30
ថ្ងៃ សៅរ៍ ទី ២៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៥០៣
Today
ថ្ងៃម្សិលមិញ ២៥២,៨៥៧
ខែនេះ ៥,១៩១,៤២៣
សរុប ៣៩១,២៧៣,៩០៧
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៩៧,៩១៩ ដង)

ចូឡរាហុលោវាទសូត្រ



 
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនា ព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ក្នុងវេលាសាយណ្ហ សម័យព្រះអង្គទ្រង់ចេញពីផលសមាបត្តិ ស្ដេចយាងចូលទៅ កាន់អម្ពលដ្ឋិកាវ័ន នៅពីខាងក្រោយវត្តវេឡុវ័ននោះឯង ដើម្បីប្រោសព្រះរាហុល។ បន្លារមែងស្រួចតាំងពីកើត យ៉ាង ណា ព្រះរាហុលក៏យ៉ាងនោះ គង់ចម្រើនទៅដោយវិវេកគឺ សេចក្ដីស្ងប់ស្ងាត់ក្នុងទីនោះតាំងពីព្រះជន្ម ៧ វស្សា។
 
អាយស្មន្តំ អាហុលំ អាមន្តេសិ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅព្រះរាហុល គឺត្រាស់ហៅដើម្បីប្រទានឱវាទ។ ពិតណាស់ ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងព្រះធម៌ទេសនា យ៉ាងច្រើនដល់ព្រះរាហុល ព្រះអង្គទ្រង់ត្រាស់សាមណេរប្បញ្ហា រាហុលសំយុត្តមហារាហុលោវាទសូត្រ ចូឡរាហុលោវាទ សូត្រ រួមទាំងអម្ពលដ្ឋិករាហុលោវាទសូត្រនេះផង (ដោយ ចូឡរាហុលោវាទសូត្រមានពីរសូត្រ មួយនៅក្នុងបិដកលេខ២៨ ដែលព្រះរាហុលស្ដាប់ហើយសម្រេចព្រះអរហត្ត ដូច្នេះទើប ព្រះសូត្រនេះ ព្រះអដ្ឋកថាហៅថា អម្ពលដ្ឋិករាហុលោវាទសូត្រ)។
 
ព្រះរាហុលមានព្រះជន្ម ៧ វាស្សា ព្រះដ៏មានព្រះភាគទ្រង់ ប្រគល់ឲ្យព្រះសារីបុត្តបំបួសជាសាមណេរ ក្នុងវស្សានោះឯង ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះ ដោយ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះថា ព្រះរាហុលនៅកុមារ ជាធម្មតាក្មេងតូចរមែងនិយាយនូវពាក្យដែលគួរនិងមិនគួរ ​ដូច្នេះយើងនឹងឲ្យឱវាទដល់រាហុល។
 
ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងឧបមាដោយផ្ដិលទឹក ៤ លើកឧបមាដោយដំរី ២ លើក និងឧបមាដោយកញ្ចក់ ឆ្លុះមុខ ១លើក។ សេចក្ដីនៅក្នុងព្រះសូត្រនេះ គឺមាន ប្រយោជន៍ដើម្បីកុំឲ្យព្រះរាហុលពោលនូវសម្បជានមុសាវាទ (ពោលកុហកទាំងដឹងខ្លួនច្បាស់)។
 
ឧបមាដោយផ្ដិលទឹក ៤ លើក
១- ព្រះអង្គទ្រង់ទុកទឹកឲ្យសល់បន្តិចក្នុងផ្តិល ហើយត្រាស់សួរ...។
២- ព្រះអង្គទ្រង់ចាក់ទឹកដែលសល់បន្តិចនោះចោល ហើយត្រាស់ សួរ...។
៣- ព្រះអង្គទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរ...។
៤- ព្រះអង្គទ្រង់ត្រាស់សួរព្រះរាហុលបញ្ជាក់អំពីផ្តិលទឹកនោះៗ ដោយការប្រៀបធៀបហើយ ទើបព្រះអង្គត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្ដីអៀនខ្មាសក្នុង សម្បជានមុសាវាទ ដូចជាទឹកដែលមានប្រមាណតិច ដូចជាទឹក ដែលតថាគតចាក់ចោល ដូចជាផ្តិលទឹកដែលតថាគតផ្កាប់ និង ដូចជាផ្តិលទឹកដែលទទេរលីងធេង ដូច្នេះឯង។
 
