35
Wednesday, 08 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 284,399
Today
Yesterday 275,117
This Month 2,661,384
Total ៣៩៤,៩១៩,៨២៨
Reading Article
Public date : 26, Jul 2019 (15,050 Read)

ចំណោទ​ទិដ្ឋិ



Audio
 

ថ្ងៃ​មួយ​ភិក្ខុ​មាលុក្យបុត្រ​ចេញ​ពី​ការ​បដិបត្តិ​កម្ម​ដ្ឋាន​ នា​វេលា​សាយ័ណ្ហ​សម័យ​ ។ បន្ទាប់​មក​ លោក​បាន​ចូល​ទៅ​គាល់​ព្រះ​ពុទ្ធ​ជាម្ចាស់​ថ្វាយ​នូវ​អភិ​វាទ​ន៍​ចំពោះ​ព្រះ​អង្គ​ រួ​ច​ហើយ​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សម​គួរ​មួយ​ទើប​ក្រាប​បង្គំ​ទូល​ថា​ " មាន​បញ្ហា​មួយ​ចំនួន​ដែល​ព្រះ​អង្គ​ទ្រង់​មិន​ទាន់​បាន​អធិប្បាយ​ ទ្រង់​បដិសេធ​ហើយ​និង​ទ្រង់​លះ​បង់​ហើយ ។ បញ្ហា​ទាំងនោះ​គឺ៖

១. លោក​ស្ថិត​នៅ​ទៀង​ទាត់​ឬ ? Is the universe eternal?
២. លោក​មិន​ស្ថិត​នៅ​ទៀង​ទាត់​ឬ? Is it not eternal?
៣. លោក​មាន​ទី​បំផុត​ឬ? Is the universe finite or
៤. ឬ​ថា​លោក​គ្មាន​ទី​បំផុត? Is it infinite?
៥. ជីវៈគឺ​តែ​មួយ​ជា​មួយ​នឹង​សរី​រៈ​ឬ? (ស្លាប់​ហើយ​សូន្យឬ?) Is soul the as body or
៦. ជីវៈ​និង​សរីរៈ​គឺ​ដាច់​ចេញ​ពី​គ្នា​ឬ​? (ផ្សេង​ពី​គ្នា​ឬ?) Is sould one thing and body another thing?
៧. ព្រះ​អរហន្ត​ទាំង​ឡាយ​នៅ​មាន​ បន្ទាប់​អំពី​ការ​បរិ​និព្វាន​ហើយ​ឬ? Does the Arahanta exist after death or
៨. ឬ​ថា​ព្រះ​អរហន្ត​ទាំង​ឡាយ​មិន​មាន​ បន្ទាប់​អំពី​ការ​បរិ​និព្វាន​ហើយ​នោះ​? Does the Arahanta not exist after death or
៩. ព្រះអរហន្ត​ទាំង​ឡាយ​ ទាំង​មាន​នៅ​ផង​ និង​មិន​មាន​នៅ​ផង​ ក្នុង​ពេល​ជា​មួយ​គ្នា​ បន្ទាប់​អំពី​បរិ​និព្វាន​ហើយ​ឬ? Does the Arahanta both  (at the same time) exist and not exist after death or
១០. ឬ​ថា​ព្រះ​អរហន្ត​ទាំង​មាន​នៅ​ក៏​មិន​មែន​ ទាំង​មិន​មាន​នៅ​ក៏​មិន​មែន​ ក្នុង​ពេល​ជា​មួយ​គ្នា​ឬ? Does the Arahanta both (at the same time) not exist and not exist after death? "

បញ្ហា​ទាំង​នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​មិន​បាន​ទ្រង់​អធិប្បាយ​ដល់​យើង​ ។ អា​ការ​បែប​នេះ​មិន​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ឡើយ ។ យើង​មិន​ជ្រួត​ជ្រាប​ច្បាស់​នូវ​គោល​ជំហរ​របស់​ព្រះ​អង្គ​ ។ យើង​នឹង​ចូល​ទៅ​គាល់​ព្រះ​ពុទ្ធ​អង្គ​ ហើយ​ទូ​ល​សួរ​ព្រះ​អង្គ​ទាក់​ទង​ជា​មួយ​នឹង​បញ្ហា​ទាំង​នេះ​ ។

