Monday, 29 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 16,817
Today
Yesterday 247,121
This Month 5,641,645
Total ៣៩១,៧២៤,១២៩
Reading Article
Public date : 21, Jul 2020 (60,696 Read)

ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ



Audio

 

រឿង​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សក​ទា​គាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។ បើប្តីប្រពន្ធ​ជាទូទៅ មានកល្យាណសីល និង​កល្យាណ​ធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែង​មាននូវ​សេចក្តីសុខតាម​លោកិយវិស័យ ។ ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើប​មាន​ការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នា​ដូចអណ្តាតនិងធ្មេញ ។ ប្តី​ប្រពន្ធ​ដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វា​អាស្រ័យ​​ហេតុ គឺស្នេហ៍ និង ស្នៀត ។
 
-ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀប​រយ​ជា​និច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។ ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួង​ហែង​ហួសហេតុ មិនមាន​ចិត្តចង្អៀតពេក មិន​ទាស់​ទែង​ជា​មួយ​ញាតិ​មិត្ត​របស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះ​ក្រែង​ចិត្ត​អ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់​ខាត​គឺ​កុំ​លេង​ល្បែង​ស៊ី​សង​ និង​ត្រូវ​ចេះ​ដឹង​ក្នុងការចាយវាយជាដើម ។ ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយមុខ​សព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជា​ឪពុកល្អ ស្មោះ​ត្រង់​ព្រម​ដោយ​ក្តី​អាណិត​ចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។ ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយ​ព្យាយាម​ថ្នម​ចិត្ត​គ្នា ជាមនុស្សយល់ហេតុផង កុំចេះ​តែតាមចិត្តរបស់ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​នឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។
 


-ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូត​ដល់​ពេលជួបគ្នាមានតែជេរ ឬមុខ​ក្រញូវ រអ៊ូរទាំដាក់គ្នា គេច​មុខ​មិន​ចង់​ជួប​គ្នា មិនចង់ចូលផ្ទះ … ។

វិធីបដិបត្តិ
ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើត​មក​ពីអ្វី ? អ្នកណា​ជាអ្នក​បង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវ​ព្រម​ទទួល​និងប្រញាប់​សម្រេច​ចិត្តកែ​ខៃឲ្យ​បានទាន់ពេល ។ បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ​ ជាមនុស្ស គឺត្រូវតែ​ជាអ្នក​យល់​ហេតុយល់ផល តែ​បើ​ដោះ​ស្រាយ​មិន​បាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។ ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួន​ឯងពេករហូតដល់ខ្វះមេត្តា ខ្វះ​ការ​ប្រាថ្នា​ល្អដល់គ្នា ។

ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយ​ច្រើន​តែ​បន្ទោសអ្នក​ដទៃដែល​ខុស​នោះមិន​ដា់ច់ពីមាត់ និយាយដដែលៗ បើ​ខ្លួន​ឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទ​បាំងទៀតផង ។ ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើក​លែង​តែ​មិន​ធ្វើ​អ្វី​សោះ ឯការមិនធ្វើអ្វីសោះនោះ វាជា​កំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និង​ព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។

មនុស្សដែលធ្វើខុសហើយ ​មិនព្រមទទួលកំហុស ជា​មនុស្ស​ខូច​សុខភាព​ផ្លូវ​ចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅ​ក្រហាយទីនោះ ព្រោះ​បើ​មាន​កំហុស​អ្វី​មួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់​មាន​ត្រូវ មានល្អ​វិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារ​នោះ​ រកសន្តិ​សុខ​បានដោយ​លំបាក ។

ព្រោះហេតុដូច្នោះ គូ​ប្តី​ប្រពន្ធ​ណា​ត្រូវ​ការ​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​រួម​គ្នា​ ត្រូវបណ្តុះ​គុណធម៌​ក្នុងការ​គ្រប់​គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយ​ទៅដោយ​ត្របក​ផ្កាកុលាប ពោល​គឺមង្គលជីវិតជាពិតប្រាកដហោង ។

គោលធម៌បដិបត្តិ
ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវ​វៀរចាកអបាយមុខ ៦ យ៉ាង និង​ត្រូវ​មាននូវឃរាវាសធម៌ ៤ យ៉ាង ។
 


