ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,២០២ ដង
ស្កែនយកតំណ
កិច្ចដែលភិក្ខុត្រូវធ្វើ និងអធិដ្ឋានចូលវស្សា មាន ៣ ស្ថាន

កិច្ចដែលភិក្ខុត្រូវធ្វើ និងអធិដ្ឋានចូលវស្សា មាន ៣ ស្ថាន

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣៧ ដង)

ក្នុងអដ្ឋកថាវិន័យ ៖ ភិក្ខុដែលចាំវស្សា (ក្នុងទីណាមួយ) គប្បីចាត់ចែងវិហារ (វត្តអារាម ទីសេនាសនៈឲ្យបានស្អាត) ហើយតម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ទុក គប្បីធ្វើសាមីចិកម្ម មានការថ្វាយបង្គំព្រះចេតិយជាដើមស្រេចហើយ គប្បីបញ្ចេញវាចាថា « ឥមស្មឹ  វិហារេ  ឥមំ  តេមាសំ វស្សំ ឧបេមិ » ដូច្នេះ ។ 
១- ភិក្ខុចូលវស្សាក្នុងវត្ត ត្រូវអធិដ្ឋានថា « ឥមស្មឹ  វិហារេ  ឥមំ  តេមាសំ វស្សំ ឧបេមិ : អាត្មាអញ នៅចាំវស្សាអស់ ៣ ខែនេះ ក្នុងវត្តនេះ » ។ 
២- ភិក្ខុចូលវស្សាក្នុងទីដទៃក្រៅពីវត្ត បើមានខ្ទម ត្រូវអធិដ្ឋានថា « ឥធ  វស្សំ  ឧបេមិ : អាត្មាអញ នៅចាំវស្សា ក្នុងទីនេះ »។ 
៣- ភិក្ខុចូលវស្សាក្នុងទីអត់មានសេនាសនៈ ត្រូវធ្វើសេចក្តីអាល័យថា « ឥធ  វស្សំ  វសិស្សាមិ : អាត្មាអញ នៅចាំវស្សា ក្នុងទីនេះ » 



ព្រះពុទ្ធដ៏ឧត្តម ទ្រង់បញ្ញត្តិឲ្យភិក្ខុត្រូវតែចូលចាំវស្សា ថា ៖ 
« ន ភិក្ខវេ វស្សំ ឧបគន្ត្វា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវសិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្កដស្ស »។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ ៣ ខែ ឬបច្ឆិមិកាវស្សាអស់ ៣ ខែទេ មិនត្រូវ​ចៀស​ចេញទៅកាន់ចារិកឡើយ ភិក្ខុណាចៀសចេញទៅ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។ 
« ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស » ។ ម្នាលភិក្ខុទាំង​ឡាយ​ ភិក្ខុកុំមិនចូលវស្សា (គឺត្រូវតែចូលវស្សា) ភិក្ខុណាមិនចូលវស្សា (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដ ។
« ន ភិក្ខវេ តទហុវស្សូបនាយិកាយ វស្សំ អនុបគន្តុកាមេន សញ្ចិច្ច អាវាសេ អតិក្កមិតព្វា យោ អតិក្កមេយ្យ អាបត្តិ ទុក្កដស្ស » ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា ក៏ក្លែងដើរចេញពីអាវាសទៅក្នុងថ្ងៃចូលវស្សានោះ មិនបានទេ ភិក្ខុ​ណា​ដើរចេញទៅ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។ ( វិន័យបិដក លេខ ៧ ទំព័រ ៥)

ប្រភពៈ ហ្វេសប៊ុក Phuorng Sovann
ដោយ៥០០០ឆ្នាំ

ស្កែនយកតំណ
កិច្ចដែលភិក្ខុត្រូវធ្វើ និងអធិដ្ឋានចូលវស្សា មាន ៣ ស្ថាន
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៧ ដង)
ការថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧១ ដង)
ព្រះអនុព្យញ្ជនៈ ៨០ប្រការ របស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០២៦ (អាន: ៦០ ដង)
សេចក្តីប្រាថ្នាដ៏ឧត្តមសម្រាប់អ្នកដើរតាមគន្លងព្រះសាស្តា
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
ជីវិតគឺជារបស់ដែលមានតម្លៃបំផុតសម្រាប់សត្វលោកគ្រប់រូប
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២៩១ ដង)
ហេតុអ្វីបានជាមនុស្សមួយចំនួន មានអគតិចំពោះព្រះសង្ឃនាពេលបច្ចុប្បន្ន?
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ២១១ ដង)
មហាសេដ្ឋី ធ្លាក់ខ្លួនជាប្រេតដ៏ស្រេកឃ្លានក្នុងវាលខ្សាច់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.85