30
ថ្ងៃ សៅរ៍ ទី ៣០ ខែ កញ្ញា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១០,៥០៣
Today
ថ្ងៃម្សិលមិញ ២៧២,៥៥៣
ខែនេះ ៥,៩៦៣,២៣៤
សរុប ៣៤២,៥១២,៥៦៦
Flag Counter
អានអត្ថបទ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ១១,១២៤ ដង)

កម្មដ្ឋាន ២ យ៉ាង



 
កម្មដ្ឋាន ២ យ៉ាង

កម្មដ្ឋាន ២ យ៉ាង គឺ សព្វត្ថកកម្មដ្ឋាន (កម្មដ្ឋាន​មាន​ប្រយោជន៍ក្នុងកុសល​ធម៌​ទាំង​ពួង) ១។ បណ្ដាល​កម្មដ្ឋាន​ទាំង​ ២ យ៉ាង​នោះ មេត្តា (​ដែល​ផ្សាយ​ទៅ) ក្នុង​ជន​ផ្សេងៗ មាន​ពួក​ភិក្ខុ​ជាដើម​ក្ដី​ មរណស្សតិ (​ការ​រលឹក​ដល់​សេចក្ដី​ស្លាប់)ក្ដី ឈ្មោះ​ថា សព្វត្ថកកម្មដ្ឋាន។ ព្រះអាចារ្យ​ពួក​ខ្លះ​ពោល​ថា អសុភសញ្ញា (​ជាសព្វត្ថកកម្មដ្ឋាន ក៏​មាន)។ ពិត​មែន​ មេត្តា (​នោះ) ជាដំបូង ភិក្ខុ​អ្នក​ចម្រើន​កម្មដ្ឋាន ត្រូវ​កំណត់​យក​ពួក​ភិក្ខុ​នោះ​ហើយ ចម្រើន​ទៅ​ក្នុង​ពួក​ភិក្ខុ​ដែល​នៅ​ក្នុង​សីមា (​ជាមួយ​គ្នា) ដោយន័យ​ថា "​សីមដ្ឋកភិក្ខុសង្ឃេ សុនិតា ភវន្តុ អព្យាបជ្ឈា សូមភិក្ខុ​សង្ឃ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​សីមា ចូរ​ជា​អ្នក​មាន​សេចក្ដី​សុខ មិនបៀតបៀន​គ្នា​ចុះ" អំពី​នោះ​គប្បី​ចម្រើន​ទៅ​ក្នុង​ពួក​ទេវតា ដែល​នៅ​ក្នុង​សីមា​(នោះ) បន្ទាប់​ពី​នោះ គប្បី​ចម្រើនទៅ​ក្នុង​ឥស្សរជន​ក្នុង​គោចរគ្រាម ហើយ​ទើប​ចម្រើន​នៅ​ក្នុង​មនុស្ស (​អ្នក​ស្រុក) ក្នុង​គោចវគ្រាមនោះ រហូត​ទៅ​ដល់ (សត្វតិរច្ឆាន) ទាំង​ពួង។ ក៏​ឯដោយមេត្តា (ដែល​ផ្សាយ​ទៅ) ក្នុងពួក​ភិក្ខុ លោក​រមែង​ធ្វើ​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ដែល​រួម​ជាមួយ​គ្នា​មាន​ចិត្ត​ទន់ភ្លន់ (​ក្នុង​ខ្លួន​លោក​បាន)។

