ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ ឧសភា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦២,៥៩៣
Today
ថ្ងៃម្សិលមិញ ៦៣,០៨៧
ខែនេះ ១,៤៦៦,១១២
សរុប ៦៤,២៧៥,៣៦២
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2947/cxpic.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ២៤៤ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​។ ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក: ផ្ញើមក Mr. Srong Channa Tel: 081 81 5000 ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 081 815 000 ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13 ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​ឧសភា២០១៨)៖តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៨ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ ឧសភា ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ភ្នំពេញ ផ្ទាល់ ឧសភា ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ(៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ភ្នំពេញ ធនាគារ ​​ឧសភា - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ ផ្ទាល់ ឧសភា ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស ឧសភា ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨ ភ្នំពេញ Wing ឧសភា លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing ឧសភា Sokoun Thim(២៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing ឧសភា ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Western Union ឧសភា លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Western Union ឧសភា ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន (៥០ដុល្លា) កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា (៥០ដុល្លា) លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា) សរុប(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing ឧសភា ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ កំពង់​ឆ្នាំង Wing ឧសភា ឧបាសក ឌៀប ថៃវ៉ាន់(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ធនាគារ ឧសភា ឧបាសិកា Srey Khmer(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing ឧសភា ឧបាសក Yin Soun(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing ឧសភា ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ អូស្ត្រាលី អ៊ំប្រុស ឧសភា ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ម្ចាស់​បញ្ញា ឧសភា ឧបាសក ឈិត សម្បូរ (៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ខេត្តព្រះសីហនុ E Money ឧសភា ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing ឧសភា ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing ឧសភា ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing ឧសភា ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ធនាគារ ឧសភា បងស្រីហេង ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ផ្ទាល់ ​ឧសភា ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​កំពង់ឆ្នាំង ធនាគារ ​ឧសភា ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​សៀមរាប Wing ​ឧសភា ឧបាសិកា ភួយ នាង(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ ផ្ទាល់ ​ឧសភា ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ភ្នំពេញ Wing ​ឧសភា Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ធនាគារ ឧសភា លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ Wing ឧសភា ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ eMoney ​ឧសភា ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing ឧសភា - តាន់ កុសល ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ - ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ - សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ True Money ឧសភា ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ $600 ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ $120 ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ $100 ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ $20 សរុប (៨៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA PayPal ​ឧសភា ឯក ច័ន្ទ​ដារ៉ារិទ្ធ(៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing ឧសភា ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA PayPal ​០១​​ មេសា វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា សៀម​រាប ធនាគារ ​០១​​ ឧសភា ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ៦០ ដុល្លា ភ្នំពេញ Wing ​០២​​ ឧសភា ឧបាសក ជឿន ហ៊ុយ ៣០ ដុល្លា ភ្នំពេញ Wing ​០២​​ ឧសភា Nou Sotiara ៣០ ដុល្លា ធនាគារ ​០២​​ ឧសភា Somphors Noy ២០ ដុល្លា PayPal ​០៣​​ ឧសភា Phallamony Suor ៤០ ដុល្លា អូស្ត្រាលី PayPal ​០៤​​ ឧសភា សាន្ត ពិសិដ្ឋ ៥០ ដុល្លា ភ្នំពេញ ធនាគារ ​០៥​​ ឧសភា ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ ១០០ ដុល្លា បាត់ដំបង Wing ​០៥​​ ឧសភា នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ ៣០ ដុល្លា បាត់ដំបង Wing ​០៥​​ ឧសភា ប៉ូ ចាន់ផល ១២.