ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៨១ ដង
ស្កែនយកតំណ
ជី​វ​ប្រ​វត្តិ​សង្ខេបរបស់​ឧគ្គគហ​បតី​ ពីររូប

ជី​វ​ប្រ​វត្តិ​សង្ខេបរបស់​ឧគ្គគហ​បតី​ ពីររូប

ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ១០,៣២១ ដង)

 
ជី​វ​ប្រ​វត្តិ​របស់​ឧគ្គគហ​បតី​ ពីររូប

(បិដកលេខ ៤៨ ទំព័រ ១០៨ គហបតិវគ្គ) ឧគ្គគហបតី មានពីរនាក់ផ្សេងគ្នា គឺម្នាក់ជាសេដ្ឋីក្រុងវេសាលី ជាឯតទគ្គៈលើឧបាសកទាំងឡាយ ផ្នែកខាងថ្វាយភោជនជាទីគាប់ចិត្តរបស់ខ្លួនដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រមុខ ។ ម្នាក់ទៀត ជាសេដ្ឋីនៅហត្ថិគ្រាម ជាឯតទគ្គៈផ្នែកខាងឧបដ្ឋាកព្រះសង្ឃ ។

ឧគ្គគហបតី មានបុណ្យបានធ្វើទុកមកហើយក្នុងកាលមុន វិលវល់ក្នុងមនុស្សនិងទេវតាអស់ ១ សែន កប្បក្នុងពុទ្ធុប្បាទនេះ គាត់បានកើតក្នុងត្រកូលសេដ្ឋីក្រុងវេសាលី ។ ក្រោយមក ដោយរូបរាងរបស់ គាត់ខ្ពស់ស្អាត ព្រមទាំងគុណទាំងឡាយរបស់គាត់ប្រសើរខ្ពង់ខ្ពស់ទៀតទើបមាននាមប្រាកដថាឧគ្គៈ។

ឧគ្គគហបតី ជាសេដ្ឋីក្រុងវេសាលីនេះ មានធម៌អស្ចារ្យចម្លែក ៨ ប្រការ គឺ៖

១. បានឃើញព្រះដ៏មានព្រះភាគអំពីចម្ងាយ ជាដំបូងបង្អស់ អត់មានសង្ស័យថា ព្រះពុទ្ធមែនឬមិនមែន ឡើយ មានតែចិត្តជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែបានឃើញប៉ុណ្ណោះ ។

២. មានចិត្តជ្រះថ្លាហើយ ក៏ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្តែងនូវអនុបុព្វីកថា ហើយទ្រង់ប្រកាសសច្ចធម៌ ក៏បានធម្មចក្ខុគឺសោតាបត្តិផល ទាំងបានសមាទាននូវសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈជាគម្រប់ ៥ ( ក្រោយមកទៀតក៏បានសម្រេចនូវអនាគាមិផល ) ។

៣. បានលះបង់ភរិយាឲ្យទៅបុរសដទៃ តាមដែលភរិយានោះឯងត្រូវការបុរសនោះជាស្វាមី ចំពោះចិត្ត របស់ឧគ្គគហបតីមិនប្រែប្រួលឡើយ ។

៤. មិនមានចិត្តគិតថា យើងនឹងឲ្យទ្រព្យសម្បត្តិប៉ុណ្ណេះ មិនឲ្យប៉ុណ្ណោះ យើងនឹងឲ្យរបស់នេះ មិនឲ្យ របស់នោះ ដូច្នេះឡើយ គឺទ្រព្យសម្បត្តិទាំងអស់ក្នុងត្រកូល ជាសាធារណៈដល់អ្នកមានសីល មាន កល្យាណធម៌ទាំងឡាយ ដូចជារបស់សង្ឃ និង ដូចជារបស់ពួកគណៈ ។

៥. ចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិតដោយគោរព មិនមែនដោយមិនគោរពនោះទេ ។

៦. បើភិក្ខុអង្គនោះសម្តែងធម៌ឲ្យគាត់ស្តាប់ គាត់ស្តាប់ដោយគោរព មិនមែនស្តាប់ដោយមិនគោរពនោះ ទេ តែបើភិក្ខុមិនសម្តែងធម៌ទេ គាត់តែងសម្តែងធម៌ដល់ភិក្ខុអង្គនោះវិញ ។

