35
ថ្ងៃ អាទិត្យ ទី ១៩ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៣,៣២៩
Today
ថ្ងៃម្សិលមិញ ២០៨,៣១៧
ខែនេះ ៦,១០៥,០៣៧
សរុប ៣៩៨,៣៦៣,៤៨១
អានអត្ថបទ
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១០,៣៤៥ ដង)

រឿង​ក្នុងលោក​នៃគំនិត



ស្តាប់សំឡេង


 
រឿង​ក្នុងលោក​នៃគំនិត

នៅពេលដឹងរឿង​អ្វីមួយ ភ្លេច​រលឹកដឹងការពិត នេះជាការ ភ្លេចរបស់​អ្នក​ស្តាប់​​ធម៌ បដិ​បត្តិ​ធម៌ មិនមែនជាការ​ភ្លេច​នៃ​​អ្នក​មិន បាន​ស្តាប់​​ធម៌​នោះ​ទេ ព្រោះ​​​ថា បុគ្គលដែលមិន​បានស្តាប់​ធម៌ គឺ មិន​យល់ពីធម៌​ពិតឡើយ ។ អ្នក​ដែល​​ស្តាប់ធម៌ យល់ធម៌ហើយ តែនៅ​តែភ្លេច ព្រោះ ការភ្លេចនេះ ជាធម៌​ពិតមួយ​បែប ដែល​មាន​បច្ច័យឱ្យ​កើតឡើង ។

ការស្តាប់ព្រះធម៌អំពីការពិតរឿយៗ ព្រមដោយ​កុសល​ធម៌ផ្សេងៗ ទៀត រមែង​ជួយ​ជា​ឧប​ការៈ​ឱ្យ​មាន​សតិ​រលឹក​ដឹង​ដល់ការពិត ។ ការ​ពិត​​ជា​អា​រម្មណ៍​នៃ​សេចក្តី​សុខ​ចិត្ត ។ 
ក្នុងរឿងអ្វីក៏មានការពិតដែរ ការពិតគឺជា​សច្ចធម៌ដែល​មាន បច្ច័យ​ឱ្យ​កើត​ក្នុង​លោក ៦  លោកណាមួយ មានលោកភ្នែក ជាដើម ។ នេះគឺ​ជា​ធម៌​ល្អិត​ល្អន់ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់ ត្រាស់​សម្តែង សូម្បី​​គ្រាន់​​តែ​ការ​ឃើញ​រូប ដែល​​គ្រប់​គ្នា​មាន​រាល់ ថ្ងៃ ប៉ុន្តែ​ដោយ​​ច្រើន​​គឺមិន​ធ្លាប់​បាន​​ពិចារ​ណា​ឱ្យ​ដឹងសេចក្តីពិត​​នៃ ស​ភា​វ​ធម៌​ឡើយ រហូត​ដល់​​បាត់បង់ជីវិតទៅ ។

ចំពោះការឃើញ នេះ ត្រូវផ្តើម​ពិចារ​ណាឱ្យយល់​ច្បាស់​តាម​ពិតថា ឃើញ​មាន​ពិត ឯចំណែកលោកដែលត្រូវឃើញគឺរូបារម្មណ៍ ក៏មានពិតដែរ ។ 
ស​ភាវ​ធម៌ជាធម៌ពិត ដែលកំពុងប្រាកដក្នុងខណៈនេះ សែន លំបាក​នឹង​ដឹង​ការពិតថា មិនមែនជា​សត្វបុគ្គលតួខ្លួន ព្រោះហេតុ តែការសម្គាល់ខុស ធ្លាប់​មាន​អស់​កាលដ៏យូរ​ណាស់​មកហើយ ។

រូបារម្មណ៍ដែលជាអារម្មណ៍នៃចក្ខុវិញ្ញាណ គ្រប់ពេល​វេលា ទាំងអស់ មិន​ខុស​ពីរូបថត​ឬ​រូប​ក្នុង​​ទូរ​ទស្សន៍​​ឡើយ គឺជា​លោក មួយ​​ដោយ​ឡែក​តែឯង ជា​​សភា​វធម៌​​ម៉្យាង​ដែល​​មាន​ពិត ជា​បរមត្ថ មិន​មែន​សត្វ មិន​មែន​​វត្ថុ​អ្វី​ទាំង​អស់ ។ រូបារម្មណ៍​ជាលោកក្នុង អរិយវិន័យ មិនមែន​ជាទី​កន្លែង​ផ្ទះសំបែង​ភូមិ​ស្រុក​ប្រទេស​នគរ ឬ ផែនដីព្រៃភ្នំអ្វីៗ​ដែល​ជារឿង​ក្នុង​លោកនៃ​គំនិត​នោះឡើយ បញ្ញា ចែក​ចិត្តឃើញ ដោយ​ឡែកពី​ចិត្តគិតក្នុង​មនោទ្វារ កំណត់​ដឹង​នូវ សភាវ​ធម៌ដែលជាបរមត្ថមានពិតក្នុងលោក ។

ទាន់ពេលដែល​ឮសំឡេង ក៏នឹកគិតដល់សំឡេងអ្វីៗ មាន សេចក្តីថា​ដូច​ម្តេច​ ។ បញ្ញា​កំណត់ដឹងសំឡេងជា​ធម៌ដែល​មានពិត  ប្រាកដត្រង់​សោតប្ប​សាទ សំឡេង​មិន​មែន​ជា​រឿង​អ្វីទាំង​អស់ រឿង​អ្វីៗ ស្រេច​ហើយតែចិត្តគិត ។ ពេលខ្លះ​យើង​ខឹងនឹងរឿង ដូចជា កូនចៅធ្វើ​សំឡេង​ខ្លាំងៗ រក​សម្រាន្ត​មិន​បាន ទាំង​ដែល ពេល​នោះក៏មាន​ធម៌​ពិតកំពុង​​ប្រាកដ​​ដែរ ព្រោះ​ថា បើ​មិន​​មានធម៌​ពិត​ទេ បានអ្វីឮ តែនេះទៅជាខឹង​ក្រោធ​ក្នុង​រឿង ដោយ​​បោះ​​ប​ង់ ធម៌​ពិត​ចោល ព្រោះ​មិន​មា​នសតិ​រលឹកដឹង​សភាវៈដែល​មាន​ពិត ។

ចូរកុំភ្លេច​ថា ឮសំឡេង​អ្វីក៏ដោយ ពេល​ណាក៏ដោយ គឺចិត្តឮជាធម៌ ដែល​មាន​ពិត ធ្វើ​កិច្ច​ជំនួស​យើង​ក្នុង​លោក ដូច្នេះ ពេល​ដែល សម្រាន្តមិន​លក់ បាន​ឱកាស​សិក្សា​​ធម៌ពិត រំដោះខ្លួន​ចេញចាក លោក ។ 
កុំភ្លេចថា របស់ដែល​មានពិតនោះ គឺមានត្រឹមតែជា ធម៌ពិត ជាសភាវៈ​ផ្សេង​ៗ​​គ្នាក្នុងទ្វារ​ទាំង ៦ ឯ​រឿងក្នុង​លោក​នៃ គំនិត មិន​មែន​ជា​​សភាវៈ​ដែល​មានពិត​នោះ​ទេ គ្រាន់​តែជារឿង ទៅតាមការចាំ និង ទៅតាម​ការគិត​ប៉ុណ្ណោះ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.76
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