៥ ដុល្លា បាត់ដំបង Wing ​០៦​​ ឧសភា ឧបាសិកា ពិរនាក់ ស្រុកចំការលើ ៤០ ដុល្លា ចំការលើ ផ្ទាល់ ​០៧​​ ឧសភា ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ និងសម្រាប់ខ្ញុំ (១០០ដុល្លា) ៣០០ ដុល្លា USA សុភ័ក្រ ​០៧​​ ឧសភា ជឿន សុខនីន ២ ដុល្លា ធនាគារ ​០៧​​ ឧសភា ឧបាសិកា ខុន សុខា (១៥ដុល្លា)សម្រាប់ខែឧសភា មិថុនា ១៥ ដុល្លា ភ្នំពេញ ផ្ទាល់ ​០៧​​ ឧសភា ឧបាសក អ៉ិត ប្រាំង ៥០ ដុល្លា ភ្នំពេញ ផ្ទាល់ ​០៨​​ ឧសភា វត្តពន្លឺពុទ្ធចក្ក ២០០ ដុល្លា USA Western Union ​០៨​​ ឧសភា ឧបាសកឆែម សារឿន ៣០ ដុល្លា ភ្នំពេញ ផ្ទាល់ ​០៨​​ ឧសភា លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល កញ្ញា យិន លីយ៉ា ១០០០០រៀល កញ្ញា ធា សុវណ្ណា ៥ដុល្លា លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា កញ្ញា វណ្ណ លីហ្សា ២០០០០រៀល កុមារី វណ្ណ លីហ្សាណា ២០០០០រៀល លោក យិន វិនដា ១០ដុល្លា កញ្ញា សេង ស្រីនាង ១០០០០រៀល កញ្ញា សេង ស្រីមុំ ២០០០០រៀល ២២៥ ដុល្លា ស្ទឹងត្រែង Wing ​០៩​​ ឧសភា ឧបាសិកា ស៊ី ឈុនហ៊ៀង ៥០ ដុល្លា អ៊ំប្រុស ​០៩​​ ឧសភា ឧបាសិកា សុខ ហៀង ១០ ដុល្លា កំពង់ចាម wing ​១០​​ ឧសភា លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ ១០​ដុល្លា លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ ៥០​ដុល្លា លោកស្រីហាក់ សុធារ៉ា និងស្វាមី ៥​ដុល្លា ៦៥ ដុល្លា ភ្នំពេញ wing ​១០ ឧសភា ឧបាសិកា គង់ និរន្ត ២០ ដុល្លា ភ្នំពេញ True money ​១០​​ ឧសភា Heng Piseth ២៥ ដុល្លា ម៉ាឡេស៊ី PayPal ​១១​​ ឧសភា ឧបាសិកា កែវ សារិទ្ធ ១០ ដុល្លា ភ្នំពេញ True money ​១១​​ ឧសភា Thach kim da យ៉ុន ញឹម ១០០ដុល្លា សម្រាប់ ៥០០០ឆ្នាំ និង ១០០ដុល្លា សម្រាប់ខ្ញុំ ១០០ ដុល្លា កូរ៉េ Wing ​១២​​ ឧសភា កុង ម៉េង យាយ ស្រាយ ៥ ដុល្លា Wing ​១២​​ ឧសភា Uy Sokmeas ៥ ដុល្លា ធនាគារ ​១២​​ ឧសភា Dara 10$ , Sambath 5$ ១៥ ដុល្លា ធនាគារ ​១៣​​ ឧសភា សូ សំអាត ១៥ ដុល្លា តាកែវ Wing ​១៣​​ ឧសភា មិនមានឈ្មោះ ១២០ ដុល្លា ធនាគារ ​១៤​​ ឧសភា ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន ១០០ ដុល្លា អាមេរិក ធនាគារ ​១៤​ ឧសភា លោកម្ចាស់ គូ សុភាព ១០០ ដុល្លា ភ្នំពេញ ធនាគារ ​១៦ ឧសភា Mrs. Vot Ly 200 canada Meas Mora 20 Tep Chamnan 10 Khun David 5 Ly Srey 5 Mary Houn 5 Tith Montha 5 ២៤០ ដុល្លា កាណាដា Western Union ​១៦​ ឧសភា Nara Chay ១០ ដុល្លា Wing ​១៦​ ឧសភា ឌុល តុលា ២៥ ដុល្លា តាកែវ Wing ​១៦​ ឧសភា លោកគ្រូ ង៉ែត សុផាន់ ៥០ ដុល្លា ភូមា ផ្ទាល់ ​១៧​ ឧសភា សុគន្ធ ធាវី ២០ ដុល្លា True Money ​១៧​ ឧសភា លោក ប្រុក វាសនា និង ភរិយា ព្រមទាំងបុត្រ 10$ លោក ជា វត្ថា និងភរិយា ព្រមទាំងបុត្រ 10$ លោក ប្រុក សុវណ្ណ និងភរិយា ព្រមទាំងកូនចៅ ៥$ ២៥ ដុល្លា ស្ទឹងត្រែង Wing ​១៨​ ឧសភា ឧបាសិកា តាត់ ណៃជា និងកូនចៅ ៤០ ដុល្លា អ៊ំឡាយ ​១៨​ ឧសភា ងួន ម៉ាដូវី ១០ ដុល្លា ធនាគារ ​១៨​ ឧសភា Sio SreyMean ១០ ដុល្លា Wing ​១៩​ ឧសភា វិសុទ្ធ ករុណា ១០ ដុល្លា Wing ​១៩ ឧសភា ឧបាសិកា រាម សាយឿន ២៥ ដុល្លា ភ្នំពេញ Wing ​១៩ ឧសភា Mov Songheng ២០ ដុល្លា ធនាគារ ​២០ ឧសភា Chrin Samnang ២៥ ដុល្លា ធនាគារ ​២០ ឧសភា Nara Chay ១០ ដុល្លា Wing ​២០ ឧសភា សេង ចាន់ណេង ១០ ដុល្លា ប៉ោយប៉ែត True Money ​២១ ឧសភា ឧបាសិកា សុខ ច័ន្ទណារិទ្ធ ៦០ ដុល្លា ភ្នំពេញ True Money ​២១ ឧសភា ហាវ ចេងស៊ីម ១០០ ដុល្លា កូរ៉េ Wing ​២១ ឧសភា ឧបាសិកា សូ ជូ ២៥ ដុល្លា ភ្នំពេញ Wing ​២១ ឧសភា ឧបាសិកា ណយ ចន្រ្ទា និងស្វាមី ព្រមទាំងមាតាបិតា និងបងប្អូន ១០ ដុល្លា ភ្នំពេញ ធនាគារ ​២២ ឧសភា ភិក្ខុសន្តិបាលត្ថេរ ឆន អូន ព្រះចៅអធិការវត្តធម្មវសុទ្ធិ ការាម ក្រុង Rocheter , MN USA ព្រះ៧២វស្សា ៥០០ ដុល្លា USA Money Gram ​២២ ឧសភា ដូនជី ខែន សុខា វត្តភ្នំអណ្តើក ១០០ ដុល្លា បាត់ដំបង Wing ស្វែងយល់​ប្រវត្តិគេហទំព័រ​៥០០០​ឆ្នាំ ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ឥឡូវនេះ ៥០០០ឆ្នាំ បាន​ជួល​ server បង្ហោះចំនួន​ ៤ ដើម្បី​បម្រើការ​ផ្សាយព្រះធម៌ឲ្យ​បាន​ល្អ​ និង​រលូន - dedicate server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - share server unlimited ដែល​៥០០០​ឆ្នាំចំណាយ 89.7ដុល្លា ក្នុង៦ខែ (ចំនួន ២) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ web developer 50ដុល្លា​ ក្នុង​មួយខែ​ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website developer - IOS & Android app deverlop team ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧
images/articles/2252/Untitled-1-Recovered.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១១៦៧៣ ដង)
ច្បាប់បុណ្យ បាប បុណ្យ បាប ជាកម្មធាតុធំបំផុត សម្រាប់ជីវិតសត្វ​ក្នុងសកល​ពិភព​លោក ដែល​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ទ្រង់​​មានព្រះបំណង​ឲ្យមនុស្ស​​សត្វទាំង​ឡាយ បានចេះចាំ បានយល់ន័យ​របស់ធម្មធាតុទាំងពីរនេះ យ៉ាង​ទូលំទូលាយ យ៉ាង​ត្រឹមត្រូវ ។ ព្រះបរមលោក​នាថ ទ្រង់មិន​ចង់ឲ្យ​ឃើញ​នូវសេចក្តី​ទុក្ខព្រួយ, សេចក្តី​ល្ងង់​ខ្លៅ​ របស់​សកល​មនុស្សដែល​បាន​ជួប
images/articles/2253/Untitled-1-Recovered.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១១៦៩៤ ដង)
