ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៤៩ ដង
ស្កែនយកតំណ
ការសោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (ជោតញ្ញាណោ)

ការសោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (ជោតញ្ញាណោ)

ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១៣៧,៩៦០ ដង)

ស្តាប់សំឡេង
 

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់​ទី​១ នៃគណៈមហានិកាយ នៃ​ព្រះរាជអាណាចក្រកម្ពុជា ព្រះ​អង្គ​​ស្ដេច​ចាប់​មាន​អាពាធ​ និង​​សោយ​ព្រះ​ទិវង្គត​​នៅ​ឯ​ព្រះ​រាជ​ដំណាក់​ព្រះ​អង្គ នា​វត្ត​ឧណ្ណាលោម នា​យប់​ថ្ងៃ​​​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​​កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០ និង​២០​នាទី​។

ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុ​បដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​​ក្រុង​ភ្នំពេញ។

នៅ​ម៉ោង​២១​កន្លះ នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ១៩៦៩ ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​សោយ​​ព្រះ​ទិវង្គត​ចំនួន​១​ម៉ោង សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ (ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ទ្រង់​ស្ដេច​យាង​មក​គោរព​ព្រះ​បរម​សព ដោយ​ទ្រង់​ព្រះ​កន្សែង​ស្ដាយ​ស្រណោះ​ដល់​ព្រះ​បរម​កិច្ច​គ្រប់​យ៉ាង​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​បាន​បំពេញ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្លង្ក ដោយ​ព្រះ​មហា​វិរិយ​ភាព​ជាប់​​មិន​ដាច់ លុះ​ត្រា​អវសាន​នៃ​ព្រះ​ជន្ម​​។

សម្ដេច​សហជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា សម្ដេច​ជា​ព្រះ​បរម​គ្រូ​នៃ​ខ្ញុំ ព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត ក្នុង​ពេល​កំពុង​ប្រតិបត្តិការ ហាក់​បី​ដូច​ជា​មេ​ទ័ព​បាត់​បង់​ជីវិត​ក្នុង​សមរ​ភូមិ​​។


 

ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ និង​ជា​ហូរ​ហែ​សេនា​មន្ត្រី​រាជការ​ធំ​ៗ​ក្នុង​ព្រះ​នគរ​ក៏​បាន​យាង និង​អញ្ជើញ​ដល់​​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។

លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សព សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។



ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ព្រះ​បរម​សព​ត​ទៅ និង​​​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល រួច​បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ ចំនួន​៦​ខែ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រហូត​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​សម័យ​សាធារណ​រដ្ឋ​ខ្មែរ​៕​៚

ប្រភពដកស្រង់៖ chuonnat.wordpress.com
ដោយ៥០០០ឆ្នាំ
 
ស្កែនយកតំណ
ការសោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (ជោតញ្ញាណោ)
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កក្តដា ឆ្នាំ២០២៦ (អាន: ២០៥ ដង)
ព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ-ប៊ុនធឿន កេតុធម្មោ
ផ្សាយ : ០៥ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៧ ដង)
ព្រះឆាយាល័ក្ខណ៍កម្រនៃ សម្ដេចព្រះធម្មលិខិត  សិរីមហាសង្ឃកិច្ច កែ-អ៊ុក ឥន្ទត្ថេរោ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២៦ (អាន: ៣៣៥ ដង)
មេរៀនជីវិតពីព្រះផហង្ករត្ថេរ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ៧,៣២៧ ដង)
ជីវប្រវត្តិសង្ចេប ព្រឹទ្ធាចារ្យ វិនយាចារ្យ គាំ អ៊ីវ
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២,១៦២ ដង)
ប្រវត្តិសង្ខេប ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