ប្រសិន​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អ​ធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ​ដល់​យើង​នោះ​ យើង​ក៏​នឹង​ប្រ​ព្រឹត្ត​នូវ​ព្រហ្ម​ចរិយ​ធម៌ ជា​មួយ​ព្រះ​អង្គ​បន្ត​ទៅ​ទៀត​ ។

ផ្ទុយ​ទៅ​វិញ​ ប្រ​សិន​បើ​ព្រះ​អង្គ​មិន​ទ្រង់​អធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ​ដល់​យើង​ទេ​នោះ​ យើង​ក៏​នឹង​សឹក​ហើយ​ចាក​ចេញ​ទៅ​ ។

បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ថា​លោក​នេះ​ទៀង​ ឬ​មិន​ទៀង​ ក៏​សូម​ឲ្យ​ព្រះ​អង្គ​ទ្រង់​អធិប្បាយ​ដល់​យើង​ទៅ​តាម​សេច​ក្តី​ពិត​នោះ ។

ប៉ុន្តែ​បើ​ព្រះ​​អង្គ​មិន​ទ្រង់​ជ្រាប​ថា​ លោក​នេះ​ទៀង​ឬ​មិន​ទៀង​ជា​ដើម​នោះ ក៏​ជា​ការ​ស្មោះ​ត្រង់​សម្រាប់​អ្នក​ដែល​មិន​ដឹង​ ក្នុង​ការ​និយាយ​ថា " ខ្ញុំ​មិន​ដឹង​! ខ្ញុំ​មិន​ឃើញ​! " ។

ចម្លើយ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ចំពោះ​មាលុក្យបុត្រ​ គួរ​នឹង​បាន​ជា​ប្រយោជន៍​ឲ្យ​ដល់​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន​លាន​ក្នុង​លោក​បច្ចុប្បន្ន​នេះ​ ដែល​កំពុង​តែ​ប្រើ​នូវ​ពេល​វេ​លា​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ ឲ្យ​អស់​ទៅ​ដោយ​ឥ​ត​ប្រយោ​ជន៍​ ជា​មួយ​នឹង​បញ្ហា​អភិ​ទស្ស​ន​វិជ្ជា​យ៉ាង​ដូច្នេះ​ ហើយក៏​កំពុង​តែ​រំខាន​ដល់​សេច​ក្តី​ស្ងប់​ផ្លូវ​ចិត្ត​របស់​ខ្លួន​ដោយ​មិន​ចាំ​បាច់​ ។

" ម្នាល​មាលុក្យបុត្រ​! តថា​គត​ធ្លាប់​ប្រាប់​ដល់​អ្នក​ខ្លះ​ទេ​ថា៖ មក​ចុះ​ មាលុក្យបុត្រ​! មក​ប្រ​ព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌​ជា​មួយ​តថា​គត​ តថាគត​នឹង​អ​ធិប្បាយ​បញ្ហា​ទាំង​នេះ​ដល់​អ្នក​ "
ភិក្ខុ​មាលុក្យ​បុត្រ​ក្រាប​ទូល​ថា " មិន​ធ្លាប់​ទេ​ក្រាប​ទូល​ " ។ ​គ្រា​នោះ​ឯង​ ព្រះ​ពុទ្ធ​អង្គ​ត្រាស់​បន្ត​ថា " សូម្បី​ខ្លួន​អ្នក​ផ្ទាល់​ក៏​ដោយ តើ​អ្នកធ្លាប់​ប្រាប់​តថា​គត​ខ្លះ​ទេ​ថា៖ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​! ខ្ញុំ​ព្រះ​អង្គ​នឹង​ប្រ​ព្រឹត្ត​នូវ​ព្រហ្ម​ចរិយ​ធម៌​ជា​មួយ​ព្រះ​អង្គ​ ហើយ​ព្រះ​អង្គ​នឹង​ទ្រង់​អ​ធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ​ដល់​ខ្ញុំ​ព្រះ​អង្គ​ " ។ លោក​ក្រាប​ទូល​ថា​ " មិន​ធ្លាប់​ឡើយ​ក្រាប​ទូល " ។

