Saturday, 29 Aug B.E.2559  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Maha Kundakude (LiveCam)
Live Radio
Live Video
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Khmer Buddhism Radio
Location: Siem Reap
Time: 4.00am-10.00pm
Ponletrayroth Radio
Location: Takeo
Time: 04.00am - 11.00pm
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Dr. Buth-Savong (Audio Live)
Location: Battambang
Time: By schedule
Notice Links
Recently User Logged
All Visitors
Today 36,285
Yesterday 53,518
This Month 1,748,987
Total ១៩,៤៧៥,៨៦១
free counters
Lastest News Book Mp3 Video
images/articles/2412/567gy5fy5rthbe5vrtdxgdrf.jpg
Public date : 26, Aug 2015 (149 Read)
ទិដ្ឋធម្មិកត្ថ ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង ១. ឧដ្ឋានសម្បទា ដល់​ព្រម​ដោយសេចក្ដីព្យាយាម ក្នុងការ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ក្ដី ក្នុង​ការ​សិក្សា​រៀន​សូត្រក្ដី ក្នុង​កិច្ចធុរៈ​ជាមុខនាទី​របស់​ខ្លួន​ក្ដី ២. អារក្ខសម្បទា ដល់​ព្រម​ដោយ​ការរក្សា គឺរក្សា​ដែល​រក​បាន​មក​ដោយ​សេចក្ដី​ព្យាយាម មិនឲ្យ​អន្តរាយ​ទៅក្ដី រក្សា​ការងារ​មិន​ឲ្យសាបសូន្យ​ទៅក្ដី ៣. កល្យាណមិត្តតា ភាព​ជា​អ្នក​មាន​មិត្ត​ល្អ មិនសេពគប់​មិត្ត​អាក្រក់ ៤. សមជីវិតា ការ​ចិញ្ចឹម​ជីវិត តាម​សមគួរ​ដល់​កម្លាំង​ទ្រព្យ​ដែល​រក​បាន​មក គឺ​មិន​ត្បិតត្បៀត​ពេក តែ​ក៏​មិន​ខ្ជះខ្ជាយ​ពេក។ ប្រយោជន៍​ទាំង​បួន​ប្រការ ដូច​បាន​ពោល​រៀបរាប់​មក​នេះ​ជា​ផល​កើត​បាន​មក​អំពី​ការ​ព្យាយាម ដោយ​ខ្លួន​ឯង​គ្មាន​អ្នក​ណា​មកចាត់ចែង រក​បំពេញ​ឲ្យ​ទេ។ សេចក្ដីសុខ​សម្រាប់​ជីវិត​ក្នុងបច្ចុប្បន្ន រមែង​ត្រូវ​ការ​ទ្រព្យសម្បត្តិ វត្ថុ​គ្រឿង​សម្ភារៈចំណេះដឹង ដើម្បី​ឧបត្ថម្ភ​គាំទ្រ​លើកស្ទួយ​ជីវិត ឲ្យ​មាន​ដំណើរ​ការ​បានងាយ​ស្រួល ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​រក ព្យាយាម​រៀនសូត្រ​អានទន្ទេញ និង​ត្រូវ​ចេះ​រក្សា​ការពារថែទាំរក្សា​សន្សំសំចៃ​ទៅ​តាម​សមគួរ នៃ​ទ្រព្យសម្បត្តិ ចំណេះ​ដឹង​ដែល​ខ្លួន​មាន ដោយ​មាន​ស្មារតី​យប់​ថ្ងៃ​មិន​ធ្វេសប្រហែស ទៅសេពគប់​មិត្រ​អាក្រក់ នាំ​ឲ្យ​ទៅប្រព្រឹត្ត​អបាយមុខ​ផ្សេងៗ​ជា​ហេតុ​នាំឲ្យ​វិនាស​ទ្រព្យ។ ព្រះពុទ្ធោវាទ ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះបរមសាស្ដា​សម្មាសម្ពុទ្ធជាម្ចាស់ គឺ​គម្ពីរភាព​មានជម្រៅ​និងវិសាល​ភាពទូលំទូលាយ​អស្ចារ្យ​ណាស់ ព្រះអង្គពុំ​មែនទូន្មាន​ឲ្យមនុស្ស​លោក​គិត​ត្រឹម​តែ​ការស់​នៅ​ថ្ងៃ​នេះ ថ្ងៃស្អែក​ឬលោក​នេះតែ​ម្យ៉ាង​នោះ​ទេ គឺ​ឲ្យ​ចេះគិត​ដល់​ជីវិត​ដែល​ត្រូវ​លះ​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ​ទៀត​ផង។ ជីវិត​ត្រូវឆ្លង​កាត់​លោក​ ត្រូវ​ដើរ​ផ្លូវឆ្ងាយ ទើប​តម្រូវ​ឲ្យ​ត្រៀម ឲ្យព្យាយាម​បំពេញ​ប្រយោជន៍បរលោកទៀត។ ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា រៀប​រៀង​ដោយ ឧបាសក ម៉ិញ សាវ៉ាន ដោយ៥០០០ឆ្នាំ
images/articles/2411/67h54gt45eygetd.jpg
Public date : 25, Aug 2015 (186 Read)
រឿងព្រះនាគសមាលត្ថេរ (បិដកលេខ ៧២ ទំព័រ ២៦៩ និងអដ្ឋកថា) សូម្បី​ព្រះនាគ​សមាលត្ថេរនេះ ក៏បាន​បំពេញ​បុញ្ញសម្ភារមក ក្នុងកាលនៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំ​បុណ្យ​ទាំង​ឡាយ ដែល​ជា​ឧបនិស្ស័យ​នៃ​ព្រះនិព្វាន ក្នុងភព​មួយ​នោះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល ក្នុងកាល​នៃ​ព្រះមាន​ព្រះភាគ ព្រះ​នាម​សិខី ពេល​ដែល​ព្រះសាស្ដា​ទ្រង់​គង់​ព្រះជន្ម​នៅ ដឹង​ក្ដី​ហើយ​នៅគ្រប់គ្រង​ផ្ទះ រវល់​តែ​ជាប់​ជំពាក់​ក្នុង​(ការងារ) មិនទាន់​មាន​សេចក្ដី​ជ្រះថ្លា មិនបាន​ធ្វើ​កម្មគឺ ការ​ឃើញ ការ​ឮ និង​ការ​បូជា​ចំពោះ​ព្រះអង្គ​ឡើយ តែ​កាល​ព្រះសាស្ដា​ទ្រង់​បរិនិព្វាន​ហើយ ទើប​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះចេតិយ ដែល​តម្កល់​ព្រះសារីរិកធាតុ​នៃ​ព្រះមានព្រះភាគអង្គ​នោះ ហើយ​បាន​បូជា​បាដលិបុប្ឆា(ផ្កាច្រនៀង) ញ៉ាំង​សោមនស្ស​ឲ្យ​កើត​ឡើង រស់​នៅ​រហូត​អស់​អាយុ។ ដោយ​សាមនស្ស​នោះ​ឯង លុះ​ធ្វើ​កាល​កិរិយា​អំពី​អត្តភាព​នោះ​ហើយ ទើប​សោយសុខ​ក្នុង​ទេវលោក​ទាំង​៦ជាន់​ក្រោយ​មក សោយសម្បត្តិ​មនុស្ស ក្នុងឋាន​មនុស្ស​ទាំង​ឡាយ​ក្នុងពុទ្ធុប្បាទ​នេះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល​មួយ មាន​ឈ្មោះ​ហៅ ដែល​មាតាបិតា​ដាក់​ឲ្យ​ថា នាគសមាលៈ ព្រោះ​មាន​សរីរៈ​ដូច​ត្រួយ​ដ៏ស្រទន់​នៃ​ដើម​ខ្ទឹម មានសេចក្ដី​ជ្រះថ្លា​ក្នុង​ព្រះភគវាបួសហើយ មិនយូរប៉ុន្មាន ក៏បានជា​ព្រះអរហន្ត។ ក្នុងកាលជាខាង​ក្រោយ​មក លោក​រលឹក​ឃើញ​នូវបុព្វកម្មរបស់​ខ្លួន ហើយក៏កើត​សោមនស្ស កាល​នឹង​ប្រកាស​នូវ​អំពើដែល​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់​ទើប​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់ទើប​ពោល​គាថា​ទាំង​នេះ​ថា៖ ខ្ញុំ​បាន​រើស​ផ្កាច្រនៀង ដែល​គេ​បោះ​ចោល​ក្នុង​ផ្លូវ​ធំ ដោយ​អើពើ ហើយ​លើក​ឡើង​បូជា លើ​ព្រះស្កូប(ដែល​តម្កល់ ព្រះសារីរិកធាតុ) នៃ​ព្រះសិខី ជាផៅពង្ស​នៃ​លោក។ ក្នុងកប្បទី៣១ រាប់​អំពី​ភទ្ទកប្បនេះទៅ (ព្រោះ​តែហេតុ) ខ្ញុំ​បាន​ធ្វើ​កម្មឯណា​ហើយ​ក្នុងកាល​មុខ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការបូជាព្រះស្ដូប។ ក្នុងកប្ប​ទី១៥ រាប់​អំពីភទ្ទកប្ប​នេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិឈ្មោះ បុប្ផិយៈ (ភូមិយៈ) បរិបូណ៌ដោយ​រតនៈ​៧​ប្រការ​មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ ទាំង​ព្រះពុទ្ធសាសនា (សាសនា​របស់​ព្រះពុទ្ធ) ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ។ បាន​ឮ​មក​ថា ព្រះនាគសមាលត្ថេរ​មាន​អាយុ បានសម្ដែង​នូវ​គាថា​ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ។ នាគសមាលត្ថេរាបទាន និង​ អដ្ឋកថា ឈ្មោះ​វិសុទ្ធជនវិលាសិនី ចប់ ដោយ៥០០០ឆ្នាំ
images/articles/2410/67yg45y57yhe5rythg5rdtf.jpg
Public date : 24, Aug 2015 (263 Read)
 រឿងបីតវិមាន (បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា) បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់​ខន្ធបរិនិព្វានទៅ ព្រះបាទ​អជាតសត្តុ ទ្រង់បាន​ដង្ហែ​ព្រះបរមសារីរិកធាតុ​ដែល​ព្រះអង្គ​បាន​ទទួល​ចំណែក​(អំពី​ក្រុង​កុសិនារា)​មក ហើយ​បាន​កសាង​ព្រះស្ដូប និង​ធ្វើ​បុណ្យ​ឆ្លង ឧបាសិកា​ក្នុង​ក្រុង​រាជ​គ្រឹះ​ម្នាក់ មានកតសរីរបដិបជ្ជនា (គឺ​មាន​ការ​រៀបរយ​ខ្លួន​ប្រាណ​បាន​ត្រឹម​ត្រូវ​ល្អ) តាំង​អំពី​ព្រឹក​ជាស្រេច គិត​ថា អញ​នឹង​បូជា​ព្រះស្ដូប​របស់​ព្រះសាស្ដា ហើយ​កាន់​ផ្កា​ននោង​ព្រៃ​៤​ទង​តាម​ដែល​ខ្លួន​បាន​មក​ហើយ មាន​ចិត្ត​គឺ​កម្លាំង​សទ្ធា​លើក​ឡើង​ហើយ មិន​បាន​គិត​ពិចារណា​ដល់​អន្តរាយ​តាម​ផ្លូវ ដើរ​មាន​មុខ(គឺ​ចិត្ត​គិត) ឆ្ពោះ​ទៅ​កាន់​ព្រះស្ដូប​តែប៉ុណ្ណោះ​ដើរ​ទៅ។ ពេល​នោះ មេគោ​មាន​កូន​ខ្ចី ក៏​ស្ទុះ​រត់​យ៉ាង​លឿន ជល់​គាត់​វ័ធ​ដោយ​ស្នែង ធ្វើ​ឲ្យ​ដល់​នូវ​ការ​អស់​ជីវិតទៅ។ នាងក៏​ទៅ​កើត​ក្នុង​ឋានសួគ៌​ជាន់​តាវតិង្ស ដោយ​ហេតុ​នោះ​ឯង កាល​សក្កទេវរាជ ទ្រង់​យាង​ទៅដើម្បី​កីឡា (ការលេង) ក្នុង​ឧទ្យាន នាងមាន​ខ្លួន​ប្រាកដ ព្រម​ទាំង​ទេវរថ គ្របសង្កត់​នូវ​ទេពធីតា​ទាំង​អស់​ដោយ​រស្មី​នៃ​សរីរៈ​របស់​ខ្លួន ក្នុង​កណ្ដាលនៃ​ទេព​អប្សរ​ជា​ស្រី​របាំ​ពីរ​កោដិ​កន្លះ ដែល​ជាបរិវារ។ សក្កទេវរាជ ទ្រង់​ទត​ឃើញ​នាង​ទេព​ធីតា​ថ្មី​នោះ ទើប​មាន​ព្រះទ័យ​ស្ងើច ស្ងប់ស្ងែង កើត​អស្ចារ្យ​ចំឡែក(មិនធ្លាប់​មាន) ទ្រង់​មាន​ព្រះតម្រិះ​ថា យី! ទេពធីតា​អង្គ​នេះ មាន​ទេវឫទ្ធិ​ដ៏​ធំមហិមា មាន​សភាព​បែប​នេះ ព្រោះកម្ម​ធំ​ក្រៃលែង​ដូចម្ដេចហ្ន៎!? ដូច្នេះ​ហើយ ត្រាស់​សួរ ទេពធីតានោះ ដោយគាថា​ទាំង​នេះ​ថា៖ ម្នាល​នាង​ដ៏​ចម្រើន (នាង)មានសំពត់​លឿង មានទង់​លឿង ស្អិត​ស្អាង​ដោយ​គ្រឿង​អលង្ការ​លឿង មានអវយវៈលាប​ស្រលាប​ដោយ​ខ្លឹម​ចន្ទន៍​លឿង ទ្រទ្រង់​ផ្កាឧប្បលលឿង មាន​ប្រាសាទ​លឿង មាន​ទីដេក​លឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាង​បាន​ធ្វើ​អំពើ​ដូចម្ដេច​ក្នុងកាល​មុន​នៃ​ភាព​ជា​មនុស្ស? ម្នាល​នាង​ទេពធីតា យើង​សួរ​ហើយ នាង​ចូរ​ប្រាប់ នេះ​ជា​ផល​នៃ​កម្ម​អ្វី? នាងទេពធីតា​នោះ ទូល​ប្រាប់​ដោយ​គា​ថា​ទាំង​នេះ​ថា៖ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន វល្លិ៍ននោង​ព្រៃ ជា​ជាតិ​វល្លិ៍​ល្វីងដែល​គេ​មិន​ត្រូវ​ការ ខ្ញុំម្ចាស់​មាន​ចិត្ត​ជ្រះថ្លា បាន​នាំ​ផ្កា​ននោង​ព្រៃ​នោះ​៤ទង ទៅបូជា​ព្រះស្ដូប ឧទ្ទិស​ព្រះសារីរិក​ធាតុ​របស់​ព្រះសាស្ដា ខ្ញុំម្ចាស់​កំពុង​តែ​មានចិត្ត​ជ្រះថ្លា ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះធាតុ​នោះ មិនបានក្រឡេក​មើល​ផ្លូវ​ជាទី​មក​នៃ​គោ គ្រានោះ​មេគោ​មកជល់​ខ្ញុំម្ចាស់ ដែល​មាន​ចិត្ត(មនោរថ) មិន​ទាន់​ដល់​ព្រះស្ដូប​ផង(ឲ្យស្លាប់​ទៅ) តែ​បើ​ខ្ញុំម្ចាស់​បានសន្សំ​បុណ្យ​នោះ​(សម្រេច​តាម​បំណង) ម្លេះ​សម​ជា​មាន​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន លើសលប់​ជាង​នេះ​ទៅ​ទៀត​ បពិត្រ​ព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់​បានលះ​បង់នូវ​រាងកាយ​របស់​មនុស្ស​ហើយ ទើប​មក​កើត​ជា​មួយ​ព្រះអង្គ ព្រោះកម្មនោះ។ គាថា​នេះ ជាពាក្យ​របស់​ពួក​ធម្មសង្គាហកាចារ្យ​ថា ព្រះឥន្ទ្រនាម មឃវៈ ជាធំ​ជាងពួក​ទេវតា​ក្នុង​ជាន់​ត្រៃតិង្ស ទ្រង់​ស្មើ​ដោយ​ដំរីកុញ្ជរ ក្នុង​ពួក​ទេវតា បាន​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ កាល​ទ្រង់​ញ៉ាំង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ឲ្យ​ជ្រះថ្លា ទើប​បានត្រាស់​ពាក្យ​នេះ នឹង​មាតលីទេវបុត្ត។ លំដាប់​នោះ សក្កទេវរាជ​បាន​សម្ដែង​ធម៌​ដល់​ពួក​ទេវតា​មាន មាតលីទេវបុត្តជាប្រមុខ ដោយ​គាថា​ទាំង​នេះ​ថា៖ ម្នាល​មាតលី អ្នកចូរមើល​នូវ​ផល​នៃ​កម្ម​ដ៏វិចិត្រ​អស្ចារ្យ​នេះ ទេយ្យវត្ថុ​សូម្បី​បន្តិចបន្តួច ដែល​គេ​ធ្វើ​ហើយ ជាបុណ្យ​មាន​ផលច្រើន។ កាល​បើ​ចិត្ត​ជ្រះថ្លា​ហើយ ក្នុងព្រះតថាគត​សម្មាសម្ពុទ្ធក្ដី​ក្នុង​សាវករបស់​ព្រះអង្គ​ក្ដី ទក្ខិណា មិនឈ្មោះ​ថា​មាន​ផល​តិច​តួចឡើយ។ ម្នាល​មាតលី អ្នក​ចូរ​មក យើង​នឹង​នាំ​គ្នាទៅបូជា​ព្រះសារីរិកធាតុ​របស់​ព្រះតថាគត ឲ្យ​ក្រៃ​លែង ឲ្យអស្ចារ្យព្រោះថា ការសន្សំ​បុណ្យ នាំ​មក​នូវ​សេចក្ដីសុខ។ ព្រះមានព្រះភាគទ្រង់​ធរមាន​នៅក៏ដោយ បរិនិព្វាន​ទៅ​ហើយ​ក៏​ដោយ កាល​បើ​ចិត្តស្មើ ផល​ក៏​ស្មើ ព្រោះថា​សត្វ​ទាំងឡាយ ទៅកាន់​សុគតិ ដោយសារ​តែការតម្កល់​ចិត្តឲ្យ​ល្អជាហេតុ។ ឱ! ទាយក​ទាំងឡាយ តែងទៅកាន់​ឋានសួគ៌បាន ព្រោះ​ធ្វើ​ការបូជា ចំពោះ​ព្រះតថាគត​ទាំងឡាយ ព្រះតថាគត​ទាំងឡាយ​នោះ ទ្រង់​កើត​ឡើង ដើម្បីជាប្រយោជន៍ដល់​ជនច្រើនហ្ន៎!។ លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ​ទើប​ធ្វើ​ការ​ខ្វល់ខ្វាយ ការលេង​ក្នុង​ឧទ្យាន ឲ្យរម្ងាប់​ចុះទៅ (គឺ​ឈប់​ទៅលេងក្នុងឧទ្យាន) យាង​ត្រឡប់​ចេញ​អំពី​ឧទ្យាន​នោះវិញ ហើយទ្រង់​ក៏ធ្វើការ​បូជា​អស់​៧ថ្ងៃ ក្នុង​ព្រះចូឡាមណីចេតិយ ជាស្ថាន​ទីដែល​ព្រះអង្គ​ទ្រង់​បូជារឿយៗ។ សម័យ​តមក​ព្រះអង្គ​បាន​ប្រាប់​រឿង​នោះ ដល់​ព្រះថេរៈ​នាមនារទៈ ដែល​ត្រាច់​ចារិក​ទៅ​កាន់​ទេវលោក ដោយ​គាថា​ទាំង​នេះ​ឯង។ ព្រះថេរៈ​បាន​ប្រាប់​ដល់​ព្រះធម្មសង្គាហកាចារ្យ​ទាំងឡាយ ពួក​លោក ទើប​បាន​លើក​រឿង​នោះ​ឡើង​កាន់​សង្គាយនា ដោយ​ប្រការដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
images/articles/2409/3sfwseww.jpg
Public date : 24, Aug 2015 (384 Read)
វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ ត្រូវបានបង្កើតឡើងដោយក្រុមព្រះពុទ្ធសាសនិកមួយក្រុម ដោយមានលោកប្រធានសាកលវិទ្យាល័យបញ្ញាសាស្រ្តជាអ្នកផ្ដួចផ្ដើមគំនិត។ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ ជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា
images/articles/2408/32raf.jpg
Public date : 22, Aug 2015 (299 Read)
ក្បាល​ពស់​កន្ទុយ​ពស់ មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ទុក្ខ ។ សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូលទៅ​ជិត វានឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់
images/articles/2407/2qw2.jpg
Public date : 22, Aug 2015 (284 Read)
