ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៥៦៥ ដង
ស្កែនយកតំណ
ឆវជាតក

ឆវជាតក

ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៨២ ដង)

ស្តាប់សំឡេង

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឆព្វគ្គិយភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្វមិទំ ចរិមំ កតំ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នមាន​មក​ដោយពិស្ដារហើយ ក្នុងព្រះវិន័យ១ ។ ប៉ុន្តែក្នុងជាតកនេះ ព្រះសាស្ដាត្រាស់​ហៅ​ឆព្វគ្គិយភិក្ខុឲ្យចូលគាល់ ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំង​ឡាយ​អង្គុយលើអាសនៈទាប សម្ដែងធម៌ ដល់មនុស្សដែលអង្គុយលើ អាសនៈខ្ពស់ ពិតមែនឬ ? កាលឆព្វគ្គិយភិក្ខុទូលថា យ៉ាងនោះមែន ព្រះអង្គ, ព្រះសាស្ដា តិះដៀលភិក្ខុទាំងនោះ រួចព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការដែលអ្នកទាំងឡាយ ធ្វើការមិនគោរពចំពោះធម៌របស់តថាគតនេះ មិនគួរទេ, បោរាណកបណ្ឌិតទាំងឡាយតិះដៀលបុគ្គលដែលអង្គុយលើអាសនៈទាប បង្រៀនមន្តខាងក្រៅ ហើយព្រះអង្គនាំយកអតីតនិទានមកថា ៈ

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី, ព្រះពោធិសត្វកើតក្នុងត្រកូលចណ្ឌាល ចម្រើនវ័យឡើងហើយ ស្វែងរកទ្រព្យសម្បត្តិ ។ ភរិយា​រ​បស់ព្រះពោធិសត្វ កើតរោគចាញ់កូន ឃ្លានផ្លែស្វាយ បានប្រាប់ព្រះពោធិសត្វថា បពិត្រស្វាមី ខ្ញុំចង់ហូបផ្លែស្វាយ ។ ព្រះពោធិសត្វពោលថា នែអូនសម្លាញ់ ក្នុងកាលនេះ មិនមានផ្លែស្វាយទេ បងនឹងនាំផ្លែអម្ពិលយ៉ាងណាមួយដទៃមកវិញ ។ ភរិយាពោលថា បពិត្រស្វាមី បើខ្ញុំបានស្វាយហូប ទើបរស់, បើមិនបានទេ ជីវិតរបស់ខ្ញុំ មិនរស់ទេ ។ ព្រះពោធិសត្វមានចិត្តស្រឡាញ់ប្រពន្ធ គិតថា តើអញបានផ្លែស្វាយអំពីទីណាហ្ន៎ ។  គាប់ចួនពេលនោះ ដើមស្វាយក្នុងឧទ្យានរបស់ស្ដេចក្រុងពារាណសី មានផ្លែជានិច្ច ។ ព្រះពោធិសត្វគិតថា អញនឹងនាំផ្លែស្វាយទុំអំពីឧទ្យាននោះ ដើម្បីឲ្យប្រពន្ធហូប បាត់រោគចាញ់កូន ។ ក្នុងពេលយប់ លោកទៅកាន់ឧទ្យាន ឡើងដើមស្វាយ សួតាមមែកនិងសម្លឹងរកផ្លែស្វាយ ។ កាលលោកកំពុងរកមើល រាត្រីក៏កាន់តែងងឹតខ្លាំង ។ លោកគិត ថា ប្រសិនបើអញចុះឥឡូវនេះ ពួកគេនឹងឃើញហើយចាប់អញចោទថា ជាចោរ អញនឹង ចុះក្នុងពេលយប់ជ្រៅ ។ គ្រានោះ ពោធិសត្វឡើងទៅកាន់ប្រគាបមួយ ហើយ​ពួន​សម្ងំ នៅទីនោះ ។  

គ្រានោះ ព្រះបាទពារាណសីយាងចូលទៅក្នុងឧទ្យាន ដោយគិតថា យើងនឹងរៀន មន្តក្នុងសម្នាក់បុរោហិត រួចទ្រង់គង់លើអាសនៈខ្ពស់ទៀបគល់ដើមស្វាយ ប្រាប់ឲ្យ អាចារ្យ​អង្គុយលើអាសនៈទាប ហើយទ្រង់រៀននូវមន្ត ។ ព្រះពោធិសត្វដែលពួនសម្ងំនៅ ខាងលើ គិតថា ព្រះរាជានេះប្រកបដោយធម៌ ព្រះរាជាណាគង់លើអាសនៈខ្ពស់រៀនមន្ត, សូម្បីព្រាហ្មណ៍ក៏មិនប្រកបដោយធម៌ដែរ ព្រាហ្មណ៍ណាអង្គុយលើអាសនៈទាបបង្រៀន មន្ត, សូម្បីអញក៏មិនប្រកបដោយធម៌ដែរ បុគ្គលណាលុះក្នុងអំណាចមាតុគ្រាម មិនគិត ជីវិតខ្លួនឯងមកលួចស្វាយនេះ ។ ព្រះពោធិសត្វចុះពីដើមស្វាយ ចាប់មែកសំយុងមួយ ឈរនៅរវាងស្ដេចនិងបុរោហិតទាំងពីរនោះ ពោលថា បពិត្រមហារាជ ទូលព្រះបង្គំ វិនាសហើយ, ព្រះអង្គវង្វេងហើយ, បុរោហិតស្លាប់ហើយ ។ កាល​ព្រះរាជាសួរថា ព្រោះ ហេតុអ្វី លោក ? ព្រះពោធិសត្វពោលគាថាទី ១ ថា ៈ