កុំខ្លាចបុណ្យ ( ស្រង់ចាកបិ.លេខ ៤៧ ខុទ្ទកនិកាយ ទំព័រ ១៦៤ ) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចបុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា​បុណ្យនេះ ជា​​ឈ្មោះ​នៃ​​សេច​ក្តី​សុខ ។ម្នាល​ភិក្ខុទាំងឡាយ តថា​គតដឹងច្បាស់​ថា តថាគត​បាន​ចម្រើន​មេត្តា​ចិត្ត ដែល​ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់​ចិត្តដែលជា​ផល ដែល​បុគ្គល​ទទួលរឿយ ៗ អស់ ៧ ឆ្នាំជា​យូរអង្វែង លុះ​​តថា​គត​ចម្រើន​​មេត្តា​​ចិត្ត
images/articles/2254/Untitled-1-Recovered.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១១៨០៣ ដង)
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ ( ស្រង់ចាកបិ.អង្គុត្តរនិកាយ លេខ ៤៧ ទំព័រ ៧៩ ) គ្រានោះ ឧគ្គតសរីរព្រាហ្មណ៍ បានក្រាបទូលព្រះមាន​ព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះ​អង្គ​​មាន​ប្រាថ្នា​នឹងសម្លាប់គោបូជាយញ្ញ ( បញ្ជាក់​នៅ​ក្រោយ ) សូមព្រះគោតមដ៏ចម្រើន ទូន្មាន​ប្រៀន​​ប្រដៅ​ខ្ញុំ​ព្រះ​អង្គ ​ដោយ​ពាក្យ​ដែល​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ខ្ញុំព្រះ​អង្គ​អស់​កាល​យូរ​អង្វែង
images/articles/2256/Untitled-1-Recovered.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១១៨៧៩ ដង)
ឱសថដ៏ឧត្ដម - ការ​ស្ដាប់​ព្រះធម៌​ គឺ​ជាការ​អប់រំ​ទូន្មាន​ចិត្ត ជា​ការ​ប្រដៅ​ចិត្ត គ្រប់គ្រង​ចិត្ត នាំ​ចិត្ត​ឲ្យ​រួច​អំពីបាប​អកុសល​ទាំង​ឡាយ។ ព្រះធម៌​ជាឱសថដ៏​ឧត្ដម​សំរាប់​ព្យាបាល​ដួង​ចិត្ត ដែល​ពោរពេញ​ទៅ​ដោយ​រោគ គឺ សេចក្ដី​ច្រណែន ឈ្នានីស ព្យាបាទ លោភលន់ ដោយ​ដាក់​បញ្ចូល សេចក្ដី​មេត្តា ករុណា សណ្ដោស ខន្តី ឲ្យអភ័យ ជាដើម។ កាល​កុសលធម៌​ចម្រើន​ឡើង​អកុសល​ធម៌​រមែង​សាបសូន្យ​ទៅ
images/articles/2257/Untitled-1-Recovered.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១២២១៨ ដង)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក? ការយកជា​ទីពឹងគឺជាកន្លែងមួយ ​ដែល​មនុស្ស​ដើរទៅរកពេល​ពួកគេកង្វល់ទុក្ខព្រួយ ឬ​ពេល​ពួក​គេ​ត្រូវ​ការ​ភាព​ជាសុខ និងប្រាសចាកការភិតភ័យ ។ មានការយកជា​ទីពឹងទីរលឹកច្រើនយ៉ាងណាស់ ។ ពេល​មនុស្ស​មិន​សប្បាយ​ចិត្ត ពួកគេយកមិត្តភក្តិជាទីពឹងទីរលឹក ពេលពួកគេព្រួយ​កង្វល់នឹងភ័យខ្លាច ពួក​គេ​អាច​នឹង​យក​ទីពឹងទី​រលឹកក្នុងក្តី​សង្ឃឹម
images/articles/2261/Untitled-1-Recovered.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១១៨៧៥ ដង)
កូន ៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជា​ឈ្មោះមួយ​ដ៏ល្អសម្រាប់កូន ៗ គួរតែចាំ​ទាំងអស់​គ្នាព្រោះ​វាមាន​សារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន ។ ព្រះសម្មា​សម្ពុទ្ធទ្រង់ត្រាស់​សម្តែងថា ឯស ទេវស​មនុស្សានំ សព្វ កាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្ភតិ កំណប់ទ្រព្យ គឺបុណ្យនេះ​ឯង​រមែង​ជួយឲ្យ​សព្វ​សត្វ​ដែល​ប្រាថ្នាឲ្យ​បាន​ដល់នូវ​
images/articles/2262/Untitled-1-Recovered.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១១៦៨៧ ដង)
កូន ៗ ទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណ៎ាកូន ។ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្តាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កម្រិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ិចឹងណាកូន
images/articles/2941/nhyic.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ៩៦ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ទុព្វចភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះមានពាក្យថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះជាកុលបុត្រមួយរូប សូម្បីបួសក្នុងសាសនាដែលដឹកនាំឲ្យរួចផុតចាកទុក្ខហើយ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារីទាំងឡាយដែលជាអ្នកប្រាថ្នាប្រយោជន៍ពោលប្រៀនប្រដៅថា លោកគប្បីឈានទៅយ៉ាងនេះ គប្បីថយត្រឡប់យ៉ាងនេះ គប្បីសម្លឹងមើលយ៉ាងនេះ គប្បីមៀងមើលយ៉ាងនេះ គប្បីដាក់ដៃជើងយ៉ាងនេះ គប្បីលាតលាយ៉ាងនេះ គប្បីស្លៀកយ៉ាងនេះ គប្បីដណ្ដប់យ៉ាងនេះ គប្បីកាន់បាត្រយ៉ាងនេះ គប្បីទទួលភត្តតែល្មមមួយចម្អែត ត្រូវពិចារណាហើយសឹមបរិភោគ គប្បីជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ គប្បីដឹងប្រមាណក្នុងភោជន គប្បីប្រកបដោយសេចក្ដីភ្ញាក់រលឹក គប្បីដឹងថា នេះជាអាគន្តុកវត្ត នេះជាគមិកវត្ត ទាំងនេះជាខន្ធកវត្ត ១៤ ទាំងនេះជាមហាវត្ត ៨០ លោកគប្បីប្រព្រឹត្តឲ្យល្អក្នុងវត្តទាំងនោះ គប្បីសមាទានធុតង្គគុណ ១៣ ដូច្នេះ ភិក្ខុនោះជាអ្នកដែលគេប្រដៅក្រ មិនអត់ធន់នឹងឱវាទ មិនកាន់យកពាក្យប្រៀនប្រដៅជាចំណែកខាងស្ដាំ មិនធ្វើតាមពាក្យទូន្មាន ។ លោកពោលត្រឡប់ថា ខ្ញុំមិនពោលនឹងលោក ព្រោះហេតុអ្វី លោកទាំងឡាយទើបពោលនឹងខ្ញុំ ខ្ញុំប៉ុណ្ណោះដឹងអំពើជាប្រយោន៍ និងមិនជាប្រយោជន៍ដែលជារបស់ខ្លួនហើយ ដូច្នេះទើបធ្វើខ្លួនឲ្យជាអ្នកដែលគេពោលស្ដីថាមិនបាន ។ លំដាប់នោះ ភិក្ខុទាំងឡាយដឹងភាពជាអ្នកប្រដៅក្ររបស់ភិក្ខុនោះហើយ ទើបអង្គុយពោលពាក្យមិនជាគុណរបស់ភិក្ខុនោះក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គក៏ឲ្យហៅភិក្ខុនោះមក ហើយសួរបញ្ជាក់ថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គលប្រដៅក្រ ពិតមែនឬ ? ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះទសពលត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី ដែលអ្នកបានបួសក្នុងនិយ្យានិកសាសនានេះហើយ មិនធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចឹង សូម្បីក្នុងកាលមុន អ្នកក៏មិនធ្វើតាមពាក្យបណ្ឌិតទាំងឡាយ បានក្លាយជាលម្អិតតូចធំ ក្នុងមាត់ខ្យល់វេរម្ភៈ យ៉ាងនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត លើភ្នំគិជ្ឈកូដ ។ កូនរបស់ព្រះពោធិសត្វនោះជាស្ដេចត្មាតមានឈ្មោះថា សុបត្តៈ មានត្មាតច្រើនពាន់ជាបរិវារ ជាអ្នកដល់ព្រមដោយកម្លាំង ។ សុបត្តត្មាតនោះចិញ្ចឹមមាតាបិតា ព្រោះជាអ្នកមានកម្លាំងខ្លាំង ទើបហើរទីកាន់ទីដ៏សែនឆ្ងាយ ។ លំដាប់នោះ ត្មាតជាបិតាពោលប្រៀនប្រដៅគេថា នែកូន អ្នកកន្លងឋានប្រមាណប៉ុណ្ណេះហើយ មិនគប្បីទៅទៀតឡើយ ។ ស្ដេចត្មាតសុបត្តៈនោះសូម្បីពោលថា ល្អហើយ ក៏ដោយ តែថ្ងៃមួយ កាលភ្លៀងបង្អុរចុះ ស្ដេចត្មាតនោះហើរទៅជាមួយនឹងត្មាតទាំងឡាយ ហើយបានលះបង់ត្មាតដ៏សេស ហើរទៅកាន់ទីដ៏ខ្ពស់ ក៏ដល់មាត់ខ្យល់វេរម្ភៈ (ត្រូវខ្យល់វេរម្ភៈបោកបក់កម្ទេច) បានដល់នូវភាពជាលម្អិតតូចធំ ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទើបត្រាស់អភិសម្ពុទ្ធគាថាទាំងឡាយនេះថា បរិសង្កុបថោ នាម, គិជ្ឈបន្ថោ សនន្តនោ; តត្រាសិ មាតាបិតរោ, គិជ្ឈោ បោសេសិ ជិណ្ណកេ; តេសំ អជគរមេទំ, អច្ចហាសិ ពហុត្តសោ។ មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមក តាំងអំពីបុរាណ ត្មាតមួយចិញ្ចឹមមាតាបិតា ដែលចាស់ជរា នៅក្នុងផ្លូវនោះ ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹមមាតាបិតាទាំងនោះ ដោយច្រើន ។ បិតា ច បុត្តំ អវច, ជានំ ឧច្ចំ បបាតិនំ; សុបត្តំ ថាមសម្បន្នំ, តេជស្សិំ ទូរគាមិនំ។ ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈ ជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់ទីឆ្ងាយបាន ក៏និយាយដាស់តឿន ។ បរិប្លវន្តំ បថវិំ, យទា តាត វិជានហិ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មានសាគរព័ទ្ធជុំវិញមូលដូចកង់ វេលាណាហើយ នែបា ចូរអ្នកត្រឡប់មក អំពីទីនោះវិញ អ្នកកុំទៅឲ្យហួសទៅនាយ អំពីទីនេះឡើយ ។ ឧទបត្តោសិ វេគេន, ពលី បក្ខី ទិជុត្តមោ; ឱលោកយន្តោ វក្កង្គោ, បព្ពតានិ វនានិ ច។ (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកម្លាំងដ៏ប្រសើរជាងទិជជាតិ (សត្វដែលកើត២ដង សំដៅដល់សត្វដែលកើតក្នុងស៊ុត) ហើរស្ទុះឡើង ដោយសន្ទុះដ៏ខ្លាំង រមិលមើលនូវភ្នំ និងព្រៃទាំងឡាយ ។ អទ្ទស្ស បថវិំ គិជ្ឈោ, យថាសាសិ បិតុស្សុតំ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ។ ត្មាត (ឈ្មោះសុបត្តៈនោះ) បានឃើញផែនដីមានសាគរព័ទ្ធជុំវិញ មូលដូចជាកង់ សមដូចពាក្យប្រដៅរបស់បិតា ដែលខ្លួនបានឮមកហើយ ។ តញ្ច សោ សមតិក្កម្ម, បរមេវច្ចវត្តថ; តញ្ច វាតសិខា តិក្ខា, អច្ចហាសិ ពលិំ ទិជំ។ ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់ទីខាងនាយ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតដ៏មានកម្លាំងនោះ ខ្ទេចខ្ទីអស់ទៅ ។ នាសក្ខាតិគតោ បោសោ, បុនទេវ និវត្តិតុំ; ទិជោ ព្យសនមាបាទិ, វេរម្ភានំ វសំ គតោ។ បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយហើយ ក៏មិនអាចហើរត្រឡប់មកវិញបាន លុះក្នុងអំណាចខ្យល់ព្យុះ ក៏ដល់នូវសេចក្តីវិនាសទៅ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃដែលរស់នៅដោយសារត្មាតនោះ (បរិវារ) ក្តី ក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះតែត្មាតសុបត្តៈនោះ មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុឌ្ឍានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; ស វេ ព្យសនំ បប្បោតិ, អកត្វា វុឌ្ឍសាសនំ។ ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យទាំងឡាយ យ៉ាងនេះហើយ ពួកជនទាំងអស់នោះ រមែងដល់នូវសេចក្តីវិនាស ព្រោះតែមិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាតដ៏មានកម្លាំង ប្រព្រឹត្តល្មើសពាក្យប្រដៅ ហើរហួសទីព្រំប្រទល់ ។ បណ្ដាបទទាំងនោះ បទថា បរិសង្កុបថោ គឺសង្កុបថោ ។ មនុស្សទាំងឡាយកាលទៅដើម្បីរកមាសនិងប្រាក់ បានបោះបង្គោលក្នុងទីនោះ ចងខ្សែនឹងបង្អោលនោះហើយទៅ ព្រោះហេតុនោះ ទីនោះជាផ្លូវដែលទៅដោយស្មង លើភ្នំគិជ្ឈកូដនោះ លោកទើបហៅថា សង្កុបថៈ ។ បទថា គិជ្ឈបន្ថោ បានដល់ ផ្លូវធំលើកំពូលភ្នំគិជ្ឈកូដ ។ បទថា សនន្តនោ ប្រែថា តាំងអំពីបុរាណ ។ បទថា តត្រាសិ សេចក្ដីថា មានត្មាតមួយនៅនឹងសង្កុបថៈ លើកំពូលភ្នំគិជ្ឈកូដ ត្មាតនោះចិញ្ចឹមមាតាបិតាដែលចាស់ជរា ។ បទថា អជគរមេទំ បានដល់ ខ្លាញ់ខាប់ពស់ថ្លាន់ ។ បទថា អច្ចហាសិ សេចក្ដីថា នាំមកដ៏ច្រើន ។បទថា ពហុត្តសោ បានដល់ ដោយច្រើន។ បទថា ជានំ ឧច្ចំ បបាតិនំ សេចក្ដីថា ត្មាតជាបិតាបានស្ដាប់ថា កូនរបស់លោកហក់លោតកាន់ទីដ៏ខ្ពស់ ទើបដឹងថា សុបត្តត្មាតនេះឡើងកាន់ទីខ្ពស់ ។ បទថា តេជស្សិំ សេចក្ដីថា ដល់ព្រមដោយតេជះរបស់បុរស ។ បទថា ទូរគាមិនំ សេចក្ដីថា ទៅឆ្ងាយដោយតេជះនោះឯង ។ បទថា បរិប្លវន្តំ សេចក្ដីថា អណែ្តតលើទឹក ដូចជាស្លឹកឈូក ។ បទថាវិជានហិ សេចក្ដីថា អ្នកដឹង ។ បទថា ចក្កំវ បរិមណ្ឌលំ សេចក្ដីថា ត្មាតបិតាពោលប្រៀនប្រដៅយ៉ាងនេះថា កាលណាជម្ពូទ្វីបនេះ ដែលកំណត់ដោយសមុទ្រ ឋិតនៅក្នុងទីណា ប្រាកដដូចមណ្ឌលចក្រដល់អ្នកណា នែកូន អ្នកចូរត្រឡប់អំពីទីនោះ ។ បទថា ឧទបត្តោសិ សេចក្ដីថា ត្មាតសុបត្តៈមិនធ្វើតាមឱវាទរបស់បិតា ថ្ងៃមួយ ហើរទៅជាមួយនឹងត្មាតទាំងឡាយ លះបង់ត្មាតទាំងនោះ ទៅដល់ទីដែលបិតាប្រាប់ ។ បទថាឱលោកយន្តោ សេចក្ដីថា សុបត្តត្មាត ដល់ទីនោះហើយ ក្រឡេកមើលខាងក្រោម ។ បទថា វក្កង្គោ ប្រែថា ងាកក ។ បទថា យថាសាសិ បិតុស្សុតំ សេចក្ដីថា បានស្ដាប់មកអំពីសម្នាក់បិតាយ៉ាងណា ក៏បានមើលឃើញយ៉ាងនោះ បាឋៈថា យថាស្សាសិ ក៏មាន ។ បទថា បរមេវច្ចវត្តថ សេចក្ដីថា ហើរកន្លងហួសដែនដែលបិតាប្រាប់ហើយ ទៅខាងមុខទៀត ។ បទថា តញ្ច វាតសិខា