អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២៣ (អាន: ១៨,៥២៩ ដង)
តើអ្វីដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង?

|
តើអ្វី ដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង មិនអាល័យអតីតកាល មិនមានកង្វល់ដល់រឿងអនាគត ?
គឺយើងធ្វើបច្ចុប្បន្នឱ្យល្អ និងឱ្យសប្បាយទាំងយប់ទាំងថ្ងៃ ដូចព្រះនន្ទត្ថេរ ភ្លេចព្រះនាងជនបទកល្យាណី ព្រោះពេញព្រះហឫទ័យនឹងស្រីទេពអប្សរដូច្នោះឯង ទីបំផុតព្រះនន្ទត្ថេរ បានលះបង់តណ្ហាក្នុងលោក ព្រោះអាស្រ័យសំវរ ការសង្រួមឥន្ទ្រិយ ជាបដិបទាសម្រេចព្រះអរហត្ត បរិនិព្វាន ។
![]() ចិត្តេន នីយតិ លោកោ ចិត្តតែងនាំសត្វលោកទៅ ។ មនុស្សយើងពូកែធ្វើអ្វីៗ ប្រណីត ៗ គ្រប់យ៉ាង ប៉ុន្តែ មិនអាចធ្វើចិត្តខ្លួនឯងឱ្យស្ងប់បាន ត្រូវចិត្តលោកិយនាំទៅភ្លើតភ្លើន ឬទុក្ខព្រួយ សោកសៅ មួម៉ៅ ក្ដៅក្រហាយ... ក្នុងរឿងនោះៗ ដែលរឿងទាំងអស់នោះ ត្រូវបានសាងឡើងដោយចិត្តខ្លួនឯង ៕៚
ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១ខ្លឹមសារនៅក្នុង ចិត្តសូត្រទី ២ ( បិដក ២៩ ទំព័រ ១០២ ) ដោយ៥០០០ឆ្នាំ |