អានអត្ថបទ
ផ្សាយ : ១៨ មេសា ឆ្នាំ២០១៥ (អាន: ៥,៧១៩ ដង)
គម្ពីព្រះត្រៃបិដករួមអដ្ឋកថាថ្មី

|
សមាគមធម្មទានអរិយវង្ស យង់ សុផាត ត្រូវបានដំណើរការតាំងពីឆ្នាំ ២០០៩ ស្ថាបនិកដោយ ព្រះភិក្ខុ យង់ សុផាត សមាគមបានរៀបរៀង និងបោះពុម្ពសៀវភៅធម៌ជាធម្មទានជាច្រើនរយមុខ សម្រាប់ចែកជាធម្មទានដល់ពុទ្ធបរិស័ទទូទៅ ។
បច្ចុប្បន្ននេះ សមាគមធម្មទានអរិយវង្ស យង់ សុផាត នេះ គ្រប់គ្រងដោយ លោកគ្រូធម្មាចារ្យ អ៊ឹម រ៉ៃយ៉ា ហើយបាន គម្រោងធ្វើ សៀវភៅគម្ពីព្រះត្រៃបិដករួមអដ្ឋកថា ថ្មី និងកំពុងរៀបរៀងឡើង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ គម្ពីរព្រះត្រៃបិដករួមអដ្ឋកថានេះ ៤ភាគបានរៀបរៀងរួចរាល់ និងបានបោះពុម្ពចែកជាធម្មទានផងដែរ ក្រោមការឧបត្ថម្ភជាធម្មទាន នៃពុទ្ធបរិស័ទគ្រប់ទិសទី ។ គម្ពីរព្រះត្រៃបិដករួមអដ្ឋកថា ភាគបន្តបន្ទាប់ ក៏កំពុងរៀបចំផ្ទៀងផ្ទាត់ និងបោះពុម្ពចែកជាធម្មទាន ជាបន្តបន្ទាប់ក្នុងពេលខាងមុខ ។ ប្រសិនបើពុទ្ធបរិស័ទ ក្នុងស្រុក និងក្រៅស្រុក មានសទ្ធាចូលរួមការងារធម្មទាននេះ របស់សមាគម សូមទំនាក់ទំនងដោយផ្ទាល់ជាមួយ លោកគ្រូ ធម្មាចារ្យ អ៊ឹម រ៉ៃយ៉ា តាមរយៈលេខទូរស័ព្ទ ០១២ ៦៦២ ៥៦៤ ។ ចុចអាន ព្រះត្រៃបិដករួមអដ្ឋកថា ភាគ១-២-៣-៤ ដោយ៥០០០ឆ្នាំ |