30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៦,៦០៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៤៧,២២៣
សរុប ៣៨៩,៧២៩,៧០៧
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៨៨ ដង)

ការ​សម្លឹង​គុណ​និង​ទោស



 
ការ​សម្លឹង​គុណ​និង​ទោស

ការ​សម្លឹង​គុណ​និង​ទោស​នោះ បាន​ដល់​គុណ និង ទោស​នៃ​អ្វី​ៗ ដែល​មាន​ការ​ទាក់​ទង​នឹង​យើង គឺ​យើងត្រូវ​សម្លឹង ត្រូវ​សិក្សា​សង្កេត​ពិនិត្យ​ឲ្យ​បាន​យល់​ដឹង​ច្បាស់ ។

ជា​ធម្មតា​របស់​ផ្សេង​ៗ​នៅ​ក្នុង​លោក​ ដែល​ជា​សង្ខតធម៌​មាន​បច្ច័យ​តាក់​តែង ឬ​នៅ​ក្នុង​លោក​ដែល​ជា​លោក​ធម៌​មាន​លាភ​មាន​យស សរសើរ​សុខ ប្រកប​ដោយ​ភាព​បោក​ប្រាស់ រមែង​មាន​ទាំង​គុណ​និង​ទោស​លាយ​ច្រឡំ​នៅ​ជាមួយ​ប្រៀប​ដូច​ជា​ត្រី​ដែល​មាន​ឆ្អឹង ។ អ្នក​បរិភោគ​ត្រី​ដែល​មាន​ឆ្អឹង​នៅ​ពី​ក្នុង គប្បី​ប្រយ័ត្ន​ប្រយែង​ឲ្យ​ណាស់ ដើម្បី​កុំ​ឲ្យ​ស្លាក់​នឆ្អឹង​នឹង​ក ។

ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ជា​អាមិស (នុយ របស់​បញ្ឆោត ) ជា​ពិសេស​គឺ​របស់​ណា​ដែល​យើង​ចូល​ទៅរក​ ឬ​ដែល​ចូល​មក​​រក​យើង កាល​ដែល​យើង​មាន​ការ​សម្លឹង​ពិនិត្យ​ឃើញ​គុណ​និង​ទោស​ហើយ ជា​ឧបការៈ​ជួយ​ឲ្យ​យើង​មិន​ជាប់ជំពាក់​ចិត្ត មិន​វង្វេង​ក្នុង​របស់​ទាំង​អស់​នោះ ។ តាម​សភាព​នៃ​របស់​ទាំង​អស់​ដែល​ជា​អមិស​នោះ វា​តែង​តែ​ទម្លាយ​នូវសេចក្តី​សុខ​ស្ងប់​របស់​ចិត្ត ព្រោះ​ថា​វា​អារម្មណ៍​ធ្វើ​ឲ្យ​ចិត្តញាប់​ញ័រ​ជា​និច្ច ដូច​ទឹក​ដែល​ត្រូវ​កម្រើក​ញ័រ​ដោយ​សារ​ខ្យល់​បក់ ឬ​ដោយ​សារវត្ថុ​ដែល​បុគ្គល​បោះ​ចូល​ទៅ​ដូច្នោះ​ឯង ។ 


សូម​លើក​តួ​យ៉ាង ដើម្បី​សេចក្តី​ជាក់​ច្បាស់​ក្នុង​រឿង​គុណ​និង​ទោស​នៃ​អ្វី​ៗ​នោះ​ដែល​យើង​មាន​ការ​ជាប់​ទាក់​ទង​ជា​មួយ ដូច​ជា​ មនុស្ស​ដែល​យើង​មាន​ការ​ជាប់​ទាក់​ទង​ជា​មួយ ដូច​ជា មនុស្ស​ដែល​យើង​ស្រឡាញ់ ពិត​ណាស់ មនុស្ស​ដែល​យើង​ស្រឡាញ់ គេ​បាន​ឲ្យ​សេចក្តី​សុខ​សេចក្តី​រីក​រាយ​ដល់​យើង​ គឺ​នៅ​ពេល​ដែល​គេ​នៅ​ជិត នៅ​ក្បែរ​នៅ​ជា​មួយ​នឹង​យើង គេ​បាន​សន្ទនា​សាសង​ដោយ​ពាក្យ​សម្តី​ផ្អែម​ល្ហែម ជា​វា​ចា​ទឹក​ឃ្មុំ ក៏​ប៉ុន្តែ​វា​ជា​ទុក្ខ​នៅ​ពេល​ត្រូវ​ព្រាត់​ចាក ត្រូវ​នឹក ត្រូវ​អាល័យ​ដល់​គេ ឬ​ក៏​ត្រូវ​សង្ស័យ​ព្រម​ដោយ​ការ​ភ័យ​ព្រួយ​ថា គេ​នឹង​ឈប់​ស្រឡាញ់​យើង ឬ​ម្យ៉ាង​ទៀត​ព្រួយ​បារម្ភ ក្រែង​មាន​អ្នក​ណា​ដទៃ​ណា មក​ចែក​សេចក្តី​ស្រឡាញ់​យក​ទៅ ។

