35
ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,៣៣១
Today
ថ្ងៃម្សិលមិញ ១៨៦,០២១
ខែនេះ ៧,០៣២,៣៤៥
សរុប ៣៩៩,២៩០,៧៨៩
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦១១ ដង)

ប្រើស​ជា​មួយ​គុម្ភ​ព្រៃ



 
ប្រើស​ជា​មួយ​គុម្ភ​ព្រៃ

មាន​សត្វ​ប្រើស​មួយ ត្រូវ​នាយ​ព្រាន​ដេញ​ប្រហារ ក៏​ខំ​ប្រឹង​រត់​គេច​ពួន បាន​ចូល​អែប​ទៅ​នឹង​គុម្ព​ព្រៃ​មួយ។ ដោយ​ផុត​ពី​ក្រសែ​ភ្នែក​របស់​ព្រាន ធ្វើ​ឲ្យ​ព្រាន​រត់​ដេញ​ហួស​អំពី​ទី​នោះ​ទៅ។

ប្រើស​មាន​ការ​សប្បាយ​ចិត្ត ព្រោះ​គិត​ថា បាន​រួច​ផុត​ពី​ភ័យ​ហើយ ទើប​បេះ​ស៊ី​ស្លឹក​ឈើ​នៃ​គុម្ព​ព្រៃ​នោះ​ឯង​ស៊ី​រហូត​ទាល់​តែ​គុម្ព​ព្រៃ​ស្រឡះ អាច​មើល​ឃើញ​ខ្លួន​ឯង​បាន​ច្បាស់​ពី​ផ្លូវ​ដើរ​មក។ ដល់​ពេល​ល្មម នាយ​ព្រាន​ដើរ​មក​វិញ​តាម​ផ្លូវ​ដដែល​ទាំង​ខក​ចិត្ត ត្បិត​ដេញ​ប្រើស​មិន​ទាន់ លុះ​មក​ដល់​ទី​នោះ ដាក់​ភ្នែក​ទៅ​ឃើញ​ប្រើស ក៏លាន់​មាត់​ថា <<​យើះ អាដែង​នេះ នៅ​ទី​នេះ​ទេតើ>>។

ប្រើស​ឃើញ​ព្រាន​ម្ដងទៀត ខំ​ប្រឹង​គេច តែ​វា​កៀក​ជិត​ណាស់​ទៅ​ហើយ នាយ​ព្រាន​ទាញ​ព្រួញ​បាញ់​ប្រឹប​ត្រូវ​ប្រើស​ដួល​ស្លាប់ តែ​មុន​នឹង​ស្លាប់​ក៏​បាន​នឹក​ដល់​ទោសដែល​ខ្លួន​ទម្លាយ​នូវ​គុម្ព​ព្រៃ ទើប​ប្រើស​ប្រដៅ​ខ្លួន​ឯង​ថា <<​នេះ​ឯង ទោស​នៃ​ការ​ទម្លាយ​របស់​ដែល​មានគុណ>>។

គតិ​ចាក​រឿង​នេះ ដាស់​តឿន​ចិត្ត​ឲ្យ​មនុស្ស​យើង​គិត​ដល់​ឧបការៈ​នៃ​អ្នក​មាន​គុណ​របស់​ខ្លួន ហើយ​មិន​ទម្លាយ​ឬ​ប្រទូសរ៉ាយ​ចំពោះ​គុណ​ឡើយ។

បើ​ពោល​ឲ្យ​ទូលាយ​ទៅ អ្នក​មាន​គុណ​ដល់​ខ្លួន​នោះ​មាន​អ្នក​ធំ មាន​ទាំង​អ្នក​តូច។ នឹក​គិត​ថា អ្នក​តូច​ជា​បុគ្គល​ប្រាស់​ចាក​នូវ​សេចក្ដី​សំខាន់​មិន​បាន​ឡើយ ព្រោះ​ដែល​អាច​បាន​អ្នក​ធំ ក៏​មក​អំពី​អ្នក​តូច​ដែរ ឬ​ថា ជាចៅហ្វាយ​នាយ​របស់​គេ​ទៅ​បាន ក៏​ត្រូវ​តែ​មាន​ទោសកម្មករ​ហ្នឹង​ឯង។

តាម​ផ្លូវ​លោក តែង​អប់រំ​ឲ្យ​អ្នក​តូច នឹក​ដល់​គុណ​របស់​អ្នក​ធំជា​ប្រមាណ តែ​តាម​ផ្លូវ​ធម៌ មាន​ការ​រំលឹក​ឲ្យ​អ្នក​ធំ​ព្យាយាម​គិត​ដល់​គុណ​របស់​អ្នក​តូច ព្រោះ​ថា​ជា​អ្នក​លើក​តម្កើង ជួយ​ទំនុក​បម្រុង និង​បម្រើ​ឲ្យ​ដល់​ខ្លួន​ជា​អ្នក​ធំ​យ៉ាង​ជិត និង​ដិត​ដល់​ជាទីបំផុត ដូច្នោះ កាល​បើ​ពោលដល់​បុគ្គល​អ្នក​មាន​គុណ រមែង​មាន​ទាំង​អ្នក​ធំ និង​ទាំង​តូច​មិន​មែន​មាន​ចំពោះ​តែ​អ្នក​ធំ​ប៉ុណ្ណោះ​ឡើយ។

ការ​ទម្លាយ​អ្នក​តូច ដោយ​ការ​ច្រណែន​ក្ដី ដោយ​ព្យាបាទ​ក្ដី ឬ​ដោយអំណាច​នៃ​អគតិក្ដី ស្មើ​គ្នានឹង​ការ​ទម្លាយខ្លួន​ឯង ឬ​ទុក​ដូច​ការ​កាត់​ដៃ កាត់​ជើង​ខ្លួន​ឯង​ចោល។ ដូច្នេះ​កុំ​ឲ្យ​ដូច​ជា​សត្វ​ប្រើស ដែល​សប្បាយចិត្ត​ពេកហើយ​បរិភោគ​ស្លឹក​ឈើ សឹង​ដែល​ជាទី​កំបាំង​របស់​ខ្លួន​ទើប​ត្រូវ​ស្លាប់ ព្រោះ​ធ្វើ​ឲ្យ​នាយ​ព្រាន​មើល​ឃើញ​រូប​កាយ​បាន​យ៉ាង​ច្បាស់​នោះ​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២២៦ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២២,២១១ ដង)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
ផ្សាយ : ២៣ មករា ឆ្នាំ២០២១ (អាន: ៣៩,៣៤៣ ដង)
កម្លាំងចិត្ត៥យ៉ាង យកឈ្នះការឈឺចាប់នៅពេលជិតស្លាប់
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,៣០៣ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦៣,៤៦៧ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី៥
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៦,៦២៧ ដង)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