ក្រុមទី ១
សីល ៥ ព្រមដោយកល្យាណធម៌
ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖
១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយ​ចម្រើន​នូវ​មេត្តា​ករុណា​ឲ្យ​ដល់​ព្រម ។
២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយ​ដល់​ព្រម​ដោយ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ ។
៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺ​ព្រម​ល្មម​ចិត្ត​តែ​ជា​មួយ​នឹងគូគ្រង​របស់ខ្លួន​ប៉ុណ្ណោះ មាននូវកាមសំវរ គឺការ​សង្រួម​ក្នុង​កាមគុណ​ទាំងឡាយ ។ 
៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។
៥.​មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំ​ស្មារតី​សេចក្តី​មិន​ប្រមាទ​ឲ្យ​ដល់​ព្រម ។


ក្រុមទី ២
 អបាយមុខ ៦ យ៉ាង
ក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖
១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។
២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។
៣. លេងល្បែងភ្នាល់ ។
៤. ដើរលេងមិនស្គាល់ពេលវេលា ។
៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។
៦. ខ្ជិលច្រអូសក្នុងការងារ ។

ក្រុមទី ៣
ឃរាវាសធម៌ ៤ យ៉ាង
ក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖
១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។
២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។
៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។
៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។

បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើត​មាន​ជា​ប្រចាំ​ចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យ​របស់​បុថុជ្ជន​ដែលជា​មនុស្សល្អ ។ សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុម​នេះដែរឬទេ ឬក៏សង្កេត​ឃើញ​មាន​បញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖
 


-ការរអ៊ូរទាំ និយាយច្រើន 
ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែក​បុរស​ជា​ស្វាមី ឬជាបិតាក៏មានដែរ តែ​តិច​តួចទេ ។ ដើម​ហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំង​ការ​ក្រៅ ការ​ក្នុង ដោះ​ស្រាយមិនចេញកើតរោគសរសៃប្រសាទ ។

ដំណោះស្រាយ
ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ​ ។ មេផ្ទះដែលឆ្លាត មិនត្រូវ​ចង​ការ​ងារ​ក្នុងផ្ទះសម្រាប់តែខ្លួនឯង  អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយ​ឲ្យ​កូន​ធ្វើនូវកិច្ច​ការនោះជំនួសខ្លួន ។ គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើ​យើង​ធ្វើ​ទៅ​ហើយ​មាន​ផល​ឲ្យ​បាន​សុខទាំងអស់គ្នា ការងារនោះយើង​ត្រូវរីករាយនឹងធ្វើ ព្រោះ​ជា​បុណ្យ​ក្នុង​ជីវិតប្រចាំថ្ងៃ ។

-ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯង ចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះ​បី​ថា​មានរូបរាង​ផ្សេងគ្នា​តែគួរ​មាន​បេះ​ដូង​ជា​មួយ​គ្នា​ទើប​ក្នុង​ផ្ទះ​មាន​សន្តិសុខ​។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំ​ធ្វើ​អ្វីៗ ស្រេចតែ​ចិត្ត​ចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែ​ត្រូវ​​ដេក​បែរខ្នងដាក់គ្នា ព្រោះ​ហេតុមិនសប្បាយចិត្ត ។

ដំណោះស្រាយ
ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវ​មាន​សតិ​និង​បញ្ញា​គ្រប់​គ្រង​ជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វី​ដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវ​​លះ​ទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និង​ភាព​ត្រឹម​​ត្រូវ​ជា​គោលបដិបត្តិ ។

( មេរៀន​ជីវិត )

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 09, Jan 2022 (71,533 Read)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
Public date : 29, Jul 2019 (17,174 Read)
ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ
Public date : 28, Jul 2019 (7,019 Read)
មិន​ត្រូវ​ធ្វើ​គម្រូ​អាក្រក់​ដល់​កូន
Public date : 24, Aug 2020 (41,461 Read)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
Public date : 24, Mar 2024 (18,771 Read)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
Public date : 26, Jul 2019 (12,356 Read)
សុន្ទរ​ភាព​ជា​និរន្តរ៍
Public date : 27, Aug 2019 (24,005 Read)
មិន​កើត​ទុក្ខ​ទុក​ជា​មុន
Public date : 26, Jul 2019 (15,034 Read)
ចំណោទ​ទិដ្ឋិ
Public date : 14, Oct 2021 (15,325 Read)
មា​គ៌ា​ដ៏​ប្រ​សើរ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.12
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