កាល​ដូច្នោះ ភិក្ខុ​ទាំង​នោះ ក៏​ជា​សុខ​សំវាស (​មាន​ការ​រួម​ជាសុខ) សម្រាប់​លោក។ ដោយ​មេត្តា (ដែល​ផ្សាយ​ទៅ) ក្នុង​ពួក​ទេវតា​ដែល​នៅ​ក្នុង​សីមានោះ លោក​នឹង​ជា​អ្នក​ដែល​ទេវតា​ទាំង​ឡាយ អ្នក​មាន​ចិត្ត​ដែល​មេត្តា​នោះ​ធ្វើ​ឲ្យ​ទន់ភ្លន់​ហើយ ចាត់​ការ​រក្សា​យ៉ាង​ល្អ ដោយ​ការ​រក្សា​ដែល​ជា​ធម៌​ដោយ​មេត្តា។ (​ដែល​ចម្រើន​ទៅ) ក្នុង​ឥស្សរជន​ក្នុង​គោចរគ្រាម លោក​នឹង​ជា​អ្នក​ដែល​ឥស្សរជន​ទាំង​ឡាយ អ្នក​មាន​ចិត្ត​ដែល​មេត្តា​នោះ​ធ្វើ​ឲ្យ​ទន់ភ្លន់​ហើយ ចាត់​ការ​រក្សា​ប្រុង​ប្រយ័ត្ន​យ៉ាង​ល្អ ដោយ​ការ​រក្សា​ដែល​ប្រពៃ​តាម​ធម៌។ ដោយ​មេត្តា (​ដែល​ចម្រើន​ទៅ) ក្នុង​មនុស្ស​ទាំង​ឡាយ​ក្នុង​គោចរគ្រាម​នោះ លោក​រមែង​ជាអ្នក​ដែល​មនុស្សទាំង​នោះ អ្នក​មាន​ចិត្ត​ដែល​មេត្តា​នោះ ធ្វើ​ឲ្យ​ជ្រះថ្លាហើយ មិន​មើល​ងាយ​ត្រាច់​ទៅ (​បាន​តាម​សប្បាយ)។ ដោយ​មេត្តា (ដែល​ចម្រើន​ទៅ) ក្នុង​ពួក​សត្វ (សត្វតិរច្ឆាន) ទាំង​ពួង លោកនឹង​ជាអ្នក​មាន​ការ​ត្រាច់​ទៅ មិន​ទើស​ទាក់​ក្នុង​ទីទាំង​ពួង។

ម្យ៉ាង​ទៀត ដោយ​ មរណស្សតិ កាល​លោក​គិត​ថា អវស្សំ មយា មរិតព្វំ យើង​នឹង​ត្រូវ​ស្លាប់​ពិត​ប្រាកដ ដូច្នេះ នឹង​លះ​អនេសនា (ការ​ស្វែង​រក​ដែល​មិន​សម​គួរ) ចេញ​បាន មានសេចក្ដី​សង្វេគ ចម្រើន​ខ្ពស់​ឡើង​ជា​អ្នក​មាន​ការ​ប្រព្រឹត្ត​មិន​ធូរថយ (​ក្នុង​សម្មាបដិបត្តិ)។ ម្យ៉ាង​ទៀត​លោក​មាន​ចិត្ត​ដែល​បាន​សន្សំ (អប់រំ) ហើយ​ក្នុង​អសុភសញ្ញា​អារម្មណ៍​ទាំង​ឡាយ​សូម្បី​ជាទិព្វ រមែង​មិន​ទាន់​ចិត្ត (របស់​លោក) ដោយ​ធ្វើ​ឲ្យ​លំបាក​បាន។ ដោយ​ប្រការ​ដូច​ពោល​មក​ដូច​នេះ កម្មដ្ឋាន ៣ មានមេត្តា​ជាដើម លោក​ទើប​ហៅ​ថា សព្វត្ថកកម្មដ្ឋាន ព្រោះ​ហេតុ​ជាកម្មដ្ឋាន​ដែល (​កុល​បុត្រ​គប្បីប្រាថ្នា) ត្រូវ​ការ គឺ​គប្បី​ប្រាថ្នា​ក្នុង​ភាវនានុយោគទាំង​ពួង ព្រោះសេចក្ដី​ជាកម្មដ្ឋាន​មានឧបការៈ​ច្រើន​ប្រការ ១ ហេតុ​ជាទីតាំង​នៃ​ការងារ គឺ​ការ​ប្រកប​ប្រឹងប្រែង​រឿយៗ នូវ​យោគភាវនា​ដែល​បំណង​ប្រាថ្នា​ប្រការ ១។


