ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៨៥ ដង
ស្កែនយកតំណ
ទន្សាយពោធិសត្វបំពេញទានបរមត្ថបារមី

ទន្សាយពោធិសត្វបំពេញទានបរមត្ថបារមី

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៤២ ដង)

សសបណ្ឌិតចរិយា
(ទន្សាយពោធិសត្វបំពេញទានបរមត្ថបារមី)

នាបរំ យទា ហោមិ,    សសកោ បវនចារកោ;    តិណបណ្ណសាកផលភក្ខោ,   បរហេឋនវិវជ្ជិតោ។
កាលតថាគតកើតជាទន្សាយ ត្រាច់ទៅក្នុងព្រៃ មានស្មៅ ស្លឹកឈើ បន្លែ និងផ្លៃឈើ ជាអាហារ វៀរចាកការបៀតបៀនសត្វដទៃ ។ 

មក្កដោ ច សិង្គាលោ ច,    សុត្តបោតោ ចហំ តទា;    វសាម ឯកសាមន្តា,   សាយំ បាតោ ច ទិស្សរេ។
កាលនោះ ស្វា ចចក ភេ និងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច ។

អហំ តេ អនុសាសាមិ,   កិរិយេ កល្យាណបាបកេ;   បាបានិ បរិវជ្ជេថ,   កល្យាណេ អភិនិវិស្សថ។
តថាគតប្រៀនប្រដៅសម្លាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អ និងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូរវៀរនូវអំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ ។ 

ឧបោសថម្ហិ ទិវសេ,    ចន្ទំ ទិស្វាន បូរិតំ;    ឯតេសំ តត្ថ អាចិក្ខិំ,   ទិវសោ អជ្ជុបោសថោ។
តថាគតឃើញព្រះចន្ទពេញវង់ ក្នុងថ្ងៃឧបោសថ ក៏ប្រាប់ដល់សម្លាញ់នុ៎ះ ក្នុងទីនោះថា ថ្ងៃនេះ ជាថ្ងៃឧបោសថ ។ 

ទានានិ បដិយាទេថ,     ទក្ខិណេយ្យស្ស ទាតវេ;    ទត្វា ទានំ ទក្ខិណេយ្យេ,   ឧបវស្សថុបោសថំ។
អ្នកទាំងឡាយចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គលរួចហើយ ចូររក្សាឧបោសថ ។ 

តេ មេ សាធូតិ វត្វាន,     យថាសត្តិ យថាពលំ;    ទានានិ បដិយាទេត្វា,    ទក្ខិណេយ្យំ គវេសិសុំ។
សត្វជាសម្លាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទាន តាម
សេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល ។ 

អហំ និសជ្ជ ចិន្តេសិំ,    ទានំ ទក្ខិណនុច្ឆវំ;    យទិហំ លភេ ទក្ខិណេយ្យំ,    កិំ មេ ទានំ ភវិស្សតិ។
ឯតថាគតដេកគិតនូវទាន ដែលសមគួរដល់ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអញនឹងឲ្យទានដូចម្តេច ។  

ន មេ អត្ថិ តិលា មុគ្គា,    មាសា វា តណ្ឌុលា ឃតំ;    អហំ តិណេន យាបេមិ,   ន សក្កា តិណ ទាតវេ។
ល្ង និងសណ្តែកបាយនៃអញគ្មានទេ សណ្តែករាជមាស អង្ករ និងខ្លាញ់ នៃអញ ក៏គ្មានដែរ អញញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេដូច្នេះ។ 

យទិ កោចិ ឯតិ ទក្ខិណេយ្យោ,    ភិក្ខាយ មម សន្តិកេ;    ទជ្ជាហំ សកមត្តានំ,   ន សោ តុច្ឆោ គមិស្សតិ។
បើមានទក្ខិណេយ្យបុគ្គលណាមួយ ដើរមកក្នុងសម្នាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន នឹងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ។

មម សង្កប្បមញ្ញាយ,    សក្កោ ព្រាហ្មណវណ្ណិនា;     អាសយំ មេ ឧបាគច្ឆិ,    ទានវីមំសនាយ មេ។
ព្រះឥន្ទ្រដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅរបស់តថាគត ដើម្បីល្បងទានរបស់តថាគត ។ 

តមហំ ទិស្វាន សន្តុដ្ឋោ,    ឥទំ វចនមព្រវិំ;    សាធុ ខោសិ អនុប្បត្តោ,    ឃាសហេតុ មមន្តិកេ។
តថាគតឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រេកអរ បានពោលពាក្យនេះថា ពេញជាល្អមែន អ្នកមកក្នុងសម្នាក់ខ្ញុំ ព្រោះហេតុតែអាហារ ។ 