ឧបមាដោយដំរី ២ លើក
១- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងពួងធ្វើការ សព្វគ្រប់ រក្សាទុកតែប្រមោយប៉ុណ្ណោះ ឈ្មោះថា មិនទាន់ហ៊ាន លះបង់ជីវិតនៅឡើយ។
២- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងអស់ធ្វើ ការសព្វគ្រប់ មិនរក្សាទុកសូម្បីតែប្រមោយ ឈ្មោះថា ជាដំរី ហ៊ានលះបង់ជីវិត។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមាន សេចក្ដីអៀនខ្មាសក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះមិនធ្វើបាបកម្មតិចតួចដូច្នេះទេ។
 
ម្នាលរាហុល ព្រោះ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញនឹង មិនពោលពាក្យកុហក សូម្បីគ្រាន់តែដើម្បីសើចលេងនោះ ឡើយ ម្នាលរាហុលអ្នកត្រូវសិក្សា យ៉ាងនេះចុះ។ បទថា នាហំ តស្ស កិញ្ចិ បាបំ គឺបុគ្គលណា ដែលមិនមាន សេចក្ដីអៀនខ្មាស ក្នុងការពោលកុហកទាំងដែលដឹងខ្លួន ច្បាស់ ថាបុគ្គលនោះឯង មិនធ្វើនូវបាបកម្មអ្វីតិចតួចនោះ មិនមានឡើយ (បានសេចក្ដីថា មិនមាននូវសម្បជាន មុសាវាទណា ដែលមិនមែនជាបាបសូម្បីត្រឹមតែបន្តិចបន្តួច នោះទេ គឺថា បើមិនបានធំក៏បាបតូចដែរ ដូចជាដំរីក្នុង ចំណុចទីពីរ ដែលថាមិនធ្វើកម្មដោយអវយវៈណាមួយនោះ មិនមានហ្នឹងឯង)។
 
ឧបមាអំពីកញ្ចក់ កញ្ចក់មានប្រយោជន៍ដូចម្ដេច? កញ្ចក់មានប្រយោជន៍ក្នុង ការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណាត្រិះរិះ មើលរួចហើយ សឹមធ្វើកម្មដោយកាយ ពិចារណាត្រិះរិះមើល រួចហើយ សឹមធ្វើកម្មដោយវាចា ពិចារណាត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយចិត្ត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីការពិចារណានូវ កម្មទាំងបី ទាំងដែលនឹងធ្វើ កំពុងធ្វើ ទាំងដែលធ្វើរួចហើយ ដោយពិស្ដារ ដែលព្រះធម៌ទេសនានេះប្រព្រឹត្តទៅសមគួរ ដល់វេនេយ្យសត្វគឺបុគ្គលដែលគួរដល់ការណែនាំ។ 
 
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១    
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៥,៦០៩ ដង)
ធម៌​ជា​សារៈ​សំខាន់​របស់​មនុស្ស ធម៌​ធ្វើ​ឲ្យ​ជីវិត​ល្អ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១១,០៩០ ដង)
ពុទ្ធកាល (កាលរបស់ព្រះសម្មាសម្ពុទ្ធ)
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦២៧ ដង)
ពិចារណា​អានិសង្ស​របស់​មេត្តា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៤៤,៩២៥ ដង)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ១១,៧១៤ ដង)
មនុស្សល្អ ព្រោះចេះទូន្មានខ្លួន
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,០៤១ ដង)
សេចក្តី​ជ្រះ​ថ្លា​​ក្នុង​ព្រះ​សង្ឃ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.86
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