៧. ពួកទេវតាតែងចូលមករកគាត់ហើយប្រាប់ថា ម្នាលគហបតី ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ សម្តែងហើយ ដោយប្រពៃ ។ គាត់បាននិយាយទៅរកពួកទេវតាវិញយ៉ាងនេះថា ម្នាលទេវតាទាំងឡាយ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះក្តី មិនគប្បីពោលយ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់ សម្តែងហើយដោយប្រពៃមែន ។ សេចក្តីអស្ចារ្យ គឺនៅត្រង់ចិត្តរបស់គហបតីមិនបានប៉ោងឡើង ព្រោះ ហេតុបានចរចាជាមួយនឹងទេវតានោះឡើយ ។

៨. ពិចារណារកសញ្ញោជនធម៌ជាចំណែកខាងក្រោម ៥ ដែលមិនទាន់លះបង់ក្នុងខ្លួនមិនឃើញឡើយ។

ក្នុងអដ្ឋកថា មនាបទាយីសូត្រ បានសម្តែងថា ឧគ្គគហបតី ជាសេដ្ឋីក្រុងវេសាលី មានអធ្យាស្រ័យ សំដៅដល់ព្រះអរហត្ត កាលដែលនៅជាមនុស្ស ព្រោះហេតុដូច្នោះ ទើបព្រះដ៏មានព្រះភាគត្រាស់សួរ នៅក្នុងព្រះសូត្រថា ម្នាលឧគ្គៈបំណងរបស់អ្នកបានសម្រេចហើយឬ ? ឧគ្គសុទ្ធាវាសព្រហ្ម បានសម្រេច នូវព្រះអរហត្តផលហើយ ទើបបានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគ សូមទ្រង់ជ្រាប បំណងរបស់ខ្ញុំព្រះអង្គ បានសម្រេចហើយ ។

(  បិដកលេខ ៤០ ទំព័រ ៥៧ ឈ្មោះ ឧគ្គគហបតី ) ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម មានធម៌ចម្លែកអស្ចារ្យ ៨ ប្រការ គឺ៖

១. គាត់កំពុងតែសប្បាយរីករាយជាមួយនឹងបរិវារ ស្រវឹងស្រាក្នុងនាគវ័ន ដែលជាសួនឧទ្យានរបស់គាត់ ពេលនោះ គាត់ឃើញព្រះដ៏មានព្រះភាគជាដំបូងអំពីចម្ងាយ គាត់ក៏មានសេចក្តីជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែឃើញប៉ុណ្ណោះ ទាំងការស្រវឹងស្រា ក៏ស្វាងទៅ ។

២. មានចិត្តជ្រះថ្លាហើយ បានចូលទៅគាល់ព្រះអង្គបានស្តាប់អនុបុព្វីកថា និង​ អរិយសច្ចធម៌ ក៏បាន សម្រេចដល់អនាគាមិផល ក្នុងគ្រានោះតែម្តង ។

៣. ចិត្តមិនប្រែប្រួលឡើយ នៅពេលប្រគល់ភរិយារបស់គាត់ឲ្យទៅបុរសដទៃ ។

៤. គាត់ទុកទ្រព្យសម្បត្តិដ៏ច្រើនក្នុងត្រកូលរបស់គាត់ឲ្យជាសាធារណៈដល់អ្នកមានសីល មាន កល្យាណធម៌ទាំងឡាយ ។

៥. ចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិតដោយគោរព បើភិក្ខុអង្គនោះ សម្តែងធម៌ឲ្យស្តាប់ ក៏ស្តាប់ដោយគោរព បើមិនសម្តែងធម៌ទេ គាត់ក៏សម្តែងដល់ភិក្ខុអង្គនោះវិញ ។

៦. កាលដែលគាត់និមន្តព្រះសង្ឃមកហើយ ពួកទេវតាបានមកប្រាប់គាត់ថា ម្នាលគហបតី ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត ភិក្ខុឯណោះជាបញ្ញាវិមុត្ត ភិក្ខុឯណោះជាកាយសក្ខី ភិក្ខុឯណោះ ជាទិដ្ឋិប្បត្តៈ ភិក្ខុ ឯណោះជាសទ្ធាវិមុត្ត ភិក្ខុឯណោះជាធម្មានុសារី ភិក្ខុឯណោះជាសទ្ធានុសារី ភិក្ខុឯណោះជាអ្នកមាន សីល មានកល្យាណធម៌ ចំណែកភិក្ខុឯណោះជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមក ។ ត្រង់ដែល ទេវតាទាំងឡាយមកប្រាប់នេះមិនជាអស្ចារ្យទេ ដែលអស្ចារ្យនៅត្រង់ថ្វាយចង្ហាន់សង្ឃ ដោយមិនមាន ចិត្តកើតឡើងយ៉ាងនេះថា ប្រគេនវត្ថុតិចដល់អង្គនេះ ប្រគេនវត្ថុច្រើនដល់អង្គនោះ ដូច្នេះឡើយ គឺថ្វាយ ទានមានចិត្តស្មើដោយពិត ។

