ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧៦,៧៨៦ ដង
ស្កែនយកតំណ
ទាញយកឯកសារ WORD ព្រះត្រៃបិដកបាលី (ឆដ្ឋសង្គាយនា)

ទាញយកឯកសារ WORD ព្រះត្រៃបិដកបាលី (ឆដ្ឋសង្គាយនា)

ផ្សាយ : ២០ មករា ឆ្នាំ២០២១ (អាន: ១១,១០៨ ដង)

 

បឋមសង្គាយនាធ្វើឡើងក្រោយពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន ៣ ខែ(ព.ស. ១) ធ្វើអស់រយៈពេល ៧ ខែទើបសម្រេច ព្រះសង្ឃជាអរហន្តចូលរួម ៥០០ អង្គមូលហេតុព្រោះលោកតាសុភទ្ទនិយាយមើលងាយព្រះធម្មវិន័យនិងត្រេកអរនៅពេលឮដំណឹងព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វាន ព្រះមហាកស្សបខ្លាចក្រែងថាព្រះធម្មវិន័យនឹងសាបសូន្យទើបកោះហៅប្រជុំភិក្ខុសង្ឃធ្វើសង្គាយនាត្រង់ល្អាងសត្តបណ្ណគុហាទៀបភ្នំវេភារៈ ក្រុងរាជគ្រឹះ ព្រះមហាកស្សបជាប្រធាននិងធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះឧបាលីធ្វើមុខងារឆ្លើយតបព្រះវិន័យ ព្រះអានន្ទធ្វើមុខងារឆ្លើយតបព្រះធម៌ ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភបឋមសង្គាយនានោះ ។ 

ទុតិយសង្គាយនាធ្វើឡើងក្នុងព.ស. ១០០ ធ្វើអស់រយៈពេល ៨ ខែទើបសម្រេច មូលហេតុព្រោះពួកភិក្ខវជ្ជីបុត្របដិបត្តិធូររលង់ខាងវិន័យ ១០ ប្រការ ព្រះយសកាកណ្ឌបុត្របបួលព្រះថេរៈទាំងឡាយឲ្យជួយវិនិច្ឆ័យ ធ្វើសង្គាយនាត្រង់​វាលិការាម ក្រុងវេសាលី ដែនវជ្ជី  ព្រះយសកាកណ្ឌបុត្រជាប្រធាន ព្រះរេវតត្ថេរ​ធ្វើ​មុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះសព្វកាមីថេរៈដែលជាសិស្ស ១ រូប​របស់ព្រះអានន្ទនិងមានអាយុ ១២០ ឆ្នាំ ធ្វើមុខងារឆ្លើយតបព្រះធម៌​និងវិន័យ​ព្រះបាទ​កាឡាសោកទ្រង់ឧបត្ថម្ភទុតិយសង្គាយនានោះ ព្រះសង្ឃជាអរហន្តចូលរួម ៧០០ អង្គ។ 

តតិយសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៤ ធ្វើអស់រយៈពេល ៩ ខែទើបសម្រេច មូលហេតុព្រោះពួកពាហិរជនជាច្រើនបន្លំបូសក្នុងព្រះពុទ្ធសាសនា ធ្វើឲ្យ​ព្រះពុទ្ធសាសនា​អួរអាប់និងអាចឲ្យសាបសូន្យបាន ព្រោះអ្នកបួសទាំងនោះមិនមានចំណេះដឹងក្នុងគោលធម៌របស់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដទេ  ព្រះបាទអសោកមហារាជទ្រង់​អារាធនាព្រះមោគ្គល្លីបុត្រ​តិស្សត្ថេរ​ឲ្យជួយបោសសម្អាតមន្ទិលរបស់ព្រះពុទ្ធសាសនា ធ្វើសង្គាយនាត្រង់អសោការាម ក្រុងបាដិលីបុត្រ  ដែនមគធៈ  ព្រះមោគ្គល្លីបុត្រតិស្សត្ថេរដែលមានអាយុ ៧២ ឆ្នាំជាប្រធានសង្ឃ ព្រះអរហន្តចូល​រួមធ្វើ​សង្គាយនា​ចំនួន ១០០០ អង្គព្រះបាទអសោកមហារាជ​ទ្រង់ឧបត្ថម្ភ​តតិយសង្គាយនា​នោះ វិធីធ្វើ គឺ ស្រាល់យកភិក្ខុដែលបន្លំបួសទុកដោយឡែក ភិក្ខុដែលបួសដោយសទ្ធាទុកដោយឡែក ព្រះបាទ​អសោកមហារាជ​ទ្រង់បង្គាប់​ឲ្យភិក្ខុដែលបន្លំបួសសឹកវិញទាំងអស់ហើយចំនួន ៦០០០០ រូប ព្រះសង្ឃដែល​បួសដោយ​សទ្ធាធ្វើសង្ឃកម្មរួមគ្នាក្រោយពីធ្វើតតិយសង្គាយនាហើយ​ទ្រង់​ឧបត្ថម្ភសមណទូត ៩ ខ្សែចេញទៅផ្សព្វផ្សាយព្រះធម្មវិន័យ ព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរ​បានធ្វើដំណើរមកផ្សាយព្រះពុទ្ធសាសនា​ក្នុងដែនដីសុវណ្ណភូមិ​និងទទួលបានលទ្ធផលដូចដែលជនជាតិសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)ទទួលស្គាល់នៅសព្វថ្ងៃនេះឯង។

