30
ថ្ងៃ អាទិត្យ ទី ១៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៥,៦៧៣
Today
ថ្ងៃម្សិលមិញ ១៥៥,៤២៩
ខែនេះ ២,៦៧០,៦២៦
សរុប ៣៨៨,៧៥៣,១១០
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៨៣ ដង)

អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា



 
មរណធម្មោម្ហិ មរណំ អនតីតោ

អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា មិន​អាច​កន្លង​នូវ​សេចក្ដី​ស្លាប់​បាន​ឡើយ។ ក្នុង​បដិច្ចសមុប្បាទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្ដែង​ថា ជាតិប្បច្ចយា ជរាមរណំ ជរានិងមរណៈ​កើត​មាន​ព្រះ​មានជាតិ​ជា​បច្ច័យ។

របស់​ណាកើត​ជា​ខាង​ដើម របស់​នោះ​តែង​មាន​ការ​បែកធ្លាយ​ទៅវិញ​នា​ពេល​ចុង​បញ្ចប់ ដោយ​ហាម​ឃាត់​មិន​បាន​ជា​ដាច់​ខាត ទោះ​បី​អំណាច​របស់​ទេវតា ឬ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​វិទ្យាសាស្ត្រ ក៏​មិន​អាច​ហាម​ឃាត់​បាន​ឡើយ កាល​ពី​អតីតយ៉ាង​នា​មិញ បច្ចុប្បន្ន​និង​អនាគត​ក៏​នៅ​តែ​យ៉ាង​នេះ ទាល់​តែ​មិន​មាន​ការ​កើត​ជា​ខាង​ដើម​ទើប​មិន​មាន​ការ​រលត់​បែក​ធ្លាយ​ទៅ​វិញ​ជា​ខាង​ចុង ព្រោះ​ហេតុ​ដូច្នោះ ទើប​ព្រះមានព្រះភាគ​ជាម្ចាស់ ទ្រង់​ត្រាស់​ជា​បដិលោម ក្នុង​បដិច្ចសមុប្បាទថា ជាតិនិរោធា រាជមរណំ ជរានិងមរណៈរលត់ ព្រោះ​រលត់​នៃ​ជាតិ។

ក្នុង​គម្ពីរសុត្តន្ដបិដក ទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ ត្រង់ខទី១០៨ ព្រះមានព្រះភាគ​ទ្រង់​ឧបមានូវ​ជីវិត​របស់​សត្វ​លោក​ដូច្នេះ​ថា

ពួកជនណាៗ ទោះបីក្មេង​ក្ដី ចាស់​ក្ដី ពាលក្ដី បណ្ឌិតក្ដី អ្នក​មាន​ក្ដី អ្នក​ក្រក្ដី ជន​ទាំង​អស់​នោះ តែង​មាន​សេចក្ដី​ស្លាប់​នៅពី​ខាង​មុខ។

ភោជន៍ដី ដែល​ស្មូន​ឆ្នាំង​ធ្វើ​ហើយ ទោះ​បី​តូច​ក្ដី ធំក្ដី ឆ្អិនក្ដី ឆៅក្ដី ភាជន៍​ទាំង​អស់​នោះ មាន​កិរិយា​បែក​ធ្លាយ​ជាទីបំផុត​យ៉ាង​ណា ជីវិត​របស់​សត្វ​ទាំង​ឡាយ​ ក៏​យ៉ាង​នោះ​ដែរ។

ការ​ដែល​សត្វ​លោក​ភ័យ​ខ្លាច​សេចក្ដី​ស្លាប់ ព្រោះ​តែ​មិន​បាន​ស្គាល់​សេចក្ដី​ស្លាប់​ឲ្យ​បាន​ច្បាស់ តែ​បើ​ពិចារណា​ឲ្យ​បាន​រឿយៗ ពិត​ជា​ឃើញ​ថា​សេចក្ដីស្លាប់​គឺ​ជារបស់​ធម្មតា​ដោយ​ពិត, ឧបមាថា នៅ​ក្នុងភូមិមួយ មាន​លោកតា​ម្នាក់​មាន​ដុះពុកមាត់​និង​ពុក​ចង្កា​ស្រមូម នៅ​ផ្ទះជិត​គ្នា​នោះ​ដែរ​ គ្រួសារ​មួយ​មាន​ទារកតូច​ម្នាក់​ពូកែង៉ក់ងរ និង​យំច្រើន​ ពេល​ដែលម្ដាយ​របស់​វា​និយាយ​បន្លាច​ថា " បើ​មិន​ឈប់យំ​ម៉ែ​នឹង​ឲ្យ​លោក​តា​ពុកមាត់​វែង​មក​ក្រៀវ​ហើយ " ក្មេង​នោះ​ភ័យ​ខ្លាច ហើយ​ក៏​ឈប់​យំ​ទៅ ប៉ុន្តែ​ដល់​ពេល​ទារក​នោះ​ធំឡើង ទាំង​ខ្លួន​របស់​គេ​ក៏​មាន​ពុក​មាត់​ដែរ គេ​ក៏​លែង​ខ្លាច​លោកតា​នោះ សូម្បី​អ្នក​ណា​បន្លាច​ទៀត​ក៏​មិន​ខ្លាច​ដែរ ព្រោះបាន​ដឹង​ច្បាស់​ថា ការ​ដុះ​ពុកមាត់​គឺ​ជារឿង​ធម្មតា។

ម្យ៉ាង​ទៀត ការ​ដែល​ព្រះមានព្រះភាគ​ទ្រង់​បង្គាប់​ឲ្យ​យើង​គ្រប់​គ្នា​រលឹក​ដល់​សេចក្ដី​ស្លាប់​នេះ ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​យើង​មាន​ការ​ស្រវឹង​វង្វេង​ក្នុង​ជីវិត ដែល​ហៅ​ថា ជីវិតមទោ និង​ឲ្យ​សត្វ​លោក​រូតរះ​បំពេញ​សេចក្ដី​ល្អ​ឲ្យ​ហើយ ព្រោះ​ថា ជីវិត​មិន​ទៀង ប៉ុន្តែ​សេចក្ដី​ស្លាប់​ទៀង ​ដូច​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ទុក​ក្នុង​គម្ពីរ សុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសកៈ វិភង្គវគ្គ ភទ្ទេកវត្តសូត្រថា

ការព្យាយាម​ជា​គ្រឿង​ដុត​កិលេស បុគ្គល​គួរតែ​ធ្វើ​ក្នុង​ថ្ងៃ​នេះ​ឯង អ្នក​ណា​នឹង​ដឹង​ថា​សេចក្ដី​ស្លាប់​នឹង​មាន​ក្នុង​ថ្ងៃ​ស្អែក​បាន ព្រោះថា ការ​តទល់​របស់​យើង​ចំពោះ​មច្ចុ ដែល​មាន​សេនា​ដ៏​ច្រើន​នោះ មិន​មាន​សោះ​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៤,៦០៨ ដង)
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,១៩៦ ដង)
គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៩៤៣ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥២,៨៦១ ដង)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣០,៥៣២ ដង)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.3
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