សព្ពមិទំ ចរិមំ កតំ,         
ឧភោ ធម្មំ ន បស្សរេ;
ឧភោ បកតិយា ចុតា,         
យោ ចាយំ មន្តេជ្ឈាបេតិ;
យោ ច មន្តំ អធីយតិ។

កិច្ចដែលយើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះជាកិច្ចលាមក បុគ្គលណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គល ទាំងពីរនាក់ (នោះ) មិនឃើញនូវបោរាណធម៌ផង បុគ្គលទាំងពីរនាក់ (នោះ) ឃ្លាតចាក ធម៌ប្រក្រតី ។ 



ពិតមែនហើយ ធម៌ឈ្មោះថាប្រក្រតី ដោយអំណាចនឹងការកើតឡើងជាគ្រាដំបូង ។ សមដូចពុទ្ធភាសិតថា ធម្មោ ហវេ បាតុរហោសិ បុព្ពេ;  បច្ឆា អធម្មោ ឧទបាទិ លោកេ។ ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ។ (សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ )

ព្រាហ្មណ៍ស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា
សាលីនំ ឱទនំ ភុញ្ជេ,         
សុចិំ មំសូបសេចនំ;
តស្មា ឯតំ ន សេវាមិ,         
ធម្មំ ឥសីហិ សេវិតំ។

ខ្ញុំបរិភោគបាយស្រូវសាលី (ដ៏ស) ស្អាត (របស់ស្ដេចនេះ) លាយដោយសាច់ ហេតុនោះ បានជាខ្ញុំមិនសេពគប់នូវធម៌ ដែលពួកឥសីសេពគប់ហើយនោះទេ ។ 

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀតថា
បរិព្ពជ មហា លោកោ,         
បចន្តញ្ញេបិ បាណិនោ;
មា តំ អធម្មោ អាចរិតោ,     
អស្មា កុម្ភមិវាភិទា។

អ្នកជៀសចេញពីទីនេះទៅ លោកនេះក៏ធំទូលាយ ពួកសត្វឯទៀត តែងស្លដណ្តាំ ដែរ អ្នកកុំប្រព្រឹត្តអធម៌ ដូចជាថ្មដែលបំបែកនូវឆ្នាំឡើយ ។

ធិរត្ថុ តំ យសលាភំ,         
ធនលាភញ្ច ព្រាហ្មណ;
យា វុត្តិ វិនិបាតេន,         
អធម្មចរណេន វា។

ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយសនិងការបានទ្រព្យ ព្រោះការប្រព្រឹត្តបំផ្លាញខ្លួន ឬដោយកិរិយាប្រព្រឹត្តអធម៌ ។

លំដាប់នោះ ព្រះរាជាជ្រះថ្លាចំពោះធម្មកថា របស់ព្រះពោធិសត្វ ទ្រង់សួរថា នែបុរសដ៏ចម្រើន តើអ្នកមានជាតិអ្វី ? ព្រះពោធិសត្វទូលថា បពិត្រព្រះសម្មតិទេព ទូលបង្គំជាចណ្ឌាល ។ ព្រះរាជាត្រាស់ថា នែបុរសដ៏ចម្រើន ប្រសិនបើអ្នកដល់ព្រមដោយជាតិ យើងនឹងប្រទានរាជសម្បត្តិដល់អ្នក ប៉ុន្តែចាប់ពីថ្ងៃនេះទៅ យើងជាស្ដេចក្នុងវេលាថ្ងៃ ចំណែកអ្នក ចូរជាស្ដេចក្នុងវេលាយប់ចុះ ដូច្នេះហើយ ព្រះរាជាដោះកម្រងផ្កា ជាគ្រឿង​ប្រដាប់ ក របស់ព្រះអង្គ មកបំពាក់ករបស់ព្រះពោធិសត្វ ធ្វើព្រះពោធិសត្វឲ្យជា​អ្នកគ្រប់គ្រងនគរ ។ កម្រងផ្កានេះ គឺជាកម្រងផ្កាពណ៌ក្រហម ដែលវង្សត្រកូលទុក​ជា​គ្រឿងប្រដាប់ករបស់អ្នក គ្រប់គ្រងនគរ ។ ចាប់ពីពេលនោះមក ព្រះរាជាបានតាំង​នៅ​ក្នុងឱវាទ របស់ព្រះពោធិសត្វ ព្រះអង្គធ្វើសេចក្ដីគោរពចំពោះអាចារ្យ គង់លើអាសនៈទាប ហើយរៀននូវមន្ត ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ ចណ្ឌាលបុត្តោ បន អហមេវ អហោសិំ ចំណែកកូនចណ្ឌាល គឺ តថាគត នេះឯង ។  ឆវជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៤) ថ្ងៃ សៅរ៍ ១០ កើត ខែ កត្តិក ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ វិច្ឆិកា ព.ស. ២៥៦២ គ.ស.២០១៨ ។ ដោយ ស.ដ.វ.ថ. ។

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ឆវជាតក
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ កញ្ញា ឆ្នាំ២០២២ (អាន: ៧,១៤៦ ដង)
ទោសការពោលនូវពាក្យញុះញង់ស៊កសៀត
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៨,០៨៧ ដង)
គុណប្រយោជន៍​របស់​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្តព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ២៩,១៨៦ ដង)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
ផ្សាយ : ៣១ តុលា ឆ្នាំ២០២៤ (អាន: ២១,៥៣៨ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.52
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