អានអត្ថបទ
ផ្សាយ : ១០ សីហា ឆ្នាំ២០១៣ (អាន: ២០,០១៧ ដង)
ព្រះត្រៃបិដកវាយឡើងថ្មី

|
សេចក្តីអំពាវនាវ
អាត្មាភាព យើងខ្ញុំព្រះករុណា យើងខ្ញុំបាទ សូមចម្រើនពរ សូមគោរពជូន ចំពោះជនរួមជាតិខ្មែរទាំងអស់ ក្នុងប្រទេសក្តី ក្រៅប្រទេសក្តី ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ជាទីគោរព! ។ គម្ពីរព្រះត្រៃបិដកខ្មែរ ១១០ ភាគនេះ ត្រូវបានអ្នកប្រាជ្ញខ្មែរទាំងឡាយ របស់ក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត នៅភ្នំពេញ ប្រទេសកម្ពុជា បានប្រែពីភាសាបាលី មកជាខេមរភាសាជាតិ ចាប់តាំងពីឆ្នាំ ១៩៣០ រហូតដល់ ១៩៦៨ ទើបបានសម្រេចជាស្ថាពរសព្វគ្រប់ ។ បន្ទាប់មកទៀត ក្នុងឆ្នាំ ១៩៩៤ ពុទ្ធសាសនិកជន ជនជាតិជប៉ុនលោកមានសន្តានចិត្ត អាណិតអាសូរជនជាតិខ្មែរ រីករាយជ្រះថ្លាបរិច្ចាគទាន បោះពុម្ពព្រះត្រៃបិដកខ្មែរ ១១០ ភាគនេះ សាជាថ្មីឡើងវិញ ជូនជាអំណោយក្នុងជម្រៅទឹកចិត្តយ៉ាងក្រៃលែង ដល់ជនជាតិខ្មែរទាំងអស់ នៃប្រទេសកម្ពុជា ។ បន្តមកទៀត ចាប់ពីឆ្នាំ ២០១០ មកដល់ឥឡូវនេះ អាស្រ័យបានទទួលនូវថវិកាឧបត្ថម្ភពីសំណាក់សប្បុរស ក្នុងប្រទេស ក្រៅប្រទេស ដែលលោកដឹងគុណ ស្រឡាញ់ព្រះពុទ្ធវចនៈ ជាកំណប់មត៌ក បានដោយកម្រក្រៃលែង អាត្មាភាព យើងខ្ញុំព្រះករុណា យើងខ្ញុំបាទ ក៏នាំគ្នាប្រឹងប្រែង អាត្មាភាព យើងខ្ញុំព្រះករុណ យើងខ្ញុំបាទ ក៏នាំគ្នាប្រឹងប្រែង តាមសមត្ថភាពខ្លួន វាយអក្ខរៈ អក្សរ ឃ្លោងឃ្លា ទាំងបាលី ទាំងសម្រាយ មានក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ ភាគនេះទុកជាឯកសារសំណៅដើម ជាអក្សរដោយម៉ាស៊ីនកំព្យូទ័រ ផ្ញើទុកដាក់តាមរយៈ WEBSITE ខ្លះ SKYDRIVE ខ្លះ HDD ខ្លះ MEMORY CARD ខ្លះ ។ល។ តាមសមគួរធ្វើបាន ដើម្បីប្រយោជន៍ ដើម្បីជួយថែរក្សា គម្ពីរព្រះត្រៃបិដកខ្មែរ ១១០ ភាគនេះ តទៅឲ្យបានគង់វង្សនៅឋិតឋេរដូចដើម ជានិច្ចតទៅ រហូតអស់កាលជាអង្វែង ។ ព្រោះហេតុនោះ យោងតាមសេចក្តីខាងលើ ព្រះគុណម្ចាស់ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា បញ្ញវ័ន្ត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សប្បុរសជនទាំងឡាយ កាលបើបានមើលអាន ក្នុងព្រះវិន័យក្តី ព្រះសូត្រក្តី ព្រះអភិធម្មក្តី សូត្រណាមួយបានជួបប្រទះ ស្រះ អក្សរ ព្យញ្ជនៈ ពាក្យ ឃ្លាណា រំលងក្តី បាត់ក្តី ខុសក្តី លើសក្តី ខ្វះក្តី ទាំងបាលី ទាំងសម្រាយ មិនត្រឹមត្រូវតាមសំណៅដើម គម្ពីរព្រះត្រៃបិដកខ្មែរ ១១០ ភាគ ដែលពុទ្ធសាសនិកជនជាតិជប៉ុន បោះពុម្ពបរិច្ចាគទានទេ សូមព្រះមេត្តា សូមអាណិត ផ្តល់ដំណឹង ប្រាប់ជាបន្ទាន់ ដល់អាត្មាភាព យើងខ្ញុំព្រះករុណា យើងខ្ញុំបាទ យើងនឹងកែសម្រួលតម្រូវជាបន្តបន្ទាប់ ទាល់តែគ្មានខុសសោះ ។ សូមអរព្រះគុណ សូមអរគុណ ។ សូមឲ្យព្រះពុទ្ធវចនៈ សូមឲ្យព្រះឱសទាំងឡាយរបស់ព្រះអង្គ សូមឲ្យព្រះសទ្ធម្មទាំង ៣ នៃព្រះពុទ្ធសាសនា រុងរឿង ចម្រើន កុំវិនាសបាត់បង់ដោយប្រការដទៃៗ ណាឡើយ តាងនាមជំនួយ ខ្ញុំបាទ រស់ សុផាត ។ ជាដំបូងនេះ គេហទំព័រ៥០០០ឆ្នាំ បានទទួលឯកសារព្រះត្រៃបិដកវាយសាឡើងវិញនេះ ចំនួន ៥ អំពីលោកគ្រូធម្មបណ្ឌិត រស់-សុផាត ដើម្បីបានដាក់ផ្សព្វផ្សាយជូនជាធម្មទានដល់ពុទ្ធបរិស័ទ្ធទូទៅ ។ ប្រសិនលោកអ្នកត្រូវការផ្តល់នូវការកែតម្រូវណាមួយនោះ ក៏សូមធ្វើការទំនាក់ទំនងតាម Email: [email protected] ។ គេហទំព័រ៥០០០ឆ្នាំ នឹងធ្វើការដាក់បន្ថែមជាបន្តបន្ទាប់នៅពេល បានមកថ្មី ។ ទាញយកៈ ភាគ១, ភាគ២, ភាគ៣, ភាគ៤, ភាគ៥, ភាគ៦, ភាគ៧, ដោយ៥០០០ឆ្នាំ |