ព្រោះ​ហេតុ​តែ​សេចក្តី​ស្រឡាញ់​ទើប​ហួង​ហែង​ម្ល៉ោះ​ហើយ ចិត្ត​របស់​យើង​ត្រូវ​ជាប់​ជំពាក់​ខ្លាំង ហាក់​ដូច​ជា​ជាប់​តាម​ទៅ​ជា​មួយ នៅ​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ​ឯង​បាន​ឃ្លាត​ទៅ​ឆ្ងាយ ឬ ហាក់​ដូច​ជា​មក​តែ​រូប​កាយ​នៅ​ពេល​ឃ្លាត​ឆ្ងាយ​បែក​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ នេះ​គឺ​ជា​ចំណែក​ដែល​មាន​ទោស ។


ក្នុង​រឿង​យស​ស័ក្តិ សម្បត្តិ​និង​បរិវារ ក៏​ដូច​គ្នា​ដែរ​វមែង​មាន​ទាំង​គុណ​និង​ទោស​លាយ​ច្រឡំ​គ្នា ។ ពេល​ដែល​បាន​ទទួល​នូវ​ចំណែក​ដែល​ជា​គុណ យើង​ក៏​សប្បាយ​រីក​រាយ​ប៉ុន្តែ​លុះ​ដល់​ពេល​បាន​ទទួល​នូវ​ចំណែក​ដែល​ជាទោស​វិញ ក៏​សោក​សៅ​ដល់​នូវ​ការ​ខូច​ចិត្ត នេះ​ជា​រឿង​ធម្មតា​ដែល​តែង​តែ​មាន​ក្នុង​មនុស្ស​លោក ។

នៅ​ក្នុង​សេចក្តី​នេះ សម្រាប់​អ្នក​ដែល​បាន​ហ្វឹក​ហាត់​អប់​រំ​ចិត្ត​ល្អ​ហើយ បាន​ពិចារណា​ទាំង​ផ្នែក​គុណ ទាំង​ផ្នែក​ទោស​នៃ​អ្វី​ៗ​នោះ ដោយ​ការ​ពិចារណា​រឿយ​ៗ លុះ​ដល់​ពេល​បាន​ទទួល​នូវ​ចំណែក​ដែល​ជា​ទោស ក៏​មាន​សេចក្តី​អត់​ធន់​មាន​ចិត្ត​ស្ងប់​ស្ងៀម ព្រោះ​បាន​ពិចារណា​ឃើញ​ថា ឥឡូវ​នេះ​ចំណែក​ដែល​ជា​ទោស បាន​ប្រាកដ​ឡើង​ហើយ នេះ​គឺ​ជា​សេចក្តី​ពិត​នៃ​លោក​គឺ​សង្ខារ​លោក​ ឬ​លោក​ធម៌ ។ ការ​មាន​នូវ​សតិបញ្ញា​ដឹង​ទាន់​ត្រឹម​តែ​ប៉ុណ្ណេះ ក៏​អាច​រក្សា​នូវ​សេចក្តី​ស្ងប់​ចិត្ត​បាន ម្ល៉ោះ​ហើយ​ចិត្ត​ក៏​ឋិត​នៅ​ក្នុង​សភាព​ជា​សុខ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៦,៧២៣ ដង)
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៩៤៩ ដង)
អារម្មណ​ប្បច្ច័យ​គឺជា​ជីវិត​ប្រចាំថ្ងៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១៧៨ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៧៦២ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ២៩,២៥៤ ដង)
វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