អានអត្ថបទ
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០១៣ (អាន: ១០,៧៩៩ ដង)
សេចក្តីថ្លែងអំណរគុណ

|
ខ្ញុំព្រះករុណា ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ពុទ្ធបរិស័ទ វត្តមុនីរតនារាម ស្ថិតក្នុងក្រុង Nashville រដ្ឋTennessee សហរដ្ឋអាមេរិក ដែលបានបរិច្ចាគប្រាក់ (ចំនួន ១,១៨៥ ដុល្លា) ដើម្បីទ្រទ្រង់ការងារផ្សព្វផ្សាយព្រះធម៌របស់គេហទំព័រ៥០០០ឆ្នាំតៗទៅ។
ក្រោមការយកទឹកព្រះទ័យទុកដាក់និងខិតខំប្រឹងប្រែងអំពី ព្រះតេជព្រះគុណ សិក្ខានន្ទោ ឡឹក សុជឿន រួមនឹងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលរស់នៅទីនោះបានរួបរួមគ្នាបរិច្ចាគទានជួយទ្រទ្រង់ការផ្សព្វផ្សាយព្រះធម៌ជាធម្មទាន ដើម្បីបានជាកំណប់ទ្រព្យដ៏ប្រសើររបស់ខ្លួនរៀងៗខ្លួន។ សូមព្រះគុណម្ចាស់ លោក លោកស្រី ធ្វើនូវសេចក្តីជ្រះថ្លាអនុមោទនានូវបុណ្យធម្មទានដែលលោកអ្នកបានធ្វើហើយនេះ និងសូមបានអនុមោទនានូវចំណែកនៃបុណ្យទាំងឡាយដែល៥០០០ឆ្នាំបានធ្វើហើយក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ។ សូមព្រះគុណម្ចាស់ លោក លោកស្រី ទទួលនូវការគោរពដ៏ស្មោះអំពីខ្ញុំព្រះករុណា ខ្ញុំ ។ ស្រុង-ចាន់ណា បញ្ជីរាយនាមពុទ្ធបរិស័ទ ដោយ៥០០០ឆ្នាំ |