ទា​និង​មាន់ មាន​មនុស្ស​ពីរ​នាក់​ឃើញ​ទា​ផង ឃើញ​មាន់​ផង ។ មនុស្ស​ម្នាក់គិត​ចង់​ឲ្យ​មាន់​ក្លាយ​ទៅ​ជា​ទា គិត​ចង់​ឲ្យ​ទា​ក្លាយ​ទៅ​ជា​មាន់  រឿង​នោះ​វា​មិនអាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ក្នុង​មួយ​អត្ត​ភាព​នៃ​សត្វ​ទាំង​ពីរ​មុខ​នោះ ។ បើ​មនុស្ស​ម្នាក់​ទៀត​ឃើញ​ទា​ជា​ទា ឃើញ​មាន់​ជា​មាន់
images/articles/2406/33aw.jpg
Public date : 22, Aug 2015 (186 Read)
ល្អ​ផ្សេង​គ្នា កូន​ជា​ទី​ស្រឡាញ់ ទ្រព្យ​របស់​អ្នក​ដទៃ មិន​ល្អ​ដូច​ទ្រព្យ​របស់​ខ្លួន​ឯង ។ ទ្រព្យ​របស់​ខ្លួន​ឯង​ដែលបាន​​ទទួល​ពី​អ្នក​ស្លាប់​ទៅ ពោល​គឺ​ ទ្រព្យ​មរតក មិន​ល្អ​ដូច​ទ្រព្យ​ដែល​​រក​បាន​ដោយកម្លាំង​ខ្លួន​ឯង ។ ទ្រព្យ​ដែល​រក​បាន​មក​ដោយ​ទុច្ច​រិត មិន​​ល្អ​ដូច​ទ្រព្យ​ដែល​​រក​បាន​ដោយ​សុច​រិត ។
images/articles/2405/322w3.jpg
Public date : 22, Aug 2015 (277 Read)
វាសនា​បារមី វាស​នា​បា​រមី យើង​បាន​យល់​ដឹង​ជា​ទូ​ទៅ​ថា បើ​អ្នកមាន​ហើយ នឹង​ជា​មនុស្ស​សម្បូរ​ទៅ​ដោយ​សេចក្តី​សុខ លាភ​យស នឹងឋានៈ​មុខ​នា​ទី ។ មនុស្ស​ដេលមាន​វាសនា​បា​រមី​ល្អ រមែង​ជា​ទី​រាប់​អាន​ គោរព​ស្រ​ឡាញ់​របស់​មនុស្ស​គ្រប់​ជាន​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​ស្រ​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្តួល​រលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែ​ជា​ទៅ​ចាញ់​ខ្លួន​ឯង​វិញ ។
images/articles/2404/33sss4fsw.jpg
Public date : 13, Aug 2015 (745 Read)
ខ្ញុំបាន​ឃើញកម្មវិធី​ដ៏ល្អមួយនេះ សម្រាប់ iPad iPhone គឺកម្មវិធី​អាន ព្រះត្រៃបិដកជាភាសា​បាលី មានច្រើនភាសា មានខ្មែរ សៀម ភូមា.. ។ សូមជូន​ជាដំណឹងសម្រាប់ពុទ្ធបរិស័ទ​ដែល​ចេះភាសា​បាលី ឬភាសា​សៀម ភូមា អាចបញ្ចូល​សម្រាប់រៀន​ស្រាវជ្រាវ​បាន.. កម្មវិធីនេះរៀបចំ​បានរៀបរយ ស្អាត​បាត​ណាស់ គួរជាទី​ពេញចិត្ត​ក្នុងការប្រើ​ប្រាស់ ។
images/articles/2340/xdtvgrdgvdgvd.jpg
Public date : 07, Aug 2015 (1937 Read)
ឥរិយាបថបព្វៈ ចែកចេញជា ៤ យ៉ាងគឺៈ ១-គច្ឆន្តោ ដើរ ២- ឋិតោ ឈរ 3-និសិន្នោ អង្គុយ ៤- សយនោ ដេក។ ដើម្បីពិចារណា​នូវបព្វៈ​នេះ ត្រូវតម្កល់​ស្មារតី​ចំពោះ​ឥរិយាបថ​ទាំង ៤ ឲ្យ​ខ្ជាប់ខ្ជួន ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី ត្រូវដឹង​ច្បាស់​ថា អញ​ដើរ អញឈរ អញអង្គុយ អញដេក។ មួយទៀត សូម្បី​កាយតម្កល់​នៅ​ក្នុងអាការៈ​យ៉ាង​ណាៗ ក៏ត្រូវដឹង​ច្បាស់​នៅ​ក្នុងអាការៈ​នោះៗ​។
Video Facebook and Youtube
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).