ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,០៦៨ ដង
ស្កែនយកតំណ
ការបានជួបព្រះពុទ្ធសាសនាជាការកម្រ

ការបានជួបព្រះពុទ្ធសាសនាជាការកម្រ

ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ១៤១ ដង)

យើងទាំងអស់គ្នាបានជួបព្រះពុទ្ធសាសនា បានដោយកម្រក្រៃពេកណាស់ ត្រូវសិក្សា ប្រតិបត្តិធម៌វិន័យ ប្រកបដោយបញ្ញាឈ្លាសវៃ ទើបមានសំណាងបានឃើញច្បាស់នូវសច្ចធម៌ គឺបញ្ញាញាណឃើញនូវខន្ធ៥នេះជាទុក្ខ ជាទោស គួរឱ្យនឿយណាយ ពីការប្រកាន់ ឈ្លោះ ប្រកែកគ្នា ព្រោះតែកិលេស តណ្ហា អវិជ្ជា នាំឱ្យយើងកាន់ជើងអ្នកនេះ អ្នកនោះ វង្វេងក្នុងអគតិ ព្រោះរៀនធម៌ តែមិនស្គាល់ធម៌ពិត នេះហើយលទ្ធផល ។

សិក្សាធម៌គ្រាន់តែ គិតយល់ថា អញបានរៀនធម៌ អញចេះធម៌ អញចេះនិយាយធម៌ អញចេះបង្រៀនធម៌ អញយល់ធម៌ អញមានមិត្តព្រះធម៌ដើរតាមអញច្រើន ហើយមិនយកទៅហ្វឹកហាត់ អប់រំ តាមសច្ចធម៌ទេ ដូចចាប់ពស់វែកត្រង់កន្ទុយ អាចចឹកយើងស្លាប់បាន ។

យ៉ាងណាព្រះធម៌បើរៀនអត់បានត្រឹមត្រូវ ឬប្រព្រឹត្តប្រតិបត្តិមិនបានល្អទេ ជួនកាលអាចធ្លាក់ក្នុងមិច្ឆាញាណ យល់ខុស ក្នុងចំណែកអកុសល(បាប) ធ្វើឱ្យចិត្តបង្កប់ក្នុង​កិលេស​ធម៌៥យ៉ាង ហើយមានដំណើរដូចញាណចឹង គឺ មោហៈ វង្វេង អត់ដឹងសភាពពិត លោភៈជាប់ជំពាក់ក្នុងកាម ទិដ្ឋិ ការយល់ខុស វិតក្កៈ ត្រិះរិះខុសក្នុងកាម អកុសល វិចារៈ ពិចារណាខុសក្នុងកាម អកុសល ។

បើធម៌ទាំង៥ប្រការមានដល់បុគ្គលណាហើយ បុគ្គលនោះមានសភាពដូចចេះធម៌អស្ចារ្យ​ណាស់ គឺៈ
១. វិញ្ញុជាតិកៈ មានជាតិដូចជាអ្នកចេះដឹងច្រើនណាស់
២. សុតបរិយត្តិសម្បន្នោៈ មានភាពជាអ្នកសិក្សាស្តាប់ច្រើន
៣. ឆេកភាវំ  មានសភាពធ្វើឱ្យបុគ្គលនោះមានភាពឈ្លាសវៃ ពូកែ វោហារ បានសំដី
៤. បដិពលភាវំ មើលទៅមានសមត្ថភាព អស្ចារ្យណាស់ ។

ប៉ុន្តែរាល់សកម្មភាពទាំងអស់នោះ ពោរពេញដោយល្បិចរបស់ កិលេស បាប អកុសល ក្នុងធម៌៥ប្រការនោះ ដែលមានកម្លាំងហើយ ធ្វើឱ្យចិត្តនោះ មានអំណាចនៃការបង្ហាញ ឧបាយផ្សេងៗ ក្នុងការធ្វើអំពើបាប អកុសល(មហាដីកា ក្នុងបរមត្ថទីបនី)
ដូចជាភិក្ខុមហាទេវៈ ភិក្ខុកបិលវច្ឆៈ ដើរតែទូន្មានគេ តែអត់ទូន្មានខ្លួន ព្រះពុទ្ធហៅ មោឃៈបុរស (បុរសឥតប្រយោជន៍) សូម្បីតែ ភិក្ខុតុច្ឆបោថិលៈចេះចាំព្រះត្រៃ បិដក ជួបព្រះពុទ្ធ៧អង្គ ក៏ព្រះអង្គហៅ ភិក្ខុគម្ពីរទទេដែរ ព្រោះតែមិនបានអប់រំចិត្ត ឱ្យស្អាតបរិសុទ្ធ ដើម្បីរួចចាកកិលេស។

(ចូរអ្នកទាំងឡាយសិក្សា ប្រតិបត្តិ តាមធម៌ឱ្យបានត្រឹមត្រូវ ដោយសេចក្តីមិនប្រមាទចុះ) ។ ភិក្ខុធម្មត្ថេរោ



ប្រភពៈ ហ្វេសប៊ុក មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប
ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ការបានជួបព្រះពុទ្ធសាសនាជាការកម្រ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៣ ដង)
តើសញ្ញានេះមានន័យដូចម្ដេច? 
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
ជីវិតគឺជារបស់ដែលមានតម្លៃបំផុតសម្រាប់សត្វលោកគ្រប់រូប
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២៨៧ ដង)
ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧០ ដង)
ព្រះអនុព្យញ្ជនៈ ៨០ប្រការ របស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ២១១ ដង)
មហាសេដ្ឋី ធ្លាក់ខ្លួនជាប្រេតដ៏ស្រេកឃ្លានក្នុងវាលខ្សាច់
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៨,០៩៦ ដង)
អំណាចប្រយោជន៍ ការបញ្ញត្តិសិក្ខាបទ មាន ១០ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.47