាយំសោកខ្សឹកខ្សួលយ៉ាងខ្លាំងក្លា មហា​​បរិទេវនាការ (ការទួញយំយ៉ាងធំធេង) របស់មហាជនទាំងឡាយនោះ ប្រាកដជាគួរ​ឱ្យអាណិតអាសូរ ក្រៃលែងជាងកាលដែលព្រះដ៏មានព្រះភាគបរិនិព្វានទៅ​ទៀត​។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.81
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