ថ្ងៃ អង្គារ ទី ០៥ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៦,៥៨១
Today
ថ្ងៃម្សិលមិញ ១៧៩,៩៤១
ខែនេះ ៩៧៧,០៣៧
សរុប ៣៥៧,៨២១,០១១
Flag Counter
អានអត្ថបទ
ផ្សាយ : ០៧ កក្តដា ឆ្នាំ២០១៣ (អាន: ១៤,៦៣៧ ដង)

ផ្ទុះ​គ្រាប់បែក​នៅ​វត្ត​ឥណ្ឌា​ Bodh​ Gaya​ (មណ្ឌលព្រះ​​មហា​ពោធិព្រឹក្ស) របួស​ព្រះសង្ឃ​ពីរ​អង្គ​





 
ស្តាប់​សម្លេង៖
 
 

ទាញយក: mp3



 
ប្រភពៈ RFi
ដោយ ព្រំ សឿន សូលីណា


នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ប្រទេស​ឥណ្ឌា ​វត្ត​ព្រះពុទ្ធ​សាសនា​ Boddh Gaya​ ដែលជា​បិតិក​ភណ្ឌ​​​ពិភពលោក ​បាន​​រង​​នូវ​ការ​វាយប្រហារ​​ដោយ​កា​រផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​​​គ្រាប់​បណ្តាល​​​​អោយ​​ព្រះសង្ឃ​ពីរ​​អង្គ​​រង​របួស។

ការ​ផ្ទុះ​ទាំងនេះ​មាន​កម្រិត​ខ្សោយ មិន​បាន​ប៉ះ​ពាល់​​​​ដល់​ដើម​ពោធិព្រឹក្ស​ដែល​ព្រះពុទ្ធ​ទ្រង់​ធ្លាប់​គង់​​នៅក្រោម​ កាល​ពី​៥៣១​ឆ្នាំ​​មុន​គ្រឹស្ត​សក​រាជ​នោះ​ឡើយ។ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ Manmohan Singh បាន​​ប្រកាស​មិន​អត់ឱ​ន​ដល់​​​ជនដៃដល់​ដែល​វាយប្រហារ​ទីកន្លែង​សាសនា​ឡើយ។
 
យោងតាម​ប៉ូលិស​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​កម្រិត​ខ្សោយ​​ដល់​ទៅ​​៨ បាន​វាយ​​ប្រហារ​មក​លើ​វត្ត​​ព្រះពុទ្ធ​សាសនា​ ​Bodh Gaya ​​បណ្តាល​​អោយ​ព្រះសង្ឃ​ទីបេ​មួយ​អង្គ និង​ព្រះសង្ឈ​ភូមា​មួយអង្គ​​​រង​របួស។ ប៉ូលិស​បាន​​​​​ធ្វើការ​ទប់​ស្កាត់​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​ទៀត​មិន​អោយ​ផ្ទុះ។ ក្នុង​នោះ គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​បាន​គេ​ដាក់​នៅ​ក្រោម​រូប​​សំណាក​​ព្រះពុទ្ធរូប​​មួយអង្គ​​ដែល​មាន​កំពស់​២៤​ម៉ែត្រ។ ​

ការផ្ទុះ​នៅ​ថ្ងៃ​អាទិត្យ​នេះ មិន​បាន​ប៉ះពាល់​ដើមពោធិព្រឹក្ស​ដែល​ព្រះសម្មាសម្ពុទ្ធ​ធ្លាប់​គង់​​​នៅ​ក្រោម​ កាល​ពី​៥៣១​ឆ្នាំ​មុន​គ.ស ​​ទេ។ គួរបញ្ជាក់​ថា ​​វត្ត ​Bodh Gaya ​ ស្ថិត​នៅ​ចំងាយ​១១០ គ.ម​ ខាងត្បូង​រដ្ឋធានី​Patna ក្នុង​រដ្ឋ ​Bihar ​​ភាគឦសាន​​ឥណ្ឌា។ ​​វត្តនេះ​ជា​វត្ត​​ព្រះពុទ្ធ​សាសនា​យ៉ាង​ល្បីល្បាញមួយ​កន្លែង​ក្នុង​​លោក​ មាន​​រក្សា​ទុក​នូវ​ដើមពោធិព្រឹក្ស​ដែល​មាន​វ័យ​ចំណាស់​​​យូរលង់​ ទាក់ទាញ​ពុទ្ធសាសនិក​គ្រប់​ទិសទី​អោយ​ចូល​មក​គោរព​បូជា។