តិក្ខា សេចក្ដីថា ខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតជាទិជជាតិ ដែលជាអ្នកមិនធ្វើតាមឱវាទសូម្បីមានកម្លាំង ធ្វើឲ្យខ្ទេចខ្ទី ។ បទថា នាសក្ខាតិគតោ សេចក្ដីថា មិនអាចនឹងត្រឡប់មកវិញបាន ។ បទថា បោសោ ប្រែថា សត្វ ។ បទថា អនោវាទករេ សេចក្ដីថា កាលស្ដេចត្មាតសុបត្តៈជាទិជជាតិនោះ មិនធ្វើតាមឱវាទរបស់បណ្ឌិតទាំងឡាយ ត្មាតទាំងនោះសូម្បីទាំងអស់ក៏ដល់នូវសេចក្ដីទុក្ខដ៏ធំ ។ បទថា អកត្វា វុឌ្ឍសាសនំ សេចក្ដីថា មិនធ្វើតាមពាក្យរបស់បិតាដែលជាអ្នកប្រាថ្នាសេចក្ដីចម្រើន និងប្រយោជន៍ រមែងដល់សេចក្ដីទុក្ខធំយ៉ាងនេះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ អ្នកចូរកុំដូចសត្វត្មាតនោះឡើយ អ្នកចូរធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចុះ ។ ភិក្ខុនោះកាលព្រះសាស្ដាឲ្យឱវាទយ៉ាងនេះហើយ ចាប់ពីពេលនោះមក លោកក៏ជាអ្នកដែលគេទូន្មានបានដោយល្អ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចគិជ្ឈោ ឯតរហិ ទុព្ពចភិក្ខុ អហោសិ ទុព្វចត្មាតក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ គិជ្ឈបិតា បន អហមេវ អហោសិំ ចំណែកត្មាតជាបិតា គឺ តថាគត នេះឯង ។ ចប់ គិជ្ឈជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៥) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2939/ccpic.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០១៨ (អាន: ១២០ ដង)
កេសបលិពោធ ១៦ យ៉ាង (សេចក្ដីកង្វល់នឹងសក់ ១៦ យ់ាង) ១. អលង្ការបលិពោធ បលិពោធគឺគ្រឿងអលង្ការលម្អ ២. មណ្ឌនបលិពោធ បលិពោធគឺការតែងម៉ូត ៣. តេលមក្ខនបលិពោធ បលិពោធគឺប្រេងលាបសក់ ៤. ធោវនបលិពោធ បលិពោធគឺការកក់លាងជម្រះ ៥. មាលាបលិពោធ បលិពោធគឺភួងកម្រងផ្កា ៦.គន្ធបលិពោធ បលិពោធគឺគ្រឿងក្រអូប ៧. វាសនបលិពោធ បលិពោធគឺការអប់សក់ ៨. ហរីដកបលិពោធ បលិពោធគឺផ្លែសម៉ ៩. អាមលកបលិពោធ បលិពោធគឺផ្លែកន្ទួតព្រៃ ១០. រង្គបលិពោធ បលិពោធគឺថ្នាំលាបពណ៌សក់ ១១. ពន្ធនបលិពោធ បលិពោធគឺក្រណាត់ចង ១២. កោច្ឆបលិពោធ បលិពោធគឺក្រាសសិត ១៣. កប្បកបលិពោធ បលិពោធគឺជាងកាត់ ជាងកក់សម្អាតសក់ ១៤. វិជដនបលិពោធ បលិពោធគឺការសិត ១៥. ឩកាបលិពោធ បលិពោធគឺចៃ ១៦. កេសេសុ វិលូនេសុ សោចន្តិ កិលមន្តិ បរិទេវន្តិ ឧរត្តាឡិំ កន្ទន្តិ សម្មោហំ អាបជ្ជន្តិ ពេលសក់បាត់បង់ទៅ មនុស្សទាំងឡាយក៏សោកសៅ ក្តៅក្រហាយក្នុងចិត្ត យំបូរបាច់ ទះទ្រូង ដល់ថ្នាក់វង្វេង ឈ្លក់នឹងសម្រស់សក់ ។ (មិលិន្ទប្បញ្ហា ពាហិរកថា បុព្វយោគាទិ) ដោយ៥០០០ឆ្នាំ
images/articles/2887/_________red.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០១៨ (អាន: ២៣០ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនេស្ក្រមណ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មិត្តាមច្ចបរិព្យូឡ្ហំ ដូច្នេះ (ជាដើម) ។ (សេចក្ដីពិស្ដារថា) ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាពោលពាក្យសរសើរព្រះគុណរបស់ព្រះសាស្ដាថា ម្នាលអ្នកមានអាយុទាំងឡាយ ប្រសិនបើព្រះទសពលស្ដេចនឹងនៅគ្រប់គ្រងផ្ទះសោត ព្រះអង្គនឹងជាស្ដេចចក្រពត្តិ ក្នុងផ្ទៃនៃសកលចក្រវាឡ ប្រកបដោយរតនៈ ៧ ប្រការ ទ្រង់សម្រេចដោយឫទ្ធិទាំង ៤ មានព្រះឱរស ១០០០ ជាបរិវារ តែព្រះអង្គបានលះរាជសម្បត្តិ ដែលមានសភាពបែបនេះ ទ្រង់ឃើញទោសក្នុងកាមទាំងឡាយ ឡើងកាន់សេះកណ្ដកៈ មាននាយឆន្នអាមាត្យជាមិត្រ ចេញចាកព្រះនគរក្នុងវេលាពាក់កណ្ដាលអធ្រាត្រ ទ្រង់ព្រះផ្នួសត្រង់ច្រាំងស្ទឹងអនោមា ធ្វើនូវទុក្ករការិកអស់ ៦ វស្សា បានដល់នូវសម្មាសម្ពោធិញ្ញាណ ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបព្រះអង្គត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលតថាគតចេញ​សាង​មហា​ភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះបង់រាជសម្បត្តិក្នុងនគរពារាណសី ដែលមានប្រមាណ ១២ យោជន៍ ចេញបួសដូចគ្នាដែរ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីត​កាល មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមថា សព្វទត្ត ក្នុងរម្មនគរ ។ ពិតមែនហើយ នគរពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធននគរ, ក្នុងចូឡសុតសោមជាតក មានឈ្មោះថា សុទស្សនៈ, ក្នុងសោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ, ក្នុងខណ្ឌហាលជាតក មានឈ្មោះថា បុប្ផវតី ក្នុងសង្ខព្រាហ្មណជាតក មានឈ្មោះថាមោឡិនី តែក្នុងយុធញ្ជយជាតកនេះ មានឈ្មោះថា រម្មនគរ ។ ឈ្មោះរបស់នគរនេះ បានផ្លាស់ប្ដូរក្នុងសម័យខ្លះ ដោយប្រការដូច្នេះ ។ ព្រះបាទសព្វទត្តមានព្រះឱរសមួយពាន់អង្គ ទ្រង់ព្រះរាជទានស្ថាបនាព្រះឱរសច្បង ដែលមានព្រះនាមថា យុធញ្ជ័យ ជាឧបរាជ ។ ឧបរាជនោះបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅរាល់ៗថ្ងៃ ។ កាលកន្លងទៅហើយយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វបានឡើងជិះលើរថដ៏ប្រសើរអំពីព្រឹក ស្ដេចយាងទៅកាន់ឧទ្យានកីឡា ដោយសិរីសម្បត្តិដ៏ធំ ទតព្រះនេត្រឃើញដំណក់ទឹកសន្សើម ដែលជាប់នៅនឹងអន្ទាក់សំណាញ់ ដែលធ្វើដោយសរសៃអំបោះ ក្នុងទីផ្សេងៗ មានចុងស្លឹកឈើ ចុងស្មៅ ចុងមែកឈើ និងសរសៃពីងពាងជាដើម ទើបត្រាស់សួរថា នែសារថីសម្លាញ់ នេះជាអ្វី ទ្រង់បានស្ដាប់ថា បពិត្រទេវៈ នេះជាដំណក់ទឹកសន្សើមក្នុងហិមសម័យ ។ ព្រះពោធិសត្វបានលេងក្នុងព្រះរាជឧទ្យានរហូតអស់ចំណែកនៃថ្ងៃ ទើបស្ដេចយាងត្រឡប់ក្នុងវេលាល្ងាច ទ្រង់មិនបានឃើញដំណក់ទឹកសន្សើមទាំងនោះឡើយ ក៏ត្រាស់សួរថា ម្នាលសារថីសម្លាញ់ ដំណក់ទឹកសន្សើមទាំងនេះ បាត់ទៅណា ឥឡូវនេះយើងមិនឃើញឡើយ ទ្រង់បានស្ដាប់ថា បពិត្រព្រះអង្គ ដំណក់ទឹកសន្សើមនោះ កាលដួងព្រះអាទិត្យរះឡើង