Reading Article
Public date : 21, Aug 2019 (14,296 Read)
តម្លៃព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

|
តម្លៃព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ
ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ជាពុទ្ធសាសនិកជន។ព្រះពុទ្ធសាសនាមានតម្លៃនិងឥទ្ធិពលយ៉ាងធំធេងក្នុងសង្គមខ្មែរ។តាមរយះនាទីវប្បធម៌និងប្រវត្តិសាស្ត្រនាថ្ងៃនេះ លោកសាស្ត្រាចារ្យ ប្រាក់ សម្ផស្ស នឹងជម្រាបជូនលោកអ្នកពីសារៈសំខាន់នៃព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ។ ព្រះពុទ្ធសាសនាជាសាសនាដ៏ឧត្តុងឧត្តមនិងជាដួងព្រលឹងរបស់ពលរដ្ឋខ្មែរដោយសារតែបង្កប់នូវការអប់រំប្រៀនប្រដៅនិងទ្រឹស្តីព្រះពុទ្ធសាសនាតាមលក្ខណៈវិទ្យាសាស្ត្រដែលមនុស្សអាចទទួលយកបាន។ ![]() លោកប្រាក់ សម្ផស្សសាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានមានប្រសាសន៏ថារាល់រូបនៃមនុស្សលោកដែលកើតមកនេះតែងតែផ្សារភ្ជាប់និងមាគ៌ានៃព្រះពុទ្ធសាសនាចាប់តាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់។ (សំឡេង) លោកប្រាក់ សម្ផស្សបានបញ្ជាក់ថាព្រះពុទ្ធសាសនារួមមានទ្រឹស្តីបីសំខាន់គឺលះបង់នូវទង្វើអាក្រក់ ទីពីរគឺញ៉ាំងសេចក្តីល្អ និង ទីបីគឺជម្រះចិត្តឲ្យស្អាត។ (សំឡេង) ព្រះពុទ្ធសាសនាបង្កប់នូវទ្រឹស្តីអប់រំវិសេសវិសាលណាស់ជាពិសេសមានការអប់រំតាមលក្ខណៈវិទ្យាសាស្ត្រថែមទៀត។លោកប្រាក់ សម្ផស្សបានបញ្ជាក់ថាព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យមានការសង្វាតព្យាយាមមិនដែលបង្រៀនមនុស្សឲ្យទោរទន់តាមព្រេងវាសនានោះទេ។ (សំឡេង) មានពាក្យខ្លះបានលើកឡើងថាប្រទេសមួយក្រីក្រដោយសារតែប្រទេសនោះកាន់ព្រះពុទ្ធសាសនា។ លោកប្រាក់ សម្ផស្សបានបដិសេធដោយចាត់ទុកថាប្រទេសក្រីក្រឬមានគឺមិនទាក់ទងនឹងការប្រតិបត្តិរបស់សាសនានោះទេ។ (សំឡេង) ព្រះពុទ្ធសាសនាមានគុណតម្លៃនិងសារៈប្រយោជន៍យ៉ាងធំធេងដើម្បីអប់រំមនុស្សឲ្យដើរផ្លូវត្រូវ។ នៅសប្តាហ៍ក្រោយលោកប្រាក់ សម្ផស្សនឹងជម្រាបជូនបន្តទៀតពីលក្ខណៈនៃពុទ្ធនិយម៕ |