អទិន្នបុព្ពំ ទានវរំ,    អជ្ជ ទស្សាមិ តេ អហំ;    តុវំ សីលគុណូបេតោ,    អយុត្តំ តេ បរហេឋនំ។
ក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យនូវទានដ៏ប្រសើរដល់អ្នក ជាទានដែលខ្ញុំមិនធ្លាប់ឲ្យឡើយ អ្នកប្រកបដោយគុណ គឺសីល ការបៀតបៀនសត្វដទៃ មិនគួរដល់អ្នកឡើយ ។

ឯហិ អគ្គិំ បទីបេហិ,    នានាកដ្ឋេ សមានយ;    អហំ បចិស្សមត្តានំ,    បក្កំ ត្វំ ភក្ខយិស្សសិ។
អ្នកចូរមក ចូរទៅនាំយកឧសផ្សេង ៗ មកបង្កាត់ភ្លើងឲ្យឆេះឡើង ខ្ញុំនឹងដុតខ្លួន អ្នកនឹងបានបរិភោគសាច់ឆ្អិន ។ 

សាធូតិ សោ ហដ្ឋមនោ,    នានាកដ្ឋេ សមានយិ;    មហន្តំ អកាសិ ចិតកំ,   កត្វា អង្គារគព្ភកំ។
ឥន្ទព្រាហ្មណ៍នោះ មានចិត្តត្រេកអរ ទទួលថា   សាធុ ហើយទៅនាំឧសផ្សេង ៗ យកមកធ្វើ ជើងថ្ករយ៉ាងធំ ហើយធ្វើឲ្យមានផ្ទៃ ពេញដោយរងើកភ្លើង ។ 

អគ្គិំ តត្ថ បទីបេសិ,   យថា សោ ខិប្បំ មហា ភវេ;   ផោដេត្វា រជគតេ គត្តេ,   ឯកមន្តំ ឧបាវិសិំ។
គំនរភ្លើងធំនោះ ឆេះឆាប យ៉ាងណា ឥន្ទព្រាហ្មណ៍នោះ ក៏ដុតភ្លើងឆេះសន្ធោសន្ធៅក្នុងទីនោះ យ៉ាងនោះ តថាគតរលាស់ខ្លួនដែលប្រឡាក់ធូលី ហើយអង្គុយក្នុងទីដ៏សមគួរនោះ  ។ 

យទា មហាកដ្ឋបុញ្ជោ,    អាទិត្តោ ធមធមាយតិ;    តទុប្បតិត្វា បបតិំ,    មជ្ឈេ ជាលសិខន្តរេ។
កាលណា គំនរឧសធំ ត្រូវភ្លើងឆេះ ឮសូរសំឡេង ធុំ ធុំ កាលនោះ តថាគតលោតទម្លាក់ខ្លួន ទៅក្នុងកណ្តាលចន្លោះអណ្តាតភ្លើង ។

យថា សីតោទកំ នាម,    បវិដ្ឋំ យស្ស កស្សចិ;    សមេតិ ទរថបរិឡាហំ,    អស្សាទំ ទេតិ បីតិ ច។
ធម្មតាទឹកត្រជាក់ ដែលបុគ្គលណាមួយចុះទៅហើយ រមែងញ៉ាំងសេចក្តីក្រវល់ 
ក្រវាយ ក្តៅក្រហាយ ឲ្យស្ងប់រម្ងាប់ បានញ៉ាំងសេចក្តីត្រេកអរ និងបីតិ ឲ្យកើតឡើង យ៉ាងណា ។ 

តថេវ ជលិតំ អគ្គិំ,    បវិដ្ឋស្ស មមំ តទា;     សព្ពំ សមេតិ ទរថំ,    យថា សីតោទកំ វិយ។
កាលតថាគត ចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ ក៏ញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យស្ងប់រម្ងាប់ ដូចជាទឹកត្រជាក់ ដូច្នោះឯង ។ 

ឆវិំ ចម្មំ មំសំ ន្ហារុំ,    អដ្ឋិំ ហទយពន្ធនំ;     កេវលំ សកលំ កាយំ,     ព្រាហ្មណស្ស អទាសហំ។
តថាគតបានឲ្យសម្បុរថ្ងៃ ស្បែក សាច់ សរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យមានសេសសល់ដល់ព្រាហ្មណ៍ ។

ចប់ សសបណ្ឌិតចរិយា ។
(សុត្តន្តបិដក ខុទ្ទកនិកាយ ចរិយាបិដក អតិកិត្តិវគ្គ បិដកលេខ ៧៧ ទំព័រ ២៦៣)
ដោយ.ស.ដ.វ.ថ.

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ទន្សាយពោធិសត្វបំពេញទានបរមត្ថបារមី
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០២៥ (អាន: ១៦,៣២៤ ដង)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ១៩,១១២ ដង)
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤១,០៧៨ ដង)
កម្លាំងចិត្ត៥យ៉ាង យកឈ្នះការឈឺចាប់នៅពេលជិតស្លាប់
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២៦ (អាន: ២៤,៣៣៨ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៤៤៣ ដង)
ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.92