30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩,៧៣៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៧,៦៧៣
សរុប ៣៨៥,៤៧៤,៣៦៦
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,២៤៥ ដង)

វានរិន្ទជាតក ( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ )



 
វានរិន្ទជាតក
( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ )

ព្រះ​បរមសាស្តា​ កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ភិក្ខុទេវទត្ត​ ដែល​មាន​ការ​ខ្វល់​ខ្វាយ​ រក​ឧបាយវិធី​សព្វ​គ្រប់​ ដើម្បី​ធ្វើ​ឃាត​ព្រះ​អង្គ ។​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ថា​ យស្សេតេ​ ចតុរោ​ ធម្មា​ ដូច្នេះ​ជា​ដើម ។

រឿងរ៉ាវ​ក្នុង​បច្ចុប្បន្ន
ក្នុង​សម័យ​នោះ​ ព្រះ​សាស្តា​ទ្រង់​បាន​ស្តាប់​ដំណឹង​ថា​ ភិក្ខុ​ទេវទត្ត​កំពុង​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ឃាត​ព្រះ​អង្គ​ ទើប​ទ្រង់​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មិន​មែន​ទើប​តែ​ក្នុង​ពេល​នេះ​ទេ​ ដែល​ទេវទត្ត​ខំ​ប្រឹង​ប្រែង​ ដើម្បី​សម្លាប់​តថាគត​នោះ​ ក្នុង​កាល​មុន​ក៏​ខិត​ខំ​ដូច​គ្នា​ដែរ​ ប៉ុន្តែ​មិន​អាច​ធ្វើ​សូម្បី​តែ​សេចក្តី​តក់​ស្លុត​ឲ្យ​ដល់​តថាគត​បាន​ឡើយ” ។​ រួច​ហើយ​ព្រះ​អង្គ​ក៏​នាំ​យក​រឿង​ក្នុង​អតីត​មក​សាធក​ ( សម្តែង​ប្រាប់ )​ ដូច​តទៅ​នេះ ៖

អតីតនិទាន
ក្នុង​អតីតកាល​ គ្រា​ដែល​ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ព្រះ​ពោធិសត្វ​សោយ​ព្រះ​ជាតិ​ជា​ពានរ ។​ កាល​ដែល​មាន​វ័យ​ចម្រើន​ហើយ​ ក៏​មាន​រាង​កាយ​ធំ​ប៉ុន​កូន​សេះ​ សម្បូណ៌​ទៅ​ដោយ​កម្លាំង​ ត្រាច់​ទៅ​តាម​មាត់​ទន្លេ​តែ​ឯក​ឯង ។​ នៅ​កណ្តាល​ទន្លេ​ឯណោះ​ មាន​កោះ​មួយ​ ដែល​សម្បូណ៌​ទៅ​ដោយ​ដើម​ឈើ​មាន​ផ្លែ​​ផ្សេងៗ​ មាន​ស្វាយ​ និង​ខ្នុរ​ជា​ដើម ។​ ព្រះ​ពោធិសត្វ​មាន​កម្លាំង​ដូច​ដំរី​សារ​ លោត​អំពី​ត្រើយ​ខាង​នេះ​ហើយ​ ទៅ​ឈប់​នៅ​នឹង​ថ្ម​ ១​ ដុំ​ធំ​ ដែល​លេច​ចេញ​ពី​ទឹក​ នៅ​ត្រង់​រវាង​ត្រើយ​ហើយ​នឹង​កោះ​ រួច​ហើយ​លោត​ពី​ផែន​ថ្ម​នោះ​ ទៅ​ដល់​កោះ​ បរិភោគ​ផ្លែ​ឈើ​លើ​កោះ​នោះ​ យ៉ាង​សប្បាយ ។​ ដល់​ពេល​ល្ងាច​ ក៏​លោត​ត្រឡប់​មក​កាន់​លំនៅ​របស់​ខ្លួន​វិញ​ ដោយ​ឧបាយ​នោះ​ឯង ។​ ដល់​ពេល​ស្អែក​ឡើង​ ក៏​ទៅ​ដូច្នោះ​ទៀត​ ស្នាក់​នៅ​ទី​នោះ​ ដោយ​និយាម​ ( ទំនៀម​​ទម្លាប់​ )​ នេះ​ឯង ។

