អានអត្ថបទ
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២២ (អាន: ១,៥៤៦ ដង)
ការមានមិត្តល្អ

|
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។ ព្រះត្រៃបិដកលេខ ៣៧ ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលត្រូវបង្ហាញប្រាប់ដល់សត្វលេាក មានពីរចំណុច គឺ៖ ទី ១. ផ្លូវទៅកាន់ ជាតិ ជរា មរណៈ ។ ទី ២. ផ្លូវទៅកាន់ ព្រះនិព្វាន ។ រថដែលប្រកបដេាយអង្គ ៨ ប្រកា គឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ ៨ ប្រកា គឺជាផ្លូវត្រង់ ។ (ទិសដែលអត់មានភ័យ គឺព្រះនិព្វាន) ដោយ៥០០០ឆ្នាំ
|