អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៦៤០ ដង)
បញ្ហាផ្លូវចិត្ត ជម្ងឺផ្លូវចិត្ត និងការថែទាំ

|
បញ្ហាផ្លូវចិត្ត ជម្ងឺផ្លូវចិត្ត និងការថែទាំ
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សយើងគ្រប់ៗរូបតែងជួបប្រទះបញ្ហាផ្សេងៗដែលធ្វើឲ្យមានការរំខានក្នុងអារម្មណ៍ និងបង្កឲ្យយើងមានការតានតឹងចិត្ត។ ជាទូទៅ បញ្ហាខ្លះយើងអាចដោះស្រាយបានហើយការតានតឹងចិត្តក៏រសាយអស់។ ប៉ុន្តែបញ្ហាខ្លះ ស្មុគស្មាញពុំអាចដោះស្រាយបាន បណ្ដាលឲ្យការតានតឹងចិត្តកើតឡើងកាន់តែខ្លាំង និងរ៉ាំរ៉ៃ ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់គេធ្លាក់ចុះ ហើយអាចបង្កឲ្យមានជំងឺផ្លូវចិត្តក្នុងកម្រិតស្រាល ឬធ្ងន់ខុសៗគ្នា ដូចជា ជម្ងឺថប់បារម្ភ ជម្ងឺធ្លាក់ទឹកចិត្ត ជាដើម។ អ្នកដែលបានរស់ឆ្លងកាត់ព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុត ក្នុងសម័យសង្គ្រាម ភាគច្រើនបានរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរជាបុគ្គល និងជារួម ធ្វើឲ្យស្ថានភាពផ្លូវចិត្តមានភាពអាប់អួរ និងតានតឹងជាប្រចាំក្រោយសង្គ្រាម។ បញ្ហាផ្លូវចិត្ត និងជម្ងឺផ្លូវចិត្តអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ អាស្រ័យលើស្ថានភាពជាក់ស្ដែងនៃបញ្ហាដែលគេជួបប្រទះក្នុងជីវិត និងបរិយាកាសរស់នៅក្នុងសង្គម។ បញ្ហាផ្លូវចិត្តបីប្រភេទដែលយុវជនតែងជួបប្រទះជាញឹបជាប់ក្នុងពេលបច្ចុប្បន្ននេះគឺ ការតានតឹងចិត្ត ការធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តដែលបណ្ដាលមកពីផលប៉ះពាល់នៃគ្រឿងញៀន។ ការយល់ដឹងពីមូលហេតុ និងផលវិបាកនៃបញ្ហា និងជំងឺផ្លូវចិត្ត គឺជាជំនួយយ៉ាងសំខាន់ធ្វើឲ្យយុវជនចេះថែទាំទាំងសុខភាពផ្លូវចិត្ត ដើម្បីញ៉ាំងឲ្យស្ថានភាពផ្លូវចិត្តរបស់ខ្លួនមានភាពល្អប្រសើរ និងជាកត្តារួមចំណែកធ្វើឲ្យជីវិតរស់នៅប្រព្រឹត្តទៅប្រកបដោយសេចក្ដីសុខផ្នែកអារម្មណ៍។ ដកស្រង់ចេញពីសៀវភៅ យុវជននិងការថែទាំសុខភាពផ្លូវចិត្ត ដោយ៥០០០ឆ្នាំ |