ចតុត្ថសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៨ ធ្វើអស់រយៈពេលមិនប្រាកដ មូលហេតុព្រោះត្រូវការចាក់គ្រឹះព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា  ធ្វើសង្គាយនាត្រង់ថូបារាម ក្រុងអនុរាធបុរី ប្រទេសសិរីលង្គា ព្រះមហាមហិន្ទត្ថេរជាប្រធាន ព្រះអរិដ្ឋត្ថេរធ្វើមុខងារស្វាធ្យាយព្រះវិន័យ ព្រះសង្ឃចូលរួមធ្វើសង្គាយនាចំនួន ៦៨០០០ អង្គ​ព្រះបាទទេវានម្បិយតិស្សក្សត្រនៃប្រទេសសិរីលង្កាទ្រង់ឧបត្ថម្ភចតុត្ថសង្គាយនានោះ ។

បញ្ចសង្គាយនាធ្វើឡើងក្នុងព.ស. ៤៣៣ មូលហេតុព្រោះព្រះសង្ឃយល់ឃើញថា ព្រះពុទ្ធវចនៈដែលបន្តវេនដោយមុខបាឋៈនោះ តទៅអនាគត អាចនឹងភ្លាំងភ្លាត់​ឃ្លៀង​ឃ្លាតមិនអាចរក្សាទម្រង់ដើមបាន ទាំងអ្នកទ្រទ្រង់ចងចាំក៏មានចំនួនតិចទៅ ៗ រួមទាំងស្ថានការណ៍នយោបាយមិនស្ងប់ទៀត ទើបជាហេតុឲ្យគណៈសង្ឃ​ប្រទេស​សិរីលង្កាផ្តួចផ្តើមធ្វើសង្គាយនាឡើង ធ្វើនៅឯមហាវិហារ ប្រទេសសិរីលង្កា ព្រះបាទវដ្តគាមណីអភ័យទ្រង់ឧបត្ថម្ភសង្កាយនានោះ វិធីធ្វើ គឺ ចារឹក​ពុទ្ធវចនៈ​ដែល​ទ្រទ្រង់ដោយមុខបាឋៈ(បែបចាំមាត់)នោះជាលាយលក្ខណ៍អក្សរលើស្លឹកទ្រាំងដោយរក្សាទុកភាសាដើមនៃពុទ្ធវចនៈនោះ គឺ ភាសាបាលី ដែលជាមូលហេតុនៃការ​ចម្លងអក្សរភាសាបាលីទៅកាន់ភាសាដទៃដែលទទួលកាន់ព្រះពុទ្ធសាសនាថេរវាទ រហូតដល់ក្លាយជាព្រះត្រៃបិដកសព្វថ្ងៃនេះឯង ហើយភាសាបាលី គឺ ព្រះត្រៃបិដក​នោះត្រូវបានប្រទេសនីមួយ ៗបកប្រែជាភាសាប្រចាំជាតិរបស់ខ្លួន ៗ ដើម្បីផ្សព្វផ្សាយគោលធម៌ទៅកាន់ប្រជាជនដែលមិនបានសិក្សាភាសាបាលី ។