" ម្នាល​មាលុក្យ​បុត្រ​! សូម្បី​ក្នុង​ខណៈ​នេះ​ តថា​គត​ក៏​មិន​ប្រាប់​អ្នក​ថា​៖ មក​ចុះ​ មាលុក្យ​បុត្រ​!​ មកប្រ​ព្រឹត្ត​នូវ​ព្រហ្ម​ចរិយ​ធម៌​ជា​មួយ​តថា​គត​ តថា​គត​នឹង​អធិប្បាយ​នូវ​បញ្ហា​នេះ​ដល់​អ្នក​​ " ហើយ​ខ្លួន​អ្នក​ផ្ទាល់​ក៏​មិន​បាន​ប្រាប់​តថាគត​ដូច​គ្នា​ថា " បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​!​ ខ្ញុំ​ព្រះ​អង្គ​នឹង​ប្រ​ព្រឹត្ត​នូវ​ព្រហ្ម​ចរិយ​ធម៌​ជា​មួយ​ព្រះអង្គ​ ហើយ​ព្រះ​អង្គ​នឹង​ទ្រង់​អ​ធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ​ដល់​ខ្ញុំ​ព្រះ​អង្គ​ " ដោយ​ហេតុ​ទាំង​នេះ​ គឺ​ខ្លួន​អ្នក​ផ្ទាល់​ជា​មនុស្ស​ល្ងង់​ ។ តើ​ន​រណា​បដិសេធ​នរណា​?

" ម្នាល​មាលុក្យ​បុត្រ​!​ ប្រសិន​បើ​មាន​បុគ្គល​ណា​ម្នាក់​ពោល​ថា៖ ខ្ញុំនឹង​មិន​ប្រ​ព្រឹត្ត​ព្រហ្ម​ចរិ​ធម៌​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ណា​តែ​ព្រះ​អង្គ​ទ្រង់​អធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ​ដល់​ខ្ញុំ​ជា​មុន​សិន​ " ។ បុគ្គល​នោះ​ក៏​ប្រ​ហែល​ជា​នឹង​ស្លាប់​ ទាំង​ដែល​តថា​គត​នៅ​មិន​ទាន់​ឆ្លើយ​បញ្ហា​ទាំង​នេះ​នៅ​ឡើយ ។

" ម្នាល​មាលុក្យ​បុត្រ​!​ ឧ​បមា​ថា​ បុរស​ម្នាក់​ត្រូវ​គេ​បាញ់​ឲ្យ​របួស​ដោយ​សារ​ព្រួញ​ ដែល​លាប​ទៅ​ដោយ​ថ្នាំ​ពិស​ ។ ខណៈ​នោះ​ឯង​ ញាតិ​មិត្ត​សាលោហិត​ទាំង​ឡាយ​របស់​គេ​ បាន​នាំ​គេ​ទៅ​រក​ពេទ្យ​ ។ ឧ​ទាហរណ៍​ថា​ គ្រានោះ​បុរស​នោះ​ពោល​ថា៖ ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​ពេ​ទ្យ​ដក​ព្រួញ​នេះ​ចេញ​ ដរាប​ណា​ខ្ញុំ​មិន​ទាន់​បាន​ដឹង​មុន​ថា​ នរណា​ជា​អ្នក​បាញ់​ខ្ញុំ​ ជា​ក្សត្រ (​អ្នក​គ្រប់​គ្រងរដ្ឋ​) ឬ​ព្រាហ្ម​ណ៍​ (​អ្ន​ក​បួស​) ឬ​វេស្សៈ (​ពាណិ​ជ្ជករ​ឬ​កសិករ​) ឬ​ពួក​សូទ្រៈ​ (​កម្ម​ករ​ឬ​ទាស​ករ​) ។

