ជីវប្រវត្តិ ក្រមង៉ុយ

|
ក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ។ តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារ ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា"អាចារ្យចុង" ។ តាមពត៌មានខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា"ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ" ។ អាចារ្យ ចុង បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។ ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា ( ក្រម ) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។ ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេរសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរ ទេស មានចិន យួន ជាដើម។ សំនូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជា ប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។ អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយ បរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ : ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែល មានឈ្មោះ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លី ដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះ គឺឈ្មោះ ក្រមង៉ុយ ។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក ។ ការសិក្សា និងស្នាដៃ បន្ទាប់មកលោកបានស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែង។ លោកបានគង់ក្នុងផ្នួស៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយ លោកក៏លាចាកសិក្ខាបទមកបកប្រែជីវភាពជាគ្រហស្ថវិញ ដោយបន្តជួយធ្វើការឪពុកក្នុងការជាក្រមផង ជាស្មៀនផង។ ដល់ពេលស្រុកភ័ន្តប្រែ លោកលាឈប់ធ្វើការរាជការហើយមករស់នៅជាកសិករធម្មតា។ គឺចាប់ពីពេលនោះហើយ ដែលលោកបានប្រើទេព្យកោសល្យគ្មានពីររបស់លោកច្រៀង ឬទេសនាពីភូមិមួយទៅភូមិមួយ ក្នុងពិធីបុណ្យទាននារដូវរំហើយ ស្រឡះដៃពីការងារស្រែចំការ។ ការច្រៀង ឬទេសនានោះមិនកំណត់ថ្លៃទេ ប៉ុន្តែអ្នកស្រុកតែងប្រមែប្រមូលស្រូវអង្គជូនលោកតាមសទ្ធា។ ការរៀនសូត្ររបស់កវីយើងមិនចប់ទេ ពោលគឺ រៀងរាល់ពេញធ្វើដំណើរកាត់ភ្នំពេញ លោកតែងឈប់សុំចតនៅវត្តឧណ្ណាលោម ជជែកពិគ្រោះរៀនសូត្រជាមួយភិក្ខុសង្ឃនៅទីនោះ អំពីបញ្ហាផ្សេងៗទាក់ទងនឹងពុទ្ធសាសនា។ ដំណើរចច្រប់ ច្រៀងទេសនារបស់លោកអ៊ុក អ៊ូ បានល្បីដល់ស្ដេច ហើយព្រះបាទស៊ីសុវត្ថិ ដែលគ្រងរាជជំនាន់នោះ ក៏ត្រាស់បង្គាប់ឲ្យចូលគាល់ និងច្រៀងថ្វាយរហូតលោកបានទទួលគោរមងារ"ភិរម្យភាសា"ជាប់រៀងមក។ ដូចដែលបានរៀបរាប់ខាងលើ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ ហេតុនេះហើយទើបពុទ្ធសាសនបណ្ឌិត្យអញ្ជើញលោកមកច្រៀងយឺតៗ ហើយកត់ត្រាទុក។ ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន: ១- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២) បើតាមលោក យី ធន់ដដែល បានឲ្យដឹងថា នៅមានដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ គឺចម្រៀងស្ដីអំពី : ការប្រែប្រួលនៃស្រុកទេស, កតញ្ញូកតវេទី, ត្រៃលក្ខណ៍, ចំរៀងស្រី- ប្រុស ។ កិត្តិស័ព្ទលោកតាក្រមង៉ុយ លោក ប៉ែន ជីវ (ស្លាប់ឆ្នាំ១៩៧៧ ជំនាន់ខ្មែរក្រហម) ធ្លាប់បានអះអាងថា លោកបានស្ថិតនៅក្នុងក្រុមស្មៀនវ័យក្មេង ដែលមានភារៈជួយកត់ត្រាចម្រៀងកំណាព្យរបស់ក្រមង៉ុយ តាមការរៀបចំរបស់លោកស្រីស៊ុយហ្សានកាប៉ឺឡែស (Suzanne Karpeles) ដែលជានាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនាសម័យនោះ ។ ឯកសាររបស់លោកយី ធន់ ដែលត្រូវបានបោះពុម្ពផ្សាយដោយសាលាក្រុងភ្នំពេញមានចំណងជើងថា "អ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយ" នាឆ្នាំ២០០៨ ក៏បានបញ្ជាក់ថា លោក សឺដេស បាននាំឲ្យអ្នកភិរម្យភាសាទៅជួបលោកស្រី កាប៉ឺឡែស ហើយពេលច្រៀងកត់ត្រាចប់ លោកស្រីជនជាតិបារាំងរូបនោះ បានផ្ដល់ប្រាក់១រៀលជូនលោកកវីយើង ដើម្បីជានិមិត្តរូបនៃការស្រឡាញ់វប្បធម៌ អរិយធម៌ខ្មែរ ។ ក្រោយមកពុទ្ធសាសនបណ្ឌិត្យបានចាត់ចែងចងក្រងចំរៀង កំណាព្យនោះជាសៀវភៅទៅបោះពុម្ពចំនួន៤ច្បាប់ ដែលបន្ទាប់មកទៀតបញ្ចូលគ្នាធ្វើជាមួយច្បាប់វិញ ។ ការគ្មានទេមិនមែនគ្រាន់តែស្ថិតនៅត្រង់ជើងកាព្យពិរោះ ពោរពេញទៅដោយខ្លឹមសារជ្រាលជ្រៅនោះទេ ប៉ុន្តែលោកថែមទាំងមានទេព្យកោសល្យក្នុងការដេញចាប៉ីខ្សែមួយឬសាយដៀវ ថែមទៀតផង ។ ពេលលោកសូត្រកំណាព្យ លោកតែងដេញចាប៉ីខ្សែមួយកំដរ ដែលបន្ថែមនូវការទាក់ចិត្តយ៉ាងអស្ចារ្យ ។ ក្នុងពេលដែលលោកច្របល់គ្រប់ទិសច្រៀងទូន្មានមនុស្សផងទាំងពួង លោកតែងមានបង្វិច និងឈើច្រត់កាន់តាមខ្លួនជាប់ជានិច្ច ។ យើងអាចស្រមៃអំពីរូបរាងរបស់ក្រុមង៉ុយគឺ បុរសម្នាក់មាឌធំ ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ គឺរូបរាងនេះហើយ ដែលសិល្បៈករចំលាក់បានឆ្លាក់ឡើងដាក់តម្កល់នៅបូជនីយដ្ឋានអ្នកភិ រម្យភាសាអ៊ូ ហៅង៉ុយ នាទីក្រុងភ្នំពេញសព្វថ្ងៃនេះ ។ បើតាមការចងក្រងរបស់លោកយី ធន់ បានឲ្យដឹងថា ចាប៉ីខ្សែមួយរបស់ក្រុមង៉ុយ អាចដោះចេញពីគ្នាហើយតម្លើងបានភ្លាមៗកាលណាគាត់ត្រូវការប្រើ ។ ឃ្លោកនៃចាប៉ីខ្សែមួយឬសាយដៀវនោះលោកដាក់ក្នុងបង្វិច ហើយឈើច្រត់ត្រូវបានលោកយកមកធ្វើជាដង រួចដាក់ខ្សែ កើតជាឧបករណ៍ចាប៉ីខ្សែមួយប្រគុំបានភ្លាម ។ កិត្តិស័ព្ទនៅក្រៅប្រទេស |