ជីវប្រវត្តិរបស់ព្រះពុទ្ធ និង ព្រះអរហន្តទាំងឡាយបានបញ្ជាក់ថា៖
. មនុស្សអស្ចារ្យ មិនមែនកើតចេញពីភាពសុខស្រួលឡើយ ប៉ុន្តែកើតចេញពីការឆ្លងកាត់ភាពលំបាកនិងឧបសគ្គ។
. ឧបសគ្គមិនមែនមកដើម្បីបំបាក់អ្នកទេ តែវាមានវត្តមានដើម្បីដាស់សក្តានុពលដែលលាក់កំបាំងក្នុងខ្លួនរបស់អ្នក។
ចូរឈ្នះគ្រប់វិបត្តិដោយថាមពលទាំង ៥ នេះ៖
. អត់ធ្មត់ រក្សាចិត្តឱ្យស្ងប់ ពេលដែលឋិតក្នុងភាពលំបាក។
. ព្យាយាម តស៊ូដើរទៅមុខជានិច្ច ទោះបីជាត្រូវបោះជំហានយឺតៗក៏ដោយ។
. បញ្ញា មើលឃើញឱកាសក្នុងវិបត្តិ និងដឹងថាទុក្ខនេះជារឿងធម្មតានៃជីវិតហេីយវាក៏មិនឋិតនៅរហូតដែរ។
. ជំនឿ ជឿជាក់លើខ្លួនឯងនិងសក្តានុពលនៃសេចក្តីល្អក្នុងខ្លួនឯង។
. កុសល ពេលដែលជួបឧបសគ្គត្រូវបំពេញសេចក្ដីល្អរឬបុណ្យឱ្យបានច្រើនដើម្បីព្យាបាលចិត្តខ្លួនឯង។
«មាសសុទ្ធត្រូវឆ្លងកាត់ភ្លើង មនុស្សរឹងមាំត្រូវឆ្លងកាត់ឧបសគ្គ។»
ចូរឈប់សួរថា «ហេតុអ្វីរឿងនេះកើតលើខ្ញុំ?» តែត្រូវសួរថា «តើខ្ញុំត្រូវរឹងមាំប៉ុណ្ណាដើម្បីឆ្លងកាត់វា?»។ អ្នកមិនមែនជាជនរងគ្រោះនៃជីវិតទេ តែអ្នកគឺជាអ្នកចម្បាំងដែលកំពុងហ្វឹកហាត់ ដើម្បីភាពស្ងប់សុខ និងជ័យជម្នះពិតប្រាកដ។

ប្រភពៈ ហ្វេសប៊ុក Bhikkhu Kassapa
ដោយ៥០០០ឆ្នាំ