Sunday, 19 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 124,981
Today
Yesterday 208,317
This Month 6,056,689
Total ៣៩៨,៣១៥,១៣៣
Reading Article
Public date : 06, Jul 2021 (15,462 Read)

បញ្ហា​ផ្លូវ​ចិត្ត ជម្ងឺផ្លូវចិត្ត និងការ​ថែទាំ



 
បញ្ហា​ផ្លូវ​ចិត្ត ជម្ងឺផ្លូវចិត្ត និងការ​ថែទាំ

នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ មនុស្ស​យើង​គ្រប់​ៗ​រូប​តែង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ក្នុង​អារម្មណ៍ និង​បង្ក​ឲ្យ​យើង​មាន​ការ​តាន​តឹង​ចិត្ត។ ជាទូទៅ បញ្ហា​ខ្លះ​យើង​អាច​ដោះ​ស្រាយ​បាន​ហើយ​ការ​តានតឹង​ចិត្ត​ក៏​រសាយ​អស់។ ប៉ុន្តែ​បញ្ហា​ខ្លះ ស្មុគស្មាញ​ពុំ​អាច​ដោះ​ស្រាយ​បាន​ បណ្ដាល​ឲ្យ​ការ​តានតឹង​ចិត្ត​កើត​ឡើង​កាន់​តែខ្លាំង និង​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្តរបស់​គេ​ធ្លាក់​ចុះ ហើយ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ស្រាល ឬ​ធ្ងន់​ខុសៗ​គ្នា ដូច​ជា​ ជម្ងឺ​ថប់​បារម្ភ ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ជាដើម។

អ្នក​ដែល​បាន​រស់​ឆ្លង​កាត់​ព្រឹត្តិការណ៍ដ៏​គួរឲ្យ​តក់​ស្លុត ក្នុង​សម័យ​សង្គ្រាម ភាគ​ច្រើន​បាន​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ជា​បុគ្គល និង​ជា​រួម ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​មាន​ភាព​អាប់​អួរ​ និង​តានតឹង​ជា​ប្រចាំ​ក្រោយ​សង្គ្រាម។

បញ្ហា​ផ្លូវ​ចិត្ត និង​ជម្ងឺ​ផ្លូវ​ចិត្ត​អាច​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​បញ្ហា​ដែល​គេ​ជួប​ប្រទះ​ក្នុង​ជីវិត និង​បរិយាកាស​រស់​នៅ​ក្នុង​សង្គម។ បញ្ហា​ផ្លូវ​ចិត្ត​បី​ប្រភេទ​ដែល​យុវជន​តែង​ជួប​ប្រទះ​ជា​ញឹបជាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គឺ ការ​តាន​តឹង​ចិត្ត ការ​ធ្លាក់​ទឹក​ចិត្ត និង​បញ្ហាផ្លូវ​ចិត្ត​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន។

ការ​យល់​ដឹង​ពី​មូល​ហេតុ និង​ផល​វិបាក​នៃ​បញ្ហា និង​ជំងឺ​ផ្លូវ​ចិត្ត គឺ​ជា​ជំនួយ​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​យុវជន​ចេះ​ថែទាំ​ទាំង​សុខភាព​ផ្លូវ​ចិត្ត ដើម្បី​ញ៉ាំង​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ និង​ជា​កត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ផ្នែក​អារម្មណ៍។

ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, Jun 2022 (22,807 Read)
មិន​ជា​ទាសៈនៃ​មាយា​ធម៌
Public date : 04, May 2021 (35,813 Read)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
Public date : 24, Jul 2019 (12,741 Read)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
Public date : 29, Jul 2019 (10,411 Read)
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
Public date : 11, Dec 2023 (51,328 Read)
មាតាបិតាជាព្រះក្នុងផ្ទះ
Public date : 24, Mar 2024 (27,386 Read)
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត
Public date : 26, Jul 2019 (15,861 Read)
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
Public date : 02, Dec 2022 (12,501 Read)
បាន​ទុក្ខ ឬសុខ ក៏​ព្រោះ​ចិត្ត
Public date : 04, Jul 2012 (17,074 Read)
តារាងគន្លឺះ សម្រួលដល់ការសិក្សាព្រះធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.93