អានអត្ថបទ
ផ្សាយ : ១០ មេសា ឆ្នាំ២០១៤ (អាន: ៨,៣៩៤ ដង)
សេចក្តីថ្លែងអំណរគុណចំពោះធម្មទាន ឧបាសិកា ទ្រុយ លាង រស់នៅប្រទេសញ៉ូហ្ស៊ីឡែន

|
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបាសិកា ទ្រុយ លាង និង ស្វាមី លី ម៉េងហួរ ព្រមទាំងកូនចៅ រស់នៅប្រទេសញ៉ូហ្ស៊ីឡែន មានសទ្ធាជ្រះថ្លាចូលរួមក្នុងការទ្រទ្រង់ការងារធម្មទានគ្រប់យ៉ាងក្នុងការផ្សព្វផ្សាយព្រះធម៌របស់៥០០០ឆ្នាំ ចំនួន ៥០០ដុល្លា តាមរយៈកូនស្រី និងកូនប្រសារដែលបានអញ្ជើញមកដោយផ្ទាល់ដល់ទីតាំង ៥០០០ឆ្នាំ ។
ដើម្បីបានជាកំណប់ទ្រព្យដ៏ប្រសើរគឺបុណ្យរបស់ខ្លួនរៀងៗខ្លួន, សូម ឧបាសិកា ទ្រុយ លាង ព្រមទាំងគ្រួសារកូនចៅទាំងអស់ ធ្វើនូវសេចក្តីជ្រះថ្លាអនុមោទនានូវបុណ្យធម្មទានដែលលោកអ្នកបានធ្វើហើយនេះ និងសូមបានអនុមោទនានូវរាល់ចំណែកនៃបុណ្យទាំងឡាយដែល៥០០០ឆ្នាំបានធ្វើហើយក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ។ សូមឧបាសិកា ទ្រុយ លាង បានសម្រេចនូវសេចក្តីប្រាថ្នាក្នុងបុណ្យនោះៗ ។ ខ្ញុំក៏សូមអនុមោទនាបុណ្យទាំងឡាយរបស់ឧបាសិកា ទ្រុយ លាង ព្រមទាំងក្រុមគ្រួសារ ផងដែរដោយសេចក្តីជ្រះថ្លា ។ ស្រុង-ចាន់ណា ដោយ៥០០០ឆ្នាំ |