ឆដ្ឋសង្គាយនាធ្វើឡើងក្នុងប្រទេសភូមានៅថ្ងៃទី ១៧ ឧសភា ព.ស. ២៤៩៨(1954) ដល់ ២៤ ឧសភា ព.ស. ២៥០០(1956)ជាថ្ងៃពុទ្ធយន្តី ២៥០០ ឆ្នាំ ធ្វើអស់រយៈពេល ២ ឆ្នាំទើប​សម្រេច មានព្រះថេរៈនិកាយថេរវាទចូលរួមចំនួន ២៥០០ អង្គមកពី​ប្រទេស​ភូមា​ កម្ពុជា ថៃ លាវ ស្រីលង្កា នេប៉ាល ឥណ្ឌា ប៉ាគីស្ថាន និង វៀតណាម ឧបត្ថម្ភដោយ​រដ្ឋាភិបាលភូមាដែលមានលោក អ៊ូ នុ ជានាយករដ្ឋមន្រ្តី ឆដ្ឋសង្គាយនា​​​ធ្វើឡើង​ក្នុងវត្តកាប អយេ និង មហាបស្សនាគុហា ព្រះមហាស្រី ស្យាធរ(mahasi sayadaw)ចោទសួរព្រះធម្មវិន័យចំពោះភទន្តវិចិត្តសរភិវង្ស  ប្រទេសដែលចូលរួមទាំងអស់សុទ្ធតែទទួលបានព្រះត្រៃបិដកជាភាសារបស់ខ្លួន ៗ លើកលែងតែឥណ្ឌា ។ 

អត្ថបទខាងលើនេះដកស្រង់ពីប្រភព (*)
ចំណែកឯកសារដែលកំពុងដាក់ជូនលោកអ្នកទាញយកនេះ បានមកពី​ ឧបាសក ហួច វ៉ានថន នៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ។ សម្រាប់ជាឯកសារស្រាវជ្រាវ និងសិក្សាក្នុងព្រះពុទ្ធវចនៈ ។ លោកអ្នកក៏អាចចូលទៅវិបសាយ មើលដោយផ្ទាល់តែម្តងក៏បាន តាមនេះ (*)

ចុចទាញយកឯកសារ 1   4

ដោយ៥០០០ឆ្នាំ
 
ស្កែនយកតំណ
ទាញយកឯកសារ WORD ព្រះត្រៃបិដកបាលី (ឆដ្ឋសង្គាយនា)
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៤ (អាន: ១៦,៦៥០ ដង)
វិទ្យុមេត្តា FM 96.7 MHz សំឡេង​ព្រះពុទ្ធ​សាសនា
ផ្សាយ : ២៦ ធ្នូ ឆ្នាំ២០១៤ (អាន: ៧,៥៥៤ ដង)
ថ្លែង​អំណរ​គុណចំពោះឧបាសក ឡៅ-គឹមងួន ឧបាសិកា ឌួង-លី
ផ្សាយ : ១៩ មីនា ឆ្នាំ២០១២ (អាន: ១៩,៧១៩ ដង)
ស្តាប់វិទ្យុផ្សាយផ្ទាល់ (វិទ្យុផ្សព្វផ្សាយព្រះធម៌តែម៉្យាង)
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៣,៩៥៩ ដង)
ឈ្មោះគេហទំព័រ​៥០០០ឆ្នាំ ផ្សព្វផ្សាយ​តាម​ស្ថានីយ៍វិទ្យុ​នៅ​ទីក្រុង​ភ្នំពេញ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០១២ (អាន: ២៧,០៣៨ ដង)
៥០០០ឆ្នាំ នៅលើកាសែត​ភ្នំពេញប៉ុស្តិ៍ ​និងគេហទំព័រkhmerload
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៧៦,៣៣២ ដង)
ទាញយក (Download) ព្រះត្រៃបិដកខ្មែរ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២១ (អាន: ៤,៤៣៣ ដង)
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១០ឆ្នាំ
ផ្សាយ : ២៣ មេសា ឆ្នាំ២០១៣ (អាន: ១៩,៧៩៦ ដង)
ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ វត្តនិគ្រោធវ័ន“គល់ទទឹង”
ផ្សាយ : ០៥ មីនា ឆ្នាំ២០១៣ (អាន: ១២,៨១៤ ដង)
ជួយទ្រទ្រង់​៥០០០​ឆ្នាំ​ជា​ប្រចាំ​ខែ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.83