ក្រសួង​មហាផ្ទៃ​ឥណ្ឌា​បាន​រិះ​គន់​បរិហារ​​​ការ​ផ្ទុះ​នេះ​ថា​ជា​​អំពើភេរវកម្ម​។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ​ នៅ​មិនទាន់​មាន​ក្រុម​ភេរវជន​ណាមួយ​ប្រកាស​ថា​ខ្លួន​បង្ក​ការ​ផ្ទុះ​អស់​នេះ​នៅ​ឡើយ​ទេ។ ការ​វាយប្រហារ​​​ផ្នែក​ពុទ្ធសាសនា​នៅ​ឥណ្ឌា​កម្រ​​​កើត​មាន​ណាស់​។​

ដោយឡែក​ ថ្មីៗ​នេះ នៅ​ប្រទេសភូមា​ បង់ក្លាដែស​និង​ស្រីលង្កា​ដែល​​នៅ​ជិតខាង​ក្បែរ​នោះ​ គេ​ឃើញ​មាន​នូវ​អំពើហិង្សា​ជាច្រើន​ រវាង​អ្នកកាន់​សាសនា​ព្រះពុទ្ធ​និង​អ្នកកាន់​សាសនា​អ៊ីស្លាម៕

ប្រភពៈ http://www.khmer.rfi.fr/Explosions-temple-BodhGaya-deux-moines-blesses

 
ខាងក្រោម​នេះ​ផង​ដែរ​ បាន​មក​ពី​ប្រភព​គេហទំព័រ​បរទេសៈ
រូប​ភាព​នេះ​បានមក​ពី​បណ្តាញ​ facebook:


ដោយ​៥០០០​ឆ្នាំ​

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ មេសា ឆ្នាំ២០១៤ (អាន: ៩,១៩៧ ដង)
សេចក្តីជូនដំណឹងអំពី​ការ​កែបិដកបាន​ស្កាន​របស់​៥០០០​ឆ្នាំ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២០,៥៥៨ ដង)
បទយកការណ៌​របស់វិទ្យុ​បារាំង​​អន្តរជាតិ​ rfi អំពី​​ការផ្សព្វផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​ពុទ្ធសាសនា
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៣៤,៨២៩ ដង)
ទាញយក (Download) ព្រះត្រៃបិដកខ្មែរ
ផ្សាយ : ២៨ មេសា ឆ្នាំ២០១៣ (អាន: ១០,៣៨០ ដង)
កម្មវិធីកុំព្យុទ័រ \'សទ្ទានុក្រមព្រះពុទ្ធសាសនា\' កំពុង​សាកល្បង
ផ្សាយ : ២០ កក្តដា ឆ្នាំ២០១៦ (អាន: ៦,០៦១ ដង)
កាលវិភាគផ្សាយផ្ទាល់តាមហ្វេសប៊ុក ពីព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង ក្នុងព្រះវស្សា ព.ស.២៥៦០
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ២,៨៦៤ ដង)
ភ្ជាប់សំឡេងវិទ្យុមកកាន់៥០០០ឆ្នាំ
ផ្សាយ : ០៦ មេសា ឆ្នាំ២០១៦ (អាន: ៤,២០៣ ដង)
ដំណឹងកសាងសាលាពុទ្ធិកបឋមសិក្សា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