អានអត្ថបទ
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ១៨,៥៧១ ដង)
វត្តស្វាយពពែ

|
វត្តស្វាយពពែ
វត្តស្វាយពពែជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ទល់មុខនឹងស្ថានទូតសហព័ន្ធរុស្សី។ វត្តនេះក៏មានពុទ្ធិកសកលវិទ្យាល័យមួយឈ្មោះថា ពុទ្ធិកសកលវិទ្យាល័យសីហមុនីរាជ។
វត្តនេះស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះអភិសេរី មហាសុគន្ធាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។ ក្នុងបរិវេនមានចេតិយពណ៌លឿងដូចមាស និងមានរាងដូចជួង ស្ថិតនៅមួយជួរនៅខាងមុខព្រះវិហារដែលមានសំបុរស្រអាប់ណាស់ទៅហើយ។ នៅខាងជើងជាប់ព្រះវិហារ មានអាគារពណ៌ក្រហមក្រម៉ៅថ្មី មានដំបូលបួនថ្នាក់ឈ្មោះថា៖ ព្រះវិមានធម្មយុត្តិកាធិបតី… គឺជារាជកុដិ ឬព្រះរាជដំណាក់កុដិរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលនៅមិនទាន់បានធ្វើពិធីបុណ្យឆ្លងសម្ភោធកាត់ខ្សែបូនៅឡើយ ដែលជាហេតុនាំអោយសម្តេចព្រះមហាសង្ឃរាជ នៅមិនទាន់យាងមកគង់នៅជាអចិន្រ្តៃយ៍ក្នុងទីអារាមវត្តស្វាយពពែនេះនៅឡើយដែរ។ នៅលើជញ្ជាំងហោជាងប៉ែកខាងក្រោយ នៃព្រះវិមានធម្មយុត្តិកាធិបតី មានសរសេរអក្សរចិន។ នៅជាប់របងជិតច្រកផ្លូវចូលប៉ែកខាងជើង មានអាគារសិក្សាបណ្តោយថ្ងៃមួយឈ្មោះថា៖ ពុទ្ធិក សកលវិទ្យាល័យ ព្រះសីហមុនីរាជា…។ អាគាររបស់សកលវិទ្យាល័យនេះរាងចំឡែកបន្តិច ដោយសារតែនៅខាងមុខយ៉រដែលបែរចេញក្រៅនេះ ត្រូវបានបាំងដោយសំណាញ់ដែកគ្រប់ជាន់ទាំងអស់។ ចំណែកឯនៅកៀនរបងខាងក្រោយ ជ្រុងខាងជើងប៉ែកខាងលិច ឃើញមានអាគារសិក្សាមួយខ្នងធ្វើជិតហើយរួចរាល់ដែរ ដែលស្លាកប៉ាយនៅលើដំបូលដាក់ថា កសាងឧទ្ទិសចំពោះព្រះពុទ្ធសាសនា ដោយសម្តេចតេជោ និងលោកជំទាវផងដែរ…។ ក្រៅពីនោះ នៅមានអាគារចាស់ៗមួយចំនួនទៀត ដូចជាបណ្ណាល័យ និងកុដិព្រះសង្ឃជាដើម។ រីឯសាលាឆាន់វិញ ហាក់ដូចជាសំងំលាក់ខ្លួនមិនចង់អោយភ្ញៀវជិតឆ្ងាយបានឃើញពីទិដ្ឋភាពខាងក្នុងសោះ។ ខ្លោងទ្វាចំពីមុខព្រះវិហារ
![]() ព្រះវិហារវត្តស្វាយពពែមើលចំពីមុខ ![]() ព្រះវិមានធម្មយុត្តិកាធិបតី មើលពីមុខក្រៅរបង![]() អាគាពុទ្ធិក សកលវិទ្យាល័យ ![]() ដកស្រង់ចេញពី http://km.wikipedia.org/wiki/វត្តស្វាយពពែ ដោយ៥០០០ឆ្នាំ |