អានអត្ថបទ
ផ្សាយ : ២៦ ធ្នូ ឆ្នាំ២០១៤ (អាន: ៦,១០១ ដង)
ថ្លែងអំណរគុណចំពោះឧបាសក ឡៅ-គឹមងួន ឧបាសិកា ឌួង-លី

|
សេចក្តីថ្លែងអំណរគុណ
គេហទំព័រ៥០០០ឆ្នាំ បានដំណើរការផ្សព្វផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ប្រមាណជាង ៣ឆ្នាំមកហើយៗ បានបំពេញការងារមួយចំនួនដើម្បីការរីករាយនៃពុទ្ធបរិស័ទ ដូចជាការចម្លងសម្លេងព្រះធម៌ និងការស្កានព្រះត្រៃបិដក សម្រាប់អានក្នុងឧបករណ៍អេឡិចត្រូនិច និងការផ្សាយផ្ទាល់ការសម្តែងព្រះធម៌ ជារូបភាពវីដេអូ និងសម្លេងបន្តតាមវិទ្យុ ។ កិច្ចការងារនេះ បានប្រព្រឹត្តទៅរលូនក៏អាស្រ័យពុទ្ធបរិស័ទ គាំទ្រ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដល់ក្រុមការងារ៥០០០ឆ្នាំ ។ ក្នុងឱកាសនេះដែរ គេហទំព័រ៥០០០ឆ្នាំ សូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះ ឧបាសក ឡៅ-គឹមងួន និង ឧបាសិកា ឌួង-លី រស់នៅប្រទេសអូស្ត្រាលី បានឧបត្ថម្ភប្រាក់ ៣០០០ដុល្លា សម្រាប់ ជាវឧបករណ៍ថតផ្សាយធម្មទានថ្មីមួយគ្រឿង សម្រាប់ការងារថតផ្សាយវីដេអូព្រះធម៌ ។ រួមនិង ឧបាសិកា ជា សុណាវី និង ឧបាសក ឡាង សុភ័ក្រ បានជួយខ្នះខ្នែងក្នុងការងារនេះ បានជួយកុំម្ម៉ង់ទិញនិងផ្ញើមកពីសហរដ្ឋអាមេរិក ។ ![]() គេហទំព័រ៥០០០ឆ្នាំ សូមគោរពជូនបុណ្យកុសលទាំងឡាយ កើតអំពីកិច្ចការធម្មទាននេះ សូមអនុមោទនាបុណ្យ ។ សូមបុណ្យកុសលទាំងឡាយនោះ បានសម្រេចជាបច្ច័យរួចផុតចាកទុក្ខ បានសម្រេចនូវព្រះនិព្វាន តាមកាលដ៏សមគួររបស់ម្ចាស់ទាន ។ ដោយ៥០០០ឆ្នាំ |