ក៏រលាយធ្លាក់ចុះលើផែនដីអស់ហើយ ដូច្នេះហើយ ទ្រង់ដល់ហើយនូវសេចក្ដីសង្វេគត្រិះរិះថា សូម្បីជីវិតនិងសង្ខាររបស់សត្វទាំងនេះ ក៏ដូចនឹងដំណក់ទឹកសន្សើមលើចុងស្មៅនេះដែរ យើងកាលមិនទាន់ត្រូវជរា ព្យាធិ មរណៈបៀតបៀន គួរនឹងលាព្រះមាតាព្រះបិតាទៅបួស ដូច្នេះហើយ ទ្រង់ទើបធ្វើដំណក់ទឹកសន្សើមនោះឯងឲ្យជាអារម្មណ៍ បានឃើញភ័យក្នុងភពទាំង ៣ ដូចត្រូវភ្លើងឆេះ ។ ស្ដេចមកដល់ព្រះដំណាក់របស់ព្រះអង្គហើយ ទ្រង់យាងទៅសម្នាក់របស់ព្រះរាជបិតា ដែលប្រថាប់នៅក្នុងសាលាវិនិច្ឆ័យ ដែលតាក់តែងល្អហើយ ថ្វាយបង្គំព្រះបិតា ហើយប្រថាប់គង់ក្នុងទីដ៏សមគួរមួយ កាលនឹងទូលសូមអនុញ្ញាតបព្វជ្ជាទើបត្រាស់ព្រះគាថាទី ១ ថាៈ មិត្តាមច្ចបរិព្យូឡ្ហំ, អហំ វន្ទេ រថេសភំ; បព្ពជិស្សាមហំ រាជ, តំ ទេវោ អនុមញ្ញតុ។ បពិត្រព្រះរាជា ជាធំលើរថ ខ្ញុំព្រះអង្គសូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេពអនុញ្ញាតផ្នួសនោះ(ដល់ខ្ញុំព្រះអង្គ)។ បណ្ដាបទទាំងនោះ បទថា បរិព្យូឡ្ហំ ប្រែថា ឡោមព័ទ្ធហើយ ។ បទថា តំ ទេវោ សេចក្ដីថា សូមព្រះទេវៈមេត្តាអនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គ ។ លំដាប់នោះ ព្រះរាជាកាលនឹងហាមឃាត់ ទើបត្រាស់ព្រះគាថាទី ២ ថា សចេ តេ ឩនំ កាមេហិ, អហំ បរិបូរយាមិ តេ; យោ តំ ហិំ សតិ វារេមិ, មា បព្ពជ យុធញ្ចយ។ បើបុត្រឯងខ្វះកាមទាំងឡាយ បិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក បិតានឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយ ទើបត្រាស់ព្រះគាថាទី ៣ ថា ន មត្ថិ ឩនំ កាមេហិ, ហិំសិតា មេ ន វិជ្ជតិ; ទីបញ្ច កាតុមិច្ឆាមិ, យំ ជរា នាភិកីរតិ។ ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយបៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង(ដល់ខ្លួន)ដែលជរាកម្ចាត់បង់មិនបាន ។ បណ្ដាបទទាំងនោះ បទថា ទីបញ្ច សេចក្ដីថា បពិត្រព្រះអង្គ សេចក្ដីខ្វះដោយកាមទាំងឡាយរបស់ខ្ញុំព្រះអង្គមិនមានឡើយ អ្នកណាៗដែលនឹងបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ តែខ្ញុំព្រះអង្គប្រាថ្នានឹងសាងទីពឹងរបស់ខ្លួនដើម្បីដំណើរទៅកាន់បរលោក ។ បទថា យំ ជរា នាភិកីរតិ សេចក្ដីថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើកោះដែលជរាគ្របសង្កត់មិនបាន កម្ចាត់មិនបាន គឺនឹងស្វែងរកអមតមហានិព្វាន ខ្ញុំមិនត្រូវការដោយកាមទាំងឡាយ បពិត្រមហារាជ សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គបួសចុះ ។ ព្រះរាជកុមារទូលសូមរឿយៗ ដោយប្រការដូច្នេះ ព្រះរាជាត្រាស់ហាមថា កុំបួសឡើយបុត្រ ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់កន្លះថា បុត្តោ វា បិតរំ យាចេ, បិតា វា បុត្តមោរសំ បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរ ។ វាអក្សរក្នុងគាថានោះ ជាសម្បិណ្ឌត្ថៈ (មានការប្រមូលមកជាអត្ថ) ។ ចំណុចនេះមាន ពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះឱរសអង្វរព្រះរាជបិតា និងព្រះរាជបិតាក៏អង្វរព្រះរាជឱរស ។ ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា នេគមោ តំ យាចេ តាត, មា បព្ពជ យុធញ្ចយ។ ម្នាលកូន ជនអ្នកនៅក្នុងនិគមអង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ពាក្យនៃគាថាមានអធិប្បាយថា ម្នាលបុត្រ មហាជនដែលរស់នៅក្នុងនិគមនេះ នាំគ្នាអង្វរអ្នក សូម្បីអ្នកនគរក៏នាំគ្នាអង្វរអ្នកថា ព្រះអង្គកុំបួសឡើយ ។ ព្រះកុមារត្រាស់ព្រះគាថាទី ៤ ថា មា មំ ទេវ និវារេហិ, បព្ពជន្តំ រថេសភ; មាហំ កាមេហិ សម្មត្តោ, ជរាយ វសមន្វគូ។ បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ ។ បណ្ដាបទទាំងនោះ បទថា វសមន្វគូ សេចក្ដីថា ខ្ញុំព្រះអង្គកុំជាមនុស្សពោរពេញដោយកាមទាំងឡាយ បានឈ្មោះថា ដើរទៅកាន់អំណាចរបស់ជរាឡើយ អធិប្បាយថា សូមព្រះអង្គមេត្តាទតទូលព្រះបង្គំដោយឋានៈដែលជាអ្នកញ៉ាំងវដ្ដទុក្ខឲ្យអស់ទៅ ត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណចុះ ។ កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយ ព្រះរាជាក៏ជាអ្នកអស់យោបល់ ។ ចំណែកព្រះរាជមាតារបស់ព្រះពោធិសត្វ បានស្ដាប់ថា បពិត្រព្រះទេវី ព្រះឱរសរបស់ព្រះនាង កំពុងទូលសូមឲ្យព្រះបិតាអនុញ្ញាតការបព្វជ្ជា ព្រះនាងក៏ត្រាស់ថា ពួកអ្នកនិយាយអ្វី ទាំងដែលព្រះភក្ត្រមិនមានសេចក្ដីត្រេកអរ ទ្រង់ប្រថាប់លើសុវណ្ណសិវិកា (គ្រែស្នែងមាស) ប្រញាប់យាងទៅទីវិនិច្ឆ័យ កាលនឹងអង្វរទើបត្រាស់ព្រះគាថាទី ៦ ថា អហំ តំ តាត យាចាមិ, អហំ បុត្ត និវារយេ; ចិរំ តំ ទដ្ឋុមិច្ឆាមិ, មា បព្ពជ យុធញ្ចយ។ ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ ។ ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយ ទើបត្រាស់ព្រះគាថាទី ៧ ថា ឧស្សាវោវ តិណគ្គម្ហិ, សូរិយុគ្គមនំ បតិ; ឯវមាយុ មនុស្សានំ, មា មំ អម្ម និវារយ។ ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រព្រះមាតា សូមព្រះមាតា កុំឃាត់ខ្ញុំឡើយ ។ ពាក្យនៃគាថានោះមានអធិប្បាយថា បពិត្រព្រះមាតា ដំណក់ទឹកសន្សើមលើចុងស្មៅ កាលព្រះអាទិត្យរះឡើងក៏រលាយបាត់ទៅ មិនអាចនឹងតាំងនៅ គឺធ្លាក់ចុះទៅលើផែនដីទាំងអស់ យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះ ជារបស់តិចតួច មិនអាចនឹងតាំងយូរបានឡើយ ក្នុងលោកសន្និវាសដែលមានសភាពបែបនេះ ព្រះមាតានឹងឃើញខ្ញុំព្រះអង្គយូរបានប៉ុណ្ណា សូមព្រះម៉ែម្ចាស់កុំឃាត់ខ្ញុំព្រះអង្គឡើយ ។ សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយ ព្រះនាងក៏នៅតែអង្វរដដែលៗ ជារឿយៗ ។ លំដាប់នោះ ព្រះមហាសត្វ បានក្រាបទូលហៅព្រះរាជបិតា ទើបត្រាស់ព្រះគាថាទី ៨ ថា តរមានោ ឥមំ យានំ, អារោបេតុ រថេសភ; មា មេ មាតា តរន្តស្ស, អន្តរាយករា អហូ’’តិ។ បពិត្រព្រះបិតា ជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយ ដល់ខ្ញុំព្រះអង្គ ដែលកំពុងឆ្លង ។ ពាក្យនៃគាថានោះ មានអធិប្បាយថា បពិត្រព្រះបិតាអ្នកជាធំលើរថ សូមទ្រង់បញ្ជាឲ្យមនុស្សយាងព្រះមាតារបស់ខ្ញុំព្រះអង្គនេះ ឲ្យស្ដេចឡើងកាន់ព្រះរាជយាន គឺព្រះសុវណ្ណសិវិកា កុំឲ្យព្រះមាតាធ្វើសេចក្ដីអន្តរាយដល់ខ្ញុំព្រះអង្គ ដែលកំពុងឈានកន្លងដែនកន្តារគឺ ជាតិ ជរា ព្យាធិ និងមរណៈឡើយ ។ ព្រះរាជាស្ដាប់ព្រះតម្រាស់របស់ព្រះឱរសហើយ ត្រាស់ថា ម្នាលនាងដ៏ចម្រើន សូមអូនយាងទៅចុះ ចូរប្រថាប់លើសុវណ្ណសិវិការបស់អូន ហើយឡើងកាន់ប្រាសាទញ៉ាំងសេចក្ដីត្រេកអរឲ្យចម្រើនចុះ ។ ព្រះនាងស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជានោះហើយ កាលមិនអាចនឹងប្រថាប់នៅបាន ទ្រង់ឡោមព័ទ្ធដោយពួកនារី ស្ដេចយាងទៅកាន់ប្រាសាទ ទ្រង់ប្រថាប់ឈរទតមើលសាលាវិនិច្ឆ័យដោយទឹកព្រះទ័យ​ថា បុត្រជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាហ្ន៎ ។ ចំណែកព្រះពោធិសត្វ កាលព្រះមាតាស្ដេចទៅហើយ ទ្រង់ក៏អង្វរព្រះរាជបិតាម្ដងទៀត ។ ព្រះរាជាកាលមិនអាចនឹងហាមបាន ទ្រង់ក៏អនុញ្ញាតថា ម្នាលបុត្រ បើយ៉ាងនោះ ចូរធ្វើចិត្តរបស់អ្នកឲ្យដល់ទីបំផុត បុត្រចូរបួសចុះ ។ ក្នុងវេលាដែលព្រះរាជាអនុញ្ញាតហើយ ព្រះកនិដ្ឋារបស់ព្រះពោធិសត្វព្រះនាម យុធិដ្ឋិលកុមារ ថ្វាយបង្គំព្រះរាជបិតា ក្រាបទូលសូមអនុញ្ញាតថា បពិត្រព្រះបិតា សូមទ្រង់អនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គផង ។ ព្រះរាជកុមារទាំងពីរថ្វាយបង្គំព្រះរាជបិតាហើយ លះបង់នូវកាមទាំងឡាយ មានមហាជនឡោមព័ទ្ធស្ដេចយាងចេញចាកទីវិនិច្ឆ័យ ។ ចំណែកព្រះទេវីទតព្រះនេត្រមើលព្រះមហាសត្វ ទ្រង់ព្រះកន្សែងបរិទេវនាការថា កាលបុត្ររបស់យើងបួសហើយ រម្មនគរនឹងសោះសូន្យ ទើបត្រាស់ព្រះគាថាទាំង ២ ថា អភិធាវថ ភទ្ទន្តេ, សុញ្ញំ ហេស្សតិ រម្មកំ; យុធញ្ចយោ អនុញ្ញាតោ, សព្ពទត្តេន រាជិនា។ នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចម្រើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជា័យកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ) ។ យោហុ សេដ្ឋោ សហស្សស្ស, យុវា កញ្ចនសន្និភោ; សោយំ កុមារោ បព្ពជិតោ, កាសាយវសនោ ពលិ។ ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកម្លាំង ស្លៀកសំពត់កាសាយៈ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា អភិធាវថ សេចក្ដីថា ព្រះនាងត្រាស់បញ្ជាពួកនារី ដែលឈរឡោមព័ទ្ធព្រះនាងថា នែនាងដ៏ចម្រើនទាំងឡាយ នាងទាំងឡាយចូរស្ទុះទៅចុះ ។ ដោយបទថា ភទ្ទន្តេ ព្រះនាងត្រាស់ថា សេចក្ដីចម្រើនព្រោះការទៅនោះ ចូរមានដល់នាង ។ បទថា រម្មកំ ព្រះនាងត្រាស់សំដៅដល់រម្មនគរ ។ បទថា យោហុ សេដ្ឋោ សេចក្ដីថា ព្រះឱរសរបស់ព្រះរាជាដ៏ប្រសើរជាងឱរសទាំងពាន់នោះ ទ្រង់បួសហើយ ទាំងនេះ ព្រះនាងត្រាស់សំដៅដល់ព្រះមហាសត្វដែលកំពុងយាងទៅដើម្បីបួស ដោយប្រការដូច្នេះ ។ ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេ ព្រះអង្គថ្វាយបង្គំព្រះរាជមាតា ព្រះរាជបិតាហើយ ទ្រង់ដឹកនាំព្រះកនិដ្ឋាយុធិដ្ឋិលកុមារ ស្ដេចចេញចាកព្រះនគរ ឲ្យមហាជននាំគ្នាត្រឡប់ហើយ ព្រះកុមារទាំងពីរអង្គក៏ចូលទៅកាន់ព្រៃហិមពាន្ត ទ្រង់សាងអាស្រមក្នុងស្ថានទីដែលគួររីករាយ ទ្រង់បួសជាឥសី ធ្វើឈាននិងអភិញ្ញាឲ្យកើតឡើង រស់នៅដោយផ្លែឈើ មើមឈើ ក្នុងព្រៃជាដើម រហូតអស់ព្រះជន្មាយុ ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាចុងក្រោយថា ឧភោ កុមារា បព្ពជិតា, យុធញ្ចយោ យុធិដ្ឋិលោ; បហាយ មាតាបិតរោ, សង្គំ ឆេត្វាន មច្ចុនោ។ កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់នូវព្រះមាតា និងព្រះបិតា ផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា មច្ចុនោ ប្រែថា នៃមារ មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះកុមារទាំងពីរអង្គនោះ គឺយុធញ្ជ័យ និង យុធិដ្ឋិលៈ ទ្រង់លះបង់ព្រះរាជមាតា ព្រះរាជបិតា កាត់ផ្ដាច់គ្រឿងចងគឺរាគៈ ទោសៈ និងមោហៈក្នុងសម្នាក់របស់មារ ហើយនាំគ្នាបួស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏ធ្លាប់លះបង់រាជសម្បត្តិហើយបួសដូចគ្នា រួចទើបទ្រង់ប្រជុំជាតកថាតទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះរាជមាតាបិតាក្នុងកាលនោះ បានមកជាមហារាជត្រកូល ។ យុធិដ្ឋិលកុមារោ អានន្ទោ យុធិដ្ឋិលកុមារ បានមកជាអានន្ទ ។ យុធញ្ចយោ បន អហមេវ អហោសិំ ចំណែក យុធញ្ជ័យ គឺ តថាគត នេះឯង ។ ចប់ យុធព្ជាយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៧)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2886/______red.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០១៨ (អាន: ២៧៣ ដង)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ​នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី ។ អង្គុយក្នុង​ទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។ សម័យនោះ មានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណា​មួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុង​រាត្រីខាងខ្នើត លុះយក្ខម្នាក់បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសម្លាញ់ ចិត្តរបស់​ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខ​នោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់​ សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ​ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរ ដង​ទៀត​ថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏​លើស​លុប​ មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀត​ថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះអាចពន្លិចដំរីមានកម្ពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅ​ក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់​តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅ បានដែរឬ មិនមាន សេច​ក្តី​ទុ​ក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុ ប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គ​ល្លាន​ ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យ​ណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយប្រហារ ចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការ​ប្រហារខ្លាំង ឯយក្ខនោះអាចពន្លិចដំរី មានកម្ពស់ ៧ ហត្ថ ឬ ៨ ហ្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាច​ធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយ​យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្ត​ទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គ​ល្លាន​ដ៏ មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញ​សូម្បី​បិសាច ដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ ។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់ មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា យស្ស សេលូបមំ ចិត្តំ ឋិតំ នានុបកម្បតិ វិរត្តំ រជនីយេសុ កោបនេយ្យេ ន កុប្បតិ យស្សេវំ ភាវិតំ ចិត្តំ កុតោ តំ ទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាស់ចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះ អំពីណាបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ បិដកលេខ ៥២ ទំព័រ ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាស ព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បល​ខៀវ ។ ព្រះថេរៈទាំងអង្គនោះឯង មានជាតិជាព្រាហ្មណ៍ ដល់ព្រមដោយអភិនីហារអស់ ១ អសង្ខេយ្យ និង ១ សែនកប្ប ជាអ្នកបាន សម្រេចអភិញ្ញា៦ និង បដិសម្ភិទា ជាព្រះមហាខីស្រព បាន​សមា​បត្តិគ្រប់យ៉ាង ដល់ទីបំផុត សាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរវិហារនោះឲ្យស្វាង​ស្វៃ​​ជាមួយគ្នា ដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នា ដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជា​មួយ​គ្នា ដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័ន ដែលមានផ្ការីកស្គុះស្គាយ តែមួយជាមួយគ្នា ដូចស្ដេចគ្រុឌពីរ​នៅព្រៃសិម្ពលី តែមួយជាមួយគ្នា ដូចស្ដេចវេស្សវ័ណពីរអង្គឡើងយាន ដែលនាំ ដោយមនុស្សតែមួយ​ជាមួយគ្នា ដូចស្ដេចសក្កៈពីរអង្គ ប្រថាប់អង្គុយលើបណ្ឌុកម្ពល សិលាសនៈតែមួយជាមួយគ្នា ដូចស្ដេច​មហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយ ជាមួយគ្នា ដូចដួងចន្ទពីរដួង និង ព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នា ដូច្នេះ ។ បណ្ដាព្រះថេរៈទាំងអង្គនោះ ព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀម ចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ ។ ពាក្យថា ចូលកាន់សមាធិណាមួយ បានដល់ ឧបេក្ខាព្រហ្មវិហារសមាបត្តិ ។ កេចិអាចារ្យទាំងឡាយពោលថាជា សញ្ញាវេទយិតនិរោធសមាបត្តិ ។’ ចំណែកអាចារ្យមួយពួកទៀតពោលថាជា ផលសមាបត្តិ ។ ពិតមែន សមាបត្តិទាំងឡាយ ៣ នេះ អាចដើម្បីនឹងរក្សានូវកាយបាន ។ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ យក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ
ប៉ុស្ដិ៍យូថូប ៥០០០ឆ្នាំ
មុខងារថ្មី
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  Mrs. Vot Ly , Meas Mora , Tep Chamnan, Khun David , Ly Srey , Mary Houn , Tith Montha  ២៤០ដុល្លា   |     Nara Chay  ១០ដុល្លា  |     ឌុល តុលា  ២៥ដុល្លា  |     លោកគ្រូ ង៉ែត សុផាន់  ៥០ដុល្លា   |     Uy Sokmeas   ៥ដុល្លា   |     Dara ១០ដុល្លា   |     Sambath ៥ដុល្លា  |     លោក ប្រុក វាសនា និង ភរិយា ព្រមទាំងបុត្រ ១០ដុល្លា  |     លោក ជា វត្ថា និងភរិយា ព្រមទាំងបុត្រ ១០ដុល្លា  |     លោក ប្រុក សុវណ្ណ និងភរិយា ព្រមទាំងកូនចៅ ៥ដុល្លា  |     សុគន្ធ ធាវី   ២០ដុល្លា  |     ឧបាសិកា តាត់ ណៃជា និងកូនចៅ      ៤០ ដុល្លា      |      ងួន ម៉ាដូវី     ១០ ដុល្លា           |      Sio SreyMean     ១០ ដុល្លា       |      វិសុទ្ធ ករុណា     ១០ ដុល្លា           |     ឧបាសិកា រាម សាយឿន     ២៥ ដុល្លា          |      Mov Songheng     ២០ ដុល្លា        |      Chrin Samnang     ២៥ ដុល្លា        |      Nara Chay     ១០ ដុល្លា            |     សេង ចាន់ណេង     ១០ ដុល្លា               |     ឧបាសិកា សុខ ច័ន្ទណារិទ្ធ     ៦០ ដុល្លា             |      ហាវ ចេងស៊ីម     ១០០ ដុល្លា             |     ឧបាសិកា សូ ជូ     ២៥ ដុល្លា              |     ឧបាសិកា ណយ ចន្រ្ទា និងស្វាមី ព្រមទាំងមាតាបិតា និងបងប្អូន  ១០ដុល្លា      |      ភិក្ខុសន្តិបាលត្ថេរ ឆន អូន ព្រះចៅអធិការវត្តធម្មវសុទ្ធិ  ការាម ក្រុង Rocheter , MN USA ព្រះ៧២វស្សា     ៥០០ ដុល្លា       |     ដូនជី ខែន សុខា វត្តភ្នំអណ្តើក   ១០០ដុល្លា  .......           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...