ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,២០៨ ដង
ស្កែនយកតំណ
តុទុព្រហ្មសូត្រ ទី៩

តុទុព្រហ្មសូត្រ ទី៩

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៩៩ ដង)

ទៀបក្រុងសាវត្ថី សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់ នូវ សេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គ ឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពន ទាំងអស់ ឲ្យភ្លឺស្វាង ចូល ទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយ នឹង កោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុង ព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មាន សីល ជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំ ជាព្រហ្មម្នាក់​ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជា​អនា​គាមិបុគ្គល ហើយ ហេតុអ្វីក៏ឥឡូវ នេះ អ្នក មកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញ កំហុសរបស់លោកនេះចុះ។

[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណា សរសើរ បុគ្គល ដែល គួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែង មិនបានសុខ ព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យ គ្រប់ចំពូក ព្រម ទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោស មានប្រមាណតិចទេ បុគ្គលដែលញុំាង ចិត្តឲ្យប្រទូស្ត ក្នុង បុគ្គលទាំងឡាយ ដែលមានគតិល្អ ទោស នេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈ ទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិប ប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ
(ព្រះត្រៃបិដក លេខ ៣០)

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
តុទុព្រហ្មសូត្រ ទី៩
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ តុលា ឆ្នាំ២០២៥ (អាន: ៨,៣៥៧ ដង)
ទោស ៥ យ៉ាង របស់បុគ្គលនិយាយច្រើន
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៤,៨១០ ដង)
ទោសមិច្ឆាទិដ្និជាទោសធំក្រៃលែង
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៥,១៩៥ ដង)
បុគ្គលបែបនោះ រមែងមិនលិចចុះក្នុងអន្លង់ជ្រៅ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៨,១២១ ដង)
នរជន​មានសីល​ដូចម្តេច គប្បីជា​បុគ្គល​ប្រតិស្ឋាន​មាំល្អ ក្នុងសាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.44
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