ក្នុង​គ្រា​កាល​នោះ​ មាន​ក្រពើ​ឈ្មោល​ ១​ ព្រម​ដោយ​ក្រពើ​ញី​មួយ​ទៀត​ជា​ប្រពន្ធ​របស់​ក្រពើ​ឈ្មោល​នោះ​ ដែល​អាស្រ័យ​នៅ​នឹង​ដង​ទន្លេ​នោះ​ឯង ។​ ក្រពើ​ជា​ប្រពន្ធ​ ឃើញ​ព្រះ​ពោធិសត្វ​លោត​ទៅ​ លោត​មក​ ក៏​កើត​ការ​ចាញ់​គភ៌​ ត្រូវ​ការ​បរិភោគ​សាច់​បេះ​ដូង​របស់​ព្រះ​ពោធិសត្វ​ ទើប​និយាយ​នឹង​ក្រពើ​ជា​ប្តី ៈ

មេ ៖​ សូម​ជម្រាប​លោក​ប្តី​ នាង​ខ្ញុំ​កើត​ការ​ចាញ់​គភ៌​ ត្រូវ​ការ​បរិភោគ​សាច់​បេះ​ដូង​របស់​វានរិន្ទ​នេះ ។
ឈ្មោល ៖​ បាន​ ប្រពន្ធ​សម្លាញ់​ នាង​ប្រាកដ​ជា​បាន​ ថ្ងៃ​នេះ​ បង​នឹង​ចាំ​ចាប់​វា​ នៅ​ពេល​ល្ងាច​ ដែល​វា​ត្រឡប់​មក​អំពី​កោះ​វិញ ។ 
ដល់​ពេល​សម​រម្យ​ហើយ​​ ក្រពើ​ជា​ប្តី​ក៏​បាន​ទៅ​ដេក​ចាំ​លើ​ផែន​ថ្ម ។

ព្រះ​ពោធិសត្វ​ ទៅ​នៅ​នឹង​កោះ​អស់​ ១​ ថ្ងៃ​វាស់​ល្ងាច​ ដល់​ពេល​ត្រូវ​ត្រឡប់​មក​វិញ​ ក៏​ឈប់​នៅ​នឹង​ជាយ​កោះ​ សម្លឹង​មើល​ផែន​ថ្ម​ ហើយ​បាន​គិត​ថា​ ឥឡូវ​នេះ​ ផែន​ថ្មី​មាន​កម្ពស់​ខ្ពស់​ជាង​មុន​ តើ​ព្រោះ​ហេតុ​អ្វី​ហ្ន៎ ។ ព្រះ​ពោធិសត្វ​ បាន​កំណត់​កម្ពស់​ទឹក​ និង​កម្ពស់​ថ្ម​បាន​យ៉ាង​ល្អ​ត្រឹម​ត្រូវ​ ព្រោះ​ហេតុ​​នោះ​ ទើប​មាន​សេចក្តី​ត្រិះ​រិះ​ថា​ ថ្ងៃ​នេះ​ ទឹក​មិន​ស្រក​ចុះ​ ហើយ​ក៏​មិន​មាន​ឡើង​ដែរ​ កាល​បើ​ដូច្នេះ​ ម៉េច​បាន​ជា​ថ្ម​ខ្ពស់​ឡើង​ ក្រែង​ក្រពើ​វា​ដេក​ចាំ​ចាប់​យើង​លើ​ផែន​ថ្ម​នោះ​ទេ​ដឹង ។

ព្រះ​ពោធិសត្វ​ គិត​ថា​ យើង​នឹង​បញ្ជាក់​មើល​ឲ្យ​ដឹង​ច្បាស់​សិន​ រួច​ហើយ​បាន​ស្រែក​ហៅ​ទៅ​រក​ដុំ​ថ្ម​ថា​ “អឺយ​ ផែន​ថ្មី​ដ៏​ចម្រើន” ។​ មិន​មាន​ពាក្យ​ឆ្លើយ​តប​ឡើយ​ ក៏​បាន​ស្រែក​ហៅ​ថ្ម​ដល់​ទៅ​ ៣​ ដង ។​ តើ​ឲ្យ​ថ្មី​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ទៅ?​ វានរិន្ទពោធិសត្វ​ នៅ​តែ​និយាយ​ទៅ​រក​ថ្ម​ទៀត​ថា​ “ផែន​ថ្ម​ដ៏​ចម្រើន​ ថ្ងៃ​នេះ​យ៉ាង​ម៉េច​ហ្នឹង​ បាន​ជា​មិន​ឆ្លើយ​តប​នឹង​ខ្ញុំ” ។