ចំណែកថា កម្មដ្ឋាន​ណាក្នុង​កម្មដ្ឋាន​ទាំង ៤០ សមគួរ​ដល់​ចរិយារបស់​បុលបុត្រ​ណា កម្មដ្ឋាន​នោះ លោក​ហៅថា បារិហារិយកម្មដ្ឋាន​របស់​កុលបុត្រ​នោះ ព្រោះ​ជា​កម្មដ្ឋាន​ដែល​កុលបុត្រនោះ គួរ​បរិហារ​ជានិច្ច និងព្រោះ​ជា​បទដ្ឋាន​នៃ​ភាវនាជាន់​ខ្ពស់​របស់​លោក​ផង លោក​អ្នក​ឲ្យកម្មដ្ឋាន​ទាំង ២ យ៉ាង ដូចពោល​មក​នេះ អ្នក​នោះ​ឈ្មោះ​ថា (​កម្មដ្ឋាន​ទាយក) អ្នក​ឲ្យ​កម្មដ្ឋាន​ព្រះយោគាវចរ​ត្រូវ​ចូល​ទៅ​រក​អ្នកឲ្យ​កម្មដ្ឋាន​នោះ។

ពាក្យ​នេះ លោក​ពោល​ទុក​ក្នុង​គម្ពីរវិសុទ្ធិមគ្គ ចំណែក​ក្នុង​អដ្ឋកថា​វិន័យ​លោក​ពោល​ទុក​ថា៖

ក៏​បណ្ដា​អារម្មណ ៣៨ ប្រការ កម្មដ្ឋាន​ណា​ដែល​សមគួរ​ដល់​ចរិត​របស់​កុលបុត្រ​ណា កម្មដ្ឋាន​នោះ លោក​ហៅ​ថា បារិហារិយកម្មដ្ឋាន ព្រោះ​ជា​កម្មដ្ឋាន​ដែល​កុលបុត្រ​នោះ គួរ​បរិហារ​ទុកជានិច្ច ដោយន័យ​តាម​ដែល​ពោល​ហើយ​នុ៎ះ​ឯង។ តែ​ក្នុង​តតិយបារាជិក​នេះ អានាបានកម្មដ្ឋាន​នេះ​ឯង លោក​ហៅ​ថា​បារិហារិយកម្មដ្ឋាន។

ក្នុង​គម្ពីរសារត្ថទីបនីដីកា លោក​ពោល​ទុក​ថា៖

ភិក្ខុ​អ្នក​ប្រកប​ក្នុង​កម្មដ្ឋាន ឈ្មោះ​ថា កម្មដ្ឋានិកោ ប្រែថា​អ្នកប្រកប គឺ​អ្នក​ប្រកប​រឿយៗ នូវ​ភាវនា ដែល​ភិក្ខុ​អ្នកប្រកប​កម្មដ្ឋាន​នោះ។ ពាក្យ​ថា កំណត់ គឺ​កំណត់​កាត់​យ៉ាង​នេះ​ថា ភិក្ខុ​ទាំង​ពួង​ក្នុង​វិហារ​នេះ។ បទ​ថា សហវាសីនំ ប្រែ​ថា ភិក្ខុ​អ្នកនៅ​រួម​គ្នា។ ពាក្យ​ថា ធ្វើឲ្យ​កើត​មាន​ចិត្ត​មុទិតា គឺ​ធ្វើ​ចិត្ត​ឲ្យ​ទន់​កើត​ឡើង​ក្នុង​ខ្លួន។ ក៏​ប្រយោជន៍ដោយ​ការ​ធ្វើ​ឲ្យ​កើត​ភាព​ជា​អ្នក​មាន​ចិត្ត​ទន់ភ្លន់​របស់​អ្នក​នៅ​រួម​គ្នា​ជាដើម​នេះ គប្បី​សម្ដែង​ដោយ​មេត្តានិសង្សសូត្រ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ន័យ​ជាដើម​នេះ ជាទីស្រឡាញ់​របស់​មនុស្ស​ទាំង​ឡាយ​ជាដើម។