៧. មានពួកទេវតាចូលមកចរចា ក្នុងប្រធានបទដែលថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ សម្តែងហើយដោយប្រពៃ ។ សេចក្តីអស្ចារ្យនៅត្រង់ចិត្តរបស់គហបតី មិនបានប៉ោងឡើង ព្រោះហេតុ ការចរចាជាមួយនឹងទេវតាទាំងឡាយនោះ ។

៨. ពិចារណារកសញ្ញោជនធម៌ខាងក្រោម ៥ គឺ ពួកសញ្ញោជនៈដែលលះដោយមគ្គ ៣ ខាងក្រោម បាន ដល់សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមរាគៈ ១ បដិឃៈ ១ ដែលមិនទាន់លះបង់ក្នុង ខ្លួនមិនឃើញឡើយ ។

ក្នុងអដ្ឋកថាអង្គុត្តរនិកាយ ឯកនិបាត បានសម្តែងថា ឧគ្គគហបតីនេះ ជាអ្នកត្រេកអរដ៏ក្រៃលែងក្នុងការ ថ្វាយទានដល់ព្រះភិក្ខុសង្ឃ ។ ទេវតាមកក្នុងពេលរាត្រី ហើយប្រាប់ដល់លោកសេដ្ឋីថា ភិក្ខុអង្គនោះ មានវិជ្ជា ៣ អង្គនោះមានអភិញ្ញា ៦ អង្គនោះមានសីល អង្គនោះទ្រុស្តសីល ។ លោកសេដ្ឋីជ្រាបហើយ តាមដែលទេវតាបានប្រាប់ ក៏នៅតែថ្វាយទេយ្យធម៌ដោយចិត្តស្មើដដែល សូម្បីអង្គុយក្នុងសម្នាក់ព្រះ បរមសាស្តា ក៏ពោលតែគុណនោះៗ ឯង ។ ក្រោយមក ព្រះដ៏មានព្រះភាគ កាលដែលប្រថាប់នៅព្រះ ជេតពនមហាវិហារ ព្រះអង្គទ្រង់ស្ថាបនាឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ក្នុងតំណែងឯតទគ្គៈលើ ឧបាសកទាំងឡាយ ផ្នែកខាងឧបដ្ឋាកសង្ឃ ៕

ប្រភព៖ aphirati.wordpress.com
លោកអ្នកអាចរកអានបន្ថែមនៅក្នុង ​សៀវភៅ ជីវ​ប្រវត្តិ​ពុទ្ធ​ឧបាសក
រៀបរៀងដោយ ភិក្ខុ​ យ៉ង់ សុផាត

ដោយ​៥០០០​ឆ្នាំ​ 


 
ស្កែនយកតំណ
ជី​វ​ប្រ​វត្តិ​សង្ខេបរបស់​ឧគ្គគហ​បតី​ ពីររូប
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ មេសា ឆ្នាំ២០២៦ (អាន: ២,២២៣ ដង)
ជីវប្រវត្តិព្រះឧបាលិវង្ស ម៉ឹង សែស
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១៣៧,៩៦០ ដង)
ការសោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (ជោតញ្ញាណោ)
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១០,៩៨៧ ដង)
ប្រវត្តិ​សង្ខេប​ព្រះធម្មបាល​ត្ថេរ​
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧,៦៧៨ ដង)
សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៨,៩៤៩ ដង)
ជីវប្រវត្តិ ព្រះឧត្តមមុនី អ៊ុម ស៊ូ
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១៧,០២១ ដង)
សម្ដេច​ព្រះសង្ឃនាយក ស្ដីទី គណៈធម្មយុត្តិកនិកាយ ហ៊ី ជា
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៦ (អាន: ៦,៧៤២ ដង)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.92