ឈ្មោះ​និង​គោត្ត​(ត្រកូល​) របស់​គេ​យ៉ាង​ដូចម្តេច​ ។ គេ​ជា​មនុស្ស​ខ្ពស់​ឬ​ទាប​ ធាត់​ឬ​ស្គម​ ពណ៌​សម្បុរ​របស់​គេ​ ខ្មៅឬ​ត្នោត​ ឬ​ពណ៌​មាស​ បុរស​នោះ​មក​ពី​ភូមិ​ស្រុក​ឬ​និគម​ណា​ ។ ខ្ញុំ​និង​មិន​​ព្រម​ឲ្យ​គេ​ដកសរ​(គ្រាប់​ពួ្រញ)​នេះ​ចេញ​ជា​ដាច់​ខាត​ ដរាប​ណា​ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ប្រ​ភេទ​របស់​ធ្នូ​ដែល​ប្រើ​បាញ់​ខ្ញុំ​ ប្រ​ភេទ​របស់​ខ្សែ​ធ្នូ ប្រ​ភេទ​របស់​គ្រាប់​ព្រួញ​ ប្រភេ​ទ​របស់​រោម​សត្វ​ ដែល​ជាប់​នៅ​នឹង​កន្ទុយ​របស់​ព្រួញ​នោះ​ ឬ​ថា​ក្បាល​ព្រួ​ញ​នោះ​ធ្វើ​អំពី​វត្ថុ​អ្វី​ជា​ដើម​ " ។

ម្នាល​មាលុក្យ​បុត្រ​ ! បុរស​នោះ​ក៏​ប្រហែល​ជា​នឹង​ស្លាប់​ ទាំង​ដែល​មិនទាន់​បាន​ដឹង​នូវ​រឿង​ទាំង​នេះ ។ ក្នុង​ន័យ​ដូច​គ្នា​នេះ​ឯង​ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ពោល​ថា​ " ខ្ញុំ​នឹង​មិន​ប្រ​ព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដរាប​នា​ព្រះ​អង្គ​មិន​ទ្រង់​តប​នូ​វ​បញ្ហា​ទាំង​នេះ​ដូច​ជា​ថា​ លោក​ទៀង​ឬ​មិន​ទៀង​ជា​ដើម​ គេ​ក៏​ប្រហែល​ជា​នឹង​ស្លាប់​ ទាំង​ដែល​តថា​គត​នៅ​មិន​បាន​អ​ធិប្បាយ​នូវ​បញ្ហា​ទាំងនេះ "

លំដាប់​នោះ​ឯង​ព្រះ​សក្យ​មុនី​ ទ្រង់​បាន​អ​ធិប្បាយ​ដល់​មាលុក្យ​បុត្រ​នោះ​យ៉ាង​ដូច្នេះ​ថា " ជីវិត​ព្រហ្ម​ចរិយ​ធម៌​ មិន​អាស្រ័យ​ទៅ​លើ​ទិដ្ឋិ​ទាំង​នោះ​ឡើយ ។ មិន​ថា​បុគ្គល​នឹង​មាន​ទិដ្ឋិ​យ៉ាង​ដូចម្តេច​ក៏​ដោយ​ចុះ​ទាក់​ទងទៅ​នឹង​បញ្ហា​ទាំង​នេះ​ គេ​ក៏​នៅ​តែ​មាន​ការ​កើត​ ចាស់​ ឈឺ​ ស្លាប់ មាន​សេច​ក្តី​សោក​ សេច​ក្តី​ខ្សឹប​ខ្សួល​ សេច​ក្តី​ទុក្ខ​ ភាព​ទោ​មនស្ស​ និង​សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត​ជា​ដើម​ (​ជាតិ​ ជរា​ ព្យា​ធិ​ មរណៈ​ សោកៈ​ បរិ​ទេវៈ ទុក្ខៈ ទោមនស្ស​ និង​ឧបាយា​សៈ ...) ។

តថា​គត​ប្រកាស​នូវ​ការ​រំលត់ទៅ​នៃ​សភាវៈ​ទាំង​នេះ​ (​គឺ​ព្រះ​និព្វាន​) ក្នុង​ជាតិ​បច្ចុប្បន្ន​នេះ​តែ​ម្តង​ ។ ព្រោះ​ហេតុ​ដូច្នេះ​ មាលុក្យ​បុត្រ​ចូរ​ចាំ​ទុក​ថា​ រឿង​ដែល​តថា​គត​បាន​អ​ធិប្បាយ​ហើយ​​ ក៏​ជា​រឿង​ដែល​តថា​គត​បាន​អធិប្បាយ​ហើយ ។ ដោយ​ឡែក​អ្វី​ដែល​តថា​គត​នៅ​មិន​ទាន់​បាន​អធិប្បាយ​ ក៏​នឹង​នៅ​តែ​ជា​អ្វី​ដែល​តថា​គត​មិន​អ​ធិប្បាយ​ ។ ចុះ​តើ​អ្វី​ទៅ​ជា​រឿង​ដែល​តថា​គត​នៅ​មិន​ទាន់​បាន​អ​ធិប្បាយ​? នោះ​ក៏​គឺ​លោក​នេះ​ទៀង​ឬ​ទេ​ជា​ដើម​ (​បាន​ដល់​ទិដ្ឋិ​ទាំង​១០​ប្រការ​) ។