ក្រពើ​បាន​ស្តាប់​ហើយ​គិត​ថា​ ក្នុង​ថ្ងៃ​មុនៗ​ ផែន​ថ្ម​នេះ​ ពិត​ជា​ឆ្លើយ​តប​នឹង​វានរិន្ទ​មែន​ហើយ​ ឥឡូវ​នេះ​ យើង​នឹង​ឆ្លើយ​ទៅ​រក​គេ ៈ
ក្រពើ ៖​ មាន​ការ​អ្វី​ វានរិន្ទ​ដ៏​ចម្រើន?
វានរិន្ទ ៖​ អ្នក​ឯង​ជា​អ្នក​ណា?
ក្រពើ ៖ យើង​ជា​ក្រពើ ។
វានរិន្ទ ៖​ អ្នក​ឯង​មក​ដេក​ទី​នេះ​ ដើម្បី​ត្រូវ​ការ​អ្វី?
ក្រពើ ៖​ ដើម្បី​ត្រូវ​ការ​សាច់​បេះ​ដូង​របស់​អ្នក ។

ព្រះ​ពោធិសត្វ​គិត​ថា​ យើង​មិន​មាន​ផ្លូវ​ដទៃ​ទៅ​ឡើយ​ ដូច្នេះ​ ពេល​នេះ​យើង​ត្រូវ​ប្រើ​ឧបាយ​ជា​មួយ​នឹង​ក្រពើ​នេះ ។​ គ្រា​ដែល​គិត​រួច​ហើយ​ ទើប​និយាយ​ទៅ​កាន់​ក្រពើ​ថា​ “នែ​ ក្រពើ​​សម្លាញ់​ យើង​នឹង​លះ​បង់​រាង​កាយ​ឲ្យ​ដល់​អ្នក​ ចូរ​អ្នក​ហា​មាត់​រង់​ចាំ​ទទួល​យើង​ចុះ” ។​ ជា​ធម្មតា​នៃ​សត្វ​ក្រពើ​ នៅ​ពេល​ហា​មាត់​ ភ្នែក​ទាំង​ ២​ របស់​វា​រមែង​បិទ​ ដោយ​ក្រពើ​នោះ​ មិន​បាន​កំណត់​ហេតុ​នេះ​ ក៏​ហា​មាត់​រង់​ចាំ ។​ ព្រះ​ពោធិសត្វ​ដឹង​នូវ​សភាព​នោះ​ហើយ​ ក៏​លោត​អំពី​កោះ​មក​ជាន់​លើ​ក្បាល​ក្រពើ​ ហើយ​លោត​ពី​ក្បាល​ក្រពើ​មក​រក​ត្រើយ​ លឿន​ដូច​ផ្លេក​បន្ទោរ ។

ក្រពើ​ឃើញ​ហេតុ​អស្ចារ្យ​នោះ​ ក៏​គិត​ថា​ វានរិន្ទ​នេះ​ ធ្វើ​ការ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ។​ ភ្លាម​នោះ​ ក្រពើ​បាន​ពោល​ថា​
យស្សេតេ​  ចតុរោ​  ធម្មា​             វានរិន្ទ​  យថា​  តវ
សច្ចំ​  ធម្មោ​  ធិតិ​  ចាគោ​            ទិដ្ឋំ​  សោ​  អតិវត្តតិ ។

បពិត្រ​វានរិន្ទ​ បុគ្គល​ណា​ មាន​ធម៌​ ៤​ ប្រការ​ដូច​អ្នក​ គឺ​ សច្ចៈ​ សេចក្តី​ទៀង​ទាត់​ ១​ ធម្ម​គឺ​ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ ១​ ធិតិ​ គឺ​ការ​ព្យាយាម​មិន​ដាច់ ១​ ចាគៈ​ ការ​បរិច្ចាគ​ ១​ បុគ្គល​នោះ​ រមែង​កន្លង​បង់​នូវ​សត្រូវ​បាន ។
 