ពាក្យ​ថា ជាអ្នកមាន​ការ​ប្រព្រឹត្តិ​ទៅ​មិនធូរថយ គឺ​មិន​ជាអ្នក​មាន​សេចក្ដី​ប្រព្រឹត្តិ​ធូរថយ មានសេចក្ដី​ព្យាយាម​ថោកថយ​ក្នុង​សម្មាបដិបត្តិ សេចក្ដី​ថា ជា​អ្នក​ប្រកប​ព្យាយាម​ក្នុង​អារម្មណ៍​សូម្បី​ជាទិព្វ អធិប្បាយ​ថា នឹង​បាច់​ពោល​ទៅ​ថ្វី​ក្នុង​អារម្មណ៍​ក្រៅ​នេះ។ ពាក្យ​ថា ក្នុង​គ្រប់​ទីស្ថាន គឺ​ក្នុង​កិច្ច​ដែល​សមណៈ​គប្បី​ធ្វើ​គ្រប់​យ៉ាង ឬ​ក្នុង​ការ​តាម​ប្រកបកម្មដ្ឋាន​ទាំង​ពួង។

ពាក្យ​ថា គប្បី​ត្រូវ​ការ គឺ​គប្បី​ត្រូវ​ការ​ដោយ​អំណាច​ការ​សេព​រហូត​ថ្នឹកក្នុង​ខាង​ដើម។ ការ​ប្រកប​រឿយៗ នូវ​ការ​ចម្រើន​ការ​ប្រកប ឈ្មោះ​ថា យោគានុយោគោ ប្រែ​ថា ការ​ប្រកប​រឿយៗ​នូវ​សេចក្ដី​ព្យាយាម។ កម្ម ដោយ​ការ​ប្រាថ្នា គឺវត្ថុ​ដែល​គួរ​ធ្វើ បាន​ដល់ ការ​ប្រកប​រឿយៗ នូវ​យោគៈនោះ​នៃ​កម្ម គឺ​ការ​ប្រកប​រឿយៗ​នូវ​យោគៈនោះ។ ពាក្យ​ថា ព្រោះភាពជា​បទដ្ឋាន គឺ​ព្រោះ​ហេតុ​នៃ​ការ​សម្រេច។


លោក​អាចារ្យ​ពោល​តាម​ន័យ​ដែល​មក​ហើយ ក្នុងបាលី​ថា​ក្នុង​អារម្មណ៍ ៣៨ ដូច្នេះ​នេះ​នោះ​ឯង ដោយ​វោរអាកាសកសិណ និង​អាលោកកសិណចេញ ព្រោះ​កសិណទាំង ៨ ដែល​ជា​អារម្មណ៍​របស់​រូបជ្ឈាន មាន​បឋវីកសិណជាដើម លោកបានពោល​ទុក​ដោយ​សរុប​ក្នុង​បាលី ដោយ​ធ្វើ​អាលោកកសិណឲ្យចូល​ចុះ​ក្នុង​ឱទាតកសិណ និង​ធ្វើ​បរិច្ឆិន្នាកាសកសិណ ឲ្យ​ចូល​ចុះ​ក្នុង​កសិណុគ្ឃាដិមាកាសកសិណ។ ក៏​កាល​កាន់​យក​អាកាស​កសិណ និង អាលោកកសិណទុកមួយផ្នែក តាមន័យ​អដ្ឋកថា ក៏​ជាកម្មដ្ឋាន ៤០ នេះឯង។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ មករា ឆ្នាំ២០២១ (អាន: ៣៨,៥១៥ ដង)
កម្លាំងចិត្ត៥យ៉ាង យកឈ្នះការឈឺចាប់នៅពេលជិតស្លាប់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧៩២ ដង)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,៣៣៨ ដង)
អានិសង្ស​ទាន​ដែល​កូន​ឧទ្ទិស​ជូន​មាតា​បិតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