ហេតុ​អ្វី​ទៅ​មាលុក្យ​បុត្រ​ ទើប​តថា​គត​មិន​អ​ធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ​? ព្រោះ​ថា​វា​មិន​មាន​ប្រយោជន៍​ វា​មិន​ពាក់​ព័ន្ធ​គ្នា​ជា​មូល​ដ្ឋាន​ ទៅ​នឹង​ជីវិត​ព្រហ្ម​ចរិយ​ធម៌​ ទាំង​មិន​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​ការ​រំលត់​ទុក្ខ​ ដើម្បី​ការ​កម្ចាត់​បង់​នូវ​កិលេស​ ដើម្បី​ការ​ដឹង​ដ៏​ក្រៃ​លែង​និង​ដើម្បី​សេច​ក្តី​ស្ងប់​ ។ នេះ​ហើយ​គឺ​ជា​ហេតុ​ផល​ដែល​ថា​ ហេតុ​អ្វី​ទើ​ប​តថា​គត​មិន​អ​ធិប្បាយ​ដល់​ពួក​អ្នក​ ទាក់​ទិន​ជា​មួយ​នឹង​បញ្ហា​ទាំង​នេះ​ " ។

" ម្នាល​មាលុក្យ​បុត្រ​!​ ក៏​អ្វី​ទៅ​ដែល​តថា​គត​បាន​អ​ធិប្បាយ​ហើយ​? តថាគត​បាន​អ​ធិប្បាយ​ដល់​រឿង​ទុក្ខ​ ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ​ និង​ផ្លូវ​ដែល​នាំ​ឆ្ពោះ​ទៅ​កាន់​ការ​រំលត់​ទុក្ខ​ ។ ម្នាល​មាលុក្យ​បុត្រ​!​ ហេតុ​អ្វី​ទើប​តថា​គត​អធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ ព្រោះ​ថា​វា​មាន​ប្រយោជន៍​ មាន​មូល​ដ្ឋាន​ទាក់​ទង​គ្នា​ទៅ​នឹង​ជីវិត​ព្រហ្ម​ចរិ​យ​ធម៌​ ប្រ​ព្រឹត្ត​ទៅ​ដើម្បី​រលាស់​ខ្លួន​ចេញ​ចា​ក​ទុក្ខ​ ដើម្បី​ការ​កម្ចាត់​បង់​នូវ​កិលេស​ ដើម្បី​ការ​ដឹង​ដ៏​ក្រៃ​លែង​ និង​ដើម្បី​សេច​ក្តី​ស្ងប់​ (​ព្រះ​និព្វាន​) ហេតុ​នេះ​ឯង​ ទើប​តថា​គត​អធិប្បាយ​នូវ​បញ្ហា​ទាំង​នេះ "

សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​​ មក​ពិ​ចារ​ណា​ដល់​អរិយសច្ចៈ ៤​ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​អធិប្បាយ​ដល់​ ភិក្ខុ​មាលុក្យ​បុត្រ​ ។ (អាន​បន្ថែម)

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 23, Feb 2022 (12,195 Read)
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌
Public date : 31, Aug 2019 (32,177 Read)
កាតព្វកិច្ច​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍
Public date : 31, Oct 2022 (20,062 Read)
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ
Public date : 28, Jan 2022 (52,604 Read)
បាននៅរស់ហើយគួរចេះស្កប់
Public date : 06, Jun 2023 (55,139 Read)
ធម៌​ ១០​យ៉ាង ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក
Public date : 05, Dec 2020 (44,424 Read)
ធ្វើ​បង្កាន់​ដៃ​ប្រ​គេន​ដល់​ព្រះ​សង្ឃ​
Public date : 02, Aug 2021 (50,425 Read)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.61
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