( វានរិន្ទជាតក​ បិដកលេខ ៥៨​ ទំព័រ​ ២៥ )
អធិប្បាយ
បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ យស្ស​ បាន​ដល់​ បុគ្គល​ណា​មួយ ។
បទ​ថា​ ឯតេ​ ដោយ​សេចក្តី​ថា​ រមែង​ប្រាកដ​ដោយ​ប្រចក្ស​ក្នុង​ធម៌​ ដែល​យើង​នឹង​ពោល​ក្នុង​ពេល​នេះ ។
បទ​ថា​ ចតុរោ​ ធម្មា​ បាន​ដល់​ គុណធម៌​ ៤​ ប្រការ ។
បទ​ថា​ សច្ចំ​ បាន​ដល់​ វចីសច្ចៈ​ គឺ​ដែល​អ្នក​ប្រាប់​ថា​ នឹង​មក​កាន់​សម្នាក់​របស់​យើង​ អ្នក​ក៏​មិន​បាន​​ពោល​កុហក​ អ្នក​មក​ពិតៗ​ នេះ​ជា​វចីសច្ចៈ​របស់​អ្នក ។
បទ​ថា​ ធម្មោ​ បាន​ដល់​ វិចារណបញ្ញា​ ពោល​គឺ​ ការ​ចេះ​ពិចារណា​ថា​ កាល​បើ​ធ្វើ​យ៉ាង​នេះ​ហើយ​ នឹង​ត្រូវ​បាន​ផល​យ៉ាង​នេះ​​ ចំណុច​នេះ​ ជា​វិចារណបញ្ញា​របស់​អ្នក ។
សេចក្តី​ព្យាយាម​មិន​ដាក់​ធុរៈ​ ប្រឹង​ប្រែង​មិន​ដាច់​ លោក​ហៅ​ថា​ ធិតិ​ សូម្បី​គុណធម៌​នេះ​​ ក៏​មាន​ដល់​អ្នក ។ បទ​ថា​ ចាគោ​ បាន​ដល់​ ការ​លះ​បង់​ខ្លួន​ គឺ​ការ​ដែល​អ្នក​​លះ​បង់​ជីវិត​ មក​ដល់​សម្នាក់​យើង​ តែ​យើង​មិន​អាច​ចាប់​អ្នក​បាន​ នេះ​ជា​ទោស​របស់​យើង​តែ​ម្ខាង ។
បទ​ថា​ ទិដ្ឋំ​ បាន​ដល់​ បច្ចាមិត្ត ។
បទ​ថា​ សោ​ អតិវត្តតិ​ ដោយ​សេចក្តី​ថា​ ធម៌​ ៤​ ប្រការ​ ដូច​ពណ៌នា​មក​នេះ​ មាន​ដល់​បុគ្គល​ណា​ ដូច​ជា​មាន​ដល់​អ្នក​ បុគ្គល​នោះ​ រមែង​ឈាន​កន្លង​ គឺ​គ្រប​សង្កត់​បាន​នូវ​បច្ចាមិត្ត​របស់​ខ្លួន​ ដូច​ជា​អ្នក​ដែល​បាន​កន្លង​ផុត​យើង​ទៅ​ នៅ​ក្នុង​ថ្ងៃ​នេះ​ឯង ។ ក្រពើ​សរសើរ​ព្រះ​ពោធិសត្វ​យ៉ាង​នេះ​ហើយ​ ក៏​ទៅ​កាន់​លំនៅ​របស់​ខ្លួន ។

ប្រជុំ​ជាតក
ព្រះ​បរមសាស្តា​ បាន​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ទេវទត្ត​មិន​មែន​ទើប​តែ​ប្រឹង​ប្រែង​ដើម្បី​សម្លាប់​យើង​ ក្នុង​កាល​ឥឡូវ​នេះ​ប៉ុណ្ណោះ​ទេ​ សូម្បី​ក្នុង​កាល​មុន​ ក៏​ខំ​ប្រឹង​ប្រែង​ដូច​គ្នា​ដែរ ។​ ព្រះ​អង្គ​ទ្រង់​បាន​នាំ​ព្រះ​ធម៌​ទេសនា​នេះ​មក​ហើយ​ ព្រះ​អង្គ​ត្រាស់​បន្ត​អនុសន្ធិ​ ប្រជុំ​ជាតក​ថា​ ក្រពើ​ក្នុង​កាល​នោះ​ បាន​មក​ជា​ភិក្ខុ​ទេវទត្ត​ក្នុង​កាល​នេះ​ ក្រពើ​ជា​ប្រពន្ធ​ បាន​មក​ជា​នាង​ចិញ្ចា​ ចំណែក​វានរិន្ទ​ បាន​មក​ជា​តថាគត យ៉ាង​នេះ​ឯង ៕


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៩៧៦ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